សម្រេច​ជ្រើស​យក​ រាជធានី-ខេត្ត​ ៤ ​សិក្សា​នីតិវិធី​ផ្តល់​សេវា​ដីធ្លី​ថ្នាក់ក្រោម​ជាតិ​ឲ្យ​កាន់តែ​ងាយ

ក្រសួងមហាផ្ទៃ​កាលពី​សប្តាហ៍​មុន​បានសម្រេច​ជ្រើសរើស​យក​រាជធានី-ខេត្ត​ចំនួន ៤ ដើម្បី​សិក្សា​ពី​នីតិវិធី​នៃ​ការផ្តល់សេវា​ដីធ្លី​នៅ​ថ្នាក់ក្រោម​ជាតិ​តាម​ការិយាល័យ​ច្រកចេញ- ចូល​តែមួយ​ដើម្បី​ធានា​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ងាយស្រួល និង​ជួយ​បង្កើន​ថវិកាជាតិ​ដែល​សេចក្តីសម្រេច​នេះ​ត្រូវ​បាន​គាំទ្រ​ពី​សង្គម​ស៊ីវិល​។ លោក​ ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ​បានសម្រេច​ជ្រើស​រើសយក​រាជធានី-ខេត្ត​ទាំង​ ៤ រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្តកំពង់ចាម និង​ខេត្តសៀមរាប ដើម្បី​សិក្សា​នីតិវិធី​ផ្តល់​សេវា​ដីធ្លី​នៅ​ថ្នាក់ក្រោម​ជាតិ​នៅ​តាម​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​។ …

សុទ្ធ គឹមសឿន
https://bit.ly/2QqUc3T