ច្បាប់ និងប្រព័ន្ធតុលាការ
១៥ថ្ងៃ រាជធានីភ្នំពេញត្រួតពិនិត្យទីតាំងសង្ស័យ Online Scam ជាង ២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់
ត្រឹមតែ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ២១.១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន៦.៦៨៣នាក់។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-20-1018-264773
កម្ពុជាដាច់ខាតបោសសម្អាតការឆបោកតាមអនឡាញឱ្យអស់ពីកម្ពុជា ជនបរទេសពាក់ព័ន្ធ២១ម៉ឺននាក់បានចាកចេញ
មន្ត្រីជាន់ខ្ពស់កម្ពុជាប្រាប់ទៅអង្គទូតបរទេសថា កម្ពុជាប្ដេជ្ញាចិត្តយ៉ាងដាច់ខាតហើយថានឹងបោសសម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-18-1849-264758
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអប់រំមន្ត្រីដែលប្រើសម្ដីមិនសមរម្យលើជនរងគ្រោះនៃកម្ចីអនឡាញខុសច្បាប់
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានប្រកាសថា ខ្លួនបានអប់រំមន្ត្រីរបស់នាយកដ្ឋានដែលប្រើសម្ដីមិនសមរម្យទៅលើជនរងគ្រោះដែលទៅដាក់ពាក្យបណ្ដឹងរួចហើយ និងអះអាងថា ជារឿយៗថ្នាក់ដឹកនាំនាយកដ្ឋានតែងតែក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទឲ្យធ្វើការដោយក្រមសីលធម៌មន្រ្តីនគរបាលជាតិ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-19-1334-264765
ការឆបោកតាមអ៊ីនធឺណិតធ្វើឱ្យប្រជាជនកម្ពុជាខាតបង់ប្រាក់ចំនួន ៤៥លានដុល្លារ នៅឆ្នាំ២០២៥ ស្របពេលដែលមន្ត្រីព្រមានពីហានិភ័យនៃការធ្វើអត្តឃាត
ប្រជាពលរដ្ឋកម្ពុជាបានខាតបង់ប្រាក់ជាង៤៥លានដុល្លារ ដោយសារតែការឆបោកតាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានបង្ហាញកាលពីម្សិលមិញ ដោយព្រមានថាផលប៉ះពាល់សុខភាពផ្លូវចិត្តនៃការជំរិតទារប្រាក់តាមប្រព័ន្ធឌីជីថលនេះបានជំរុញឱ្យជនរងគ្រោះមួយចំនួនសម្រេចធ្វើអត្តឃាត។ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/501847531/online-scams-cost-cambodians-45-million-in-2025-as-official-warns-of-suicide-risk/
លោក ហ៊ុន ម៉ាណែត ស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ដោយគូសបញ្ជាក់ពីអ្វីដែលលោកបានពិពណ៌នាថាជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាលទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងប្រទេស ជាពិសេសការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ ...
ប្រាក់ ចន្ធុល
https://kiripost.com/stories/hun-manet-welcomes-south-koreas-cooperation-in-fight-against-online-scams/kh
ប្រទេសកម្ពុជាកំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
យោងតាមសេចក្តីប្រកាសព័ត៌មាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីប្រមូលធាតុចូលសម្រាប់ព្រាងនូវច្បាប់យ៉ាងលម្អិតថ្មីមួយ។ ...
ទីភ្នាក់ងារព័ត៌មានស៊ីនហួ
https://cambodianess.com/article/cambodia-drafting-anti-cyber-scam-law
ឃាត់ខ្លួនជនបរទេសជាង៨០០នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញនៅខេត្តព្រះសីហនុ
សមត្ថកិច្ចបង្ក្រាបករណីឆបោកតាមអនឡាញ ឃាត់ខ្លួនជនសង្ស័យជាង ៨០០នាក់ នៅទីតាំងកាស៊ីណូ ស៊ិនលិ ក្នុងខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបោសសម្អាតការឆបោកតាមអនឡាញ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-2-11-846-264675
សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោស លោក កើត សារ៉ាយ ខណៈលោកបានជាប់ពន្ធនាគារអស់២០ខែហើយ
សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់ការផ្តន្ទាទោសលើសកម្មជន លោក កើត សារ៉ាយ នៅព្រឹកថ្ងៃទី២៦ ខែមករា បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលប្រហែល២០ខែមកហើយពីបទញុះញង់ ខណៈសាច់ញាតិរបស់លោក និងក្រុមការពារសិទ្ធិមនុស្សមានអារម្មណ៍«សោកស្ដាយយ៉ាងខ្លាំង»ចំពោះសេចក្តីសម្រេចនេះ។ ...
