គ្រប់​ឆ្នេរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នឹង​ត្រូវ​បើក​ជា​សាធារណៈ​

ក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរនៃប្រទេសកម្ពុជាបានឱ្យដឹងថា គ្រប់ឆ្នេរនៅខេត្តព្រះសីហនុនឹងត្រូវបើកជាសាធារណៈ នេះរាប់បញ្ចូលទាំងឆ្នេរបច្ចុប្បន្ននៅពីមុខរមណីយដ្ឋានឆ្នេរសុខាដែលបច្ចុប្បន្នអនុញ្ញាត្តិឱ្យប្រើប្រាស់សម្រាប់តែភ្ញៀវផងដែរ។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/sihanoukville-beaches-get-public-access-112666/

ឯកអគ្គរាជទូតកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ

ឯកអគ្គរាជទូតកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសប្រាប់កាលពីថ្ងៃពុធឱ្យឆ្លើយតបទៅនឹងការចោទប្រកាន់ទៅកាន់លោកនិងក្រុមការងារអំពីការជួញដូរស្រានិងបារីខ្នាតធំគេចពន្ធទៅកាន់ហាងក្នុងទីក្រុងMelbourne។ ...

ឃី​ សុវុឌ្ឍី និង Taylor O'Connell
https://www.cambodiadaily.com/news/ambassador-to-australia-faces-graft-claims-112488/

លោក ហ៊ុន សែន ហាម​ឃាត់​​​​អ្នក​​​ដែល​ស្លៀកពាក់​​​ពណ៌​ដូចៗ​គ្នា​មិន​​​ឲ្យ​​​ប្រមូល​​​​​​ផ្តុំ​​​​​​​​ជា​​សាធារណៈ

សក្ដានុពលដែលពណ៌អាចក្លាយជាការ គាំទ្រសម្រាប់ការបះបោរខាងនយោបាយ មិនទាន់បាត់ទៅណាទេសម្រាប់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយលោកបានរិះគន់ខ្លាំងៗ ម្ដងហើយម្ដងទៀតប្រឆាំង  “បដិវត្តន៍ពណ៌” បែបអឺរ៉ុបខាងកើតនេះ។ ...

គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/31451/

ឯកសារPanama Papers ភ្ជាប់សមាសភាពរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទៅនឹងជនក្លែងបន្លំ

ជនក្លែងបន្លំសញ្ជាតិខ្មែរ-អាមេរិកកាំងពីររូបត្រូវបានកំណត់អត្តសញ្ញាណក្នុងចំណោមម្ចាស់ភាគហ៊ុនទាំង៥ ដែលក្នុងនោះ រួមមានមន្ត្រី ក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា ចំពោះចំណែកក្នុងក្រុមហ៊ុនចម្រាញ់ប្រេង លើដែនសមុទ្រដែល ស្ថិតនៅកោះVirgin ក្នុងការបែកធ្លាក់ឯកសារPanama Papers ដែលបានចេញផ្សាយតាំងពីថ្ងៃអង្គារ។ ...

Taylor O'Connell និង ឃី​ សុវុឌ្ឍី
https://www.cambodiadaily.com/news/panama-papers-link-justice-minister-to-fraudsters-112429/

លោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើតំបន់ព្រៃការពារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹតស្តីពីការដាក់តំបន់ការពារចំនួន ១៨ ដែលមានទំហំដីជិត ៣លានហិកតានៃព្រៃឡង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃក្រសួងបរិស្ថានកាលពីម្សិលមិញ។ ...

ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/24817/pm-signs-off-on-protected-forests/

លោកហ៊ុនសែនបញ្ជាឱ្យមានការលក់ឈើខុសច្បាប់ខណៈសាលារៀនមិនមានសមត្ថភាពក្នុងការដឹកឈើ

កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានដកហូតបញ្ជាការទិញសម្រាប់ឈើខុសច្បាប់ ដែលរឹបអូសបានដោយ រដ្ឋាភិបាលសម្រាប់ទៅសាងសង់សាលារៀននិងគេហដ្ឋានសម្រាប់លោកគ្រូអ្នកគ្រូ ដោយអះអាងថាពួកគាត់មាន ផលវិបាកក្នុងការដឹកឈើ ទាំងនេះចេញពីព្រៃ។ ...

