រដ្ឋាភិបាល
រដ្ឋាភិបាលថ្នាក់ជាតិ
រថភ្លើងអាកាសត្រៀមខ្លួនរួចរាល់នៅខែមេសា
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ខ្សែរថភ្លើងផ្លូវដែកថ្មីពីស្ថានីយរថភ្លើងភ្នំពេញទៅអាកាសយានដ្ឋាននឹងត្រូវចាប់ផ្តើមមុនបុណ្យចូលឆ្នាំខ្មែរនៅខែមេសា។ ...
មុំ សុភ័ណ
http://www.khmertimeskh.com/5097577/airport-trains-ready-april/
ក្រុមមេធាវីជនត្រូវចោទកឹម សុខា ធ្វើពហិការក្នុងការសួររបស់ចៅក្រម
ក្រុមមេធាវីការពារក្ដីអោយអតីតមេបក្សប្រឆាំងលោកកឹម សុខាកាលពីម្សិលមិញ បានធ្វើពហិការជាលើកដំបូង ក្នុងដំណើរការសាកសួររបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿង “ក្បត់ជាតិ” ដើម្បីតវ៉ាទៅនឹងអ្វីដែលពួកគេចាត់ទុកថាចៅក្រមបានរំលោភសិទិ្ធក្នុងការបន្តសាកសួរកូនក្ដីក្នុងគុក ខណៈមន្រ្តីតុលាការ និងមន្រ្តីក្រសួងយុត្តិធម៌អះអាងថា ចៅក្រមនៅតែអាចបន្តនិតិវិធីបាន បើទោះបីគ្មានការសហការពីជនត្រូវចោទ ឬមេធាវីការពារក្ដីរបស់ជនត្រូវចោទក៏ដោយ។ ...
បែន សុខហ៊ាន
http://www.phnompenhpost.com/national/sokha-laywers-snub-questions
កម្ពុជានឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍កាន់តែច្រើន
កម្ពុជាអាចនឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ២០ លានតោនក្នុងមួយឆ្នាំ នៅពេលដែលរោងចក្រផលិតស៊ីម៉ង់ត៍ទាំង ៦ ដំណើរការ និងពង្រីកសមត្ថភាពផលិតពេញលេញនៅពេលខាងមុខ។ នេះបើយោងតាមមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/insiders-say-new-concrete-factories-not-enough-stabilise-local-sector
ដី៣កន្លែងត្រូវបានបំប្លែងពីទ្រព្យសម្បត្តិរដ្ឋទៅឯកជន
រដ្ឋាភិបាលបានបំប្លែងដីចំនួន៣កន្លែង ក្នុងរាជធានីភ្នំពេញពីទ្រព្យសម្បត្តិរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរួមមានដីមួយកន្លែងនៅតាមមហាវិថីព្រះមុនីវង្ស ដែលត្រូវបានប្រគល់មួយផ្នែកទៅឱ្យក្រុមហ៊ុនរបស់កូនប្រសាអ្នកតំណាងរាស្ត្រគណបក្សប្រជាជន ...
ម៉ិច ដារ៉ា និង Daphne Chen
http://bit.ly/2kX314D
ជនជាតិកម្ពុជា ៩ នាក់ត្រូវបញ្ជូនពីអាមេរិក នៅថ្ងៃនេះ
ជនជាតិកម្ពុជា ៩ នាក់ដែលត្រូវបាននិរទេសពីអាមេរិកបានមកដល់រាជធានីភ្នំពេញនៅថ្ងៃនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីចៅក្រមអាមេរិកម្នាក់បានផ្អាកបណ្តោះអាសន្នចំពោះជើងហោះហើរមួយដែលគ្រោងដឹកអ្នកនិរទេសជនជាតិកម្ពុជាជាង ៥០ នាក់ ...
