ដីធ្លី

ចំណាត់ថ្នាក់ដីធ្លី

ដីព្រៃលិចទឹកក្នុងបឹងទន្លេសាប ជិត៤ម៉ឺនហិកតា នៅខេត្តកំពង់ធំត្រូវបានទន្រ្ទានយក

ដីព្រៃលិចទឹកបឹងទន្លេសាបក្នុងតំបន់៣ និងតំបន់២​​ យ៉ាងហោចណាស់ ជិត៤ម៉ឺនហិកតា ត្រូវបានមនុស្ស​ចំនួន​១៧៦នាក់ រំលោភយក​ដោយខុសច្បាប់ ហើយអង្គភាពជំនាញកំពុងតែពិភាក្សារកដំណោះស្រាយ ចំពោះ​អ្នកមិន​ព្រម​ប្រ​គល់ដីនោះជូនរដ្ឋវិញ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-12-3-1552-260794

នាយក​រដ្ឋមន្ត្រី​ព្រមាន​ពី​ការ​កេងប្រវ័ញ្ច​ដី​រដ្ឋ​ពី​សហគមន៍​ដែល​ងាយ​រង​គ្រោះ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ចេញ​សារ​ព្រមាន​ដល់​អ្នក​ដែល​កេង​ចំណេញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ ដើម្បី​បន្ត​មហិច្ឆតា​រឹបអូស​យក​ដី​រដ្ឋ​។​ ​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501574699/pm-warns-against-exploiting-vulnerable-communities-for-state-land/

អាជ្ញាធរ​​គ្រោង​ប្រគល់​ដីជូន​ពលរដ្ឋ​ ដែល​ព្រម​ចាកចេញ​ពី​តំបន់​អន្ទង់​អាំង​ក្នុង​ខែ​សីហា​នេះ

អាជ្ញាធរ​​គ្រោង​នឹង​ប្រគល់​ដីជូន​ពលរដ្ឋ​ជិត​ ៧០ ​គ្រួសារ​ដែល​យល់​ព្រម​ចាក​ចេញ​ពី​តំបន់​អន្ទង់អាំង (ភ្នំ១៥០០) ​ទៅ​កាន់​ទីតាំង​ថ្មី​នៅក្នុង​ខែ​សីហា​នេះ​ ខណៈ​ដែល​កូន​ឈើ​ចម្រុះ​ចំនួន​ ​៥ម៉ឺន​ដើម​កំពុង​តែ​ត្រូវ​ដាំ ដើម្បី​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ​ទុក ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2024-8-6-170-260056

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​៖​ការ​លួច​ដី​របស់​រដ្ឋ​គឺ​មិន​អាច​លាក់បាំង​បាន​ទេ​ សូម​បញ្ឈប់​នូវ​ការ​រំលោភ​បំពាន​ដី​ព្រៃរបស់​រដ្ឋ​ជា​បន្ទាន់​

​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បាន​អំពាវនាវ​អោយ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​កាប់​រានទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​ដោយ​ខុសច្បាប់​ ពីព្រោះ​ទ​ង្វើ​បំពាន​នេះ​ មិន​អាច​លាក់កំបាំង​បាន​ទេ​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​ ៧​នៃ​រដ្ឋសភា​កំពុង​យកចិត្តទុកដាក់​ និង ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/amadnfv2

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចុះបញ្ជី​ដី​រដ្ឋ​ និង​ឯកជន​ចាប់ពី​តំបន់​ ១​ ដល់​តំបន់​ ៣​ នៃ​តំបន់​ទន្លេសាប​

​រដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច​បង្កើត​ គណៈកម្មការ​ចំពោះ​កិច្ច​ចុះបញ្ជី​ដី​តំបន់​ទន្លេសាប​ ដើម្បី​ព​ន្លឿ​ន​ក្នុង​ការ​ចុះបញ្ជី​ដី​តំបន់​ទន្លេសាប​ទាំង​ដី​របស់​រដ្ឋ​ និង​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស​ ត្រឹមត្រូវ​ និង​មាន​ប្រសិទ្ធភាព​។​ ​ ...

​ហង្ស​ ​ពណ្ណរាយ
https://tinyurl.mobi/3cXiz

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការ​ចុះបញ្ជី​ដី​ព្រំដែន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ ដើម្បី​ថែរក្សា​ជីវៈចម្រុះ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ទន្លេសាប​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ បន្ត​អនុវត្ត​ការ​ចុះបញ្ជី​ដីធ្លី​និង​កំណត់ព្រំដែន​នៅ​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​ ប្រកបដោយ​សុក្រឹតភាព​ ចីរភាព​ និង​បរិ​យា​បន្ន​ ដើម្បី​ថែរក្សា​ព្រៃ​លិច​ទឹក​ ត្រី​ ជា​ពិសេស ...

