ពលកម្មខុសច្បាប់

ការជួញដូរមនុស្ស

អ្នកជួញដូរមនុស្សប្រើបណ្តាញសង្គមដើម្បីល្បួងអ្នកស្វែងរកការងារធ្វើមកកម្ពុជា

អ្នកជួញដូរមនុស្សក្នុងប្រទេសវៀតណាមកំពុងស្វែងរកវិធីច្នៃប្រឌិតបន្ថែមទៀតដើម្បីល្បួងជនរងគ្រោះនៅក្រៅប្រទេសដើម្បីធ្វើការកេងប្រវ័ញ្ច។ តាមរយៈបណ្តាញសង្គមដូចជា Facebook ឬ Zalo ពួកគេផ្តល់ការងារដែលមានប្រាក់ខែល្អនៅកាស៊ីណូ ឬហ្គេមអនឡាញក្នុងប្រទេសកម្ពុជា មុនពេលចាប់ផ្តើមការដាក់អន្ទាក់របស់ពួកគេ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3neHwgK

កម្ពុជាមានករណីជួញដូរមនុស្ស និងការជួញដូរផ្លូវភេទកើនឡើងនៅពាក់កណ្តាលឆមាសទីមួយ ឆ្នាំ ២០២១

មន្រ្តីជាន់ខ្ពស់បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកម្ពុជាបានបង្ក្រាបករណីជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទចំនួន ១៩៨ ករណីក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៦៣ ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2WzOe6i

សហរដ្ឋអាមេរិកសរសើរកិច្ចសហប្រតិបត្តិការទ្វេភាគីប្រឆាំងនឹងការជួញដូរមនុស្សជាមួយកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកបានកោតសរសើរចំពោះលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ពួកគេក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស។ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50870772/cambodia-u-s-praise-bilateral-cooperation-against-human-trafficking/

មេរៀន​ស្តីពី​ការទប់ស្កាត់​ការជួញដូរ​មនុស្ស​ នឹង​ត្រូវ​ដាក់​ចូល​ក្នុង​កម្មវិធីសិក្សា​ថ្នាក់​បឋម​ និង​មធ្យម​នៅ​ឆ្នាំក្រោយ

ក្រសួង​អប់រំ យុវជន និង​កីឡា និង​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស (​គ.ជ.ប.ជ) នៃ​ក្រសួង​មហាផ្ទៃ​បាន​សហការ​ក្នុង​ការដាក់បញ្ចូល​នូវ​មេរៀន​មួយចំនួន ស្តីពី​ការទប់ស្កាត់​ការជួញដូរ​មនុស្ស​ទៅក្នុង​កម្មវិធី​សិក្សា​សម្រាប់​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា​នៅ​ឆ្នាំក្រោយ​។ ...

មុំ គន្ធា
https://bit.ly/2WuBZog

​ប្រទេស​កម្ពុជា​និង​ឡាវ​បន្ត​កិច្ច​សហប្រតិបត្តិការ​តាម​ព្រំដែន​

​ប្រទេស​កម្ពុជា​និង​ឡាវ​កាលពី​ម្សិលមិញ​បាន​ប្តេជ្ញា​ជា​ថ្មី​ក្នុង​ការ​សហការ​លើ​បញ្ហា​សន្តិសុខ​តាម​ព្រំដែន​រួម​ទាំង​ការ​ជួញដូរ​គ្រឿងញៀន​ផង​ដែរ​។​ ...

តាំង វីដា
https://www.khmertimeskh.com/50698716/cambodia-and-laos-renew-border-cooperation

ក្រសួង​សង្គមកិច្ច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ ១១ ​លើ​គម្រោង​សុខុមាលភាព​កុមារ

ក្រសួង​សង្គមកិច្ច​កាលពី​ថ្ងៃទី​ ២៤ ខែ​មករា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ចំនួន​ ១១ ក្នុង​ទំហំ​ថវិកា​ជាង ១២ ​លាន​ដុល្លារ​ លើ​ការអនុវត្ដ​គម្រោង​រយៈពេល ៣ ​ឆ្នាំ (២០២០-២០២២) ដើម្បី​ជួយ​ដល់​វិស័យ​សង្គមកិច្ច សុខុមាលភាព​សង្គម សុខុមាលភាព​កុមារ ការប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​ពិការភាព​។ ...

