ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារទឹក និងអនាម័យ
ហេដ្ឋារចនាសម្ព័ន្ធទឹក និងអនាម័យនៅទីប្រជុំជន
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងដែលមានតម្លៃ៦៦០លានដុល្លារនឹងជួយជំរុញការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុងភ្នំពេញ
រដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាប្រមាណ៦៦០លានដុល្លារសម្រាប់ដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងចំនួនបីដំណាក់កាលក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការទឹកស្អាតដែលកើនឡើងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ...
ជា វណ្ណយុទ្ធ
https://tinyurl.com/3uhva8u2
កង្វះទឹកនឹងបញ្ចប់នៅរាជធានីចាប់ពីខែកុម្ភៈ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នឹងមិនប្រឈមមុខនឹងការខ្វះខាតទឹកទៀតទេ ចាប់ពីចុងខែកុម្ភៈនេះតទៅ ដោយសារសមត្ថភាពផ្គត់ផ្គង់ប្រចាំថ្ងៃត្រូវបានកំណត់លើសពីមួយលានម៉ែត្រគូប នេះបើយោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA)។ ...
នៀម ឆេង
https://www.phnompenhpost.com/national/water-shortages-to-end-in-capital-from-february-ppwsa
រដ្ឋាភិបាលកម្ពុជាសន្យាទីក្រុងនានាមានទឹកស្អាត១០០%ត្រឹមឆ្នាំ២០២៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្យាថា ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុង និងទីប្រជុំជនរបស់កម្ពុជា ១០០% នឹងមានទឹកស្អាតប្រើប្រាស់នៅឆ្នាំ ២០២៥។ ...
សុវណ្ណ ស្រីពេជ្រ
https://cambojanews.com/cambodian-government-promises-cities-100-clean-water-by-2025/
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់អាជីវករ កាត់បន្ថយការប្រើប្រាស់ទឹក ដើម្បីកាត់បន្ថយ "ការខ្វះខាតធ្ងន់ធ្ងរ" នាពេលបច្ចុប្បន្ន នៅក្នុងទីក្រុង
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បានអំពាវនាវដល់អាជីវករកាត់បន្ថយការប្រើប្រាស់ទឹក ដើម្បីទប់ទល់នឹងការខ្វះខាតទឹកក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501266009/phnom-penh-water-supply-authority-calls-on-businesses-to-cut-down-on-water-use-to-alleviate-current-severe-shortage-in-city/
ប្រជាជននៅជាយក្រុងភ្នំពេញប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់
ប្រជាពលរដ្ឋនៅជាយក្រុងមួយចំនួនក្នុងរាជធានីភ្នំពេញ បាននឹងកំពុងប្រឈមមុខនឹងការខ្វះខាតទឹកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ បូករួមជាមួយនឹងតម្រូវការខ្ពស់។ ...
តន វិបុល
https://www.khmertimeskh.com/501262696/phnom-penh-suburbs-facing-water-shortages/
ទីលានទុកដាក់សំរាមតម្លៃជាង ៦លានដុល្លារនៅបាត់ដំបង ត្រូវបានដាក់ឱ្យពលរដ្ឋប្រើប្រាស់
ទីលានទុកដាក់សំរាមក្នុងខេត្តបាត់ដំបង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ស្ថិតក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ទីតាំងនោះ ត្រូវបានធ្វើឡើងក្នុងរណ្ដៅទី១ មានទំហំ ២,៩៤ ហិកតា ដែលអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគីប។ ...
សែម ប្រាក់ដាវ
https://thmeythmey25.com/detail/93971
រដ្ឋាករទឹកស្វយ័តពង្រីកសេវាកម្មដើម្បីបំពេញតម្រូវការឲ្យបានគ្រប់តំបន់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្រោម ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត និងកសាងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដើម្បីបំពេញត្រូវការទឹកស្អាត ខណៈដែលការអភិវឌ្ឍនគរូបនីយកម្ម និងសកម្មភាពអាជីវកម្មកើនឡើង។ ...
ជា វណ្ណយុទ្ធ
https://bit.ly/41Na1Vj
អាជ្ញាធរគ្រោងសង់រោងចក្រផលិតទឹកស្អាតជំហានទី៣ ដែលអាចផលិតទឹកបាន ១៣០ ពាន់ម៉ែត្រគុប ក្នុង ១ ថ្ងៃ
អាជ្ញាធរកម្ពុជាគ្រោងសាងសង់រោងចក្រទឹកស្អាតនិរោធជំហានទី៣ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៣០ ពាន់ម៉ែត្រគុប ក្នុង ១ ថ្ងៃ ដែលរាជរដ្ឋាភិបាលគ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៦។ នេះបើតាមខ្លឹមសារនៃពិធីចុះហត្ថលេខាលើកំណត់ប្រជុំពិភាក្សាស្តីពីការរៀបចំសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង ...
