ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទំនាក់ទំនង
អ៊ីនធើណេត
វេទិកាអ៊ិនធឺណិតភ្នំពេញ អំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះអក្ខរកម្មឌីជីថល និងការប្រយុទ្ធដើម្បីសេរីភាពអ៊ីនធឺណិត
ថ្វីបើសេដ្ឋកិច្ច និងសង្គមកម្ពុជាមានឌីជីថលភាវូបនីយកម្មយ៉ាងឆាប់រហ័សក៏ដោយ ក៏ប្រជាពលរដ្ឋអនឡាញជាច្រើននៅតែបន្តតស៊ូជាមួយអក្ខរកម្មឌីជីថល ជាពិសេសក្រុមងាយរងគ្រោះដែលប្រឈមនឹងការរើសអើង និងការ ...
ស៊ើង និមល់ និង តាំង ប៉ហ្គិច
https://cambojanews.com/phnom-penh-internet-forum-calls-attention-to-digital-illiteracy-and-the-fight-for-internet-freedoms/
ក្រសួងប្រៃសណីយ៍ប្រមូលធាតុចូលសម្រាប់លេខាធិការដ្ឋានអាស៊ានពីអភិបាលកិច្ចនិងសីលធម៌បញ្ញាសិប្បនិម្មិត
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីអភិបាលកិច្ច និងក្រមសីលធម៌បញ្ញាសិប្បនិម្មិត (GenAI) ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ និងរៀបចំសេចក្តីព្រាងសម្រាប់លេខាធិការដ្ឋានអាស៊ាន។ «ក្នុងការគ្រប់គ្រង GenAI យើងត្រូវតែផ្តល់អាទិភាពដល់ផលប្រយោជន៍ជាសាធារណៈ»។ នេះជាការបញ្ជាក់របស់លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ក្នុងសិក្ខាសាលាស្តីពី «មគ្គទេសក៍បន្ថែមរបស់អាស៊ានស្តីពីអភិបាលកិច្ច និងសីលធម៌បញ្ញាសិប្បនិម្មិតសម្រាប់បញ្ញាសិប្បនិម្មិតបង្កើតមាតិកា» កាលពីថ្ងៃព្រហស្បតិ៍។ ...
ខ្សែកាបអុបទិកកម្ពុជា-ហុងកុងនឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ ២០២៥
គម្រោងសាងសង់បណ្តាញខ្សែកាបក្រោមបាតសមុទ្ររវាងក្រុងព្រះសីហនុ ដែលជាទីក្រុងឆ្នេរសមុទ្រនៅភាគខាងត្បូងនៃប្រទេសកម្ពុជា និងទីក្រុងហុងកុងនឹងរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះបើសេចក្តីប្រកាសព័ត៌មានក្នុងស្រុក។ ...
Sreekanth Ravindran
https://tinyurl.com/2th8s9jw
ក្រុមហ៊ុន China Unicom នឹងសាងសង់គម្រោងខ្សែកាបអុបទិកក្រោមបាតសមុទ្រដែលគ្រប់គ្រងដោយរដ្ឋដំបូងគេនៅកម្ពុជា
China Unicom Group ដែលជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេមួយរបស់ប្រទេសនឹងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រដែលគ្រប់គ្រងដោយរដ្ឋដំបូងគេនៅកម្ពុជា ដែលមានសមត្ថភាពធំសម្រាប់ការភ្ជាប់ទំនាក់ទំនងអន្តរជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/53ufzn7h
ប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពីសន្តិសុខបច្ចេកវិទ្យាព័ត៌មាននៅប្រទេសសិង្ហបុរី
កម្ពុជា ចូលរួមកិច្ចប្រជុំសប្ដាហ៍បច្ចេកវិទ្យាអន្តរជាតិសិង្ហបុរី (SICW) លើកទី៨ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពីសន្តិសុខបច្ចេកវិទ្យាព័ត៌មាន លើកទី៨ និងកិច្ចប្រជុំតុមូលឧត្តមមន្ត្រីអាស៊ានលើកទី៩ នៅប្រទេសសិង្ហបុរី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា។ ...
