ដីធ្លី
ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ
ពលរដ្ឋនៅជាប់បឹងតាមោកធ្វើពិធីដាក់បណ្តាសារចំពោះអ្នកដែលមានបំណងយកដីធ្លីរបស់ពួកគាត់
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានធ្វើពិធីដាក់បណ្តាសារចំពោះជនទាំងឡាយណា ដែលមានគោលបំណងចង់រំលោភដីធ្លីរបស់ពួកគេ ខណៈជម្លោះដីធ្លីនៅបន្តអូសបន្លាយ ដោយនៅពុំទាន់មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ។ ...
ពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះថ្មី រក្សាជំហរមិនយកសំណង៨ដុល្លារក្នុង១ម៉ែត្រការ៉េ
ប្រជាពលរដ្ឋមួយចំនួន ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅតែរក្សាជំហរមិនទទួលយកសំណងត្រឹម ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ តាមការកំណត់របស់ដ្ឋាភិបាល ខណៈពលរដ្ឋខ្លះបានទទួលសំណងនេះទាំងបង្ខំចិត្ត ក្រោយអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/11/07/some-citizens-affected-kandal-airport-project-remain-non-compensation/
ពលរដ្ឋបឹងតាមោកបោះតង់យាមមិនឱ្យអាជ្ញាធរចាក់ដីលុបកន្លែងអាស្រ័យផល ខណៈវិវាទដីធ្លីមិនទាន់ដោះស្រាយចប់
ប្រជាពលរដ្ឋប្រមាណ ៣០នាក់ តំណាងឱ្យ២៥០គ្រួសារ រស់នៅជាប់បឹងតាមោក ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានបោះតង់លើដីកំពុងមានជម្លោះ និងដាក់វេនគ្នាយាមមិនឱ្យអាជ្ញាធរចាក់ដីលុបបឹងតាមោក ប៉ះពាល់ដល់កន្លែងអាស្រ័យផលរបស់ពួកគេ ខណៈជម្លោះដីធ្លីនេះមិនទាន់បានដោះស្រាយចប់។ ...
តំណាងពលរដ្ឋមានវិវាទដីធ្លីនៅខេត្តសៀមរាបខកចិត្ត ក្រោយអាជ្ញាធរស្រុកមិនបានចុះមកជួបតាមការសន្យា
តំណាងពលរដ្ឋ២១០គ្រួសារ នៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខកចិត្ត ដែលអភិបាលស្រុកប្រាសាទបាគង មិនបានចុះមកជួបពលរដ្ឋពាក់ព័ន្ធបញ្ហាដីធ្លីរ៉ាំរ៉ៃតាមការសន្យា ខណៈអភិបាលស្រុកអះអាងថា គាត់មិនបានសន្យាថាមកជួបពលរដ្ឋនៅថ្ងៃអង្គារនេះឡើយ។ ...
ពលរដ្ឋជាង២០០គ្រួសារនៅខណ្ឌឫស្សីកែវទាមទារអភិវឌ្ឍន៍នៅកន្លែងនិងបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរឱ្យដូរទៅទីតាំងថ្មី
ប្រជាពលរដ្ឋចំនួន២៤៤គ្រួសារ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ពីគម្រោងពង្រីកផ្លូវ ទាមទារអភិវឌ្ឍន៍នៅកន្លែង និងចេញបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរឱ្យពលរដ្ឋទាំងនោះដោះដូរទៅទីតាំងថ្មី។ ...
ជនជាតិដើមភាគតិចជិត១០០នាក់នៅខេត្តមណ្ឌលគិរី តវ៉ាប្រឆាំងអាជ្ញាធរដែលកាត់ដីរបស់ពួកគាត់ឱ្យទៅឧកញ៉ា
ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននាំគ្នាតវ៉ាមុខសាលាឃុំ នៅថ្ងៃពុធនេះ ប្រឆាំងនឹងអាជ្ញាធរដែលបានកាត់ដីពួកគេចំនួន២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ។ ...