វ៉ន ដារ៉ា
https://bit.ly/3aMZoaw

Grab​ ​ផ្តល់​ឱកាស​ដល់​​អ្នកបើកបរ​​ជា​ជន​ពិការ​

Grab​ ដែល​ជា​កម្មវិធីហៅ​សេវា​ដឹក​​អ្នក​ដំណើរ​​នាំមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​បាន​ប្រកាស​កាលពី​ម្សិលមិញ​នូវ​ការ​ផ្តួចផ្តើម​គំនិត​ថ្មី​ចំនួន​ពីរ​នៅក្នុង​ប្រទេស​កម្ពុជាក្រោម​កម្មវិធី​ “Grabd​ for​ Good​”។ ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ទូលំទូលាយ​ដោយក្រុម​ហ៊ុន​ Grab​ នឹង​បង្កើត​ផល​វិជ្ជមាន ...

សុខ ចាន់
https://www.khmertimeskh.com/50680548/grab-to-employ-deaf-drivers

ទីស្នាក់ការ​ពិសេស​សម្រាប់​ជួយ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ត្រូវ​បាន​លើក​មក​ពិភាក្សា​ជាមួយ​ប្រទេស​ថៃ​

គណៈប្រតិភូ​ក្រសួង​សង្គមកិច្ច​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ថៃ​ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​សាងសង់​មជ្ឈមណ្ឌល​ឆ្លងកាត់​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ដែល​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​វិលត្រឡប់​នៃ​ជនរងគ្រោះ​ដោយសារ​ការ​ជួញដូរ​។ ...

សែន ដាវិដ
https://www.khmertimeskh.com/50665911/special-facility-for-human-trafficking-victims-on-the-table-with-thailand/

ការ​ចាប់ខ្លួន​ការ​ជួញដូរ​មនុស្ស​មានការ​កើនឡើង​

ក​ម្មា​ធិ​ការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ (​គ​.​ជ​.​ប​.​ជ​) ​បាន​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​ និង​កេងប្រវ័ញ្ច​ផ្លូវភេទ​ចំនួន​ ១៣១​ ករណី​ ចាប់ពី​ខែមករា​ដល់​ខែតុលា​ ដែល​បាន​កើនឡើង​ ២២​ ករណី​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី ...

ប៉ិច សុធារី
https://www.khmertimeskh.com/50660947/human-trafficking-arrests-on-the-rise/

មន្ត្រី​ជំនាញ​ ដាក់​ចេញ​យុទ្ធសាស្ត្រ​​ទប់ស្កាត់​ទម្រង់​ថ្មីៗ​នៃ​ការជួញដូរ​មនុស្ស

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​រយៈពេល​ ៥ ​ឆ្នាំ​ គិតពី​ឆ្នាំ​ ២០១៩ ​ដល់​ឆ្នាំ​ ២០២៣ ដើម្បី​កាត់បន្ថយ​ទម្រង់​ថ្មីៗ​នៃ​ការជួញដូរ​មនុស្ស​ដូចជា អំពើ​ជួញដូរ​ផ្លូវភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើ​ពពោះ​ជំនួស​រួមទាំង​កាត់បន្ថយ​ទម្រង់​នៃ​ការកើនឡើង​វិញ​នូវ​ការ ...

ខន សាវិ
https://bit.ly/2qIWGAs

ការ​ព្រួយបារម្ភ​ខ្លាច​កម្ពុជា​ដើរ​មិន​ទាន់​អ្នក​ប្រព្រឹត្ត​បទល្មើស​ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​

​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​របស់​អា​មេ​រិ​ក​ និង​អូស្ត្រាលី​កំពុង​ត្រៀម​រៀបចំ​ប្រទេស​កម្ពុជា​សម្រាប់​ករណី​រំលោភ​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ ប៉ុន្តែ​មន្ត្រី​ក្នុង​តំបន់​បារម្ភ​ថា​ ក្រុម​ប្រព្រឹត្ត​បទល្មើស​ដើរ​លឿន​ជាង​ប៉ូ​លី ...

Matt Blomberg
https://www.reuters.com/article/us-cambodia-sexcrimes-children/cambodia-feared-lagging-behind-predators-in-cybersex-trafficking-crackdown-idUSKCN1VW00B

ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ពី​ការរំលោភ​ផ្លូវភេទ​ កើន​ជិត​ ១៥០%

នៅក្នុង​រយៈពេល​ ៦ ​ខែ ​ដើម​ឆ្នាំ​ ២០១៩ ​នេះ​សមត្ថកិច្ច​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ពី​ការរំលោភបំពាន​ផ្លូវភេទ​បាន​ចំនួន ២៦៣ ​នាក់​ គឺ​មាន​ការកើនឡើង​រហូត​ដល់​ជិត​ ១៥០ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​បញ្ហា​នេះ​បាន​ធ្វើឲ្យ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ និង​សង្គម ...

