ក្រសួង និងស្ថាប័នរដ្ឋ
ក្រសួងមហាផ្ទៃ
ក្រុមត្រួតពិនិត្យពិសេសដើម្បីតាមដានដំណើរការការងារឃុំ-សង្កាត់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងកាលពីម្សិលមិញថា លោកបានបង្កើតក្រុមត្រួតពិនិត្យពិសេសមួយឃ្លាំមើលអាជ្ញាធរឃុំ-សង្កាត់ ដើម្បីធានាថាពួកគេធ្វើការបានត្រឹមត្រូវ និងប្រើប្រាស់ថវិកាដែលបានបែងចែកថ្មីប្រកបដោយប្រសិទ្ធភាព។ ...
តាំង វីដា
https://www.khmertimeskh.com/695079/special-inspection-group-to-monitor-commune-workflow/
ក្រសួងមហាផ្ទៃច្រានចោលសំណើសូមឲ្យលុបច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃបានច្រានចោលសំណើរបស់អង្គការសមាគមចំនួន ១០០ ស្ថាប័នដែលទាមទារឱ្យរាជរដ្ឋាភិបាលលុបចោលច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដោយក្រសួងលើកឡើងថា ច្បាប់នេះបានអនុលោមតាមរដ្ឋធម្មនុញ្ញហើយមុនពេលមានការអនុម័ត សេចក្តីព្រាងច្បាប់នេះត្រូវបានពិគ្រោះយោបល់ជាសាធារណៈយ៉ាងទូលំទូលាយ ...
ម៉ិច ដារ៉ា
https://bit.ly/2OQv2KQ
គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍យកឆ្នាំ ២០២០ ជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រកាសយកឆ្នាំ ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ខណៈដែលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យមន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នា និងគ្មានការលើកលែងដើម្បីធ្វើយ៉ាងណាកាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ ការចេញសេចក្ដីប្រកាស ...
ខន សាវិ
https://bit.ly/37BDWDG
លោក ស ខេង ប្រកាសដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ២៥ រាជធានី-ខេត្
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានបើកសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋទាំង ២៥ រាជធានី-ខេត្តដែលធ្វើឡើងនៅក្នុងខេត្តពោធិ៍សាត់។ លោក ស ខេង ថ្លែងនៅក្នុងពិធីសម្ពោធដោយអះអាងថា៖ «ការដាក់ឱ្យដំណើរការអង្គភាពនេះនឹងពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាពរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង និង ...
រី សុចាន់
https://bit.ly/2uxr5U3
ពលរដ្ឋមិនសុខចិត្តចំពោះការរុះរើតូបលក់ដូររបស់ពួកគាត់នៅឆ្នេរអូរត្រេះ និងគ្រោងឡើងមកតវ៉ានៅភ្នំពេញ
រដ្ឋបាលខេត្ដព្រះសីហនុកាលពីថ្ងៃទី ១៥ ខែមករា បានរុះរើតូបនៅតាមបណ្ដោយឆ្នេរអូរត្រេះ ១ និងអូរត្រេះ ២ អស់ទាំងស្រុងចំនួន ៦២ តូបដើម្បីរក្សាឆ្នេរនេះជាសម្បត្ដិសាធារណៈ និងរៀបចំសោភណភាពឆ្នេរឡើងវិញ ដោយធ្វើឲ្យអាជីវករម្ចាស់តូបទាំងអស់ដែលបើកដំណើរការរយៈពេល ២០ ឆ្នាំមកហើយនោះសម្ដែង ...
វ៉ន ដារ៉ា
https://bit.ly/30qrYda
លោក ស ខេង ប្រាប់មន្ត្រីបង្ក្រាបបទល្មើសឲ្យអស់ និងដោះបញ្ហាជូនពលរដ្ឋទាន់ពេល
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំមន្ត្រី និងអភិបាលខេត្ដរតនគិរីឲ្យលុបបំបាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់ ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព និងប្រាប់ឲ្យដោះស្រាយបញ្ហាជូនពលរដ្ឋតាំងពីផ្ដើមចេញជាពន្លក កុំចាំផ្ទុះធំទើបដោះស្រាយ។ លោក ស ខេង បានថ្លែងបែបនេះនៅក្នុងកម្មវិធីប្រកាសតែងតាំងប្រធានក្រុមការងារ ...
