ឧស្សាហកម្មព្រៃឈើ

ការកាប់​ឈើ និង​ឈើ​មានតម្លៃ​

បញ្ជូនឧកញ៉ា ស៊ឹង សំអុល​ និង​បក្ខពួក ៣ នាក់​ ទៅ​តុលាការ

លោក​ឧកញ៉ា ស៊ឹង សំអុល ម្ចាស់​ក្រុម​ហ៊ុនម៉ាស្ទ័​រ​ខេ​សាន់ និង​បក្ខពួក ​៣ នាក់​ ត្រូវ​បាន​កងរាជ​អាវុធហត្ថ​បញ្ជូន​ខ្លួន​ទៅ​សា​លាដំបូង​ខេត្ត​មណ្ឌល​គិរី​កាល​ពី​ម្សិលមិញពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ ខណៈ​លោក សៅ សុខា​ មេប​ញ្ជាកា​រ​អាវុធហ​ត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រកាស​តាម​ចាប់​អ្នក​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ ...

សុទ្ធ គឹមសឿន
https://bit.ly/2LeEGqB

សមត្ថកិច្ចកម្ទេច​រថយន្ត​ដឹក​ឈើ​ល្មើស​ច្បាប់ ៤ គ្រឿង​ ក្រោយ​ចាប់​ឧកញ៉ា​ ស៊ឹង សំអុល

រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយចំនួន​ដែលរក​ឃើញ​ក្នុង​ព្រៃ​ជ្រៅ​ពាក់ព័ន្ធ​នឹង​ឧកញ៉ា​ ស៊ឹង សំអុល ​ក្នុង​រឿង​បំផ្លាញ​ព្រៃឈើ​ ត្រូវបាន​កម្ទេច​ចោល ​ខណៈ​សំណុំ​រឿង​នៃ​ការ​ចាប់​ខ្លួន​ឧកញ៉ា​រូបនេះ និង​បក្ខពួក​អាច​នឹង​ផ្ទេរ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ប៉ុន្តែ​សកម្មជន​ព្រៃឈើសម្តែង​ក្តី​បារម្ភ​ខ្លាច ...

សុទ្ធ គឹមសឿន
https://bit.ly/2NQrJFt

២ ឆ្នាំ​ ចាប់​ម៉ាស៊ីន​អារ​ឈើ​បាន ២ ៣០០ គ្រឿង

គ្រាន់​តែ​ក្នុង​រយៈ​ពេល ២​ ឆ្នាំ គឺ​ក្នុង​ឆ្នាំ ២០១៧ និង​ក្នុង​ឆ្នាំ ២០១៨ អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance) បាន​ចាប់​​ម៉ាស៊ីន​អារឈើខ្នាតតូច​​ ចំនួន ២ ៣០០ គ្រឿង ពី​​ក្រុម​ជន​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់រួមទាំ​ង​​​អន្ទាក់​សត្វព្រៃ គ្រឿង​​ចក្រចូក និងឈូសឆាយ និងម៉ាស៊ីន​អារឈើខ្នាតធំ មួយ​ចំនួនទៀត ត្រូវបាន​រឹបអូស​ នៅ​ក្នុង​តំបន់​ការពារ​ព្រៃឈើ​ជួរភ្នំ​ក្រវាញ​ខាងត្បូង។ ...

ខន សាវិ
https://bit.ly/2Y2FFjD

មន្ត្រី​ព្រៃ​ឈើ​ម្នាក់​ត្រូវ​ពលរដ្ឋ​ចោទ​ថា ​នៅ​ពីក្រោយ​ឈ្មួញ​ឈើ​ តែ​មន្ត្រី​រូបនេះ​បដិសេធ

មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃ​​ឈើ​ម្នាក់​ នៅ​ស្រុក​ត្រពាំង​ប្រាសា​ទ ខេត្ត​ឧត្តរ​មាន​ជ័យ​​ត្រូវ​បាន​ពល​រដ្ឋ​ចោ​ទ​​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ឈ្មួញ​ឈើ​មួយ​ចំនួន ដែល​ប្រមូល​ទិញ​ឈើ​ពី​ពលករ​ខ្មែរ ដែលលួច​​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ដោយ ...