ឡុង គីមម៉ារីតា
https://bit.ly/30BsMuW

ក្រសួង​ព័ត៌មាន​ និង​គណៈកម្មាធិការ​ជាតិ ពង្រឹង​អ្នកកាសែត​លើ​ការផ្សាយ​អំពើ​ជួញដូរ​មនុស្ស

ក្រសួង​ព័ត៌មាន និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រួមគ្នា​ពង្រឹង​សមត្ថភាព​ និង​តួនាទី​អ្នកសារព័ត៌មាន និង​ពិធីករ​វិទ្យុ ទូរទស្សន៍ ឱ្យ​ទទួល​បាន​ជំនាញ​បន្ថែម​អំពី​ការរាយការណ៍​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការជួញដូរ​មនុស្ស ដោយ​ចាត់ទុក​អ្នកកាសែត​ជា​តួអង្គ​សំខាន់ និង​មាន​លទ្ធភាព​ច្រើន​ក្នុង​ការផ្សាយ​អំពី​ការរងគ្រោះ​របស់​ពលរដ្ឋ​។ ...

វ៉ន ដារ៉ា
https://bit.ly/2TYMjmN

លោក​ ស ខេង​ បញ្ជា​ឲ្យ​សមត្ថកិច្ច ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ពាក់ព័ន្ធ​ជួញដូរ​មនុស្ស​ និង​កាប់​ឈើ​ខុស​ច្បាប់​

លោក​ ​ស ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ដែល​សង្ស័យ​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស ​និង​ការ​កាប់​ឈើ​ខុស​ច្បាប់​។​ ...

ម៉ិច ដារ៉ា
https://bit.ly/31JYypP

អង្គការ​មិនមែន​រដ្ឋាភិបាល​៖​ កម្ពុជា​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​

សម្ព័ន្ធភាព​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ និង​ក្នុង​ការ​ផ្តល់​សេវា​ស្តារ​នីតិសម្បទា​ដល់​ជន​រង​គ្រោះ​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ស្រប​ពេល​នឹង​ទិវា​ពិភពលោក​ប្រឆាំង ...

Stella-maris Ewudolu
https://aecnewstoday.com/2019/more-effort-to-combat-human-trafficking-needed-in-cambodia-say-ngos/

៦ ខែ​​ សមត្ថ​កិច្ច​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ និង ​ជួញដូរ​ផ្លូវ​ភេទ​ បាន ៧៨ ករណី​កើន ២៥% សង្គ្រោះ​ជន​រងគ្រោះ​បាន ២៦៣ នាក់​

នៅ​ក្នុង​រយៈ​ពេល​ ៦ ​ខែ​ដើម​ឆ្នាំ ២០១៩​ នេះ សមត្ថ​​កិច្ចបាន​ធ្វើ​ការ​បង្ក្រាប​​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ជួញ​ដូរ​ផ្លូវភេទបាន​ចំនួន ៧៨ ​ករណី​គឺ​មា​ន​ការ​កើន​ឡើង​ ២៥ ​ភាគ​រយ​ និ​ង​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន ២៦៣ នាក់ គឺ​កើន​ឡើង ១៤៨ ភាគ​រយ​ បើ ...

ម៉ិច ដារ៉ា
https://bit.ly/2SBEItq

កម្ពុជាច្រានចោល​ការ​ចាត់​ចំណាត់​ថ្នាក់​របស់​អាមេរិក ​រឿង​ជួញដូរ​មនុស្ស

មន្ត្រីជាន់ខ្ពស់កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​​ ទៅ​នឹង​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក​ដែល​បន្ត​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា ក្នុង​ស្ថានភាព​អាក្រក់​នៃ​​ការ​មិន​លុប​បំបាត់​អំពើ​ជួញដូរ​មនុស្ស​ដោយ​មិន​បាន​បំពេញ និង​មិន​បាន​តាំង​ចិត្ត​​ខ្ពស់​ក្នុង​ការ​លុប​បំបាត់​ជា​អ្វី​ដែល​ ...

ឡុង គីមម៉ារីតា
https://bit.ly/2WVgZoB

​សហរដ្ឋអាមេរិក​មើលឃើញ​ថា​ ការ​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​របស់​កម្ពុជា​មិន​ទាន់​គ្រប់គ្រាន់​

សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេស​កម្ពុជា​មិន​បាន​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ឱ្យ​បាន​គ្រប់គ្រាន់​នូវឡើយ​ទេ​ ដោយ​បន្សល់​ទុក​នូវ​ប្រជាជាតិ​អាស៊ី​ដែល​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ លុះត្រាតែ​មានការ​ចាត់វិធានការ​យ៉ាង​រឹង​មាំ​។​ របាយការណ៍​ស្តី ...