គុច ណារ៉េន និង អូន ភាព
https://www.cambodiadaily.com/news/hun-sen-orders-timber-sale-because-teachers-cant-move-it-112430/

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលីត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើទំនិញរួចពន្ធ

កាលពីម្សិលមិញ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលីបានបដិសេធពីការចោទប្រកាន់ទាក់ទងនឹងការប្រព្រឹត្ត អំពើពុករលួយខណៈមានសេចក្តីរាយការណ៍ថាស្ថានទូតនេះបានស្ថិតក្រោមការស៊ើបអង្កេតដែលទាក់ទងទៅនឹងទីផ្សារ ជួញដូរស្រានិងបារីងងឹតក្នុងទឹកប្រាក់ប្រមាណ ២០០,០០០ដុល្លារអាមេរិក។ ...

Erin Handley
http://www.phnompenhpost.com/national/canberra-embassy-probed-duty-free-abuse-report

ម្ចាស់អភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅខេត្តព្រះសីហនុនឹងធ្វើការឈូសឆាយលើព្រៃកោងកាង

កាលពីម្សិលមិញ អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា ម្ចាស់អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយនឹងត្រូវបានអនុញ្ញាត្តិឱ្យ ឆូសឆាយ ព្រៃកោងកាងដែលស្ថិតនៅក្នុងឃំុទឹកថ្លាខេត្តព្រះសីហនុ។ ...

មុិច ដារ៉ា​ និង Igor Kossov
http://www.phnompenhpost.com/national/battle-over-mangrove-sees-sez-trump-ngo

ឃាត់​ខ្លួន​អ្នក​សារព័ត៌មាន​៩​នាក់​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​រក​ស៊ី​ឈើ​ខុស​ច្បាប់

អ្នកកាសែតក្នុងស្រុកចំនួន៩នាក់ត្រូវប៉ូលិសខេត្តចាប់ខ្លួនកាលពី ម្សិលម៉ិញដោយចោទប្រកាន់ថា ជំរិតទារប្រាក់ចំនួន ១០០ដុល្លារពី រថយន្តមួយគ្រឿងរបស់អ្នកភូមិដែលបានដឹកឈើចេញពីព្រៃជាថ្នូរ នឹងការមិនចុះផ្សាយក្នុងទំព័រកាសែត របស់ពួកគេ ស្តីពីសកម្មភាពដឹកឈើរបស់អ្នកភូមិទាំងនោះ និងមិនរាយការណ៍ទៅប៉ូលិស ឬរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ។  ...

ប៊ុត រស្មីគង្គា
http://bit.ly/1Wm5ogk

មនុស្ស​​ប្រាំបី​នាក់​​​​ត្រូវ​សមត្ថ​កិច្ច​​​ចាប់​​ខ្លួន​កាលពី​ម្សិល​មិញ​​ពាក់​ព័ន្ធ​ការ​តវ៉ា​ “ថ្ងៃច័ន្ទពណ៌​ខ្មៅ​”​​

មន្ត្រីអង្គការសិទ្ធិមនុស្ស និងសកម្មជនប្រាំបីនាក់ដែលស្លៀកពាក់ពណ៌ខ្មៅ ត្រូវបានចាប់ ខ្លួនកាលពីម្សិលមិញ អំឡុងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ក្នុងរាជធានីភ្នំពេញ ជាការតវ៉ាដំបូងក្នុងយុទ្ធនាការមួយដើម្បីទាមទារឲ្យដោះលែង មន្ត្រីអង្គការសិទ្ធិមនុស្សបួនរូប និងមន្ត្រី គ.ជ.ប. មួយរូបដែលត្រូវបានដាក់ពន្ធនាគារកាលពីចុងខែមុនតាមបទចោទ ប្រកាន់ដែលមជ្ឈដ្ឋានទូទៅជឿថាជាហេតុផលនយោបាយ។ ...

