ច្បាប់ និងប្រព័ន្ធតុលាការ

ក្រសួងមហាផ្ទៃព្រមានចាប់អ្នកតវ៉ាប្រឆាំងតុលាការរំលាយបក្សប្រឆាំង

ខណៈគណបក្សសង្គ្រោះជាតិប្រឈមមុខនឹងការរំលាយនាពេលខាងមុខ ក្រសួងមហាផ្ទៃបានប្រកាសថា ការតវ៉ាណាមួយគាំទ្រគណបក្សប្រឆាំងនឹងត្រូវហាមឃាត់ បើទោះបីជារដ្ឋធម្មនុញ្ញកម្ពុជាធានាអំពីសិទ្ធិក្នុងការធ្វើបាតុកម្មដោយសន្តិវិធីក៏ដោយ។ ...

គង់ មេត្តា និង Andrew Nachemson
http://bit.ly/2mlWCDZ

តំណាងកសិករស្នើឱ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីអំពីដីកសិកម្ម

តំណាង​កសិករ​ចំនួន​ ២៤ ​ខេត្ត​បាន​ស្នើឲ្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទម្លាក់​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ដី​កសិកម្ម​ដោយ​ពួកគេ​អះអាង​ថា​បើ​ច្បាប់​នេះ​ត្រូវ​អនុម័ត​​នឹង​គាប​សង្កត់​ពួកគេ ហើយ​បម្រើ​ប្រយោជន៍​ច្រើន​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដែល​ទទួល​បាន​ដី​សម្បទាន​កសិកម្ម​ពី ...

សុទ្ធ គឹមសឿន
http://bit.ly/2zmOkRO

សមាជិកគណបក្សសង្គ្រោះជាតិស្វែងរកសិទ្ធិជ្រកកោន

យោងតាមមន្ត្រីជាន់ខ្ពស់គណបក្សម្នាក់ដែលកំពុងស្វែងរកសិទ្ធិជ្រកកោនបាននិយាយថា សមាជិកគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមដាក់ពាក្យសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសដទៃទៀត ក្នុងពេលដែលមានការរឹតបន្តឹងការបង្ក្រាបនៅក្នុងប្រទេសកម្ពុជា។ ...

បែន សុខហ៊ាន
http://www.phnompenhpost.com/national/cnrp-members-seek-asylum

​លោក​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​ចុះចូល​បក្ស​ប្រជាជន​

​លោកនាយ​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ គឺ​នៅ​មុន​ពេល​ដែល​គណបក្សប្រឆាំង​មួយ​នេះ​ត្រូវ​រំលាយ​ ក៏​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាត់​ទុក​ថា​ការ​ថ្លែង ...

នៀម ឆេង, បែន សុខហ៊ាង និង អាណាន់ បាលីកា
http://bit.ly/2lUSQ4q

តុលាការ​កំពូល​សម្រេច​តម្កល់​ការ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម សុខា

បើ​ទោះបី​ជា​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ធ្វើការ​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​មេបក្ស​ប្រឆាំង​រូប​នេះ​ថា​ «​ជា​រឿង​អយុត្តិធម៌ រំលោភ​នីតិវិធី​ច្បាប់ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ បកស្រាយ​ច្បាប់​ដោយ​លម្អៀង មិន​ស្រប​នឹង​បទល្មើស និង​ជា​ការ​រំលោភ​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​យ៉ាង​ធ្ងន់ធ្ងរ​» ...

បែន សុខហ៊ាន
http://bit.ly/2lCX93Y

អាជីវកម្ម ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​មានការ​ប្រើ​ប្រាស់​​គ្រឿង​ញៀន​

កាល​ពីថ្ងៃ​សុក្រ ក្រសួង​មហាផ្ទៃ​បាន​ព្រ​មាន​ រាល់​ផ្ទះ​សំណាក់ និង​ក្លឹប​ថាពួក​គេ​នឹង​ប្រឈមមុខ​នឹង​ច្បាប់ ប្រសិន​បើ​មិន​បង្កើន​កិច្ច​ប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​ក្នុង​បរិវេណ​របស់​ពួក​គេ។ ​ក្នុង​នាម​​ជា ...