Daphne Chen និង ឆាយ ច័ន្ទនីដា
http://bit.ly/2Ba3eZb
លោក ហ៊ុន សែន មិនឲ្យឡើងថ្លៃផ្ទះដែលកម្មករកាត់ដេរជួលឆ្នាំ ២០១៨
កាលពីម្សិលមិញក្នុងជំនួបជាមួយកម្មករ-កម្មការិនីរោងចក្រកាត់ដេរប្រមាណ ១៦០០០ នាក់ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរំឭកសាជាថ្មីទៀតដល់ម្ចាស់ផ្ទះជួលមិនឲ្យដំឡើងថ្លៃនៅក្នុងឆ្នាំ ២០១៨ នេះទេ។ ...
យន់ ស៊ីនាត
http://bit.ly/2DlyR3p
នាយករដ្ឋមន្ត្រី គ្រោងបង្កើតធនាគាររដ្ឋថ្មីមួយ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីម្សិលមិញបានបង្ហាញផែនការក្នុងការបង្កើតធនាគាររដ្ឋថ្មីមួយទៀត ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីដំណើរការរោងចក្រកែច្នៃនៅកម្ពុជាដោយគ្រោងចំណាយទុនវិនិយោគ ១០០លានដុល្លារ។ ...
ហ៊ គីមសាយ
http://bit.ly/2B9oCxB
ប្រទេសចិននឹងផ្តល់ថវិកាចំនួន ៧ លានដុល្លារ
ប្រទេសចិននឹងផ្តល់ឱ្យប្រទេសកម្ពុជានូវទឹកប្រាក់ចំនួនជាង ៧ លានដុល្លារនៅថ្ងៃនេះ ដើម្បីអនុវត្តគម្រោងជាច្រើននៅទូទាំងព្រះរាជាណាចក្រតាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេសមេគង្គ-ឡានឆាង។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ...
ឃី សុវុទ្ធី
http://www.khmertimeskh.com/5097272/china-provide-funds-7-million/
ជប៉ុនផ្តល់ប្រាក់សម្រាប់សាងសង់វិទ្យាស្ថានគរុកោសល្យ
ជប៉ុនបានផ្ដល់ប្រាក់ប្រហែល ២៨ លានដុល្លា ជាជំនួយសម្រាប់ការសាងសង់វិទ្យាស្ថានគរុកោសល្យ។ ពិធីចុះកិច្ចព្រមព្រៀងនេះបានធ្វើឡើងកាលពីម្សិលមិញ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ...
ឃួន ណារីម
http://www.khmertimeskh.com/5097270/japan-grants-cash-teacher-schools/
កិច្ចព្រមព្រៀងជាមួយប្រទេសឡាវក្នុងការនាំចូលអគ្គិសនី
អគ្គិសនីកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសឡាវ ក្នុងការនាំចូលអគ្គិសនីចំនួន ១១៥ គីឡូវ៉ាត់ ពីប្រទេសឡាវមកកាន់ខេត្តព្រះវិហារ និងបញ្ចូនទៅខេត្តកំពង់ធំ និងឧត្តរមានជ័យ។ ...
មុំ សុភ័ណ
http://www.khmertimeskh.com/5097268/agreement-laos-import-electricity/
ជនបរទេសជាង ២.៣០០ នាក់ត្រូវបាននិរទេស
រហូតមកដល់ពេលនេះ ការបង្ក្រាបរបស់រដ្ឋាភិបាលលើជនអន្តោប្រវេសន៍ខុសច្បាប់បានធ្វើឱ្យមនុស្សជាង ២.៣០០ នាក់ត្រូវបាននិរទេស និងហាមឃាត់ជាអចិន្ត្រៃយ៍ពីប្រទេសកម្ពុជា។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5097266/2300-foreigners-deported/
ព្រៃកោងកាងកំពុងរងការបំផ្លាញដោយបូមខ្សាច់ដាក់
មន្រ្តីអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលបានអះអាងថាឧកញ៉ាមួយរូបអាចនៅពីក្រោយខ្នងនៃការលួចបូមខ្សាច់ចាក់លុបតំបន់ជម្រលមច្ជា និងព្រៃកោងកាងយ៉ាងហោចណាស់ចំនួន២ហិកតាដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម។ ...