នាយករដ្ឋមន្ត្រី បញ្ជាឱ្យបញ្ចប់បញ្ហាព្រំដែនខេត្តបាត់ដំបង-ប៉ៃលិន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទុកពេលឲ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ពីរសប្តាហ៍ដោះស្រាយបញ្ហាព្រំដែនរវាងខេត្តទាំងពីរ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងកម្មសិទ្ធិដីធ្លី និងចុះឈ្មោះបោះឆ្នោត។ ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/pm-orders-end-battambang-pailin-boundary-dispute
ពលរដ្ឋ៧០គ្រួសារនៅភ្នំក្រោមខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ខណៈកំពុងមានជម្លោះជាមួយទាហាន
ប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប បានទាមទារឱ្យអាជ្ញាធរខេត្តសៀមរាប ផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ខណៈពួកគេអះអាងថា ដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំតំបន់នោះ។ ...
ឃុត សុគន្ធ
https://www.vodkhmer.news/2022/10/10/70-families-in-phnom-krom-siem-reap-demand-land-title/
កូដករ៤រូប ដាក់លិខិតពន្យារពេលចូលបំភ្លឺនៅតុលាការ ក្រោយថៅកែណាហ្គាវើលដ៍ប្តឹងពីបទ«រំលោភលើលំនៅឋាន»
កូដករចំនួន ៤រូប ដាក់លិខិតស្នើសុំពន្យារពេលចូលឆ្លើយបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ប្តឹងពួកគេ ពីបទ «រំលោភលើលំនៅឋាន» ដោយអះអាងថា ពួកគេទើបតែទទួលបានដីកាកោះ និងត្រូវការពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិនៅតុលាការ។ ...
ពលរដ្ឋជាង១០០គ្រួសារនៅខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម ទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លី
ពលរដ្ឋប្រមាណ១៣០គ្រួសារ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ ស្នើអភិបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឱ្យចេញបណ្ណកម្មសិទ្ធិដីធ្លី និងអនុញ្ញាតឱ្យពលរដ្ឋអាស្រ័យផលលើដីរបស់ពួកគេវិញ។ ...
មេង គ្រុយពន្លក
https://www.vodkhmer.news/2022/09/28/more-than-100-families-in-tbong-khmum-demand-authorities-to-resolve-land-issues/
ប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯកមានជីវភាពធូរធារ ខណៈតំបន់នេះត្រូវបានប្រកាសជា «ក្រុងរុនតាឯក»
ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅភូមិធម្មជាតិរុនតាឯកកាលពី ៥ ឆ្នាំកន្លងមក នៅពេលនេះពួកគាត់បានបញ្ជាក់ថា ពួកគាត់មានជីវភាពរស់នៅប្រចាំថ្ងៃធូរធារ ខណៈលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទើបតែបានប្រកាសកាលពីពេលថ្មីៗនេះថា នឹងកែប្រែតំបន់រុនតាឯកពីជនបទឱ្យទៅជាក្រុង «រុនតាឯក»។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2022-09-16-1025-241106.html
រដ្ឋាភិបាលនឹងបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំនេះ
រដ្ឋាភិបាលបានចេញប័ណ្ណកម្មសិទ្ធដីធ្លីជាង៦លានប័ណ្ណក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលជាជំនាន់ចុងក្រោយត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះ។ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍កាលពីម្សិលមិញថា ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៦.៥៨៤.៧៧៨ប័ណ្ណ ត្រូវបានចេញជូនសាធារណជនទូទៅចន្លោះឆ្នាំ ២០១៨ ដល់ឆមាសទី១ ឆ្នាំ២០២២ ស្មើនឹង ៩៤,០៦ភាគរយនៃប័ណ្ណកម្មសិទ្ធិប្រមាណ៧លានប័ណ្ណ។ ...
