ពល​កម្ម

សហជីព

សាលា​​​ដំបូង​​​ខេត្ត​​​កំពត​ដោះលែង​មន្ត្រី​សហជីព​បន្ទាប់ពី​ព្រម​​​ព្រៀងបញ្ឈប់​​​ការ​ធ្វើកូដកម្ម​

កាលពីម្សិលមិញ សាលាដំបូងខេត្តកំពតបានដោះលែងមន្ត្រីសហជីពបីនាក់ដោយមិនបានធ្វើការចោទប្រកាន់ឡើយបន្ទាប់ពីរោងចក្រកាត់ដេរ Cambo T.D.G. បានដកពាក្យបណ្តឹងប្តឹងអ្នកទាំងបីជាថ្នូរនឹងការបញ្ឈប់ការធ្វើកូដកម្មដែលមានរយៈពេលពីរសប្តាហ៍។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/32831

ក្រុមកម្មករទាមទារលក្ខខណ្ឌប្រសើរជាងមុន

កម្មករច្រើនជាង ៧,០០០ នាក់មកពីរោងចក្រស្បែកជើង Can Sports បានធ្វើបាតុកម្មតវ៉ារោងចក្ររបស់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យកាលពីម្សិលមិញ ដើម្បីទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/26958/workers-demand-better-conditions/

អ្នក​ជំនាញ​៖ ច្បាប់​សហជីព​ដែល​ចូល​ជា​ធរមាន​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​ទិញ​ផលិតផល

អ្នកជំនាញបានឲ្យដឹងថាច្បាប់ស្ដីពីសហជីពដែលត្រូវបានអនុម័តនិងចូលជាធរមានបន្ទាប់ពីការជជែកដេញដោលពីសំណាក់អ្នកសហជីពនិងកម្មករលើសេចក្តីព្រាងច្បាប់រំពឹងថានឹងធ្វើឲ្យមានទំនុកចិត្តសម្រាប់អ្នកទិញផលិតផល សំលៀកបំពាក់ និងវាយនភ័ណ្ឌនៅកម្ពុជា។ លោកស្រី Sandra D’Amico អនុប្រធានសហព័ន្ធនិយោជក និងសមាគមអាជីវកម្មកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ច្បាប់សហជីព នឹងជួយក្នុងការកសាងទំនាក់ទំនងឲ្យបានល្អប្រសើរជាងមុននៅតាមបណ្តារោងចក្រ ព្រោះវានឹងធ្វើឲ្យនិយោជក និងអ្នកសហជីពមានការទទួលខុសត្រូវបន្ថែមទៀត។  ...

ជា វណ្ណៈ
http://bit.ly/29vvFYB

មេដឹកនាំកម្មករប្រឆាំងនឹងច្បាប់សហជីពថ្មី

មេដឹកនាំកម្មករនានានៅកម្ពុជាបានបង្ហាញការព្រួយបារម្ភរបស់ខ្លួនទៅលើសំពាធដែលបានដាក់នៅលើសេរីភាពរបស់ពួកគេដើម្បីរៀបចំ និងប្រមូលផ្តុំកម្មកររោងចក្រកាត់ដេរក្រោមការអនុវត្តច្បាប់សហជីពដ៏ចម្រូងចម្រាស់កាលពីដើមឆ្នាំនេះ។ ...

នឿ វណ្ណារិន
http://www.voacambodia.com/a/labor-leaders-speak-out-against-union-law/3403414.html

ក្រសួង​ការងារ​រំឭក​ពី​ការ​អនុវត្ត​ច្បាប់​សហជីព​ថ្មី​ដែល​បាន​​ចូល​ជា​ធរមាន

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរំឭកទៅដល់មេដឹកនាំសហជីពឬសហជីពមួយចំនួនឲ្យបានដឹងជាថាច្បាប់សហជីពត្រូវបានចូលជាធរមានហើយហើយក៏បានចាប់ផ្តើមអនុវត្តលើច្បាប់ថ្មីនេះពីពេលនេះផងដែរ។ ...

