ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងមធ្យោបាយដទៃទៀត
ផ្លូវទឹក និងកំពង់ផែ
កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៣៤លានដុល្លារ ក្នុងរយៈពេល ១០ខែ
កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលបានចុះបញ្ជីជាសាធារណៈរកចំណូលបានចំនួន ៣៤.៤៧ លានដុល្លារក្នុងពីខែមករាដល់ខែតុលាក្នុងឆ្នាំ២០២៤ កើនឡើង ១៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ថ្មីៗនេះ ...
Manoj Mathew
https://tinyurl.com/47mhhnwn
លោក ស៊ុន ចាន់ថុល បង្ហាញអត្ថប្រយោជន៍ព្រែកជីកហ្វូណន ដល់វិនិយោគិនអាមេរិក ហើយសង្កត់ធ្ងន់ថា “សេរីភាពនៃការបញ្ចេញមតិមានភាពល្អប្រសើរ”
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ស៊ុន ចាន់ថុល បានប្រាប់ពីសក្តានុពលដល់វិនិយោគិនអាមេរិកថា ព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ១,៧ ពាន់លានដុល្លារ អាចផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ លោកក៏បានលើកឡើងផងដែរថា សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសមានភាពប្រសើរឡើង ផ្ទុយពីការយល់ឃើញរបស់ក្រុមអង្គការសង្គមស៊ីវិល។ ...
ឃួន ណារីម និង តាំង ប៉ហ្គិច
https://khmer.cambojanews.com/sun-chanthol-boasts-funan-techo-canal-benefits-to-us-investors-stresses-that-freedom-of-expression-has-improved/
លោក ស៊ុន ចាន់ថុល លើកឡើងថា ក្រុមការងារកំពុងចុះវាស់វែងដីប៉ះពាល់ដោយព្រែកជីកហ្វូណនតេជោ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ក្រុមការងារកំពុងចុះវាស់វែងដីធ្លីដែលរងការប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ ដោយលោកជឿថា ការដោះស្រាយផលប៉ះពាល់នេះអាចត្រូវការពេលវេលាយ៉ាងតិចចន្លោះពីប្រាំមួយខែទៅមួយឆ្នាំ។ ...
តន វិបុល
https://tinyurl.com/3rwssy3j
មួយខែក្រោយសម្ពោធបើកការដ្ឋាន សកម្មភាពព្រែកជីកហ្វូណនស្ងប់ស្ងាត់ ខណៈក្រសួងពាក់ព័ន្ធចាប់ផ្ដើមសម្ភាសប្រជាពលរដ្ឋ
មួយខែក្រោយពីពិធីសម្ពោធបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោដែលមានតម្លៃជាទឹកប្រាក់១,៧ពាន់លានដុល្លារ ពុំទាន់ឃើញមានសកម្មភាពសាងសង់អ្វីនៅឡើយទេ បើទោះបីជាក្រសួងពាក់ព័ន្ធមួយចំនួនបានចាប់ផ្ដើមសម្ភាសជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដែលទំនងជាពាក់ព័ន្ធនឹងសំណង ប៉ុន្តែ គេនៅមិនទាន់មានព័ត៌មានច្រើនជាងនេះនៅឡើយទេ រហូតមកទល់ពេលនេះ។ ...
ស៊ើង និមល់ និង តាំង ប៉ហ្គិច
https://khmer.cambojanews.com/funan-canal-activity-silent-a-month-after-groundbreaking-ministries-start-interviewing-residents/
កម្ពុជាបើកការដ្ឋានស្ថាបនាព្រែកជីក ហ្វូណន តេជោ ដែលត្រូវចំណាយថវិកា ១ពាន់ ៧រយលានដុល្លារ
កម្ពុជាបានប្រកាសបើកជាផ្លូវការ នូវការដ្ឋានស្ថាបនាព្រែកជីក ហ្វូណន តេជោ ដែលត្រូវចំណាយថវិកា ១ពាន់ ៧រយលានដុល្លារសហរដ្ឋអាមេរិក មុនកាលកំណត់ នៅទី៥ ខែសីហា ឆ្នាំ២០២៤ ។ ...