ម៉ិច ដារ៉ា
https://bit.ly/2NkVGuW
រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាក់ថា ការបែកបាក់សង្គម គឺដោយសារអយុត្តិធម៌សង្គម ហើយការកែទម្រង់ប្រព័ន្ធយុត្តិធម៌ជាកម្មវត្ថុដ៏សំខាន់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ថ្លែងថា ការបែកបាក់សង្គមកើតឡើងពីសង្គមដែលអយុត្តិធម៌ ព្រោះតាមបទពិសោធប្រទេសមួយចំនួនក្នុងពិភពលោកដែលមានការបែកបាក់ គឺដោយសារសង្គមអយុត្តិធម៌ ហើយថាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺជាការងារដ៏សំខាន់មួយ ខណៈមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យមានលក្ខណៈកាន់តែល្អប្រសើរ គឺត្រូវការចំណាយពេលវេលាយូរ និងទស្សនវិស័យវែងឆ្ងាយ ...
ខន សាវិ
https://bit.ly/37TdgxS
ក្រសួងមហាផ្ទៃយល់ព្រមឲ្យមន្ត្រីអតីតបក្សសង្គ្រោះជាតិ បង្កើតបក្សថ្មីមួយទៀត
ក្រសួងមហាផ្ទៃបានយល់ព្រមជាគោលការណ៍ឲ្យអតីតមន្ត្រី និងសកម្មជនមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញឲ្យបង្កើតគណបក្សថ្មីមួយឈ្មោះ «ខ្មែរស្រឡាញ់ជាតិ» ដោយតម្រូវឲ្យតំណាងក្រុមនេះ រៀបចំឯកសារស្របតាមច្បាប់ ដើម្បីចុះបញ្ជីជាផ្លូវការ។ លិខិតឆ្លើយតបរបស់ក្រសួង ...
សុទ្ធ គឹមសឿន
https://bit.ly/39HANDw
សម្រេចជ្រើសយក រាជធានី-ខេត្ត ៤ សិក្សានីតិវិធីផ្តល់សេវាដីធ្លីថ្នាក់ក្រោមជាតិឲ្យកាន់តែងាយ
ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុនបានសម្រេចជ្រើសរើសយករាជធានី-ខេត្តចំនួន ៤ ដើម្បីសិក្សាពីនីតិវិធីនៃការផ្តល់សេវាដីធ្លីនៅថ្នាក់ក្រោមជាតិតាមការិយាល័យច្រកចេញ- ចូលតែមួយដើម្បីធានាការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល និងជួយបង្កើនថវិកាជាតិដែលសេចក្តីសម្រេចនេះត្រូវបានគាំទ្រពីសង្គមស៊ីវិល។ លោក ប្រាក់ សំអឿន អគ្គនាយកនៃ ...
សុទ្ធ គឹមសឿន
https://bit.ly/2QqUc3T
ក្រសួងមហាផ្ទៃធ្វើការស្ទង់មតិសេវាច្រកចេញចូលតែមួយនៅក្នុងតំបន់ចំនួន ៤
ក្រសួងមហាផ្ទៃកំពុងធ្វើការកែលម្អសេវាកម្មច្រកចេញចូលតែមួយនៅក្នុងខេត្តចំនួន ៣ និងរាជធានី ដើម្បីគ្រប់គ្រងបញ្ហាដីធ្លីឱ្យបានប្រសើរមុនពេលចាប់ផ្តើមដំណើរការជាផ្លូវការនៅចុងខែនេះ។ កាលពីម្សិលមិញ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ...
ឃួន ណារីម
https://www.khmertimeskh.com/50676087/interior-ministry-surveys-one-window-services-in-four-areas
អាជ្ញាធររាជធានីផ្អាករុះរើសំណង់នៅលើដីមានវិវាទ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា គណៈអភិបាលរាជធានីភ្នំពេញបានសម្រេចឲ្យផ្អាកចំណាត់ការរដ្ឋបាលជាបណ្តោះអាសន្ន ទៅលើករណីវិវាទដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីឲ្យមន្ត្រីចុះធ្វើការអង្កេតស្រាវជ្រាវ ...