យឹម ស្រីលីន
https://bit.ly/3RaKpvt
សាលាដំបូងខេត្តមណ្ឌលគិរី កោះហៅជនជាតិដើមភាគតិច ១២ នាក់ ឱ្យចូលបំភ្លឺរឿងហិង្សា និងបំផ្លាញអចលនវត្ថុ
តំណាងអយ្យការនៃសាលាដំបូងខេត្តមណ្ឌលគិរីកោះហៅប្រជាពលរដ្ឋជាជនជាតិដើមភាគតិចព្នង ១២ នាក់ ឱ្យចូលបំភ្លឺករណីប្រើហិង្សា បំពានបំផ្លាញអចលនវត្ថុអ្នកដទៃ ដែលប្រព្រឹត្តកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ឈ្មោះ ញ៉ុង ឆាយ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-25-1452-236915.html
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្នើអភិបាលខេត្តកោះកុងពិនិត្យដោះស្រាយវិវាទដីធ្លីជាង ៥ ហិកតា
លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានចេញលិខិតមួយស្នើទៅលោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុងចាត់ចែងឱ្យមានការចុះពិនិត្យស្រាវជ្រាវ និងដោះស្រាយករណីវិវាទដីធ្លីទំហំជាង ៥ ហិកតារវាងប្រជាពលរដ្ឋ និងនាយកឧទ្យានជាតិបទុមសាគរ ក្រោយមានការស្នើសុំអន្តរាគមន៍ពីអង្គការមួយ។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-05-12-0940-236285.html
ពលរដ្ឋជនជាតិភាគតិចព្នង ៣ នាក់ ត្រូវបានអាវុធហត្ថខេត្តមណ្ឌលគិរីកោះហៅឱ្យចូលបំភ្លឺ ករណីទំនាស់ដីធ្លី
អាវុធហត្ថខេត្តមណ្ឌលគិរីកោះហៅជនជាតិដើមភាគតិចព្នង ៣ នាក់ នៅភូមិឡោកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ឱ្យចូលបំភ្លឺនៅអង្គភាពកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនាថ្ងៃទី ១៩ ឧសភា ពាក់ព័ន្ធច្រើនករណី ដូចជាមិនគោរពដីកាសម្រេច និងប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុជាដើម។ ក្នុងរឿងនេះជនជាតិដើមភាគតិចអះអាងថា ទង្វើនេះជារឿងអយុត្តិធម៌ ជាការគំរាមកំហែង និង ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-12-1342-236282.html
ក្នុងពេល ៣ ឆ្នាំ សាលាក្រុងដោះស្រាយបញ្ហាពលរដ្ឋរស់នៅលើដីរដ្ឋបាន ១៥០ សហគមន៍
ក្នុងរយៈពេល ៣ ឆ្នាំមកនេះ សាលារាជធានីភ្នំពេញបានខិតខំដោះស្រាយបញ្ហាពលរដ្ឋដែលរស់នៅលើដីសាធារណៈរបស់រដ្ឋនៅតាមសហគមន៍ក្រីក្របានចំនួន ១៥០ សហគមន៍ ក្នុងចំណោម ៣០០ សហគមន៍ ដែលក្នុងនោះក៏មានទាំងការអភិវឌ្ឍនៅនឹងកន្លែងផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-03-03-1044-232687.html
សមាជិកសហគមន៍តាតុងរង់ចាំប័ណ្ណកម្មសិទ្ធិដីធ្លីនៅក្នុងជម្លោះកម្មសិទ្ធិ
សហគមន៍តាតុង មានទីតាំងស្ថិតនៅតាមប្រឡាយលេខ០៣ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋចំនួន ៣៥គ្រួសាររស់នៅ។ ពួកគាត់កំពុងរង់ចាំសាលារាជធានីចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ បន្ទាប់ពីបានដាក់ញត្តិកាលពីចុងឆ្នាំ២០១៨។ ...