បុគ្គលិកខេមបូចា
https://khmer.cambojanews.com/cambodia-opens-1-7-billion-construction-site-for-funan-techo-canal/
លោក អូន ព័ន្ធមុនីរ័ត្ន អំពាវនាវឲ្យពិនិត្យមើលការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ
កាលពីថ្ងៃអង្គារ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវឱ្យគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EFPC) បង្កើតក្របខ័ណ្ឌគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូន ...
ញាន ចំរុង
https://tinyurl.com/a66w7ww3
លោក ហ៊ុន ម៉ាណែត៖ ការបើកការដ្ឋានសាងសង់ «ព្រែកជីក ហ្វូណន តេជោ» នឹងចាប់ផ្ដើមនៅថ្ងៃទី៥ សីហា និងមានវិនិយោគិនខ្មែរ៥១ភាគរយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ការបើកការដ្ឋានសាងសង់ «ព្រែកជីក ហ្វូណន តេជោ» នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែសីហា ក្នុងឆ្នាំ២០២៤ នេះ ហើយវិនិយោគិនខ្មែរចំនួន៥១ភាគរយនឹងចូលរួមធ្វើការវិនិយោគលើគម្រោងសាងសង់ព្រែកជីកនេះ។ ...
រី សុចាន់
https://www.postkhmer.com/national/2024-6-6-154-259730
លោក ស៊ុន ចាន់ថុល ថា រដ្ឋាភិបាលនឹងផ្តល់សំណងដល់អ្នកប៉ះពាល់ពីព្រែកជីកហ្វូណនតេជោ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកផ្នែកវិនិយោគនៅកម្ពុជាបានបង្ហើបកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលបានរៀបចំផែនការដោះស្រាយសម្រាប់ពលរដ្ឋដែលនឹងរងផលប៉ះពាល់ដោយគម្រោងព្រែកជីកហ្វូណនតេជោ តាមរបៀបស្រដៀងគ្នាទៅនឹងផ្លូវល្បឿនលឿនភ្នំពេញ ...
តាំង រីនិត្យ
https://tinyurl.com/y9hat788
កម្ពុជារំពឹងថានឹងចំណេញថ្លៃដឹកជញ្ជូនប្រមាណ ៨៨លានដុល្លារក្នុងមួយឆ្នាំពីគម្រោងព្រែកជីកហ្វូណន-តេជោ
កម្ពុជារំពឹងថានឹងចំណេញថ្លៃដឹកជញ្ជូនបានប្រមាណ ៨៨ លានដុល្លារក្នុងមួយឆ្នាំពីការដឹកជញ្ជូនតាមព្រែកជីកហ្វូណន-តេជោនៅឆ្នាំ ២០៥០ និងឈានដល់ ៥៧០ លានដុល្លារក្នុងមួយឆ្នាំនៅពេលបន្តទៅ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/57mujx62
លោក ហ៊ុន សែន ស្នើឲ្យវៀតណាមគិតគូរពីផលប្រយោជន៍របស់កម្ពុជាផងដែរ ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ក្នុងការដោះស្រាយបញ្ហាប្រឡាយហ្វូណន-តេជោ លោកមិនបានញុះញង់ឲ្យមានការស្អប់ខ្ពើមមកលើជនជាតិវៀតណាមក្នុងចំណោមពលរដ្ឋខ្មែរនោះទេ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501478966/hun-sen-asks-viet-nam-to-also-consider-cambodias-interests-regarding-the-funan-techo-canal-project/
ប្រាក់ចំណូលកំពង់ផែស្វយ័តភ្នំពេញ កើនឡើងដល់ 8 លានដុល្លារ កំណើនក្នុងត្រីមាសទី១ ឆ្នាំ ២០២៤
កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានប្រកាសពីការដំឡើងប្រាក់ចំណូលពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៧.១ ភាគរយ ស្មើនឹង ៨.១ លានដុល្លារសម្រាប់ត្រីមាសទី ១ បញ្ចប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ពី ៧.៥ លានដុល្លារ ជាមួយនឹងទំនិញឆ្លងកាត់កុងតឺន័រកើនឡើង ...
