ពលរដ្ឋនៅខេត្តឧត្ដរមានជ័យថាអាជ្ញាធរគំរាមចាប់ខ្លួននិងឈូសផ្ទះចោល បើមិនរើចេញពីដីជម្លោះជាមួយក្រុមហ៊ុន
ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ «សុខ សំណាង» ស្ថិតក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ អះអាងថា អាជ្ញាធរបានគំរាមចាប់ខ្លួន និងឈូសឆាយលំនៅឋានរបស់ពួកគាត់ចោល ប្រសិនបើពួកគាត់មិនព្រមរុះរើផ្ទះចេញពីដីដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុន។ …