សែម ពិសី
https://www.postkhmer.com/national/2023-02-07-0905-246711.html
ក្រសួងឧស្សាហកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទី ៥ ស្តីពីការផ្គត់ផ្គង់ទឹកក្នុងទីក្រុង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងសហប្រតិបត្តិការបច្ចេកទេសសម្រាប់ការបង្កើតផែនការអភិវឌ្ឍន៍សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតក្នុងទីក្រុង។ ...
មន្ត្រី៖ អ្នកជំនាញជប៉ុន កំពុងសិក្សាបង្កើតស្ថានីយបូមទឹកថ្មីបន្ថែមទៀត ដើម្បីរំដោះទឹកជន់លិចតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ
អង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកជំនាញជប៉ុន កំពុងសិក្សា ដើម្បីបង្កើតស្ថានីយបូមទឹកថ្មីបន្ថែមទៀត ស្របពេលស្ថានីយថ្មីមួយទៀត កំពុងសាងសង់បន្ថែមពីស្ថានីយបូមទឹកចំនួន ១៤ ដែលកំពុងមានក្នុងពេលបច្ចុប្បន្ន ដើម្បីរំដោះទឹកជន់លិចក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-11-1857-245822.html
នាយករដ្ឋមន្ត្រី៖ ខេត្តព្រះសីហនុគឺជាមោទនភាពដែលនឹងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច
ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទឹកដីខេត្តព្រះសីហនុ ដែលចំណាយថវិការហូតដល់ជាង ៣២០ លានដុល្លារត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អធិប្បាយថា គឺជាមោទនភាព ខណៈដែលខេត្តមួយនេះនឹងធ្វើឱ្យមានការកើនឡើងនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2021-12-03-1011-227758.html
លោក ឃួង ស្រេង ស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀតនៅសណ្តរស្ទឹងព្រែកត្នោត
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោតភាគខាងលិចរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន ៣ ។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-11-17-1102-226975.html
អាជ្ញាធរទឹកស្នើសុំឱ្យមានការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) បានអំពាវនាវដល់ប្រជាពលរដ្ឋនៅកណ្តាលក្រុងឱ្យប្រើប្រាស់ទឹកប្រកបដោយទំនួលខុសត្រូវ ដើម្បីឱ្យទឹកស្អាតអាចទៅដល់ពលរដ្ឋដែលរស់នៅជាយក្រុងដែលកំពុងរងការញាំញីដោយបញ្ហាសម្ពាធទឹកទាបដែលអាចនាំឱ្យមានការ ...
ប្រព័ន្ធលូក្រោមដីដំណាក់កាលទី ៤ ត្រូវបានដំឡើងរួចរាល់សំរាប់ត្រៀមការពារទឹកជំនន់
ការដំឡើងប្រព័ន្ធលូក្រោមដីត្រូវបានបញ្ចប់សំរាប់គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធបង្ហូរទឹករាជធានីភ្នំពេញដំណាក់កាលទី ៤។ ទន្ទឹមនឹងនេះ ការស្ថាបនាផ្សេងទៀតដែលនៅសល់កំពុងដំណើរការ ហើយរំពឹងថានឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០២១ នេះ ...
Jason Boken
https://www.khmertimeskh.com/50763050/phase-4-pipeline-installation-ready-for-flood-protection/
អ្នករស់នៅរាជធានីខ្លះ កំពុងជួបបញ្ហាខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់
ស្របពេលរដូវប្រាំងឆ្នាំនេះក្ដៅហួតហែងខ្លាំង ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងតំបន់មួយចំនួននៅរាជធានីភ្នំពេញមានភាពរអាក់រអួល ដោយពេលខ្លះគ្មានលំហូរទឹកសូម្បី ១ តំណក់ នៅពេលព្រឹក និងពេលខ្លះទៀតនៅពេលល្ងាច បង្កឲ្យមានការ ...
ឃុត សុភចរិយា
http://bit.ly/2Qnril0
ប្រទេសបារាំងផ្តល់ថវិកា ១០០ លានដុល្លារសម្រាប់គម្រោងស្ថានីយ៍បូមទឹក
រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ នឹងផ្តល់ប្រាក់កម្ចីបន្ថែមជាង ១០០ លានដុល្លារសម្រាប់សាងសង់ស្ថានីយ៍បូមទឹកនៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង។ ...
