ក្រសួង​មហាផ្ទៃ​យល់ព្រម​ឲ្យ​មន្ត្រី​អតីត​បក្ស​សង្គ្រោះជាតិ​ បង្កើត​បក្ស​ថ្មី​មួយទៀត

ក្រសួងមហាផ្ទៃ​បាន​យល់ព្រម​ជាគោលការណ៍​ឲ្យ​អតីតមន្ត្រី និង​សកម្មជន​មួយចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ឲ្យ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ «​ខ្មែរ​ស្រឡាញ់​ជាតិ​» ដោយ​តម្រូវ​ឲ្យ​តំណាង​ក្រុម​នេះ រៀបចំ​ឯកសារ​ស្រប​តាម​ច្បាប់ ដើម្បី​ចុះបញ្ជី​ជា​ផ្លូវការ​។ លិខិត​ឆ្លើយតប​របស់​ក្រសួង​មហាផ្ទៃ​បាន​ធ្វើឡើង​បន្ទាប់ពី​តំណាង​អតីត​ថ្នាក់ដឹកនាំ​មួយចំនួន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក ខឺយ ស៊ីនឿន បានដាក់​ពាក្យសុំ​បង្កើត «​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​» ដោយ​ប្រើប្រាស់​អក្ស​កាត់ គ.ខ.ស.ជ កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​នេះ​។ …

សុទ្ធ គឹមសឿន
https://bit.ly/39HANDw