ប៉ិច សុធារី
http://www.khmertimeskh.com/5088222/businesses-told-ban-drugs/

បន្ទាប់ពីត្រូវបានដោះលែង លោក ហុង សុខហួរ រំពឹងថាសហការី១៥នាក់ទៀតនឹងត្រូវដោះលែងផងដែរ

អតីត​ស​មា​ជិក​ព្រឹទ្ធ​សភា​ គណ​បក្ស​ប្រឆាំង​​​ លោក​ ហុង សុខ​ហួរ ​ដែល​ជាប់​ទោស​ ប្រមាណ​ជា​២ឆ្នាំ ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំ​ដែន​ហើយ​ជាមនុស្ស​ជិត​ស្និទ្ធ​បំផុត​ របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង​ សម រង្ស៊ី ត្រូវ​បាន​ដោះ​លែង ពី​ម្សិល​មិញ​ ក្រោយ​មាន​ ...

គង់ មេត្តា Andrew Nachemson និង សុទ្ធ​ គឹម​សឿ​ន​
http://bit.ly/2iz8ykt

ព្រះមហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​លើ​ច្បាប់​ ៤ ​ទើប​កែប្រែ​ថ្មី

ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពី​ម្សិលមិញ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​វិសោធនកម្ម​ច្បាប់​ចំនួន​ ៤ ដែល​មាន​លក្ខណៈ​ចម្រូង​ចម្រាស ហើយ​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ភ្លាមៗ បន្ទាប់ពី​ព្រះអង្គ​បាន​ឡាយ​ព្រះហស្ថលេខា​ដែល​ច្បាប់​ទាំង​នេះ​អនុញ្ញាត​ឲ្យ​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជាពលរដ្ឋ​ស្ទើរ​ពាក់​កណ្តាល ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2y4HFMi

លោក លឺ ឡាយស្រេង ត្រូវ​បាន​ប្ដឹង​ជា​​ផ្លូវការ​រឿង​បរិហារកេរ្តិ៍ និង​ប្រមាថ​ស្ដេច

ក្រុម​អ្នក​ច្បាប់​រាជរដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​ដាក់​បណ្ដឹង​ ២ ​ផ្សេង​គ្នា​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ប្រឆាំង​លោក លឺ ឡាយស្រេង អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​ប្រមាថ​ដល់​ព្រះមហាក្សត្រ​ និង​បរិហារកេរ្តិ៍​លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ...

នៀម ឆេង
http://bit.ly/2zN9e9P

ក្រុមប្រឹក្សាធម្មនុញ្ញគាំទ្រទាំងស្រុងនូវការកែច្បាប់ចំនួន ៤

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​ជាតិ​កំពូល​រប​ស់​ប្រទេស​កាល​ពី​ម្សិល​មិញ បាន​ប្រកាស​គាំទ្រ​ទាំង​ស្រុង ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ច្បាប់​ទាំង​នេះ បើក​ផ្លូវ​ឲ្យ​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​​ទើប​តែ​ត្រូវ​បាន​អនុម័ត ...

ម៉ិច ដារ៉ា និង Andrew Nachemson
http://bit.ly/2yOtjyF

លោក​ លឺ ឡាយស្រេង គេច​ខ្លួន​ក្រោយ​ពី​ប្រឈម​នឹង​បណ្តឹង​ចំនួន​ ២

​សមត្ថកិច្ច​ច្រកទ្វារ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អតីត​ឧបនាយក​រដ្ឋមន្ត្រី លឺ ឡាយស្រេង ដែល​ប្រឈម​នឹង​បណ្តឹង​ចំនួន​២​បាន​ចាក​ចេញ​ទៅ ប្រទេស​ថៃ​កាលពី​ម្សិលមិញ​។ ...