Sangeetha Amarthalingam
https://kiripost.com/stories/ppap-revenue-rise-to-8m-all-round-growth-in-q124
ប្រាក់ចំណេញរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើង៤៥ ភាគរយក្នុងមួយឆ្នាំ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជាបានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ១២១,៩៦ ពាន់លានរៀលសម្រាប់ឆ្នាំមុន កើនឡើង ៣៧,៨១ ពាន់លានរៀល ឬ ៤៤,៩៣ ភាគរយបើធៀបនឹងឆ្នាំ ...
Manoj Mathew
https://tinyurl.com/3s8srcxa
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៖ គម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានគេស្គាល់ទូទៅថាជាគម្រោង«ព្រែកជីកហ្វូណនតេជោ» គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
http://tinyurl.com/429r8vk7
ចំណូលពីខែមករាដល់មិថុនារបស់កំពង់ផែស្វយ័តភ្នំពេញធ្លាក់ចុះ១៩%
កំពង់ផែស្វយ័តភ្នំពេញ បានឃើញការកើនឡើងមួយភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៃប្រាក់ចំណូលសម្រាប់ខែមិថុនា ដែលមានចំនួន ៣,៦ លានដុល្លារ បន្ទាប់ពីការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ។ ...
Sangeetha Amarthalingam
https://kiripost.com/stories/ppaps-jan-june-revenue-down-19
រដ្ឋាភិបាលបង្កើតគណៈកម្មការដើម្បីអនុវត្តគម្រោង «ព្រែកជីកហ្វូណនតេជោ»
រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ក្នុងការពិនិត្យនិងផ្តល់យោបល់អំពីនីតិវិធី ក្របខ័ណ្ឌគតិយុត្ត និងវាយតម្លៃប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យ ...
សុខ រក្សា
https://www.postkhmer.com/national/2023-06-12-0821-251153.html
គណៈរដ្ឋមន្ត្រីអនុម័តគម្រោងទន្លេបាសាក់តម្លៃ ១,៧ ពាន់លានដុល្លារ
ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ បានអនុម័តគម្រោងប្រព័ន្ធនាវាចរណ៍ និងភស្តុភារទន្លេបាសាក់ ដែលមានតម្លៃប្រមាណ ១,៧ ពាន់លានដុល្លារ ដើម្បីបង្កើនសក្តានុពលនៃការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធទន្លេមេគង្គទៅកាន់សមុទ្រ បន្ទាប់ពី ...