មុំ គន្ធា
http://bit.ly/2973iw4

កិច្ចចរចារ​ជា​មួ​​យ​តំណាង​រោងចក្រ​ឈប់​ដំណើរការ​មិន​មាន​លិទ្ធ​ផល​

កាលពីម្សិលមិញ ក្រសួងការងារបានជួបជាមួយតំណាងរោងចក្រម្ចាស់ម៉ាឡេស៊ី Global Apparels Limited មន្ត្រីសហជីពនិងកម្មករដើម្បីសម្របសម្រួលការព្រមព្រៀងអំពីសំណងជម្ងឺចិត្ត ខណៈដែលក្រុមហ៊ុននេះបញ្ឈប់ដំណើរការ។ ...

សែន ដេវីត
http://www.phnompenhpost.com/national/talks-over-garment-factorys-closure-bear-no-fruit

រដ្ឋាភិបាលអះអាងថាកូដកម្មធ្វើឱ្យវិស័យឧស្សាហកម្មដាំក្បាលចុះក្រោម

មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារបាននិយាយថា កូដកម្ម និងបាតុកម្មកំពុងរំខានដល់ការវិនិយោគក្នុងវិស័យឧស្សាហកម្មវាយភណ្ឌ និងបានអះអាងថា សហជីព និងនិយោជកមួយចំនួនមិនបានគោរពដល់សិទ្ធិ និងសេរីភាពដែលបានផ្តល់ឱ្យសម្រាប់កម្មករតាមរយៈច្បាប់ស្តីពីការងារ និងអនុសញ្ញាពលកម្មអន្តរជាតិនោះទេ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/25622/gov---t-claims-strikes-upending-industry/

សហជីព​​គាំទ្រ​រដ្ឋាភិបាល ថ្កោល​ទោស​ និងស្នើ​ឲ្យ​ចាត់​វិធាន​ការលោក ជា មុនី

ក្រុមសហជីពឯករាជ្យនិងគាំទ្ររដ្ឋាភិបាលបានថ្កោលទោសដល់លោកជាមុនីប្រធានសហជីពសេរីកម្មករដែលបានប្រកាសថាលោកអាចនឹងអំពាវនាវដល់កម្មករកម្មការិនីទាំងអស់ធ្វើកូដកម្មក្នុងករណីមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ។ ...

មុំ គន្ធា
http://bit.ly/1Wtlt3t

ក្រុមកម្មករស្នើរសុំជំនួយបន្ទាប់ពីរោងចក្រត្រូវបានបិទ

និយោជិកនានានៃរោងចក្រ Victco Handbags Cambodia Industrial ដែលជាអ្នកផ្គត់ផ្គង់ផលិតផលឱ្យ Adidas មុនពេលដែលរោងចក្រនេះបានផ្អាកប្រតិបតិ្តរបស់ខ្លួនភ្លាមៗកាលពីដើមឆ្នាំនេះ និងកម្មករប្រហែល ១,០០០នាក់ទៀតបានដើរក្បួនពីស្រុកសំរោងទងទៅកាន់សាលាខេត្តកំពង់ស្ពឺកាលពីព្រឹកម្សិលមិញ ដើម្បីដាក់ញត្តិ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/25286/workers-ask-for-help-after-factory-closed/

កម្មកររោងចក្រខេត្តកណ្តាលធ្វើបាតុកម្មចំពោះការបញ្ឈប់អ្នកតំណាងកម្មករ

កម្មករ​រោងចក្រ​ New​ Archid​ ប្រមាណ​ ៥០០​នាក់​នៅ​ក្ន​ង​ខេត្តកណ្តាល​បាន​ធ្វើ​បាតុកម្ម​អស់​រយៈពេល​២​ថ្ងៃ​មក​ហើយ​កាលពី​ម្សិលមិញ​ ដើម្បី​ស្នើ​ឱ្យ​ក្រុមហ៊ុន​ទទួល​អ្នកតំណាង​កម្មករ​៣​នាក់​ឱ្យ​ត្រលប់​មក​ធ្វើការ​វិញ​ ​ដែល​ពួក​គេ​អះអាង​ថា​ត្រូវ​បាន​បញ្ឈប់ ...