ផាក់ ស៊ាងលី
http://bit.ly/2CNTGDG
ក្រសួងការពារជាតិប្រតិកម្មនឹងលោក លឺ ឡាយស្រេង
ក្រសួងការពារជាតិបានប្រតិកម្មនឹងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីក្រោយពីលោកបានស្នើឲ្យពលរដ្ឋក្រោកឈរតវ៉ានឹងរដ្ឋាភិបាលដោយស្នើកងកម្លាំងប្រដាប់អាវុធកុំឲ្យបាញ់ប្រហារលើពលរដ្ឋខ្លួនឯង ប៉ុន្តែមន្ត្រីជាន់ខ្ពស់កងទ័ពបញ្ជាក់ថាដាច់ខាតកងទ័ពមិនអាច ...
នៀម ឆេង
http://bit.ly/2BCDlSZ
រដ្ឋាភិបាលជំរុញឲ្យ SME ចាប់យកអាជីវកម្មឌីជីថល ដើម្បីការប្រកួតប្រជែង
រដ្ឋាភិបាលបានជំរុញឲ្យសហគ្រាសធុនតូច និងមធ្យម (SME) ចាប់យកការប្រើប្រាស់ឌីជីថលដើម្បីបង្កើនអាជីវកម្ម និងការប្រកួតប្រជែងរបស់ខ្លួននៅក្នុងកំណើនតម្រូវការ ទីផ្សារទាំងក្នុងស្រុក និងក្នុងតំបន់។ ...
ចេង សុខហ័ង
http://bit.ly/2kNOiZG
ជំនួយចំនួន ៥៥ លានដុល្លារដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺរបេង
រដ្ឋាភិបាល និងមូលនិធិសកលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយដែលមានទឹកប្រាក់ជាង ៥៥ លានដុល្លារ ដើម្បីអនុវត្តកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងជំងឺរបេងនៅក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5097032/55m-grant-fight-hiv-tb/
របាយការណ៍វាយតម្លៃសុចរិតភាពធុរកិច្ច
អង្គការតម្លាភាពកម្ពុជានៅថ្ងៃអង្គារបានចេញផ្សាយរបាយការណ៍ស្ដីពី ការវាយតម្លៃអំពីសុចរិតភាពធុរកិច្ចថ្នាក់ជាតិ ជាលើកដំបូងរបស់ខ្លួន ដែលមានគោលបំណងកាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់បរិយាកាសធុរកិច្ចជារួមនៅក្នុងប្រទេស។ ...
ឃួន ណារីម
http://www.khmertimeskh.com/5096822/report-targets-corrupt-business/
MRC៖ ការសង់ទំនប់វារីអគ្គិសនីអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជា
ការអភិវឌ្ឍវារីអគ្គិសនីនឹងទំនងជាមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសផលប៉ះពាល់ទៅលើវិស័យជលផល និងកសិករដែលធ្វើស្រែ។ នេះបើតាមលទ្ធផលរកឃើញសំខាន់ៗពីគណកម្មាធិការទន្លេមេគង្គ (MRC) ដែលបានបង្ហាញកាលពី ...
Alessandro Marazzi Sassoon
http://bit.ly/2CIc1Sx
ដំណើរការកែច្នៃមាសនឹងចាប់ផ្តើមនៅឆ្នាំក្រោយ
អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានឱ្យដឹងកាលពីថ្ងៃចន្ទថា បន្ទាប់ពីការអនុម័តលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមដោយក្រសួងបរិស្ថាន រោងចក្រកែច្នៃមាសលើកដំបូងនៅកម្ពុជានឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំក្រោយ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/5096661/gold-processing-begin-next-year/
រដ្ឋមន្ត្រីពាណិជ្ជកម្មអំពាវនាវឱ្យមានការពឹងផ្អែកលើខ្លួនឯង
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃសុក្រថា នៅពេលដែលប្រទេសកម្ពុជាបន្តការអភិវឌ្ឍសេដ្ឋកិច្ចដ៏គួរអោយចាប់អារម្មណ៍របស់ខ្លួន និងឈានដល់ដំណាក់កាលខ្ពស់នៃឧស្សាហូបនីយកម្មនិងសុខុមាលភាពសង្គមនោះ វាក៏មានការចាំបាច់មួយដែលត្រូវធ្វើបន្ទាន់ក្នុងការត្រៀមខ្លួនសម្រាប់ការកាត់បន្ថយជំនួយអភិវឌ្ឍន៍អន្តរជាតិនាពេលអនាគត។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/5096663/commerce-minister-calls-self-reliance/
រដ្ឋមន្ត្រីពាណិជ្ជកម្មផ្តល់យោបល់ឱ្យនាយករដ្ឋមន្ត្រីបញ្ចុះបញ្ចូលអឺរ៉ុបទប់ស្កាត់ការព្យួរការអនុគ្រោះពន្ធ
ក្រសួងពាណិជ្ជកម្មបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជាគួរបញ្ចុះបញ្ចូលបណ្តាប្រទេសសហភាពអឺរ៉ុបដើម្បីទប់ស្កាត់ការព្យួរសម្បទានពន្ធគយណាមួយជាយថាហេតុ។ នេះបើយោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគេបង្ហោះចែកចាយ ...