JICA បញ្ចប់ការសិក្សាលើរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅក្រុងតាខ្មៅ
ទីភ្នាក់ងារទទួលបន្ទុកគម្រោងបានបង្ហើបឱ្យដឹងថា ការសិក្សាលទ្ធភាពសម្រាប់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅក្រុងតាខ្មៅ ដែលគាំទ្រថវិកាដោយប្រទេសជប៉ុន បានបញ្ចប់ជាស្ថាពរ ហើយការសាងសង់នឹងចាប់ផ្តើមនៅខែមេសាឆ្នាំក្រោយ។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ...
https://www.khmertimeskh.com/50662436/jica-concludes-study-on-takhmao-city-water-plant/
បារាំងនឹងបង្កើតរោងចក្រផលិតទឹកស្អាតនៅក្រុងព្រះសីហនុ
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងគ្រោងវិនិយោគរោងចក្រផលិតទឹកស្អាតមួយនៅក្រុងព្រះសីហនុ ហើយនឹងធ្វើការលំអិតជាមួយអាជ្ញាធរខេត្តព្រះសីហនុនាពេលអនាគត។ ...
ឃី សុវុទ្ធី
https://www.khmertimeskh.com/50657651/france-to-set-up-water-treatment-plant-in-sihanoukville/
លោក គួច ចំរើន ឲ្យអ្នកសង់រំលោភប្រឡាយ ប្រញាប់កាយចេញវិញ
អភិបាលខេត្ដព្រះសីហនុ លោក គួច ចំរើន បានអំពាវនាវដល់អ្នកចាក់ដី និងអ្នកសាងសង់រំលោភលើអូរប្រឡាយត្រូវប្រញាប់កាយចេញវិញ ខណៈដែលលោកឲ្យកម្លាំងចម្រុះយកគ្រឿងចក្រទៅស្ដារអូរប្រឡាយចំនួន ៦ ទីតាំងដើម្បីរំដោះជំនន់ទឹកភ្លៀងដែលកំពុងជន់លិចក្រុង និងស្រុកមួយចំនួនក្នុងខេត្ដនេះ ...
វ៉ន ដារ៉ា
https://bit.ly/2Z6Y1kb
លោក ស ខេង ជំរុញឲ្យសហការគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើងនៅខេត្តព្រះសីហនុ
បញ្ហាការពង្រឹងសន្តិសុខ ការស្តារហេដ្ឋារចនាសម្ព័ន្ធ ការពិនិត្យមើលសំណង់អគារដែលកំពុងតែដំណើរការសាងសង់ និងការបង្ហូរទឹកលូស្អុយចូលទៅក្នុងសមុទ្រ រួមទាំងបញ្ហាជម្លោះដីធ្លីផងដែរ គឺត្រូវបានលោកស ខេង ចាត់ទុកជាបញ្ហា ...
វ៉ន ដារ៉ា
https://bit.ly/2RJizZV
លោក ឃួង ស្រេង ចុះហត្ថលេខាជាមួយ JICA លើគម្រោងអភិវឌ្ឍន៍លូទឹកកខ្វក់
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីម្សិលមិញ បានចុះហត្ថលេខាលើកំណត់ហេតុប្រគល់ឯកសារសិក្សាស្រាវជ្រាវពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅតំបន់បឹងជើងឯក រាជធានីភ្នំពេញឲ្យទៅទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុន ដើម្បី ...
វ៉ន ដារ៉ា
https://bit.ly/2HP1SaW
ក្រសួងស្នើ អភិបាលរាជធានី-ខេត្ត បញ្ជ្រាបការយល់ដឹងពីទិវាជាតិទីក្រុងស្អាតដែលប្រារព្ធចុងខែកុម្ភៈ
ក្រសួងទេសចរណ៍តាមរយៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គ្រោងនឹងរៀបចំកម្មវិធីទិវាជាតិ ទីក្រុងស្អាត លើកទី៧ ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ» អមជាមួយពិធីប្រគល់ជយលាភី ធុរកិច្ច បៃតង ក្នុងវិស័យទេសចរណ៍លើកទី ៣ និងជយលាភីបដិសណ្ឋារកិច្ចល្អរបស់ច្រកទ្វារអន្តរជាតិលើកទី ២ ដែលនឹងប្រារព្ធធ្វើនៅ ...
វ៉ន ដារ៉ា
https://bit.ly/2AYafOv
ក្រសួងសាធារណការចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដែលមានចំនួនទឹកប្រាក់ប្រមាណជាង ៦៣ លានដុល្លារ
ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញ បានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ ជាមួយក្រុមហ៊ុន Dohwa Engineering របស់ប្រទេសកូរ៉េ។ ...
សែន ដាវីត
https://www.khmertimeskh.com/50563331/ministry-inks-63-million-water-treatment-project/
ជប៉ុន បន្ដផ្ដល់ជំនួយ ៣០ លានដុល្លារសម្រាប់ឲ្យកែលម្អប្រព័ន្ធលូ នៅភ្នំពេញ ខណៈ ADB ជួយដល់គម្រោងធំ ៤
រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបន្ដផ្ដល់ជំនួយឥតសំណង់លើគម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយ លូបង្ហូទឹក ក្នុងរាជធានីភ្នំពេញ ជំហានទី ៤ ក្នុងទឹកប្រាក់ប្រមាណ ៣០ លាន ...
វ៉ន ដារ៉ា
https://bit.ly/2qaYONC