ឃុត សុភចរិយា
https://bit.ly/2XZkBdH

ឧកញ៉ា​ ស៊ឹង សំអុល​ មេការ​ក្រុមហ៊ុន ​និង​អ្នក​បើកបរ​រថយន្ត ៣ នាក់​ ត្រូវ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ

លោក​ឧកញ៉ា ស៊ឹង សំអុល ម្ចាស់​ក្រុមហ៊ុន​ ម៉ា​ស្ទ័​រ​ខេ​សាន់ មេការ​ក្រុម​ហ៊ុន ២ នាក់ ​និង​អ្នក​បើកបរ​រថយន្ត​ម្នាក់​សរុប ៤ នាក់ ត្រូវបាន​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ឃាត់ខ្លួន​កាលពី​ម្សិល​មិញ ពាក់ព័ន្ធ​​នឹង​បទល្មើស​ព្រៃឈើ​ខណៈ​រថ​យ​ន្ត​ដែល​បម្រើ​ឲ្យ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ឈើ​​ជាង ៤០ ​​ ...

សុទ្ធ គឹមសឿន
https://bit.ly/2FZZX39

​អាវុធ​ហត្ថ​នឹង​ចុះ​ស្រាវជ្រាវ​​រក​បទ​ល្មើស​ព្រៃឈើ​​ នៅ​តំបន់​ដីសម្បទាន​

មន្ត្រី​ជំនាញ​កង​រាជ​​អាវុធហ​ត្ថ​គ្រោង​នឹង​ចុះ​ស្រាវ​​ជ្រាវ ​និង​ស៊ើបអង្កេត​រក​បទ​ល្មើ​ស​ព្រៃ​ឈើនៅតាម​ក្រុម​​ហ៊ុន​ទទួ​លបាន​ដី​សម្បទាន​សេ​ដ្ឋ​កិច្ច​​មួយ​ចំនួន​ នៅ​ខេត្តមណ្ឌលគិរី បន្ទាប់ពី​​ក្រសួង​កសិកម្ម រុក្ខា​​ប្រមាញ់ និង​នេសា​ទ​បាន​ជំរុញ ...

សុទ្ធ គឹមសឿន
https://bit.ly/32ezmZA

សមត្ថ​កិច្ច​ នឹង​ដុត​បំផ្លាញ​វត្ថុតាង​បទល្មើស​ព្រៃឈើ​នៅ​នឹង​កន្លែង​

គណៈ​កម្មការ​ជាតិ​ ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ព្រមាន​ចាត់​វិធានការ​​តឹងរ៊ឹង​ប្រឆាំ​ង​ក្រុម​ជន​លួច​បន្លំ​កាប់​ និង​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុស​ច្បាប់ តាមរយៈ​ការ​​ដុត​បំផ្លាញ​​ចោល​នូវ​មធ្យោបាយ​​ជា​វត្ថុតាង​នៃបទ​ល្មើស​នៅ ...

ឃុត សុភចរិយា
https://bit.ly/2YMwy3U

ក្រសួង​កត់សម្គាល់​ពី​ការ​ថយ​ចុះ​នៃ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​

ក្រសួងបរិស្ថាន​កាលពី​ម្សិលមិញ​បាន​កត់​សម្គាល់ថា​ ករណី​រំលោភ​ដីធ្លី​ខុសច្បាប់​ និង​ការ​កាន់កាប់​តំបន់​ការពារ​នៅ​ក្នុង​ខេត្ត​ចំនួន​ ៤​ បាន​ថយ​ចុះ​ ដោយសារ​តែ​វិធានការ​ដែល​អនុវត្ត​ដោយ​មន្ត្រី​បរិស្ថាន​ជាតិ​ និង​ថ្នាក់​មូលដ្ឋាន​។​ កាលពី​ឆ្នាំ​មុន​ក្រសួងបរិស្ថាន​បាន​ចាត់វិធានការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម ...

អាជ្ញាធរ​ និង​អង្គការ​សត្វ​ព្រៃ​ ស្នើ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​វៀតណាម​ជួយ​ថែរក្សា​ជម្រក​សត្វព្រៃ​

អាជ្ញាធរ​ខេត្តរតន​គិរី និង​អង្គការ​អន្តរជាតិ​ដែល​កំពុ​ង​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ដែ​ល​​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិ​ច្ច​​ពី​រដ្ឋាភិបាល​ឈ្មោះ ហ័ង អា​ញ លំផាត់ ជួយ​ថែរ​ក្សា និង​ការពារ​ជម្រក​​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​ដោយ​ស្នើ ...