សុខ រក្សា
https://www.postkhmer.com/national/2024-1-30-2039-257999

លោក​ ហ៊ុន ម៉ា​ណែ​ត​៖ ​ដីឡូត៍​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​សម្បទា​និក​ ជា​ទ្រព្យ​ដ៏​មានតម្លៃ​សម្រាប់​កែច្នៃ​ជីវភាព​គ្រួសារ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ដីឡូត៍​ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូ​នស​ម្ប​ទានិ​ក​ គឺជា​ទ្រព្យ​មួយ​ដ៏​មានតម្លៃ​ក្នុងការ​កែច្នៃ​ជីវភាព​គ្រួសារ ស្រប​ពេលដែល​គ្រួសារ​យុទ្ធជន​ ២០០ ​គ្រួសារ​នៅ​ខេត្តស្វាយរៀង​ ទើប​បានទទួល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដីឡូត៍​ដែល​រាជ​រដ្ឋាភិបាល​បានប្រគល់​ជូន​។​ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2024-1-17-2050-257651

ក្រុមហ៊ុន​របស់​ឧកញ៉ា​ម្នាក់​ទទួល​បាន​ដី​តាម​បណ្តោយ​ឆ្នេរកែប​ទំហំ​ ១.២៤៧​ ហិ​កតា​សម្រាប់​ការ​អភិវឌ្ឍន៍​ទីក្រុង​រណប​

ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា​ ឃុន​ សៀ​ ក្រុមហ៊ុន​ TP​ Moral​ Group​ បាន​ទទួល​ដី​ឆ្នេរសមុទ្រ​ចំនួន​ ១.២៤៧​ ហិ​កតា​ក្នុង​ខេត្ត​កែប​ សម្រាប់​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​ និង​តំបន់​ទេសចរណ៍​ពិសិដ្ឋ​​ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៦​ ខែមីនា​ ដែល​ចុះហត្ថលេខា ...

ផុន សុទ្ធីរ័ត្ន
https://cambojanews.com/tycoons-company-receives-1267-hectares-along-kep-coastal-waters-for-satellite-city-development/

រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​តំបន់ការពារទេសភាព​ចំនួន​ ៤ ក្នុងខេត្តមួយចំនួន

​រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​តំបន់ការពារទេសភាព​ចំនួន ​៤ គឺ​តំបន់ការពារទេសភាព​ប្រាសាទ​បាកាន នៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ តំបន់ការពារទេសភាព បឹង​លំ​កុ​ត​នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី តំបន់ការពារទេសភាព រនាមដូនសំ​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង​តំបន់ការពារទេសភាព សំបូរ​ព្រៃ​គុក នៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-08-13-1742-253508.html

រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កែប្រែ និង​ពង្រីក​ផ្ទៃដី​ឧទ្យាន​ជាតិ​

រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ស្ដីពី​ការកែប្រែ​ដោយបាន​បង្កើន​ទំហំ​ផ្ទៃដី​នៅក្នុង​ឧទ្យាន​ជាតិ​ធំៗ​ចំនួន​ ៣ រួម​មាន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម និង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូក​​គោ​» ​ក្នុង​គោលបំណង​ធានា​ការថែរក្សា ការពារ​សោ​ភណ​​ភាព​ធម្មជាតិ ទេសភាព ប្រព័ន្ធ​​អេកូឡូស៊ី និង​ជីវៈ ដើម្បី​ឆ្លើយតប​ទៅនឹង ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-08-09-1110-253363.html

ក្រសួង​ប្រកាស​ដាក់ឱ្យអនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ដ​កែប​ជា​ផ្លូវការ​

ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​ ២០២៣-២០៣៥ ត្រូវបាន​ប្រ​កាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​៧ ខែសីហា ឆ្នាំ​ ២០២៣ ក្រោម​វត្តមាន​លោក ​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​រដ្ឋបាលខេត្ត​កែប​។​ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-08-08-1047-253316.html

បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន​ ៦២៣ ​ត្រូវបាន​ចែកជូន​ពលរដ្ឋ​ជាង​ ៣០០​ គ្រួសារ​ក្នុង​ខេត្តកំពង់ធំ​

វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចល​នវ​ត្តុ​ ៦២៣​ បណ្ណ ​ត្រូវបាន​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្តី​តា​ចិន ឃុំ​ទ្រៀល ស្រុក​តាំងគោក​ចំនួន​ ៣៣២ ​គ្រួសារ ​នា​ថ្ងៃទី ​២០​ខែកក្កដា ឆ្នាំ​ ២០២៣ ​នេះ ដើម្បីឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​កាន់កាប់ និង​ប្រើប្រាស់​។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-07-21-1331-252571.html