សែន ដាវីដ
http://www.phnompenhpost.com/national/kandal-factory-workers-protest-representatives-firings

ក្រសួង​ការងារ​ប្ដឹង​​មន្ត្រី​សហជីព​ចំនួន​៤​នាក់​​ទៅ​សាលា​ដំបូងរាជធានីភ្នំពេញ​

ថ្នាក់ដឹកនាំ​និង​មន្ត្រី​៣​រូប​នៃ​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​ត្រូវ​បាន​មន្ត្រី​ក្រសួង​ការងារ​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលាដំបូង​ចោទ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ប្រមាថ​អ្នករាជការ​សាធារណៈ​ និង​បិទផ្លូវ​សាធារណៈ​ ហើយ​ពួក​គេ​ត្រូវ​បាន​មន្ត្រី​តុលាការ​កោះហៅ​ដើម្បី​សាកសួរ​នៅ​ស​ប្ដា ...

មុំ គន្ធា
http://bit.ly/1T0FIi5

សមាជិក​ព្រឹទ្ធសភា​៖​ មិន​មាន​លិទ្ធ​ផល​ច្រើន​ទេ​អំពី​ការ​ជជែក​ពិភាក្សា​ច្បាប់​សហជីព​

បន្ទាប់​ពី​រដ្ឋសភា​បាន​អនុម័ត​ពង្រាង​ច្បាប់​សហជីព​កាលពី​ស​ប្តា​ហ៍​មុន​ ព្រឹទ្ធសភា​បាន​កំណត់​ធ្វើ​កិច្ច​            ពិភាក្សា​អំពី​ច្បាប់​នេះ​ជាមួយ​គណៈ​ក​ម្មា​ការ​អចិន្ត្រយ៍​នៅ​ថ្ងៃនេះ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​មួយ​នៅ​ថ្ងៃ​អង្គា​រ៍​ នេះ​បើ​យោង​តាម​អគ្គលេខាធិការ ...

វង្ស សុខេង
http://www.phnompenhpost.com/national/little-promise-union-law-debate-says-srp-senator

សហជីព​ស្នើ​ក្រសួង​ជួយ​អន្ដរាគមន៍​លើ​ករណី​ក្រុមហ៊ុន​បញ្ឈប់​ការងារ

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ ការងារ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ករណី​ក្រុមហ៊ុន ហឺរ៉ាយហ្សិន អៅដរខេមបូឌា ទីតាំង​នៅ​ភូមិ-ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំង បាន​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​​ដោយ​​ខុស​ច្បាប់។ ...

ប៉ិច សុធារី
http://bit.ly/1STUvhc

APHR ជំរុញ​ឲ្យ​ព្រឹទ្ធសភា​ច្រាន​ចោល​ច្បាប់​សហជីព

តំណាងរាស្រ្ត​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ (APHR) ​បាន​ជំរុញ​ឲ្យ​សមាជិក​​ព្រឹទ្ធសភា​កម្ពុជា​ច្រាន​ចោល​​​ការ​អនុម័ត​ច្បាប់​ សហជីព​​ដ៏ចម្រូង​ចម្រាស​ដែល​ទើប​ត្រូវ​បាន​អនុម័ត​​​ដោយ​​​​រដ្ឋសភា​​កាលពី​ ថ្ងៃ​ទី​ ៤ ​មេសា​ដោយ​ថា​ជា ...

វង្ស សុខេង
http://bit.ly/1RYYwAR

ច្បាប់​សហជីព​ត្រូវ​អនុម័ត ​ស្រប​ពេល​មាន​ការ​វ៉ៃ​មេដឹកនាំ​សហជីព

ក្រោយ​ពី​មាន​ការ​ជជែក​ដេញដោល​យ៉ាង​ចម្រូង​ចម្រាស​ទីបំផុត​សេចក្តី​ព្រាង​ ច្បាប់​ស្តីពី​សហជីព​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​​​ទាំង​ស្រុង​​ហើយ​កាលពី​ ល្ងាច​ថ្ងៃ​ម្សិលមិញ ​លើ​សំឡេង​គាំទ្រ​ ៦៧ លើ ៩៨ ​សំឡេង​ដោយ​គ្មាន​សំឡេង​​គាំទ្រ​ពី​បក្ស​ប្រឆាំង​ស្រប​ពេល​ដែល ...

