រដ្ឋាភិបាលថ្នាក់ជាតិ
ក្រសួង និងស្ថាប័នរដ្ឋ
កម្ពុជាជំរុញឱ្យមានលំហូរហិរញ្ញប្បទានអាកាសធាតុ ក្នុងកិច្ចប្រជុំកំពូលCOP30
កម្ពុជាបានជំរុញឱ្យមានការបង្កើនលំហូរហិរញ្ញប្បទានអាកាសធាតុ ប្តេជ្ញារឹងមាំក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ស្តារដីខូចខាត និងពង្រឹងការការពារព្រៃឈើ។ ការជំរុញ និងប្តេជ្ញានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសន្និសីទសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី៣០ (COP30) ក្នុងទីក្រុងប៉ាលឹម ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី១០ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-11-18-1334-263813
ប្រទេសអាស៊ានជាច្រើនចាប់អារម្មណ៍ក្នុងការយកគំរូតាមថ្នាល verify.gov របស់កម្ពុជា
ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងនាមជាអ្នកដឹកនាំឌីជីថលក្នុងតំបន់កំពុងទាក់ទាញការកោតសរសើរកាន់តែខ្លាំងឡើងនៅទូទាំងអាស៊ាន ដោយរដ្ឋសមាជិកជាច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការយកគំរូតាមថ្នាល verify.gov របស់កម្ពុជា នេះបើយោងតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ...
Sreekanth Ravindran
https://shorturl.at/sevyR
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការចេញវិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចសម្រាប់ស្ថាប័នសាធារណៈ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច សម្រាប់ស្ថាប័នសាធារណៈក្រោមប្រព័ន្ធចេញវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដែលជាជំហានសំខាន់មួយនៅក្នុងរបៀបវារៈនៃការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយរបស់រដ្ឋាភិបាល។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/8C68y
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី ហ្វ្រង់កូហ្វូនីលើកទី៤៦នៅប្រទេសរវ៉ាន់ដា
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រី ហ្វ្រង់កូហ្វូនីលើកទី៤៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគីហ្គាលី សាធារណរដ្ឋរវ៉ាន់ដា។ ...
បុគ្គលិកខ្មែរថាមស៍
https://shorturl.at/8UtY4
វៀតណាម-កម្ពុជា រៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន
រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ Phan Van Giang បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ និងលាបពណ៌បង្គោលលេខ ១៧១ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាការចាប់ផ្តើមនៃសកម្មភាពក្រោមពិធីជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន វៀតណាម-កម្ពុជា លើកទីពីរ ដែលបានធ្វើឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។ ...
បុគ្គលិកខ្មែរថាមស៍
https://shorturl.at/9EISp
ភ្ញៀវទេសចរកាន់តែច្រើនជិះកង់ទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា (ANA) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រថា ចំនួនភ្ញៀវទេសចរដែលជ្រើសរើសរុករកប្រាសាទនានាក្នុងឧទ្យានបុរាណអង្គរដ៏ល្បីល្បាញរបស់កម្ពុជាដោយការជិះកង់បានកើនឡើងជាលំដាប់ចាប់តាំងពីស្ថានភាពកូវីដ-១៩ បានធូរស្រាល។ ...
បុគ្គលិកខ្មែរថាមស៍
https://shorturl.at/Styao
សៀវភៅណែនាំសវនកម្មផ្ទៃក្នុង ត្រូវបានផ្សព្វផ្សាយ សម្រាប់ជាយុទ្ធសាស្ត្រធានាតម្លាភាព និងគណនេយ្យភាព នៃការងារបរិស្ថាន
ក្រសួងបរិស្ថានបានប្រកាសផ្សព្វផ្សាយ«សៀវភៅណែនាំសវនកម្មផ្ទៃក្នុង»កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកានេះ ដើម្បីជាឧបករណ៍ត្រួតពិនិត្យ និងជាយុទ្ធសាស្ត្រសម្រាប់ធានា តម្លាភាព និងគណនេយ្យភាព នៃការងារបរិស្ថានកិច្ច។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-11-13-95-263767
កម្ពុជាពិចារណាខ្ចីប្រាក់ចំនួន ៣ពាន់លានដុល្លារសម្រាប់ការវិនិយោគសាធារណៈ
យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃចន្ទ រដ្ឋាភិបាលគ្រោងនឹងខ្ចីប្រាក់ជាង ៣ពាន់លានដុល្លារពីដៃគូអភិវឌ្ឍន៍នៅឆ្នាំ២០២៦ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគសាធារណៈសំខាន់ៗ សំដៅជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង និងផលិតភាព។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/JyC4x