សុវណ្ណ ស្រីពេជ្រ
https://cambojanews.com/tatok-community-members-waiting-for-land-titles-in-dispute-over-ownership/
តំណាងជនជាតិដើមភាគតិចព្នង ដាក់ពាក្យបណ្ដឹងទៅតុលាការរឿងដីកប់សព
អ្នកស្រី ក្រេះ សុរ៉ា ជាតំណាងប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ថ្លែងនៅថ្ងៃទី ២២ ខែកុម្ភៈថា កាលពីថ្ងៃទី ២១ ខែកុម្ភៈ អ្នកស្រី និងតំណាងពលរដ្ឋ ៥ នាក់បានទៅដាក់ពាក្យបណ្តឹងនៅសាលាដំបូងខេត្តមណ្ឌលគិរីឱ្យតុលាការ បើកការស៊ីបអង្កេតលោក គុជ ម៉េងធូ ជាចៅសង្កាត់ស្ពានមានជ័យ និងលោកស្រី ជិន ស៊ីលាភ ជាមេភូមិអូរស្ពាន ដោយសារតែបណ្ដែតបណ្ដោយធ្វើឱ្យមានការប៉ះពាល់ដល់ដីកប់សព។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-23-1207-232197.html
ពលរដ្ឋជាង ១ ០០០ គ្រួសារ បានចាប់ឆ្នោតយកដីឡូត៍ នៅចំណុចបឹង ៧៥ ក្នុងស្រុកម៉ាឡៃ
ប្រជាពលរដ្ឋជាង ១ ពាន់គ្រួសារបានចាប់ឆ្នោតយកដីឡូត៍ នៅចំណុចបឹង ៧៥ ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពីការដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-22-1006-232109.html
អាជ្ញាធរខេត្តបដិសេធរបាយការណ៍អាដហុកដែលថា ការចាប់ខ្លួនពលរដ្ឋក្នុងវិវាទដីធ្លី ដើម្បីបំបាក់ស្មារតី
មន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរីបដិសេធរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្ស (អាដហុក) ដែលបង្ហាញថា កត្តាចម្បងដែលនាំឱ្យមានការចាប់ខ្លួនចោទប្រកាន់ និងឃុំខ្លួន ប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី គឺដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដីឱ្យពួកគេលែងហ៊ានប្រើសិទ្ធិក្នុងការទាមទារតវ៉ាស្វែងរកយុត្តិធម៌។ មន្ត្រីថា អាជ្ញាធរមិនអនុវត្តច្បាប់ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-10-1054-231461.html
មន្ទីរបរិស្ថានចាត់ទុកការទាមទារយកដីរដ្ឋរបស់បុគ្គលម្នាក់ថា ជារឿងខុសច្បាប់
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ចាត់ទុកបុគ្គលម្នាក់ឈ្មោះ ឱក ពុទ្ធី មានស្វាមីជាជនជាតិអូស្ត្រាលីមានលំនៅ នៅរាជធានីភ្នំពេញ ដែលបានទាមទារកាន់កាប់ដីព្រៃរបស់រដ្ឋទំហំ ៥០ ហិកតាក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ត្រង់ចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដើម្បីយកធ្វើជាកម្មសិទ្ធិគឺរឿងខុសច្បាប់។ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-12-21-0927-228620.html
ផ្ទៃដីព្រៃលិចទឹកជាង ១ ម៉ឺនហិកតា ត្រូវបានកាប់ទន្ទ្រានក្នុងខេត្តកំពង់ធំ
អាជ្ញាធរខេត្តកំពង់ធំ រកឃើញផ្ទៃដីព្រៃលិចទឹកប្រមាណជាង ១ ម៉ឺនហិកតា ក្នុងតំបន់ ៣ នៃបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំទទួលរងនូវការកាប់ទន្ទ្រាន ខណៈមកដល់ពេលនេះមានអ្នកចូលខ្លួនប្រគល់ដីត្រឡប់មកវិញជាង ២០០ គ្រួសារលើផ្ទៃដីជាង ២ ពាន់ហិកតា។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-10-1115-228120.html
ពលរដ្ឋចំនួន ១.២២៧ គ្រួសារនៅខេត្តកោះកុង ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី
ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុងបានដោះស្រាយដោយជោគជ័យលើបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ១.២២៧គ្រួសារដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន Union Development Group (UDG)។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/50958172/1227-families-in-koh-kong-province-receive-land-titles/
ពលរដ្ឋ ១៣៧ គ្រួសារ សុំឱ្យពន្លឿនការបែងចែកដី និងថាមានអ្នកលួចធ្វើប្លង់
ពលរដ្ឋ ១៣៧ គ្រួសារ នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទាមទារឱ្យអាជ្ញាធរខេត្តជួយពន្លឿនការបែងចែកដីចំនួន ៥៤ ហិកតា ក្នុងភូមិឃុំនេះ បន្ទាប់ពីមានអ្នកមានប្រាក់ និងអ្នកមានអំណាចឃុបឃិតជាមួយអាជ្ញាធរភូមិ ឃុំ លួចធ្វើប្លង់បំពានកម្មសិទ្ធិដីអាស្រ័យផលរបស់ពួកគាត់។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-08-17-1620-221732.html