ប៉ិច សុធារី
http://bit.ly/1RYGvWi

CNRP ប្រហែល​នឹង​មិន​បោះឆ្នោត​គាំទ្រ​ការ​ដោះដូរ​គណៈរដ្ឋមន្ត្រី​ទេ

បើ​ទោះបី​ជា​តំណាង​រាស្រ្ត​ភាគច្រើន​​ក្នុង​ចំណោម​តំណាង​រាស្រ្ត​គណបក្ស​ ប្រឆាំង​នឹង​ត្រូវ​ចូលរួម​សម័យ​ប្រជុំ​​រដ្ឋសភា​នា​ថ្ងៃ​នេះ​ក៏ដោយ​ក៏​ពួកគេ ​ប្រហែល​ជា​មិន​​បោះឆ្នោត​គាំទ្រ​សំណើ​​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ចំពោះ​ការ​រៀបចំ​គណៈរដ្ឋមន្រ្តី​ឡើង​វិញ និង​សេចក្តី​ព្រាង ...

មាស សុខជា
http://bit.ly/1N4yc3L

កម្មករពុំបានយល់ដឹងអំពីបញ្ហាទាក់ទិនទៅនឹងច្បាប់សហជីពដ៏សែនចម្រុងចម្រាស់នោះទេ

ខណៈពេលដែលរដ្ឋសភានឹងធ្វើការបោះឆ្នោតទៅលើច្បាប់សហជីពដ៏សែនចម្រុងចម្រាស់នៅថ្ងៃចន្ទ ភាគច្រើននៃកម្មកររោងចក្រក្នុងប្រទេសកម្ពុជានៅមិនទាន់យល់ដឹងអំពីជំហររបស់និយោជកនិងនិយោជិកនៅឡើយទេ។ ...

Ananth Baliga, Sen David and Daniel de Carteret
http://www.phnompenhpost.com/national/workers-dark-controversial-draft-union-law

ក្រុមនិយោជកអំពាវនាវឱ្យមានការផ្លាស់ប្តូរ ពេលការបោះឆ្នោតច្បាប់សហជីពជិតមកដល់

កាលពី​ម្សិលមិញ​ តំណាង​របស់​និយោជក​នានា​នៃ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ បាន​អំពាវនាវ​ឱ្យ​មានការ​ផ្លាស់​ប្តូ​រលើ​សេចក្តីព្រាងច្បាប់​សហជីព​ដ៏​ចម្រូងចម្រាស​។​ ​ពួក​គេ​បាន​រិះគន់​ការ​អនុវត្ត​នៃ​បទ​ប្បញ្ញត្តិ​ធ្វើ​កូដកម្ម​ ​របស់​រដ្ឋាភិបាល​ខណៈ​ពេល​ដែល​ការ​ស្នើ​ឱ្យ​មានការ​ផ្លាស់ ...

Jonathan Cox ​ និង តាំង វីដា
http://www.khmertimeskh.com/news/23356/as-union-law-vote-nears--employers-call-for-last-minute-changes/

កម្មករ​រោង​ចក្រ​ វីន ស៊ីងតិច នឹង​ហែ​ក្បួន​ទាមទារ​ក្រុមហ៊ុន​ផ្ដល់​សំណង​តាម​ច្បាប់​ការងារ

កម្មករ​រោងចក្រ​កាត់ដេរ​វី​ន​ស៊ី​ង​តិច​ដែល​បាន​តវ៉ា​ជិត​មួយ​ខែ​មក​ហើយដោយ​ទាមទារ​ឲ្យ​និយោជក​ផ្ដល់​សំណង​តាម​ច្បាប់​ការងារ​បន្ទាប់​ពី​ក្រុមហ៊ុន​ប្រកាស​រំលាយ​កិច្ចសន្យា​និង​បាន​បរាជ័យ​ក្នុង​ការ​ចរចា​ចំនួន​៤​លើក​មក​ហើយ​។​ ក្រុម​កម្មករ​គ្រោង ...