នៀម ឆេង
http://bit.ly/2ivhzLh

សត្វព្រៃ​ត្រូវ​បាន​រឹបអូស​នៅ​ខេត្តព្រៃវែង​

​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​ និង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​នៅ​យប់​ថ្ងៃ​សុក្រ​ បាន​ធ្វើការ​វាយឆ្មក់​មួយ​នៅ​លើ​រថយន្ត​ដឹក​សត្វព្រៃ​ខុសច្បាប់​រាប់រយ​នាក់​គីឡូក្រាម​ ដែល​នឹង​ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5087201/wildlife-seized-prey-veng/

លទ្ធផល​ទិន្នផល​នេសាទ​ត្រី​ និង​ការ​បង្ក្រាប​ព្រៃឈើ​

​ជិត​ ៣,០០០​ ករណី​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​បង្ក្រាប​ការ​នេសាទ​ខុសច្បាប់​ និង​បទល្មើស​ព្រៃឈើ​ នៅ​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។​ ​លទ្ធផល​ទាំងនេះ​មាននៅ​ក្នុង​របាយការណ៍​របស់​ក្រសួងកសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដែល​បាន​ចេញផ្សាយ​កាលពី ...

សែន ដាវីត
http://www.khmertimeskh.com/5087200/fishing-forest-crackdown-yields-results/

ការ​បន្ធូរបន្ថយ​នានា​ដើម្បី​ជួយ​ជន​ចំណាកស្រុក​ទទួល​បាន​ភាព​ស្របច្បាប់​

​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​សម្រាប់​កម្មករ​ចំណាកស្រុក​ដើម្បី​នឹង​ទទួល​បាន​ឯកសារ​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​កម្មករ​ជា​ច្រើន​ទៀត​ នឹង​ទទួល​បាន​ភាព​ស្របច្បាប់​សម្រាប់​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​។​ ​ ...

សែន ដារីត
http://www.khmertimeskh.com/5087198/relaxed-rules-set-help-migrants-go-legal/

អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើន រីឯ​អ្នក​របួស​ថយ​ចុះ

គិត​ត្រឹម​ត្រីមាស​ទី​ ៣ ​ក្នុង​ឆ្នាំ​នេះ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង ខណៈ​អ្នក​របួស​មាន​ការ​ថយចុះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​។ ​នេះ​បើ​តាម​របាយការណ៍​ទូទាំង​ប្រទេស​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កាលពី​ថ្ងៃ​ពុធ ។ ...

ឃុត សុភចរិយា
http://bit.ly/2yBsZku

ព្រឹទ្ធសភា​បាន​អនុម័តលើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត

ព្រឹទ្ធសភា​ ​បាន​អនុម័ត​ច្បាប់​ចំនួន​បួន​ ​លើ​ច្បាប់បោះឆ្នោត​ដែល​ទាក់ទង​នឹង​ការ​បែងចែក​គ្នា​នូវ​កៅអី​សភា​និង​ក្រុមប្រឹក្សា​គ្រប់​ថ្នាក់​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5087154/senate-approves-amendments-election-laws/

លោក ស ខេង ​ប្រាប់​អាជ្ញាធរ​ឲ្យ​ត្រៀម​ទប់ស្កាត់​ការ​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​របស់ CNRP

ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​សុក្រ​បាន​បន្ត​អប់រំ​មន្ត្រី​របស់​ខ្លួន​ដោយ​ណែនាំ​អភិបាល​ខេត្ត​ស្នងការ​នគរបាល និង​មន្ត្រី​នានា​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ត្រៀម​ការពារ​មិន​ឲ្យ​មាន​ការ​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​ណា​មួយ​ដែល​ពួកគេ​សង្ស័យ​ថា​នឹង​កើតឡើង​នៅ​ពេល​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង ...

ម៉ិច ដារ៉ា និង អាណាន់ បាលីកា
http://bit.ly/2xI3NGY

ដំណើរការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ធ្វើ​តាម​សេណារីយោ ដែល​បាន​គ្រោង​ទុក

មួយ​ថ្ងៃ​ មុន​ក្រសួង​មហាផ្ទៃ ​បាន​ណែ​នាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​របៀប​ដែល​ពួកគេ​ត្រូវ​រាយ​ការណ៍​ព្រឹត្តិការ​ណ៍​ប្រចាំ​ថ្ងៃ ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល និង​ការ​ធ្វើ​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​ដើម្បី​ប្តឹង​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ គឺជា​អ្វី​ដែល​បាន ...