បែន​ សុខហ៊ាន និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/31438/

វិធានការ​ទប់ស្កាត់​នាំ​ចូល​អង្ករ​មិន​ទាន់​ចេញ

ការហាមឃាត់ ឬ កំណត់ចំនួនអង្ករនាំចូលពីវៀតណាមនៅមិនទាន់ចេញជាផ្លែផ្ការ អ្វីឡើយខណៈវិធានការកំពុងតែស្ថិតក្នុងការពិភាក្សានៅឡើយចាប់ តាំងពីអំពាវនាវឲ្យរដ្ឋាភិបាលចេញវិធានការលើបញ្ហានេះមក។ នេះបើតាមលោក មូល សារិទ្ធី ជាសមាជិកគណៈកម្មាធិការក្រុមការងារ។ ...

ចេង សុខហ័ង
http://bit.ly/276AL1m

ដក​តំណែង​មន្ត្រី​មន្ទីរពេទ្យ​បង្អែក ២ នាក់​រឿង​មិន​បើក​ប្រាក់​បេសកកម្ម

មន្ត្រី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ពីរ​នាក់​ត្រូវ​បាន​ដក​ចេញ​ពី​ តំណែង​បន្ទាប់​ពី​ខកខាន​មិន​បាន​បើក​ប្រាក់​បេសកកម្ម​ជាង​ ១០០ ​លាន​រៀល​ឲ្យ​មន្ត្រី​សុខាភិបាល​ជាង​ ៣០ ​នាក់​តាំង​ពី​ឆ្នាំ​ ២០១៥​ មក។ ...

ផាក់ ស៊ាងលី
http://bit.ly/1T6qV8v

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ចូល​បំភ្លឺ​នៅ​តុលាការ​​ទាក់​ទង​នឹង​បណ្ដឹង​បរិហារកេរ្តិ៍​លោក អ៊ូ វីរៈ​

ពាក្យបណ្ដឹងបរិហារកេរ្តិ៍របស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ប្រឆាំងនឹងអ្នកវិភាគនយោបាយដ៏លេចធ្លោគឺលោក អ៊ូ វីរៈ បានដំណើរការនៅថ្ងៃសុក្រ ក្នុងពេលដែលតុលាការក្រុងភ្នំពេញសាកសួរលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស។ ...

សេក ឧត្តម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/31411/

រដ្ឋាភិបាល​លើកឡើង​ថា តំណាង​រាស្ត្រ​ត្រូវ​គោរព​ដីកាកោះ​ហៅ​

កាល​ពី​ម្សិលមិញ ក្រសួង​យុត្តិធម៌​​បាន​ច្រាន​​​ចោល​ការ​​ជំទាស់​របស់​ គណបក្ស​សង្គ្រោ​ះ​​​​ជាតិ​​ដែល​បដិសេធ​ការ​សាក​សួរ​របស់​​ព្រះ​រាជ​អាជ្ញា​ ធរ​​ជុំវិញ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក កឹម សុខា អនុប្រធានគណបក្ស​ ដោយ​ហៅ​ការ​អះ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/31406/

ជនរងគ្រោះដោយក្រុមហ៊ុន Ponzi scheme ដាក់ញាត្តិឱ្យនាយករដ្ឋមន្ត្រីជួយអន្តរាគម

វិនិយោគិនខឹងសម្បារដោយសារត្រូវបានបោកប្រាស់អស់ប្រាក់ជាច្រើនពាន់ដុល្លារដោយក្រុមហ៊ុនហិរញ្ញវត្ថុដែលឱ្យពួកគេ ទិញស្តុកនៅក្រុមហ៊ុន ponzi scheme របស់ហុងកុង បានបោះជំរុំនៅមុខផ្ទះសម្តេចហ៊ុនសែន ដោយសំណូមពរឱ្យលោកជួយ ធ្វើអន្តរាគម។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/ponzi-scheme-victims-petition-prime-minister-for-intervention-112235/