រី សុចាន់
https://www.postkhmer.com/national/2023-10-16-1746-255234.html
UNESCO និង CIPL ធ្វើគម្រោងផ្ដល់សិទ្ធិដល់ជនជាតិដើមភាគតិចនៅក្នុងខេត្ត ៣
អង្គការយូណេស្កូ (UNESCO) និងអង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL)នឹងធ្វើការជាមួយយុវជនជនជាតិដើមភាគតិចក្នុងខេត្តព្រះវិហារ មណ្ឌលគិរី និងរតនគិរី ដើម្បីបង្កើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងឌីជីថលដល់យុវជន ដើម្បីផ្តល់សិទ្ធិអំណាចដល់សហគមន៍ជនជាតិដើមភាគតិចក្នុងការពង្រីកសំឡេង និងភាសារបស់ពួកគេនៅតាមប្រព័ន្ធផ្សព្វផ្សាយ ដោយប្រើប្រាស់ ...
ជា សុខនី
https://www.postkhmer.com/national/2023-09-08-1025-254310.html
អាស៊ានដាក់ឱ្យដំណើរការកិច្ចចរចានៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលទូទាំងតំបន់លើកដំបូងរបស់ពិភពលោក
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដាក់ឱ្យដំណើរការកិច្ចចរចានៃកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលជាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល នៅទូទាំងតំបន់ដ៏សំខាន់ដំបូងគេក្នុងពិភពលោកដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលរបស់អាស៊ាន។ ការដាក់ឱ្យដំណើរការកិច្ចចរចានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច ...
រី សុចាន់
https://www.postkhmer.com/business/2023-09-04-1810-254188.html
ក្រសួងវប្បធម៌នឹងចាត់វិធានការតាមច្បាប់លើអាជីវករ ឬអ្នកលក់អនឡាញយករូបថតវត្ថុបុរាណខ្មែរ ផ្សព្វផ្សាយលក់ខុសច្បាប់
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានព្រមានចាត់វិធានការតាមច្បាប់ ទៅលើអាជីវករ ឬអ្នកលក់អនឡាញណាដែលប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ផ្សព្វផ្សាយលក់វត្ថុសិល្បៈតាមប្រព័ន្ធបណ្ដាញសង្គម ដែលអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថារដ្ឋាភិបាលកម្ពុជាខ្វះការគ្រប់គ្រង និងការពារវត្ថុទាំងនេះ។ ការព្រមាននេះ ត្រូវបាន ...
ជា សុខនី
https://www.postkhmer.com/national/2023-09-05-1431-254214.html
អង្គការសហប្រជាជាតិប៉ាន់ស្មានថា មនុស្ស ១០០ ០០០នាក់ត្រូវគេជួញដូរទៅក្នុងប្រតិបត្តិការឆបោកនៅកម្ពុជា, មន្ត្រីសួរថា«តើពួកគេនៅឯណា?»
មនុស្សយ៉ាងហោចណាស់ ១០០.០០០នាក់ត្រូវបានបង្ខំឱ្យធ្វើប្រតិបត្តិការឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃអង្គារកន្លងទៅនេះ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាលកម្ពុជានិយាយថា ពួកគេចង់ឃើញភ័ស្តុតាងបន្ថែមទៀតដែលបញ្ជាក់ពីតួលេខប៉ាន់ស្មាននេះ។ ...
ស៊ើង និមល់ និង Leila Goldstein
https://khmer.cambojanews.com/un-estimates-100000-trafficked-into-cambodian-scam-operations-officials-ask-where-are-they/
រាយការណ៍បញ្ហាការតភ្ជាប់អ៊ីនធឺណិតតាមរយៈកម្មវិធីតេស្តល្បឿនរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ - ឯកឧត្តម ជា វ៉ាន់ដេត
ឥឡូវនេះ អ្នកប្រើប្រាស់អាចប្រើប្រាស់កម្មវិធីតេស្តល្បឿនរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរាយការណ៍ភ្លាមៗអំពីគុណភាពនៃការតភ្ជាប់អ៊ីនធឺណិតខ្សោយ ដើម្បីស្វែងរកដំណោះស្រាយពីនិយ័តករទូរគមនាគមន៍កម្ពុជា។ ...