កូនប្រុស​ឧកញ៉ា​ទទួល​ដី​ ៦.២៣៤​ ហិ​កតា​ ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​

​ក្រុមហ៊ុន​មួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កូន​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ទទួល​បាន​ដី​សម្បទាន​ទំហំ​ ៦.២៣៤​ ហិ​កតា​ នៅ​ក្នុង​ឧទ្យាន​ជាតិ​បទុម​សាគរ​ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ខែមករា​ ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​បាន​ចុះ​ផ្សាយ​កាលពី ...

អឿ ស៊ា
https://cambojanews.com/tycoons-son-receives-6234-hectares-in-botum-sakor-national-park/

ប្រជាពលរដ្ឋខេត្តកណ្ដាលតវ៉ានឹងការចាក់ដីនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះ

ប្រ​ជា​ពល​រដ្ឋ​​រស់​នៅ​ខេត្ត​កណ្ដាល​បាន​ចេញ​តវ៉ា​នៅ​ថ្ងៃព្រហស្បតិ៍ប្រឆាំង​នឹង​ការ​ចាក់​ដី​ក្បែរ​ផ្ទះ​របស់​ពួកគាត់​ក្នុង​គម្រោង​អភិវឌ្ឍន៍​​ព្រលាន​យន្ដ​ហោះ​ថ្មី​តម្លៃ​១,៥​ពាន់លាន​ដុល្លារ ខណៈ​ដែល​បុគ្គលិក​ក្រុម​ហ៊ុនអះអាង​ថា​ពួកខ្លួន​ចាក់​បំពេញ​ដី​តែ​ផ្ទះ ...

រ៉ាន់ ស្រីដែត និង ឃួន ណារីម
https://khmer.cambojanews.com/kandal-residents-protest-new-land-filling-near-airport-development/

នាយក​រដ្ឋមន្ត្រី​ បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​បង្ក្រាប​ការ​ទន្ទ្រាន​យក​ដី​នៅ​បឹង​ទន្លេសាប​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្ងៃនេះ​បាន​ណែនាំ​ដល់​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​ និង​អាជ្ញាធរ​ខេត្ត​ បង្ក្រាប​ការ​ទន្ទ្រាន​យក​ដី​ខុសច្បាប់​នៅ​បឹង​ទន្លេសាប​។​ ​ ...

សុ៊ន មិនា
https://www.khmertimeskh.com/501303181/pm-orders-officials-to-beef-up-crack-down-on-rising-land-grabbing-in-tonle-sap/

​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​បង្ក្រាប​ជា​បន្ទាន់​លើ​«​ភាព​អនាធិបតេយ្យ​»​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចេញ​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ទន្ទ្រាន​យក​ដី​រដ្ឋ​ ខណៈ​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501303171/pm-orders-immediate-crackdown-on-anarchy-of-deforestation/

​សម្ដេច​បញ្ជា​ឲ្យ​បង្ក្រាប​ការ​ទន្ទ្រាន​យក​ដី​ និង​កាប់​ឈើ​ខុសច្បាប់​ជា​បន្ទាន់​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​កង​យោធពលខេមរភូមិន្ទ​ ក្រសួងបរិស្ថាន​ និង​កសិកម្ម​ និង​មន្ត្រីខេត្ត​ទប់ស្កាត់​ការ​ទន្ទ្រាន​យក​ដី​ខុសច្បាប់​ និង​ការ​កាប់​ឈើ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​។​ ...

សុ៊ន មិនា
https://www.khmertimeskh.com/501303484/pm-orders-immediate-crackdowns-on-land-grabs-and-illegal-logging/

សាច់ញាតិ​នាយក​រដ្ឋមន្ត្រី​ទទួល​បាន​ដី​ព្រៃ​ខេត្តមណ្ឌលគិរី​ ៣០​ហិ​កតា​

​មន្ត្រី​រដ្ឋាភិបាល​លោក​ ឌី​ បញ្ញា​ បាន​ទទួល​ដី​ទំហំ​ ៣០,៧៩​ ហិ​កតា​នៅ​ភាគ​ឦសាន​ខេត្តមណ្ឌលគិរី​ដែល​ត្រូវ​បាន​កាត់​ពី​គម្រប​ព្រៃឈើ​នៅ​ក្នុង​អនុក្រឹត្យ​ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពីដើម​ឆ្នាំ​នេះ​។​ ​ ...