កម្ពុជាបណ្តេញជនជាតិកូរ៉េ និងមីយ៉ាន់ម៉ាជាង ២០០ នាក់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ
កម្ពុជាបានបង្កើនវិធានការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដោយបានបណ្តេញជនបរទេសជាង ២០០ នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃការសហការជាមួយប្រទេសដៃគូក្នុងតំបន់ ដើម្បីទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ ...
ហុង រស្មី
https://www.postkhmer.com/national/2026-1-23-151-264511
ប្អូនប្រុសរបស់លោក ជា វិជ្ជា សន្យាថានឹងរកយុត្តិធម៌ក្នុងរយៈពេលមួយសប្តាហ៍ បើបក្សប្រឆាំងឈ្នះការបោះឆ្នោតសកល
លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា មេដឹកនាំកម្មករដែលត្រូវបានសម្លាប់ក្នុងឆ្នាំ២០០៤ បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា លោកនឹងកំណត់អត្តសញ្ញាណឃាតកក្នុងរយៈពេលមួយសប្តាហ៍ ប្រសិនបើគណបក្សប្រឆាំងរបស់លោកឈ្នះការបោះឆ្នោតសកលនៅឆ្នាំ២០២៨។ ...
ឃួន ណារីម
https://khmer.cambojanews.com/chea-vicheas-brother-vows-justice-if-opposition-wins-election/
UNODC៖ គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាឆបោកតាមអនឡាញដោយខ្វះកិច្ចសហប្រតិបត្តិការឡើយ
តំណាង UNODC គាំទ្រកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញជាមួយកម្ពុជា និងពិភាក្សាជាមួយកម្ពុជាក្នុងការបន្តបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសមត្ថកិច្ចកម្ពុជាលើការបង្ក្រាប និងលើកម្ពស់ការយល់ដឹងលើបទល្មើសនេះ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-22-167-264498
បទល្មើស ៥ យ៉ាងដែលសញ្ជាតិខ្មែរនឹងត្រូវដកហូតពីជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ
ជនបរទេសដែលទទួលបានសញ្ជាតិខ្មែរ នឹងត្រូវដកហូតសញ្ជាតិនេះវិញ ប្រសិនបើពួកគេប្រព្រឹត្តបទល្មើសណាមួយក្នុងចំណោមបទល្មើសចំនួន ៥ ដែលរួមបញ្ចូលទាំងការទទួលបានសញ្ជាតិនេះដោយខុសច្បាប់ ដូចករណី ចេន ហ្ស៊ី។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-22-1126-264493
កម្ពុជាប្ដេជ្ញាកាត់ក្បាលនិងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឆបោកឱ្យដល់ឬសគល់
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកបង្ក្រាបនិងបោសសម្អាតការឆបោកតាមបច្ចេកវិទ្យា បានថ្លែងប្រាប់មន្ត្រីការទូតចិនថា កម្ពុជានឹងធ្វើកិច្ចសហការជាមួយប្រទេសដៃគូ ដើម្បី«ធ្វើយ៉ាងណាកាត់ក្បាល និងបំបែកសម្បុកក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់»។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-20-178-264474
ឃាត់ខ្លួនជនបរទេស៧៥នាក់សង្ស័យលបលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅ រាជធានីភ្នំពេញ
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនបរទេសសរុបចំនួន ៧៥នាក់ ដែលសង្ស័យថាមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-17-1516-264443
អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប «ផ្ទះអាថ៌កំបាំង» រឹបអូសឧបករណ៍អេឡិចត្រូនិក ៣០ម៉ឺនគ្រឿង
អាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ដោយបានចាប់យកវត្ថុតាងបានជាង ៣០ម៉ឺនគ្រឿង មានតម្លៃជាទឹកប្រាក់ខ្ទង់លានដុល្លារ។ នេះបើយោងតាមលោក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេពេញ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-17-1533-264444
ស្វាយរៀងប្រកាសបង្ក្រាបការឆបោកតាមអនឡាញ សុំកិច្ចសហការពីម្ចាស់ផ្ទះសំណាក់ និងកាស៊ីណូ
រដ្ឋបាលខេត្តស្វាយរៀងប្រកាសចាត់វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-18-951-264448
ឃាត់ខ្លួនជនជាតិចិន ៥នាក់ សង្គ្រោះជនរងគ្រោះ ៩នាក់ ករណីចាប់បង្ខាំងនិងជំរិតទារប្រាក់