ម៉ន សុខកែវ
https://kiripost.com/stories/report-internet-connection-problems-via-mptc-speed-test-app-chea-vandeth
ការកើនឡើងនៃកម្មវិធីផ្ញើសារប្រព័ន្ធតេឡេក្រាមនៅកម្ពុជា
កម្មវិធីផ្ញើសារប្រព័ន្ធតេឡេក្រាមបានកើនប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គិតត្រឹមដើមឆ្នាំ២០២៣ កម្មវិធីនេះបានក្លាយជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតនៅក្នុងប្រទេស។ ...
រស់ ហុងសេង
https://kiripost.com/stories/rise-of-messaging-app-telegram-in-cambodia
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្លាស់ប្តូរបណ្តាញសង្គម ហ្វេសប៊ុក និង ប្រព័ន្ធតេឡេក្រាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសថា ចាប់ពីពេលនេះទៅ លោកនឹងនៅឆ្ងាយពី បណ្តាញសង្គម ហ្វេសប៊ុក ដែលអ្នកតាមដានចំនួន ១៤ លាននាក់គួរប្រើ ប្រព័ន្ធតេឡេក្រាម ជំនួសវិញ។ ...
យ៉ាត ម៉ាឡៃ
https://kiripost.com/stories/cambodia-pm-trades-facebook-for-telegram
ក្រសួងប្រៃសណីយ៍នឹងដំឡើងប្រព័ន្ធ Wi-Fi សាធារណៈដោយឥតគិតថ្លៃនៅតំបន់ឆ្នេរ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា នឹងដំឡើងប្រព័ន្ធ Wi-Fi សាធារណៈដោយឥតគិតថ្លៃ នៅតាមតំបន់ឆ្នេរ និងតំបន់អាទិភាពផ្សេងទៀត ក្នុងខេត្តព្រះសីហនុ។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501297895/ministry-of-post-to-install-free-public-wi-fi-in-coastal-areas/
លោកនាយករដ្ឋមន្ត្រី អំពាវនាវជាថ្មី ឱ្យមានការកែលម្អសេវាអ៊ីនធឺណិត
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវជាថ្មីដល់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត (ISP) ក្នុងប្រទេស កម្ពុជា ឱ្យធ្វើទីផ្សារប្រកួតប្រជែងសម្រាប់ការកែលម្អសេវាអ៊ីនធឺណិត ជាពិសេសសម្រាប់អ្នករស់នៅក្នុងបុរី។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ot32lS
ចំណូលពន្ធបានមកពី e-commerce មានជិត $២១ លាន
រដ្ឋាភិបាលកម្ពុជារកចំណូលពន្ធបានប្រមាណជិត ២១ លានដុល្លារពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) នៅត្រីមាសទី១ ឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីការកើនឡើងប្រតិបត្តិការតាមអនឡាញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសចាប់តាំងពីការរីករាលដាលជំងឺកូវីដ ១៩ មក។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-05-08-1039-249787.html
សេវាទូរស័ព្ទចល័ត អ៊ីនធឺណេត តាមខេត្តនឹងត្រូវពង្រឹង
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពង្រឹងសេវាទូរស័ព្ទ និងអ៊ីនធឺណិតនៅតាមបណ្តាខេត្តនានា ខណៈដែលការងារលើការលើកកម្ពស់គុណភាពនៃសេវាបែបនេះនៅក្នុងរាជធានីភ្នំពេញកំពុងដំណើរការ។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501264700/mobile-internet-services-in-provinces-to-be-strengthened/
កម្ពុជាស្នើអូស្ដ្រាលីជួយបណ្ដុះបណ្ដាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាបន្ថែមទៀត
កម្ពុជាស្នើអូស្ត្រាលី ជួយគាំទ្របន្ថែមទៀតទៅលើការបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដល់មន្ត្រីនគរបាលកម្ពុជា ខណៈប្រភេទបទល្មើសនេះ កំពុងមាននិន្នាការកើនឡើងនៅក្នុងបណ្តាប្រទេសតំបន់អាស៊ី។ ...