សុទ្ធ គឹមសឿន
https://bit.ly/2ZXO98X

អ្នកជំនួញ​ឈើ​ត្រូវ​នៅ​ខេត្តបាត់ដំបង​ត្រូវ​បាន​ចោទប្រកាន់​

កាលពី​ម្សិលមិញ​ តុលាការខេត្ត​បាត់ដំបង​បាន​ចោទប្រកាន់​ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​អ្នកជំនួញ​ឈើ​ដែល​មានឈ្មោះ​ល្បី​ម្នាក់​ ដែល​កំពុង​រស់នៅ​ក្នុងស្រុក​បាណ​ន់​ ពី​បទ​ស្តុក​ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ ដោយ​គ្មាន​ការ​អនុញ្ញាតិ​នៅ​ក្នុង​ខេត្ត​។​ លោក​ឧត្តមសេនីយ៍ត្រី​ ជេ​ត​ វ​ណ្ណី​ ស្នងការ ...

ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50618149/timber-trader-charged-in-battambang/

ប្រជាសហគមន៍​ ប្ដឹង​ម្ចាស់​ទីតាំង​អារ​ឈើ​រឿង​គំរាម​អាយុជីវិត

សហ​គមន៍​ការ​ពារ​ព្រៃ​ឈើ​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ម្សិល​មិញ​បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​បុគ្គល ឈ្មោះ ​សារឿន ម៉ាប់ អតីត​មន្ត្រី​យោធា​ ទៅ​អធិ​ការនគរបាលស្រុក​ពេ​ជ្រា​ដា​ ពីបទ​គំរាម​កំហែង​អាយុ​ជីវិ​ត និងថា​បុគ្គល​រូប​នេះ ​អាង ...

ខន សាវិ
https://bit.ly/2ZMLP4I

ពល​រដ្ឋ ៣ នាក់​ ចោទ​ប្រកាន់​ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​គំរាម​សម្លាប់

រជា​ពល​រដ្ឋ​ចំនួន​ ៣ នាក់ ​នៅ​ឃុំ​ប៊ូ​ស្រា ​ស្រុក​ពេ​ជ្រា​ដា ​ខេត្ត​មណ្ឌល​គិរី​បាន​អះអាង​ថា ពួកគាត់​ត្រូវ​ម្ចាស់​សិប្ប​កម្ម​កែច្នៃ​ឈើ​ម្នាក់​ឈ្មោះ ​សារឿន​ ម៉ាប់​ គំរាម​សម្លាប់​ បន្ទាប់​ពី​ពួក​គាត់​បាន​ចុះ​ថត​ទី​តាំង​កែ​ច្នៃ​ឈើ​ខុស​ច្បាប់ ...

ខន សាវិ
https://bit.ly/2ZIki4g

មនុស្ស ៥​ នាក់​ និង​គោយន្ត​ដឹក​ឈើ ៥ គ្រឿង ​ត្រូវ​បាន​ដោះលែង​​បន្ទាប់​ពី​ផាក​ពិន័យ

មនុស្ស ៥ នាក់ និ​ង​​​គោយន្ត​ដឹក​បទ​ល្មើស​ព្រៃ​ឈើ​ចំនួន​ ៥ គ្រឿង បន្ថែម​ទៀត​ ត្រូវ​​បាន​សមត្ថ​កិច្ច​ និង​ប្រជា​សហ​គមន៍​បង្ក្រាប​ចាប់​បាន​​ នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា កាលពី​ថ្ងៃចុង​សប្ដាហ៍​មុន ប៉ុន្តែ​មនុស្ស និង​គោយន្ត​ត្រូវ​បាន​​​ដោះ ...

ឃុត សុភចរិយា
https://bit.ly/2RzhlQL

ឈើជាង​ ១ ៥៣៨ ម៉ែត្រ​គុប ​ត្រូវ​ប្រកាស​ដាក់​ឲ្យ​ដេញ​ថ្លៃ

គណៈ​កម្មការ​ពិគ្រោះ​ថ្លៃ​លក់​ឈើ​វត្ថុ​តាង ​បាន​ប្រកាស​ដាក់​ដេញ​ថ្លៃ​ជា​សាធារ​ណៈ​នូ​វ​​ឈើ​វត្ថុ​តាង​ចំនួន​ជាង​ ១ ៥៣៨ ម៉ែត្រ​គុប ក្នុង​តម្លៃ​មូល​ដ្ឋាន​ជាង​ ១ ៤៣៦,៥​ លាន​រៀល។​ ​នេះ​បើ​យោង​តាម​សេច​ក្ដី​ជូន​ដំណឺង​របស់​អគ្គ​ ...