ម៉ិច ដារ៉ា
https://bit.ly/37os1bu
លោក ស ខេង ឲ្យមន្ត្រីក្រោមឱវាទ ផ្ដល់សេវាឲ្យងាយស្រួលដល់ពលរដ្ឋដែលសុំកែតម្រូវអត្រានុកូលដ្ឋាន
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញសេចក្ដីណែនាំទៅឲ្យស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ត្រូវប្រឹងប្រែងជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យទទួលបានសេវាកែតម្រូវ និងធ្វើមោឃភាពនៃបញ្ជីអត្រានុកូលដ្ឋានឲ្យកាន់តែងាយស្រួល និងទូលំទូលាយដោយមិនគិតថ្លៃសេវាបង់ប្រាក់នៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅ ...
ម៉ិច ដារ៉ា
https://bit.ly/34ZYpzW
លោកសខេងជំរុញឱ្យពលករចំណាកស្រុករាយការណ៍អំពីមេខ្យល់បោកប្រាស់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាក់ជាថ្មីម្តងទៀតនូវការអំពាវនាវរបស់លោកកុំ ឲ្យ សាធារណជនចាញ់បោកការផ្សព្វផ្សាយបោកបញ្ឆោតដោយមេខ្យល់ដែលកេងចំណេញពីពលករចំណាកស្រុក ហើយលោកជំរុញឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីពួកមេខ្យល់ទាំងនោះ។ ...
តាំង វីដា
https://www.khmertimeskh.com/50672618/sar-kheng-urges-migrant-workers-to-report-fraudulent-brokers
លោក ស ខេង ប្រកាសថា ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនឹងបើកតាមធនាគារ ដើម្បីទប់ស្កាត់អំពើពុករលួយ និងព្រមានមន្ត្រីកុំរំលោភអំណាចដើម្បីប្រយោជន៍
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ស ខេង ពីម្សិលមិញបានប្រកាសថា ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនៅឆ្នាំ ២០២០ នឹងបើកតាមប្រព័ន្ធធនាគារ ដើម្បីឲ្យមានតម្លាភាពដែលអាចទប់ស្កាត់អំពើពុករលួយ និងបញ្ឈប់អ្នករត់ការបើកប្រាក់ខែឲ្យម្ចាស់សាមីក្នុងបំណងយកភាគរយ ហើយព្រមានថា មន្ត្រីមិនត្រូវប្រើអំណាចរំលោភទៅលើអំណាចដើម្បី ...
ម៉ិច ដារ៉ា
https://bit.ly/2QblhH9
រដ្ឋាភិបាលឲ្យអាជ្ញាធរឃុំ-សង្កាត់ម្ចាស់ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនក្នុងមូលដ្ឋាន
ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិរបស់រដ្ឋាភិបាលបានតម្រូវឲ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធរួមទាំងអាជ្ញាធរឃុំ-សង្កាត់ទាំងអស់ត្រូវបង្ការ ទប់ស្កាត់ បង្ក្រាបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពម្ចាស់ការរៀងៗខ្លួន ដើម្បីគ្រប់គ្រងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយមណ្ឌលសុខភាពនីមួយៗនៅតាមឃុំ-សង្កាត់ ត្រូវមានសមត្ថភាពព្យាបាល និងគ្រប់គ្រងអ្នកដែល ...
ម៉ិច ដារ៉ា
https://bit.ly/2RoGzDn
ក្រសួងមហាផ្ទៃ និងសង្គមស៊ីវិល នឹងពិភាក្សាជាថ្មីពីវិសោធនកម្មច្បាប់សមាគម និងអង្គការ
ក្រសួងមហាផ្ទៃ និងតំណាងអង្គការសង្គមស៊ីវិលគ្រោងជួបប្រជុំជាមួយគ្នាជាលើកទី ២ នៅថ្ងៃទី ៣ ខែធ្នូ ដើម្បីពិគ្រោះយោបល់ពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតាមសំណើរបស់អង្គការសង្គមស៊ីវិល។ ...
ម៉ិច ដារ៉ា
https://bit.ly/2LfQiIh
កម្ពុជា ស្នើកូរ៉េបង្កើនការទទួលយកពលករបន្ថែម ខណៈមើលឃើញមានអត្ថប្រយោជន៍ខ្ពស់
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ស្នើដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូង បង្កើនការទទួលយកពលករកម្ពុជាបន្ថែមទៀត ស្របពេលលោកមើលឃើញថា ការបញ្ជូនពលករកម្ពុជាទៅប្រទេសនេះអាចទទួលបានអត្ថប្រយោជន៍ខ្ពស់ និងទទួលបានជំនាញច្បាស់លាស់។ ការស្នើឱ្យបង្កើនចំនួនពលករនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី កាង ឃ្យុងវ៉ា ...