មុំ គន្ធា
http://bit.ly/22Jag2l

សហជីព​ស្នើ​ជួប​នាយក​រដ្ឋមន្ត្រី​រឿង​សេចក្តី​ព្រាង​ច្បាប់​សហជីព

ក្រុម​តំណាង​គណៈកម្មការ​សហជីព​កម្ពុជា​ចំនួន ២៥ សហជីព​ដែល​តស៊ូ​មតិ​លើ​​សេចក្តី​ព្រាង​ច្បាប់​សហជីព​បាន​​ស្នើ​​​សុំ​ជួប​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ផ្ទាល់​នៅក្នុង​សប្តាហ៍​ទី​ ៤ នៃ​ខែ​មីនា​នេះ​ដើម្បី​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ និង​ស្នើ​កែ​​មាត្រា​មួយ​ចំនួន ...

ប៉ិច សុធារី
http://bit.ly/1PqvNA8

កម្មករ​ស្វែង​រក​ដំណោះស្រាយ​​ពី​ក្រសួង​ពាក់​ព័ន្ធ​ ក្រោយ​​រោងចក្រ​បិទ​ទ្វារ​

កម្មករ​-​កម្មការិនី​ប្រមាណ​៥០០​នាក់​បាន​ហែ​ក្បួន​ពី​រោងចក្រ​វី​ន​ស៊ី​ង​តិច​ក្នុង​សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សំដៅ​ឆ្ពោះទៅ​កាន់​ក្រសួង​ការងារ​ទីស្ដីការគណៈរដ្ឋមន្ត្រី​និង​គេហដ្ឋាន​លោកនាយក​រដ្ឋមន្ត្រី​ដើម្បី​ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​រោងចក្រ​បាន​ប្រកាស​រំលាយ ...

មុំ គន្ធា
http://bit.ly/25hjzW9

ច្បាប់សហជីព​​​ដ៏ចម្រូងចម្រាស​​​កំណត់​​​សម្រាប់​​​ពិនិត្យ​​​​​​ឡើងវិញ​​​ជាចុងក្រោយ

ប្រធាន​​​គណៈកម្មការ​​​នីតិកម្ម​​​នៃ​​​រដ្ឋសភា​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សង្ឃឹម​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​សហជីព​​​ដ៏​​ ...

ហ្សមប៊រ ភីធឺរ៍ និង ឃួន ណារិម
http://www.cambodiadailykhmer.com/news/30485/

កម្មករ​ជិត ២ ពាន់​នាក់​ចេញ​តវ៉ា​ពេល​ដឹង​ថា​ក្រុមហ៊ុន​គ្រោង​បញ្ឈប់

កម្មករ​រោងចក្រ​ Global Apparels Limited របស់​ម៉ាឡេស៊ី​ជិត​ ២ ​ពាន់​នាក់​នៅ​សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​ម្សិលមិញ​បាន​តវ៉ា​នៅ​ មុខ​រោងចក្រ​ក្រោយពី​ដឹង​ថា​ក្រុមហ៊ុន​នឹង​បញ្ឈប់​កិច្ចសន្យា​កម្មករ​ជាង​ ៥០០ ​នាក់​ក្រោម​ហេតុផល​គ្មាន​ការងារ​ឲ្យ​ធ្វើ​។ ...

សែន ដាវីត
http://bit.ly/1S2RA7b

អ្នក​​​តវ៉ា​​​ទាមទារ​​​ឲ្យ​​​ដោះលែង​​​បាតុករ​​​ដែល​​​កំពុង​​​ជាប់ពន្ធនាគារ​​​

មនុស្ស​​​ប្រហែល​​​៥០០​​​នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ខាង​​​ ក្រៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ក្នុង​​ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/30173/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fUhJp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!