រី សុខចាន់
https://www.postkhmer.com/national/2023-03-09-1603-247805.html
កម្ពុជាពិនិត្យលទ្ធភាពចុះ MOU ជាមួយ Alibaba លើការដាក់លក់ទំនិញតាមអនឡាញ
កម្ពុជាកំពុងពិនិត្យលទ្ធភាពដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ Alibaba ដែលជាក្រុមហ៊ុនថ្នាលបច្ចេកវិទ្យាផ្សារអនឡាញដ៏ធំរបស់ប្រទេសចិនក្នុងការនាំចេញផលិតផលខ្មែរទៅទីផ្សារអនឡាញបរទេស។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចពិភាក្សាលើកទី ១ របស់ក្រុមការងារចំពោះការសិក្សាពីលទ្ធភាព និង ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-16-1050-247022.html
ក្រសួងយុត្តិធម៌គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលនៅសប្តាហ៍ក្រោយ
ក្រសួងយុត្តិធម៌នៅថ្ងៃទី ៣ ខែកុម្ភៈនេះ បានប្រកាសជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការសាកល្បងជំហានទី១ លើសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។ ក្រសួងយុត្តិធម៌បានជូនដំណឹងដល់សាធារណជនថា ដើម្បីរួមចំណែកធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ ដែលជាយុទ្ធសាស្ត្រចតុកោណ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-04-0906-246632.html
ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលទៅក្នុងផែនទី Google Maps
ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក (Rest Areas) តាមផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានដាក់បញ្ចូលជាផ្លូវការ ទៅក្នុងផែនទី Google Maps។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2023-02-03-1029-246601.html
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដាក់ឱ្យប្រើប្រាស់ដែនជាតិ .kh
យោងតាមសេចក្តីថ្លែងការណ៍មួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានដាក់ឱ្យដំណើរការការចុះបញ្ជីឈ្មោះដែនជាតិតាមប្រព័ន្ធអនឡាញជាមួយនឹងផ្នែកបន្ថែមផ្លូវការ .kh ដើម្បីបង្កើនប្រសិទ្ធភាព សម្រាប់បុគ្គល និងស្ថាប័ននានាក្នុងការអភិវឌ្ឍន៍គេហទំព័ររបស់ខ្លួន ដែលនឹងប្រើប្រាស់ ...
កង សុធា
https://www.khmertimeskh.com/501231241/mptc-launches-online-domain-name-with-kh/
ប្រតិបត្តិការទូទាត់តាមប្រព័ន្ធឌីជីថលកើនយ៉ាងរហ័ស ដោយចំនួនគណនី E-wallet កើនដល់ជិត ១៨ លានត្រឹមចុងឆ្នាំ ២០២២
ជាមួយនឹងការរីកចម្រើនដ៏ឆាប់រហ័សនៃការទូទាត់តាមឌីជីថលនារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសចាប់តាំងពីការរីករាលដាលជំងឺកូវីដ ១៩ ចំនួនគណនី E-wallet នៅកម្ពុជា បានកើនឡើងដល់ជិត ១៨ លាននៅចុងខែធ្នូ ឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំងអំពីការអភិវឌ្ឍបន្តិចម្តងៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ឆ្ពោះទៅសម្រេចបានតាម ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-23-1022-246181.html
នាយកដ្ឋានព័ត៌មានវិទ្យា ក្រើនរំឭកពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នការឆបោកតាមប្រព័ន្ធអនឡាញ
នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំឭកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះករណីឆបោកប្រាក់ ក្រោមរូបភាពលក់ផលិតផល ឬសេវាលើបណ្តាញអ៊ីនធឺណិត ខណៈមានជនខិលខូចមួយចំនួនកំពុងទាញយកប្រយោជន៍ពីការបោកប្រាស់នេះ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-01-21-1429-246147.html
កម្ពុជានឹងដាក់ឱ្យដំណើរការបណ្តាញប្លុកឆេនចម្រុះឆាប់ៗនេះ
រដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលឌីជីថលគន្លឹះ «Cambodia Distributed Ledger ហៅកាត់ថា CamDL »នៅថ្ងៃទី១៣ ខែ វិច្ឆិកា ខាងមុខនេះ ជាជំហានថ្មីមួយនៃវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញឲ្យមាននវានុវត្តន៍ នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុជារួម។ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-11-09-1453-243237.html