កង សុធា
https://www.khmertimeskh.com/501294139/cabinet-approves-1-7b-tonle-bassac-project/
ក្រុមហ៊ុនចិនទទួលបានកិច្ចសន្យាសាងសង់កំពង់ផែធំបំផុតទី៣ នៅកម្ពុជា
ក្រុមហ៊ុន China Harbor Engineering Company Ltd. (CHEC) កាលពីថ្ងៃសុក្រ បានទទួលកិច្ចសន្យាពីក្រុមហ៊ុនកម្ពុជា ដើម្បីសាងសង់កំពង់ផែសមុទ្រពហុបំណងមួយនៅក្នុងខេត្តកំពតភាគនិរតីនៃប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3VRJXpx
កំពង់ផែអន្តរជាតិនៅខេត្តកោះកុង នឹងបើកដំណើរការនៅឆមាសទី២
កំពង់ផែសមុទ្រលំដាប់អន្តរជាតិទី១ (តារាសាគរ) នៅខេត្តកោះកុងដែលវិនិយោគដោយក្រុមហ៊ុន Koh Kong Port Management គ្រោងបើកដំណើរការនៅដើមឆមាសទី២ ឆ្នាំ ២០២៣ នេះ ខណៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាបានបញ្ចប់រួចរាល់ហើយ។ នេះបើតាមអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-05-05-1116-249716.html
កិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត ត្រូវបានចុះកិច្ចសន្យារវាងក្រុមហ៊ុនឯកជនពីរ លើផ្ទៃដី ៦០០ ហិកតា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត រវាងក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក (KAMPOT LOGISTICS AND PORT COMPANY LIMITED) និងក្រុមហ៊ុន ឆាយណាហាប៊ើរអេនជីនារីង ខមភេនី អិលធីឌី CHINA HARBOUR ENGINEERING COMPANY LTD) ។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-05-06-0608-249760.html
កំពង់ផែពហុបំណងកំពង់ឆ្នាំង នឹងអាចបើកដំណើរការក្នុងពេលឆាប់ៗ
ក្រុមហ៊ុន ខេអិលភី.ធី ត្រេនស្ព័រថេសិន ឯ.ក (KLP.T Transportation Company Limited) បោះទុនវិនិយោគចន្លោះពី ៣០០-៥០០ លានដុល្លារលើការសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង ខណៈវិស័យឯកជនមើលឃើញថា កំពង់ផែនេះនឹងជួយលើកកម្ពស់ចរាចរណ៍ទំនិញ ពិសេសផលិតផលកសិផលពីបណ្តា ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-03-10-1008-247846.html
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ
យោងតាមក្រសួងសាធារណការ និង ដឹកជញ្ជូន ការសិក្សាសមិទ្ធិលទ្ធភាពនៃ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ស្ទើរតែធ្វើរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ហើយគម្រោងនេះនឹងជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា នៅលើឆាកអន្តរជាតិ និង ...
ជា វណ្ណយុទ្ធ
https://bit.ly/3Zi4fcJ
ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត បានបញ្ចប់ស្ទើរទាំងស្រុង
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត បានបង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់ ខណៈដែលគម្រោងនេះត្រូវបានព្យាករណ៍ថា នឹងក្លាយជាកម្លាំងចលករ កែប្រែមុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា លើឆាកអន្តរ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-03-04-0627-247637.html
រដ្ឋនឹងជីកព្រែក ១ ដែលមានប្រវែង ៧ គីឡូម៉ែត្រ ដើម្បីបើកផ្លូវទឹកទន្លេបាសាក់ ភ្ជាប់ទៅកំពង់ផែសមុទ្រកែប
កម្ពុជា អាចនឹងជីកព្រែក១ ដែលមានប្រវែង ៧គីឡូម៉ែត្រដើម្បីបើកផ្លូវទឹកសម្រាប់ការធ្វើចរាចរណ៍និងដឹកជញ្ជូនទំនិញតាមកប៉ាល់ពីទន្លេបាសាក់ ទៅកំពង់ផែសមុទ្រក្នុងខេត្តកែប ដោយមិនចាំបាច់ឆ្លងកាត់តាមផ្លូវទឹកប្រទេសជិតខាងទៀតទេ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2023-02-19-1530-247137.html
គម្រោងជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ទៅកំពង់ផែសមុទ្រ ខេត្តកំពត នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់សេដ្ឋកិច្ច
អ្នកនៅក្នុងវិស័យដឹកជញ្ជូន បានអះអាងថា គម្រោងជីកព្រែកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រនៃខេត្តកំពត ដែលរាជរដ្ឋាភិបាលទើបបញ្ចប់ការសិក្សាលម្អិត និងអាចចាប់ផ្តើមអភិវឌ្ឍនាពេលខាងមុខ នឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-02-0950-246555.html