ឡ​ធ្យូង​ជាង ១០០ ក្នុង​តំបន់​អភិរក្ស​ត្រូវ​បាន​បំផ្លាញ​ចោល

ឡ​ដុត​ធ្យូង​ខុស​ច្បាប់​ជាង ១០០ របស់​អ្នក​ភូមិ​ក្នុង​តំបន់​អភិរក្ស​​នៅ​ខេត្ត​កំពង់ធំ​ត្រូវ​បាន​ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បំផ្លាញ​​ចោល​កាលពី​ម្សិលមិញ​ដើម្បី​ចូលរួម​កាត់ ​បន្ថយ​ការ​កាប់​ព្រៃឈើ​ក្នុង​តំបន់​នេះ​តទៅ​ទៀត។ ...

ផាក់ ស៊ាងលី
http://bit.ly/1rTahRb

បាតុកម្ម​បន្ទាប់​ពី​ការ​ទាមទារ​ចុះថ្លៃ​អគ្គី​ស​នី​ត្រូវ​បាន​បរាជ័យ​

កាលពី​ម្សិលមិញ​ ប្រជាជន​ក្នុងភូមិ​ចំនួន​ពីរ​នា​ខេត្តស្វាយរៀង​នឹង​ខេត្តព្រៃវែង​បាន​ធ្វើ​បាតុកម្ម​អំពី​តម្លៃ​អគ្គី​ស​នី​ខ្ពស់​ របស់​ពួក​គេ​បន្ទាប់​ពី​ក្រុមហ៊ុន​ផ្តល់​សេវា​អគ្គី​ស​នី​ក្នុង​តំបន់​របស់​ពួក​គេ​បរាជ័យ​ក្នុង​ការ​បញ្ចុះតម្លៃ​ប្រាក់​អគ្គី​ស​នី​ដល់​៨០០ ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/protest-follows-failure-lower-electric-rates

គ.ជ.ប. សម្រេច​​មិន​ស្វែង​រក​ការ​​​ធានា​​​​លោក ​​​នី ចរិយា ​ឲ្យ​នៅ​ក្រៅ​ឃុំ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​សម្រេច​កាលពី​ម្សិល​មិញ​ថា ខ្លួន​នឹង​មិន​ព្យាយាម​អន្តរាគមន៍​​ជួស​មុខ​ឲ្យ​លោក នី​ ចរិយា ​អគ្គលេខាធិការ​រង​របស់​ខ្លួន​​​ដែល​​​បាន​ជាប់​ពន្ធនាគារកាលពី​ថ្ងៃ​ច័ន្ទ ​​ពីបទ​សូក​ប៉ាន់​ដែលជាប់​​​ទាក់ទង​ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/31367/

ច្បាប់​ស្តី​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​អំពាវនាវ​ឱ្យ​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​អា​ដ​ហុ​ក​

ជាមួយនឹង​ការ​រឹត​បន្តឹង​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល​អា​ដ​ហុ​ក​ អង្គការ​ដែល​គាំទ្រ​រដ្ឋាភិបាល​កំពុង​អំពាវនាវ​ឱ្យ​មានការ​ប្រើ​ច្បាប់​ស្តី​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ថ្មី​ដែល​បាន​អនុម័ត​ដើម្បី​ដាក់ទោស​ដល់​អង្គការសិទ្ធិមនុស្ស​និង​អង្គការ​ដទៃ​ទៀត​ក្នុង​រឿងអាស្រូវ​ស្រី​កំណាន់​លោក​កឹ ...