អឿ ស៊ា និង ឃួន ណារីម​
https://cambojanews.com/prime-ministers-relative-receives-30-hectares-of-mondulkiri-forest-land/

តុលាការខេត្តត្បូងឃ្មុំបានសាកសួរតំណាង​សហគមន៍​ពីរនាក់ពាក់ព័ន្ធ​នឹងការទន្ទ្រានកាន់កាប់ដីរដ្ឋ

តំណាងសហគមន៍ពីរនាក់នៅស្រុកមេមត់ត្រូវបានតុលាការខេត្តត្បូងឃ្មុំសាកសួរពាក់ព័ន្ធ​នឹង​ការ​ចោទថាចូលទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ខណៈពួកគេអះអាងថាមិនបានប្រព្រឹត្ត​ដូច​ការ​ចោទ​​នោះ​​ឡើយ​។ ...

ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/tbong-khmum-provincial-court-questioned-two-community-representatives-in-connection-with-illegal-encroachment-on-state-land/

ពលរដ្ឋនៅ​ខេត្ត​កណ្តាល៥០០​គ្រួសារដាក់ញត្តិ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន

ពលរដ្ឋរាប់រយគ្រួសារដែលប្រឈមនឹងការផ្លាស់ទីលំនៅពីគម្រោងសាងសង់ព្រលានយន្តហោះតម្លៃ ១,៥ ពាន់លានដុល្លារនៅខេត្តកណ្តាលបានដាក់ញត្តិទៅអភិបាលខេត្តកាលពីថ្ងៃច័ន្ទ ដោយស្នើសុំអាជ្ញាធរផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់ និងអនុញ្ញាតឱ្យពួកគាត់បន្តរស់នៅលើដីនោះ។ ...

ស៊ន សារ៉ាត​ និង រ៉ាន់ ស្រីដែត
https://cambojanews.com/500-kandal-families-petition-authorities-to-halt-evictions-for-airport-development/

ខេត្ត​ស្ទឹង​ត្រែងប្តេ​ជ្ញា​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ចុះប​ញ្ជី​ដី ខណៈ​ការ​ផ្តល់​បណ្ណ​កម្ម​សិទ្ធិ​សម្រេច​ជាង​ ៣​ ម៉ឺន​បណ្ណ​

ក្នុង​រយៈ​ពេល ​៥​ ឆ្នាំ​មក​នេះ កា​រងារ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ក្រប​ខ័ណ្ឌ​កម្មវិធី​អនុវិ​ស័យ​រដ្ឋ​បាល​ដីធ្លី​ អនុវត្ត​សម្រេច​បាន​ភូមិ​ចំនួន​ ៣៥​ ភូមិ​ ខណៈ​ការចែក​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​នេះបាន​សម្រេច​សរុប​ជាង​ ៣ ​ម៉ឺន​បណ្ណ ...

សែម ពិសី
https://www.postkhmer.com/national/2023-04-24-1751-249334.html

ពលរដ្ឋ​ខេត្តកណ្តាល​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​ជាង​ ១០០០

​រដ្ឋបាល​ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ទី​១៨​ ខែមេសា​ បាន​ធ្វើ​ផ្តល់​ “​ប្លង់​រឹង​”​ ជាង​ ១.០០០​ប្លង់​ ដែល​ជា​ទម្រង់​នៃ​វិញ្ញាបនបត្រ​កម្មសិទ្ធិ​អចលនទ្រព្យ​ខ្លាំង​បំផុត​ក្នុង​ព្រះរាជាណាចក្រ​ ដល់​ប្រជាពលរដ្ឋ​ជាង​ ៥០០​ គ្រួសារ​នៅ​ភូមិ​អន្លង់​តា​សេក​លើ​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង ...

សែម ពិសី
https://www.phnompenhpost.com/national/residents-kandal-get-over-1000-hard-titles

ដី​ ១១.១៧៧​ ហិ​កតា​ក្នុង​ឧទ្យាន​ជាតិ​បូកគោ​បាន​ផ្តល់​ទៅ​ឱ្យ​ឧកញ៉ា​ សុខ​ គង់​

​លោក​ឧកញ៉ា​ សុខ​ គង់​ ទទួល​បាន​ដី​ចំនួន​ ១១.១៧៧​ ហិ​កតា​ នៅ​លើ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​តាម​រយៈ​អនុក្រឹត្យ​ចុះ​នៅ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២២​ ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ហើយ​បាន​ចេញផ្សាយ​នៅ​លើ​ Royal​ Gazette​ របស់​គណៈរដ្ឋមន្ត្រី ...

ឃួន ណារីម និង ផុន សុទ្ធីរ័ត្ន
https://cambojanews.com/11177-hectares-in-bokor-national-park-granted-to-tycoon-sok-kong/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5Sp42
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!