Erin Handley និង ម៉ិច ដារ៉ា
http://bit.ly/2kwO6kS

អ្នក​កាសែត​ដេលី​ ២ ​នាក់​​ត្រូវ​ចោទ​ពី​បទ​ញុះញង់

អតីត​អ្នក​សារព័ត៌មាន​ ២ នាក់​របស់​កាសែត​ ឌឹខេមឌាដេលី​ ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ បើ​ទោះបី​ជា​កាសែត​នេះ​ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​ឈប់​ដំណើរការ​ហើយ​យ៉ាង​ណា​ក៏ដោយ​។ ...

ផាក់ ស៊ាងលី
http://bit.ly/2fTU7Xa

មនុស្ស​ ១ ​ម៉ឺន​ ៣ ​ពាន់​នាក់​ត្រូវ​បាន​​ចាប់​ខ្លួន​ពី​ការ​បង្ក្រាប​គ្រឿងញៀន

មនុស្ស​ជាង​ ១ ​ម៉ឺន​ ៣ ​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ ៩ ​ខែ​ឆ្នាំ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​អ្នក​រាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ​រ៉ូណា ស្មីត បាន​រាយការណ៍​ទៅ​ អ.ស.ប កាលពី​សប្តាហ៍​មុន​ថា​ការ​យក​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ទៅ​ដាក់​នៅ​មណ្ឌល​អប់រំ ...

នៀម ឆេង និង Leonie Kijewski
http://bit.ly/2xjhImI

លោក​ ហ៊ុន សែន ​អំពាវនាវ​ឲ្យ​ខ្មែរ​នៅ​អាមេរិក​​ បង្កើន​ការ​ប្រុងប្រយ័ត្ន

​ជាមួយ​នឹង​ការ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ហាក់​ដូចជា​ចំអក​ឲ្យ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ផង​ដែរ បន្ទាប់ពី​ព្រឹត្តិការណ៍​បាញ់​ប្រហារ​ដ៏អាក្រក់​នៅ​អាមេរិក​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​អាទិត្យ ហើយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជិត ៦០ នាក់ ...

បែន សុខហ៊ាន
http://bit.ly/2xV79bj

ការចាប់ខ្លួនលោក កឹម សុខា ធ្វើឱ្យគណបក្សប្រឆាំងប្រឈមនឹងស្ថានភាពមិនច្បាស់លាស់

​កាលពី​ខែមីនា​ លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឈរ​កាន់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ ដែល​ទើប​ជ្រើសរើស​ថ្មី​។​ អ្នក​ទាំង​បួន​បាន​ត្រៀមខ្លួន​រួចរាល់​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​មាន​សម្រាប់​ពួក​គេ​គឺ​ការ ...

ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2yISTlf

អតីត​ប្រធាន​អង្គរក្ស​សព​លោក​ ជា ស៊ីម ត្រូវ​បាន​តុលាការ​លើក​មក​ជម្រះ

អតីត​ផ្កាយ​ ៣ ​លោក​ ឈឿន ចាន់ថន ​ប្រធាន​កង​អង្គរក្ស​ និង​ក៏​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​នៃ​សព​លោក​ ជាស៊ីម ​អតីត​ប្រធាន​ព្រឹទ្ធសភា​ត្រូវ​បាន​តុលាការ​កំពូល​ពី​ម្សិលមិញ​កោះ​ហៅ​មក​ជំនុំជម្រះ​ជា​លើក​ទី​ ២ ​ពាក់ព័ន្ធ​បទ​ចោទ​ ៧ ​ករណី​បន្ទាប់ពី​ត្រូវ ...

គឹម សារុំ
http://bit.ly/2fLJt4D

បក្ស២គ្រោងប្តឹងរំលាយសង្គ្រោះជាតិ ឯអ្នកវិភាគថាទូងស្គរ

​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​គណបក្ស​យុវជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ប្រកាស​ពី​គម្រោង​ដាក់​ពាក្យបណ្តឹង​ប្រហាក់ប្រហែល​គ្នា​ទៅ​តុលាការ​កំពូល​ដើម្បី​ទាមទារ​ឱ្យ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​ ដោយ​ចោទ​មេដឹកនាំ​គណបក្ស​នេះ​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​មាន ...

បែន សុខហ៊ាន
http://bit.ly/2kcZ0fa

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

BD8wT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!