បិទព្រំដែនគោក ភ្ញៀវថៃមកកម្ពុជាធ្លាក់ចុះខ្លាំងបំផុតសម្រាប់ខែទីបីជាប់ៗគ្នា ខណៈទេសចរចិនកើនឡើង
វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាមើលឃើញនិន្នាការផ្ទុយគ្នាក្នុងរយៈពេលបីខែកន្លងមកនេះ ដោយចំនួនភ្ញៀវទេសចរមកពីប្រទេសថៃបន្តធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលភ្ញៀវទេសចរចិនបានកើនឡើង។ នេះបើយោងតាមរបាយការណ៍ស្ថិតិប្រចាំខែរបស់ក្រសួងទេសចរណ៍ចាប់ពីខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០២៥។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-11-10-1016-263725
ក្រសួងអប់រំ និងអង្គការយូនីសេហ្វ បើកយុទ្ធនាការកៀគរកុមារគ្រប់រូបឱ្យទៅសាលារៀន
ការដាក់ឱ្យប្រើប្រាស់នៅខេត្តកំពង់ចាម នៅថ្ងៃច័ន្ទ ទី ១៣ ខែតុលា គឺជាកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិជាថ្មី ដើម្បីរក្សាកុមារ ជាពិសេសអ្នកដែលមកពីសហគមន៍ងាយរងគ្រោះនៅក្នុងសាលារៀនតាំងពីកុមារភាពរហូតដល់វ័យជំទង់។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-10-15-824-263534
របងថ្ម ដែលសាងសង់ប៉ះពាល់ស្ទឹងស្លាគូ ត្រូវបានក្រុមហ៊ុនវាយចោលវិញហើយ
ចំណាត់ការនេះធ្វើឡើងក្រោយពេលដែល រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម លោកថោ ជេដ្ឋា បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងពីផលប៉ះពាល់នៅទីតាំងសាងសង់របងថ្មជាប់មាត់ស្ទឹងស្លាគូ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បន្ទាប់ពី ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-10-13-1710-263521
លោក ហ៊ុន សែន៖ ប្រើប្រាស់ប្រាក់រៀលដើម្បីការពារអធិបតេយ្យភាពសេដ្ឋកិច្ច
ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអំពាវនាវឱ្យប្រជាជនកម្ពុជាបង្កើនការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការប្រចាំថ្ងៃ ដោយព្រមានថា ការពឹងផ្អែកលើប្រាក់បាតថៃបង្កហានិភ័យទាំងសេដ្ឋកិច្ច និងនយោបាយ។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/fdSYw
កម្ពុជាដាក់ឱ្យប្រើប្រាស់កង ដែលអាចបង្ការការឆ្លងមេរោគអេដស៍ ជាលើកដំបូងនៅក្នុងតំបន់
ក្រសួងសុខភិបាលបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការអនុវត្តជាដំណាក់កាល នូវការប្រើកងមានជាតិថ្នាំដាពីវីរីន (Dapivirine) ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លងមេរោគអេដស៍ ក្នុងចំណោមស្ត្រីប្រឈមខ្ពស់នៅកម្ពុជា (DVR-PrEP) ។ ការប្រកាសដាក់ឱ្យដំណើរកានេះ ត្រូវបានធ្វើឡើងនាថ្ងៃ ព្រហស្បតិ៍ ទី៩ ខែតុលានេះ នៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្រោមអធិបតីភាព លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-10-10-1020-263489
រដ្ឋាភិបាលប្រកាសអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល លើកកម្ពស់សុខភាព និងលុបបំបាត់ជំងឺឆ្លង
រដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលលើកដំបូងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០៣៤ ដើម្បីលើកកម្ពស់សុខភាព លុបបំបាត់ជំងឺឆ្លង កាត់បន្ថយអត្រាមរណភាព កែលម្អសុខភាពបន្តពូជ និងពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម។ ...
ហង្ស ពណ្ណរាយ
https://shorturl.at/LmlkX
ព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណី ត្រូវបានកត់ត្រាដោយក្រសួងព័ត៌មានក្នុងត្រីមាសទី៣ ឆ្នាំ២០២៥
គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានរកឃើញ និងកត់ត្រាព័ត៌មានក្លែងក្លាយចំនួន១០៥៣ករណី ក្នុងត្រីមាសទី៣ ខែឆ្នាំ២០២៥នេះ ដែលក្នុងនោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃមានដល់ទៅ៨៥៧ករណី បង្កើតដោយប្រើ AI។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-10-9-167-263485
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងចែកចាយពូជកៅស៊ូដែលផ្តល់ទិន្នផលខ្ពស់ដល់កសិករ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើនការបញ្ចេញនិងចែកចាយពូជកៅស៊ូថ្មី ដែលផ្តល់ទិន្នផលខ្ពស់ បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍ដោយវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា។ ...