Shaun Turton និង ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/lango-looming-adhoc-rearview

មន្ត្រីអង្គការ​សហ​ប្រជាជាតិ​ និង​មន្ត្រីសមា​គម​សិទ្ធិមនុស្ស​អាដ​ហុក​​ត្រូ​វ​ចោទ​ប្រកាន់ពីបទ​សូក​ប៉ាន់​

មន្ត្រី​ជាន់ខ្ពស់​បួនរូប​មក​ពី​សមា​គម​សិទ្ធិ​មនុស្ស​អាដហុក​ និង​អតីត​មន្ត្រី​មួយ​រូប​ដែល​ឥឡូវ​បម្រើការ​ងារ​​ឲ្យ​គណៈកម្មាធិការ​ជាតិ​ រៀប​ចំការ​បោះឆ្នោត​(គ.ជ.ប.) ​​​ត្រូវ​បាន​បញ្ជូន​​​​ទៅ​ពន្ធនាគារ​កាលពីម្សិលមិញពីបទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​នៅក្នុងអំពើ​សូកប៉ាន់។​ ...

បែន​ សុខហ៊ាន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/31349/

ចំ​ពេល​មានការ​រារាំង​ យុទ្ធនាការ​ធ្វើ​ក្បួន​ដង្ហែ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​ត្រូវ​បាន​រៀបចំ​ឡើង​

​សហជីព​ជា​អ្នក​រៀបចំ​ក្បួន​ដង្ហែរ​ក្នុង​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​បានឱ្យ​ដឹង​ថា​ ពួក​គេ​នឹង​បន្ត​ជាមួយ​គម្រោង​នេះ​ បើ​ទោះបីជា​ សាលាក្រុង​ភ្នំពេញ​បាន​បដិសេធ​សំណើរ​សុំ​ធ្វើ​ក្បួន​ដង្ហែរ​ខ្នាត​ធំ​ចំនួន​ពីរ​របស់​ពួក​គេ​កាលពី​ថ្ងៃអាទិត្យ​ក៏​ដោយ​។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/labor-day-marches-planned-despite-ban-from-city-hall-111969/

រដ្ឋាភិបាល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​​ទាក់​ទិន​នឹង​ការ​ចាប់​ខ្លួន​បុគ្គលិក​សិទ្ធិ​មនុស្ស​

មន្ត្រី​ជាន់​ខ្ពស់​បួន​រូប​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត​ម្នាក់​​​ត្រូវ​បាន​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទាក់​ទិន​នឹង​ការ​ចោទ​ថា ​ពួកគេ​បាន​​ណែនាំ​ស្រីកំណាន់​របស់ ...

ឃី សុវុឌ្ឍី និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/31323/

ប៉ូ​លី​សស៊ើប​អង្កេត​ពី​ការ​ស្លាប់​របស់​មន្ត្រី​ព្រំដែន​នៅ​ខេត្តកោះកុង​

​ក្រុម​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកោះកុង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​តិ៏​ដើម្បី​ជួយ​អន្តរា​គម​ដល់​អាជ្ញាធរ​ក្នុង​ការ​ស៊ើបអង្កេត​ការ​ស្លាប់​របស់​មន្ត្រី​ព្រំដែន​ដែល​គេ​ជា​ជឿ​ថា​អាច​នឹង​ស្លាប់​ដោយសារ​ការ​ធ្វើឃាត​ ។​​ ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/police-probe-death-of-border-guard-in-koh-kong-111906/

ច្បាប់ចរាចរណ៍ពេញលេញនឹងត្រូវបានអនុម័តនៅខែក្រោយ

នៅ​ដើមខែ​ឧសភា​ ថ្ងៃ​ទី​១​នេះ​ ប៉ូ​លី​ស​ចរាចរណ៍​នឹង​ចេញ​សេចក្តី​អនុម័ត​ច្បាប់​ចរាចរណ៍​ថ្មី​បន្ទាប់​ពី​បាន​ពន្យារពេល​អស់​ ១​ខែ​កន្លះ​ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ស្ថាប័ន​ប៉ូ​លី​ស​កាលពី​ម្សិលមិញ​។​ មន្ត្រី​ប៉ូ​លី​ស​ក៏​បាន​បន្ថែម ...

ស្រី គំនិត
http://www.khmertimeskh.com/news/24391/full-traffic-law-to-be-enforced-next-month/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WuGgS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!