នគរបាល​ខេត្ត​រតនគិ​រី​ រឹប​អូស​បាន​ឈើ​កកោះ​ជាង​ ៣០០ ដុំ

នគរ​បាល​ខេត្ត​រតនគិរី​បាន​សហ​ការ​បង្ក្រាប​ចាប់​និង​រឹប​អូស​ឈើ​កកោះ​ចំនួន​ជាង​​​ ៣០០ ​កំណាត់ ពី​ទី​តាំង​ស្តុក​ឈើ​លួច​លាក់​មួយ​កន្លែង​ក្នុង​ ភូមិ​ឡាប៉ូ​ សង្កាត់​យក្ស​ឡោម​ យក​ទៅ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។​ ​​លោក​ ហួត ​បូរី ​អធិការ​ក្រុង​បាន​លុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​ការ​បង្ក្រាប​ចាប់​ និង​រឹប​អូស​នូវ​កំណាត់​ឈើ​ ទាំង​នោះ ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​កម្លាំង​ល្បាត​របស់​​នគរ​បាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​​កិច្ច​បាន​ប្រទះ​​ឃើញ​ទី​តាំង​នោះ​មាន​ការ​បើក​ទ្វារ​ប្រមូល​ទិញ​ឈើ​ពី​អ្នក​ដឹក​តាម​ម៉ូតូ​នៅ​ពេល​យប់​ដោយ​លួច​លាក់​ ហើយ​នៅ​ពេល​ថ្ងៃ​ទី​តាំង​នោះ​បាន​បិទ​ទ្វារ​ ដោយ​គ្មាន​មនុស្ស​ណា​ម្នាក់​ស្នាក់​នៅ​ប្រចាំការ​ឡើយ។​ …

ឃុត សុភចរិយា
https://bit.ly/2E0TzYu