Sreekanth Ravindran
https://shorturl.at/aZ30o
ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះកិច្ចព្រមព្រៀងជំរុញហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែនភាគឦសាន
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយក្រុមហ៊ុន KCI-BOTEK JV ដែលជាសម្ព័ន្ធអន្តរជាតិ ដើម្បីពន្លឿនគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន (3CEP) ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដើម្បីកែលម្អការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធព្រំដែនក្នុងខេត្តភាគឦសាន។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/54IgX
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពង្រឹងសមត្ថភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបៃតងប្រកបដោយបរិយាបន្ន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបៃតង និងបរិយាបន្ន” ដើម្បីបំពាក់ឱ្យអ្នកជំនាញហិរញ្ញវត្ថុសាធារណៈនូវចំណេះដឹង និងឧបករណ៍សម្រាប់គាំទ្រ និងអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាដំណាក់កាលទី៤ (PFMRP) សំដៅធានានូវភាពជោគជ័យ ប្រសិទ្ធភាព និងនិរន្តរភាពរយៈពេលវែង។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/a4OXD
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសម្ពោធដំណើរការពិព័រណ៍ស្នាដៃមត៌កមនុស្សរស់
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈពីម្សិលមិញបានបើកដំណើរការពិព័រណ៍ “ស្នាដៃមត៌កមនុស្សរស់” ចាប់ពីថ្ងៃចន្ទនេះរហូតដល់ពុធ នៅសារមន្ទីរខ្លែងខ្មែរទល់មុខវិមានរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ ពិព័រណ៍នេះចាប់ផ្ដើមបើកទ្វារទទួលស្វាគមន៍សាធារណជនចូលទស្សនាដោយសេរីចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៤ល្ងាច។ ...
តន វិបុល
https://shorturl.at/JDpTo
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់អោយប្រើប្រាស់ថ្នាលគាំពាសង្គមឌីជីថលកម្ពុជាដើម្បីជំរុញបរិយាបន្នកំណើន
កាលពីម្សិលមិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា (CSPP v2.0) ដើម្បីបង្កើនការផ្តល់សេវា តម្លាភាព និងការធ្វើសមាហរណកម្មទិន្នន័យនៅទូទាំងគម្រោងសុខុមាលភាព ស្របតាមការជំរុញរបស់រដ្ឋាភិបាលឆ្ពោះទៅរកបរិយាបន្ន និងរដ្ឋាភិបាលឌីជីថល។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/q5FGk
កម្ពុជា-អូស្ត្រាលី ប្តេជ្ញាសម្រេចឱ្យបានលទ្ធភាពទទួលបានទឹកស្អាតនៅឆ្នាំ២០៣០
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួង ឧ.វ.ប.ន) និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) កំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេលើផែនការវិនិយោគខេត្ត (PIP) សម្រាប់វិស័យផ្គត់ផ្គង់ទឹក ដោយមានគោលដៅបិទគម្លាតឆ្ពោះទៅរកលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។ ...
មុំ គន្ធា
https://shorturl.at/aV6hT
កម្ពុជាអំពាវនាវសហគមន៍អន្តរជាតិទប់ស្កាត់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ប្រាសាទព្រះវិហារ
លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអំពាវនាវដល់សហគមន៍អន្តរជាតិទប់ស្កាត់សោកនាដកម្មនៃការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដោយលើកឡើងពីករណីប្រាសាទព្រះវិហារដែលរងការខូចខាតដោយការបាញ់ផ្លោងពីយោធាថៃក្នុងជម្លោះព្រំដែននៅកម្ពុជាកាលពីខែកក្កដា។ ...
តន វិបុល
https://shorturl.at/6yehJ
ថាមពលស្អាតគឺជាគន្លឹះដើម្បីជំរុញកំណើនរបស់កម្ពុជា
លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ថាមពលស្អាតលែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារ និងជាគន្លឹះដើម្បីទាញកំណើនក្នុងដំណាក់កាលថ្មីរបស់យើង – កំណើនដែលមិនកំណត់ត្រឹមតែបរិមាណថាមពលស្អាតដែលយើងផលិតបានប៉ុណ្ណោះទេ តែដោយការផលិត និងការប្រើប្រាស់ថាមពលស្អាតប្រកបដោយភាពឆ្លាតវៃ និងនិរន្តរភាព។ ...
Sreekanth Ravindran
https://shorturl.at/1tzwc
បរិយាបន្នហិរញ្ញវត្ថុស្ថិតក្នុងចំណោមអាទិភាពនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងកាលពីថ្ងៃអង្គារថា បរិយាបន្នហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយភ្ជាប់គ្រួសារទៅនឹងសេវាហិរញ្ញវត្ថុផ្លូវការ និងផ្តល់ការការពារពីហានិភ័យនៃភាពក្រីក្រ ការក្លែងបន្លំ និងវិសមភាព។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/NdBer