ហ៊ គីមសាយ
http://bit.ly/2yVVQPg
សុកហ្វីន បើករោងចក្រកែច្នៃកៅស៊ូឆ្នាំក្រោយ
ក្រុមហ៊ុន សុក ហ្វីនកម្ពុជា ដែលវិនិយោគលើចម្ការកៅស៊ូក្នុងខេត្ត មណ្ឌលគិរី គ្រោងនឹងបើកដំណើរការរោងចក្រកែច្នៃជ័រកៅស៊ូផ្ទាល់ខ្លួន នៅខែមេសា ឆ្នាំក្រោយ ដើម្បីចម្រាញ់ទៅជាកៅស៊ូក្រែបនាំចេញ ដោយចំណាយទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារ។ នេះបើយោងតាមការអះអាងតំណាងក្រុមហ៊ុន។ ...
ហ៊ គីមសាយ
http://bit.ly/2BDcOr4
ស្ថានីយវិទ្យុប្រមាណ ១៧ មិនអនុញ្ញាតឲ្យផ្សព្វផ្សាយឡើងវិញ
ក្រសួងព័ត៌មានសម្រេចមិនអនុញ្ញាតឲ្យស្ថានីយវិទ្យុប្រមាណជា ១៧ ស្ថានីយដំណើរការផ្សាយឡើងវិញនោះទេ បន្ទាប់ពីត្រូវបានបិទកាលពីខែសីហាមក និងថែមទាំងកំពុងតែពិចារណាក្នុងការលុបអាជ្ញាប័ណ្ណកាសែតចំនួន ២៧៥ អង្គភាពទៀតដោយសារមិនបានចេញផ្សាយ ...
ផាក់ ស៊ាងលី និង នៀម ឆេង
http://bit.ly/2zjOx7i
សារព័ត៌មានរាប់រយបានប្រឈមនឹងការបិទ
មន្ត្រីមួយរូបមកពីនាយកដ្ឋានពត៌មាន និងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានបាននិយាយថា សារព័ត៌មានក្នុងស្រុកជិត ៣០០ កំពុងប្រឈមនឹងការបិទនៅឆ្នាំក្រោយ ដោយសារតែភាពអសកម្មនៅក្នុងការបោះពុម្ពផ្សាយ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5096456/hundreds-papers-face-closure/
មេធាវី៖ ចៅក្រមឈ្លេចសួរ កឹម សុខា រឿងកូនស្រី
មេធាវីការពារក្ដីឲ្យអតីតមេបក្សប្រឆាំងពីម្សិលមិញបានចោទប្រកាន់ថាដំណើរការសាកសួរលើលោក កឹម សុខា ចៅក្រមបានតាំងសំណួរ «ហួសហេតុ» និង «មិនសមរម្យ» ក្នុងការជជីកសួរកូនក្ដីខ្លួនក្នុងគុកត្រពាំងផ្លុងលើសំណុំរឿង «ក្បត់ជាតិ» ដែលឈាន ...
បែន សុខហ៊ាន
http://bit.ly/2AtP5FX