Matt Blomberg
https://www.reuters.com/article/us-usa-trafficking-cambodia/u-s-sees-cambodias-anti-trafficking-efforts-floundering-idUSKCN1TL21Q

​លោក​ ស​ ខេ​ង​ ឲ្យ​ប៉ូលិស​តាម​រក​មេ​ជួញដូរ​មនុស្ស​ទាំង​ក្នុង​ និង​ក្រៅប្រទេស​

លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​អះអាង​កាលពី​ម្សិលមិញ​ថា​ កម្លាំង​នគរបាល​ត្រូវ​តែ​ស្វែងរក​មេខ្លោង​ជួញដូរ​មនុស្ស​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ឲ្យ​បាន​មក​កាត់ទោស​តាម​ច្បាប់​រាល់​សកម្មភាព​ជួញដូរ​មនុស្ស​ ដោយ​គ្មាន ...

វ៉ន ដារ៉ា
https://bit.ly/2IDFPqw

លោក​នាយក​រដ្ឋមន្ត្រី​ពិចារណាឲ្យ​មាន​ទោស​ប្រហារ​ជីវិត ​ចំពោះ​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​សាច់​ញាតិ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពិចារណា​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​បើក​ផ្លូវ​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ឡើង​វិញ​សម្រាប់​ការ​រំលោភ​ផ្លូវ​ភេទ​ប្រព្រឹត្ត​ដោយ​ជីតា ឪពុក ឪពុក​មា បង​ប្រុស​លើ​កូន​ ចៅ ក្មួយ និង​ប្អូន​ស្រី។ ប៉ុន្តែ​លោក​ថា វិសោធនកម្ម​ច្បាប់​នេះ ​ត្រូវ​ធ្វើ​ឡើង​តាម​ការ​ធ្វើ​ប្រជាមតិ​ជា​អ្វី​ដែល ...

នៀម ឆេង
https://bit.ly/2VR7F5c

USAID បង្ហាញ​ពី​សកម្មភាព​ជួយ​ជន​រងគ្រោះ​ពី​ការ​ជួញ​ដូរ​មនុស្ស

ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរ​ជាតិ​ (USA​ID) ​​បាន​បង្ហាញ​ពី​សកម្ម​ភាព​ជួយ​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស​ ប៉ុន្តែ​បាន​កត់​សម្គាល់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​មិន​ទាន់​បាន​បំពេញ​តាម​កម្រិត​ស្ដង់ដារ​អប្ប​បរមា ​ខណៈ ...

គង់ មេត្ដា
https://bit.ly/2S99fhb

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​៣​ អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​៥៥​នាក់​

​ថ្មីៗ​នេះ​ស្ថានទូត​កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ខ្មែរ​ចំនួន​ ៥៥​ នាក់​ដែល​បាន​ទៅ​ប្រទេស​ចិន​ ម៉ា​ឡេ​ស៊ី​ និង​វៀតណាម​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ខុសច្បាប់​ ឬ​ត្រូវ​គេ​បោកប្រាស់​ឱ្យ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​។​ លោក​ កេ​ត​ សុ​ផា​ន់​ អ្នកនាំពាក្យ​ក្រសួងការបរទេស ...

មុំ គន្ធា
https://www.khmertimeskh.com/50534019/embassies-repatriate-55-workers-from-three-countries/

​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​មិន​បាន​ផ្លាស់​ប្តូរ​

​ក្រសួងការបរទេស​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយ​ថា​ របាយការណ៍​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ស្តី​ពី​ការ​ជួញដូរ​បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ម្តងទៀត​នៅ​ថ្នាក់​ទី​២​ ដោយ​បាន​បន្ថែម​ថា​ សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​ថា​ កម្ពុជា​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ...

សែន ដាវីត
https://www.khmertimeskh.com/50507434/human-trafficking-report-status-unchanged/

សមត្ថកិច្ច​កំពុង​តាម​ចាប់​លោក​ អះម៉ាត់ យ៉ះយ៉ា ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ពលករ​ទៅ​ក្រៅ​ប្រទេស

លោក អះម៉ាត់ យ៉ះយ៉ា អតីត​រដ្ឋលេខាធិការ​ក្រសួង​​សង្គមកិច្ច កំពុង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្វែងរក​ចាប់​ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ស្ត្រី​ដោយ​ខុស​ច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ អារ៉ាប៊ី សាអ៊ូឌីត បន្ទាប់ពី​ក្មួយ​ប្រុស​គាត់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​លោក​អះអាង​ថា នោះ​គឺជា​រឿង​ដែល​គេ​ប្រឌិត​ឡើង ...

យន់ ស៊ីនាត និង Daphne Chen
http://bit.ly/2o0wKuZ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dyrpM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!