ឃុត សុភចរិយា
https://bit.ly/2XuCSzo

សកម្មជនព្រៃឈើ ​ស្នើ​ក្រសួង​ផ្តល់​រថយន្ត​ដឹក​វត្ថុតាង​បទល្មើស​ព្រៃឈើ​ដល់​មន្ទីរ​បរិស្ថាន

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ទប់ស្កាត់​ការ​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ ​និង​ការពារ​សិទ្ធិ​ពល​រដ្ឋ លោក ជា ហ៊ាន ​ស្នើ​ទៅ​ក្រសួង​បរិស្ថាន​ឲ្យ​ផ្ដល់​រថយន្ដ​​ដឹក​ជញ្ជូន​វត្ថុតាង​បទ​ល្មើស​ព្រៃឈើ​ដល់មន្ទីរ​បរិស្ថាន​តាម​ខេត្ដ ​ដោយ​លោក​គ្រោង​ដាក់លិខិត​ស្នើ​ទៅ​ក្រសួង​នៅ​សប្ដាហ៍ ...

វ៉ន ដារ៉ា
https://bit.ly/31J7Jra

អាវុធហត្ថ​ខេត្ត​ក្រចេះ​រឹប​អូស​រថយន្ត​ដឹក​ឈើ ៨ គ្រឿង ​ពី​ឈ្មួញ​ឈើ​

សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប​ផ្ទះ​ឈ្មួញ​ឈើ​មួយ​កន្លែ​ង នៅ​សង្កាត់​អូរ​ឫស្សី ក្រុង ក្រចេះ កាល​ពី​ថ្ងៃ​ទី ១៧ ខែ​ មិថុនា ដោ​យ​បាន​រឹប​អូស​រថ​យន្ត​សាំយ៉ុង​​ដឹក​​ឈើ​ពេញ​ៗចំនួន ៨ គ្រឿង​ ខណៈ​​រថយន្ត​ទាំង​នេះ​ បម្រុង​ដឹក​ឈើ​​ចេញ​ទៅ​វៀតណាម។ ...

រី សុចាន់
https://bit.ly/2KqzCyR

សហគមន៍ព្រៃឡង់ បង្ហាញ​ពីការ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​កើន​ឡើង​ខ្លាំង ប៉ុន្តែ​មន្ត្រី​ច្រាន​ចោល

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​លើកឡើងថា​ សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅតែ​បន្ត​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ជាង​ ៥ ខែ ​ក្នុង​ឆ្នាំ ២០១៩ នេះ​ និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចេញ​វិធានការ​ទប់ស្កាត់ ​ទោះ​យ៉ាងណា ​មន្ត្រី​រដ្ឋាភិបាល​ចាត់ទុក​ការ​លើកឡើង​នេះ​ថា​ជា​ការ​មិន​ពិត​ និង ...

ខន សាវិ
https://bit.ly/2IoaEOt

លោក ស ខេង​ ទទួល​ស្គាល់​ពី​រឿង​កាប់​ឈើ​នៅ​ភ្នំ​សំកុស

លោក​ឧបនា​យករ​ដ្ឋ​មន្ត្រី​ ស ខេង រដ្ឋម​ន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ទទួល ស្គាល់កា​រអះអា​ងដែ​ល​ថាមា​ន​កា​រ​លួច​កាប់បំ​ផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិ​រក្ស​ភ្នំ​សំ​កុស​ក្នុង​ខេត្ត​ពោធិ៍​សាត់​ គឺ​ជា​ការ​ចោទ​ប្រកាន់​ត្រឹម​ត្រូវ​ ​ខណៈសង្គម​ស៊ីវិល​សាទរ​ចំពោះ ...

ខន សាវិ
https://bit.ly/2JFzXO3

ពលរដ្ឋចោទ​អាជ្ញាធរ​មិន​ទប់​ស្កាត់​ការ​រំលោភ​ដីព្រៃ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ

ពលរដ្ឋ​ជនជាតិ​ដើម​ព្នង​ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ​ខេត្ត​មណ្ឌលគិ​រី​បាន​ចោទ​អាជ្ញាធរ​ថា ​ហាក់​ព្រងើយ​កន្ដើយ​ចំពោះ​សកម្មភាព​ឈូស​ឆាយ​ដើម្បី​ហ៊ុមព័ទ្ធ​រំលោភ​យក​ដីព្រៃ​សហ​គមន៍​ដែលជា​កន្លែង​កប់ខ្មោច ​និង​តំបន់​រមណី​យដ្ឋា​ន​ទឹកធ្លាក់​ជ្រៃ​ធំ ​បើទោះបី​សកម្មភាព​នេះ បាន​កើតឡើង ...

