អាជ្ញាធររាជធានីផ្អាករុះរើសំណង់នៅលើដីមានវិវាទ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា គណៈអភិបាលរាជធានីភ្នំពេញបានសម្រេចឲ្យផ្អាកចំណាត់ការរដ្ឋបាលជាបណ្តោះអាសន្ន ទៅលើករណីវិវាទដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីឲ្យមន្ត្រីចុះធ្វើការអង្កេតស្រាវជ្រាវថា តើការប្រើប្រាស់វិធានការរដ្ឋបាលក្នុងការរុះរើសំណង់របស់ប្រជាពលរដ្ឋនោះធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់ដែរឬទេ? លោក សុជាតិវង្ស បានបញ្ជាក់កាលពីម្សិលមិញថា៖ «យើងត្រូវពិនិត្យ ពីព្រោះមានពាក្យបណ្តឹង ក៏ដូចជាការអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ពិសេសគឺស្ថាប័នរបស់ថ្នាក់ជាតិ។ យើងត្រូវពិនិត្យមើលឡើងវិញ ការធ្វើទៅហ្នឹងវាស្របនឹងគោលការណ៍នីតិវិធីរបៀបម៉េច ឬដំណោះស្រាយរបៀបម៉េច?»។ …
ម៉ិច ដារ៉ា
https://bit.ly/37os1bu