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៥នាក់ និងសង្គ្រោះជនរងគ្រោះ ៩នាក់ ពាក់ព័ន្ធនឹងការចាប់បង្ខាំង និងជំរិតទារប្រាក់ ពីជនជាតិចិនដូចគ្នា នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-10-1437-264363
អាជ្ញាធរចិនថានឹងនាំខ្លួនបក្ខពួករបស់ Chen Zhi បន្ថែមទៀត
ក្រសួងសន្តិសុខសាធារណៈចិន បានប្រកាសនៅថ្ងៃទី៨ ខែមករានេះថា ខ្លួនបានធ្វើបត្យាប័នឈ្មោះ Chen Zhi ដែលជាជនជាតិចិន ពីប្រទេសកម្ពុជាដោយជោគជ័យ កាលពីថ្ងៃទី៧ ខែមករា។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-8-1726-264351
Gen Zhi និងអ្នកពាក់ព័ន្ធ ២នាក់ទៀតត្រូវបានចាប់បញ្ជូនទៅប្រទេសចិន
ក្រសួងមហាផ្ទៃ បញ្ជាក់ពីការចាប់ខ្លួន Chen Zhi ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅ សាធារណរដ្ឋប្រជាមានិតចិន។ បុគ្គលទាំង៣ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ទ្រង់ទ្រាយធំ ដែលតុលាការអាមេរិកបានចោទប្រកាន់។ ...
នៀម ឆេង
https://www.postkhmer.com/national/2026-1-7-2140-264340
អនុក្រឹត្យថ្មី៖ ម្ចាស់ទីតាំងត្រូវពិន័យ៤លានរៀល ខណៈមន្រ្តីមានសមត្ថកិច្ចត្រូវបណ្តេញចេញពីការងារ បើឱ្យជនបរទេសខុសច្បាប់ស្នាក់នៅ
ម្ចាស់ទីតាំងឬ អ្នកគ្រប់គ្រង«ទីតាំងរស់នៅប្រមូលផ្តុំ» ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ ដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ នេះបើយោងតាមអនុក្រឹត្យថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃពុធ ទី៧ ខែមករានេះ។ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-1-7-1534-264338
បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ ការផលិត និងការចែកចាយសម្ភារៈពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារនៅកម្ពុជា
ក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ការរិយាល័យសន្តិសុខមាតុភូមិនៃស្ថានទូតសហរដ្ឋអាមេរិក អង្គភាពការពារកុមារ (CPU) ការិយាល័យឧក្រិដ្ឋកម្មអ៊ីនធឺណិត (ICAC) និងបញ្ជាការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនបុរសម្នាក់ដែលរស់នៅខេត្តកំពង់ឆ្នាំង។ ...
បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/501799657/man-arrested-for-rape-production-and-distribution-of-child-sexual-abuse-material-in-cambodia/
កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត
ជនសង្ស័យវៀតណាមចំនួន ៣០ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែងក្រោមការសង្ស័យថា មានការលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-11-18-1047-263809
កម្ពុជា និងកូរ៉េចុះ MoU បង្កើតក្រុមការងាររួម ដើម្បីផ្លាស់ប្ដូរព័ត៌មាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសអនឡាញ
កម្ពុជា និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង អគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ ស្តីពី«ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ» ដើម្បីសហការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រគ្នា ក្នុងការបង្ក្រាបបទល្មើស ជាពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-11-11-1043-263737
លោកលី យ៉ុងផាត់ ច្រានចោលព័ត៌មានក្លែងក្លាយ បំផ្លើសថា លោកពាក់ព័ន្ធអំពើឆបោក និងសម្អាតប្រាក់
មហាសេដ្ឋីពាណិជ្ជកម្ម និងជាសមាជិកព្រឹទ្ធសភាកម្ពុជា លោក លី យ៉ុងផាត់ ដែលជាស្ថាបនិកក្រុមហ៊ុន LYP Group បានបដិសេធដាច់អហង្ការចំពោះការផ្សាយព័ត៌មានរបស់ថៃដែលភ្ជាប់លោកទៅនឹងបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការសម្អាតប្រាក់ ដោយហៅការចោទប្រកាន់ទាំងនោះថា «ក្លែងក្លាយ បំផ្លើស និងបំផ្លាញ» ដល់កេរ្តិ៍ឈ្មោះលោក។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-11-11-1630-263743