ខន សាវិ
https://bit.ly/2VL4BXI

ឈើជិត ៣០ កំណាត់​​ ត្រូវ​បាន​ប្រទះ​ឃើញ​លាក់​នៅ​ក្បែរ​ភូមិ

ឈើ​ជ្រុង​ប្រភេទ​ដើម​ស្រឡៅ​ និង​គគីរ​ជិត ​៣០ ​កំណាត់​ មាន​ប្រវែង​ប្រហែល ៣​ ម៉ែត្រ​ និង​មាន​មុខ​កាត់​ចាប់ពី ៣០ ​ទៅ​ ៤០​ សង់​ទីម៉ែត្រ​ ត្រូវ​បា​នព​​លរដ្ឋ​រស់​នៅក្នុង​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌល​គិរី ​​ប្រទះ​ឃើញគេ​កាប់​ និង​លាក់​ទុក ...

ខន សាវិ
https://bit.ly/30aslYE

នគរបាល​ខេត្ត​រតនគិ​រី​ រឹប​អូស​បាន​ឈើ​កកោះ​ជាង​ ៣០០ ដុំ

នគរ​បាល​ខេត្ត​រតនគិរី​បាន​សហ​ការ​បង្ក្រាប​ចាប់​និង​រឹប​អូស​ឈើ​កកោះ​ចំនួន​ជាង​​​ ៣០០ ​កំណាត់ ពី​ទី​តាំង​ស្តុក​ឈើ​លួច​លាក់​មួយ​កន្លែង​ក្នុង​ ភូមិ​ឡាប៉ូ​ សង្កាត់​យក្ស​ឡោម​ យក​ទៅ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ...

ឃុត សុភចរិយា
https://bit.ly/2E0TzYu

វត្ថុតាង​ក្នុង​ស្នាក់​ការ​ជម្រក​សត្វ​ព្រៃ​កែវសីមា នៅ​​តែ​ត្រូវ​គ្រប់គ្រង​ដោយ​​រដ្ឋបាល​ព្រៃឈើ

មន្ត្រី​បរិ​ស្ថាន​បាន​លើក​ឡើង​ថា​ ​វត្ថុ​តាង​ដែល​គេ​ដឹង​ថា​ មាន​ឡាន​រាប់​រយ​គ្រឿង​ ម៉ូតូ​រាប់​ពាន់​គ្រឿង​ ​និង​ម៉ា​ស៊ីន​អារ​ឈើ​ជា​ច្រើន​ផ្សេង​ទៀត​ ​ដែល​កំពុង​រក្សា​ទុក​ក្នុង​ស្នាក់​ការ​កណ្ដាល​ដែន​ជម្រក​សត្វ ...

ខន សាវិ
https://bit.ly/2LqGSMt

ក្រុមជនជាតិ​ដើម​ភាគ​តិច​ គ្រោង​ប្ដឹង​មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រេច

ក្រុម​ជន​ជាតិ​ដើម​ភាគតិច ​១០៥​ គ្រួ​សារ នៅ​ភូមិ​ក្តោយ ឃុំរយ៉ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី​កំពុងរៀបចំ​ពាក្យ​បណ្ដឹង​ដើម្បី​ប្តឹង​លោក ហាន សុខន ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ទៅ​សា​លាដំ​បូង​ខេត្តពី​បទ «ឃុប​ឃិត​ឲ្យ​មាន​សកម្ម​ភាព​កាប់​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​និង​គំរាម​កំហែង ...

សុទ្ធ គឹមសឿន
https://bit.ly/3032thg

មន្ទីរ​កសិកម្មៈ ពុំមាន​ការ​ដឹក​ឈើ​ចេញ​ពី​តំបន់​បាត​អាង

មន្ទីរ​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ស្ទឹង​ត្រែងបាន​ច្រាន​ចោល​នូវ​របា​យ​ការណ៍​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ​ដែល​ត្រូវ​​បាន​ផ្សព្វ​ផ្សាយ​បន្តលើ​បណ្ដាញ​សង្គម​ដែល​ថា ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពីរោង​អារឈើ​របស់​ក្រុមហ៊ុន អាំង​អេន អាសូស៊ី​អេត ឡយឺរ អិល​ធីឌី ក្នុង​តំបន់​ស្ដារ​បាត ...

ឃុត សុភចរិយា
https://bit.ly/2ImAOl7

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mJEyr
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!