ឡុង គីមម៉ារីតា
https://bit.ly/2rwXbhy
ក្រសួងមហាផ្ទៃ ពន្យារពេលឱ្យបក្សសិទ្ធិមនុស្សបញ្ជូនឈ្មោះថ្នាក់ដឹកនាំមកក្រសួង
ក្រសួងមហាផ្ទៃយល់ព្រមឱ្យគណបក្សសិទ្ធិមនុស្សពន្យារពេល ៦ ខែ ក្នុងការបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំបក្សនេះទៅក្រសួងមហាផ្ទៃ ដើម្បីឱ្យស្របតាមបទប្បញ្ញត្តិក្នុងច្បាប់ស្ដីគណបក្សនយោបាយ។ មន្ត្រីក្រសួងបញ្ជាក់ថា ការពន្យារពេលនេះគឺធ្វើឡើងតាមការស្នើសុំពីអគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស។ កាលពីថ្ងៃទី ២២ វិច្ឆិកា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើលិខិត ...
ខន សាវិ
https://bit.ly/33cVtyJ
គ្រោះថ្នាក់ចរាចរណ៍រយៈពេល ១០ខែកើនឡើងជិត៣០%
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ បានណែនាំឲ្យមន្ត្រី និងប្រជាពលរដ្ឋ បង្កើនការចូលរួមទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍បន្ថែមទៀត ខណៈរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល ១០ខែឆ្នាំនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នា ...
ប៉ិច សុធារី
https://bit.ly/2OjxWbj
លោក ស ខេង៖ កម្ពុជាកំពុងដោះស្រាយការព្រួយបារម្ភរបស់សហគមន៍អឺរ៉ុបអំពីបញ្ហាទំនាស់ដីធ្លី
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីម្សិលមិញបានមានប្រសាសន៍ថា រដ្ឋាភិបាលបានធ្វើឱ្យមានវឌ្ឍនភាពរួចហើយលើចំណុចមួយដែលត្រូវបានចុះបញ្ជីនៅក្នុងរបាយការណ៍បឋមរបស់គណៈកម្មការអឺរ៉ុបស្តីពី ការព្យួរបណ្ដោះអាសន្ននៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ...
លោក ស ខេង៖ ការផ្ទេរមុខងារទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅមានភាពយឺតយ៉ាវនៅឡើយ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងកាលពីម្សិលមិញថា ការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅមានភាពយឺតយ៉ាវនៅឡើយ ដែលជាហេតុធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិពុំទាន់មានតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវានានាជាអ្វីដែលសង្គមស៊ីវិល ...
ម៉ិច ដារ៉ា
https://bit.ly/332CdUB
ការចាប់ខ្លួនការជួញដូរមនុស្សមានការកើនឡើង
កម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានបង្ក្រាបករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ១៣១ ករណី ចាប់ពីខែមករាដល់ខែតុលា ដែលបានកើនឡើង ២២ ករណី បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពី ...
ប៉ិច សុធារី
https://www.khmertimeskh.com/50660947/human-trafficking-arrests-on-the-rise/
តំណាងអង្គការមិនមែនរដ្ឋាភិបាលជួបជាមួយក្រសួងមហាផ្ទៃជុំវិញការធ្វើវិសោធនកម្មច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ក្រសួងមហាផ្ទៃនឹងជួបជាមួយមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលនៅសប្តាហ៍ក្រោយដើម្បីស្តាប់សំណើរបស់ពួកគេសុំឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ក្រសួង ...
តាំង វីដា
https://www.khmertimeskh.com/50655528/ngo-reps-to-meet-with-interior-ministry-over-lango-amendments/
ចិនសរសើរកិច្ចសហការជាមួយសមត្ថកិច្ចកម្ពុជា
នៅថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហាញថាជនជាតិរបស់ខ្លួនដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជាជាង១ពាន់នាក់ត្រូវចាប់ខ្លួននិងបញ្ជូនចេញពីកម្ពុជា។ ស្ថានទូតចិនបានសរសើរថា នេះជាសមិទ្ធិផលរួមនៃកិច្ចសហការរវាងនគរបាលនៃប្រទេសកម្ពុជា ...
កាន់ វិច្ឆិកា
https://khmer.voanews.com/a/china-praises-good-cooperation-with-cambodian-police/5127671.html