រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

បុរស​ចូលកាប់​ឈើ​ក្នុង​តំបន់​ការ​ពារ​ត្រូវ​បាន​គេដោះ​លែង​

បុរស​២​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃា​​ត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ការពារ​នៅ​ ក្នុងស្រុក​វាល​វែង​ ត្រូវ​បាន​ដោះ​លែង​វិញ​កាលពី​ម្សិលមិញ​បន្ទាប់​ពី​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​។​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ប្រមាណ​១០ ...

ផាក់ ស៊ាងលី
http://bit.ly/2zKMXJq

វៀតណាម​នឹង​បង្កើន​ទិញ​គ្រាប់​ចន្ទី​ពី​កម្ពុជា​

ឈ្មួ​ញ​វៀតណាម ​ដែល​ជា​អ្នកទិញ​គ្រាប់ស្វាយចន្ទី​កម្ពុជា​ដ៏​សំខាន់​បាន​បង្ហាញ​ផែនការ​ទិញ​គ្រាប់ស្វាយចន្ទី​កាន់តែ​ច្រើន​ពី​កម្ពុជា​នៅ​ឆ្នាំ​នេះ​ ដែល​នឹង​ផ្តល់​សេចក្តី​សង្ឃឹម​សម្រាប់​កសិករ​ក្នុង​ការ​ទទួល​បាន​តម្លៃ​ល្អ​ក្នុង​អំឡុង​រដូវ​ប្រមូល​ផល​ខាង​មុខ​នេះ​ចាប់ពី​ខែ ...

ហ៊ គីមសាយ
http://bit.ly/2kkZQqP

ពិធី​បួងសួង​សុំ​សេចក្ដីសុខ​នៅ​មុខ​អង្គរវត្ត​មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ មន្ត្រី​រដ្ឋាភិបាល និង​ពលរដ្ឋ​រាប់ម៉ឺន​នាក់

ព្រះសង្ឃ មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​កាលពី​ម្សិលមិញ​ធ្វើ​ពិធី​បួងសួង​សុំ​សេចក្ដីសុខ សេចក្ដី​ចម្រើន ពី​វត្ថុ​ស័ក្តិសិទ្ធិ​នៅ​តំបន់​អង្គរ​មាន​ដូចជា​ដួង​ព្រះវិញ្ញាណក្ខន្ធ​អតីត ​ព្រះមហាក្សត្រ​ខ្មែរ ដួង​វិញ្ញាណក្ខន្ធ​របស់​បុព្វបុរស​ខ្មែរ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​មហោឡារិក ...

បែន សុខហ៊ាន
http://bit.ly/2kiUk8d

លោក ស ខេង ​ថា​មន្ត្រី​ថ្នាក់​លើ​មិន​ចង់​ផ្ទេរ​អំណាច​ទៅ​ថ្នាក់​ក្រោម

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ស្ដីបន្ទោស និង​ព្រមាន​សាជាថ្មី​ដល់​មន្ត្រី​ថ្នាក់​លើ​ដែល​មិន​ទាន់​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ផ្ទេរ​អំណាច​ដើម្បី​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​ទៅ​ថ្នាក់​ក្រោម​ជាតិ​នៅ​ក្នុង​វិស័យ​​នយោបាយ សេដ្ឋកិច្ច​ និង​សង្គមកិច្ច​។ ...

ម៉ិច ដារ៉ា
http://bit.ly/2i5RleI

​សមត្ថកិច្ច​បញ្ជូន​សម្បក​សាច់ក្រក​ និង​វត្ថុ​តាង​ទៅ​មន្ទីរពិសោធន៍​ ខណៈ​ទីតាំង​ផលិត​ត្រូវ​បាន​បិទ​

​គិត​មក​ដល់​ថ្ងៃ​ម្សិលមិញ​ សមត្ថកិច្ច​ បាន​ដាក់​កងកម្លាំង​នៅ​យាម​ការពារ​ទីតាំង​សិប្បកម្ម​ផលិត​សម្បក​សាច់ក្រក​ខុសច្បាប់​ដ៏​ធំ​មួយ​កន្លែង​ក្នុងស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ខណៈ​មេការ​សិប្បកម្ម​នេះ​ម្នាក់​កំពុង​ត្រូវ​បាន​សាកសួរ​ ហើយ​វត្ថុ​តាង​កំពុង​ត្រូវ​បាន​ធ្វើ​ពិសោធ​ បន្ទាប់​ពី ...

នៀម ឆេង
http://bit.ly/2AnCYL8

មណ្ឌលគិរីទទួលបានសហគមន៍តំបន់ការពារថ្មី

ក្រសួងបរិស្ថានបានទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិថ្មីចំនួនប្រាំបួននៅក្នុងខេត្តមណ្ឌលគិរី។ គោលបំណងនៃសហគមន៍ទាំងនេះគឺដើម្បីធានានូវស្ថិរភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ និងការការពារជម្រកធម្មជាតិនៅក្នុងតំបន់។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5093479/mondulkiri-gets-new-protected-communities/

រដ្ឋាភិបាល​បង្កើត​ក្រុម​ប្រឹក្សា​ដោះស្រាយ​ប្រព័ន្ធ​ភ័ស្តុភារ

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុម​ប្រឹក្សាជាតិ​ភ័ស្តុភារ​កម្ម (​ឡូជីស្ទីក​) ជា​ក្រុម​ការងារ​ថ្មី​មួយ​មាន​ឯកទេស​លើ​ការ​តាក់តែង​គោល​នយោបាយ និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ក្នុង​ប្រព័ន្ធ​ឡូជីស្ទីក​កម្ពុជា ដែល​គេ​រំពឹង​ថា​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ចរាចរណ៍​ទំនិញ និង​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​។ ...

ហ៊ គីមសាយ
http://bit.ly/2ApOHLC

លោក​ ទៀ បាញ់ ​សុំ​ថវិការដ្ឋ​ថែម​ សម្រាប់​ដំណើរការ​​សង់​វិមាន​ឈ្នះៗ

ដំណើរការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ ដែល​មាន​ផ្ទាំង​សិលា​ចារឹក ស្តីពី​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការ​វិវឌ្ឍ​ថ្មីៗ​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់​ផ្ដើម​សាងសង់​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ​នោះ​កំពុង​ប្រឈម​នឹង​កង្វះខាត​ថវិកា​ដែល ...

ម៉ិច ដារ៉ា
http://bit.ly/2imEbOo

រដ្ឋមន្ត្រី​ថា​​ នឹង​ពិនិត្យ​ក្រុមហ៊ុន​ និង​ដេប៉ូ​ទិញ​ឈើ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​សន្យា​ថា​នឹង​ពិនិត្យ​មើល​ការ​ប្រមូល​ទិញ​ឈើ​របស់​ក្រុមហ៊ុន​ឧកញ៉ា ឌី ឌុក ក្នុង​ព្រៃ​ព្រះរកា​ និង​បាន​ជំរុញ​ឲ្យ​ក្រសួង​កសិកម្ម​ពិនិត្យ​មើល​ការ​ផ្តល់​សិទ្ធិ​ប្រមូល​ឈើ​ និង​ដេប៉ូ​ឈើ​ដែល​សុទ្ធ​តែ​ទិញ​ឈើ​ខុស​ច្បាប់ ខណៈ​ព្រៃឈើ​ក្នុង​ដីសម្បទាន​ត្រូវ ...

ផាក់ ស៊ាងលី
http://bit.ly/2A8p0ww

លោក ហ៊ុន សែន ព្រមាន​ដល់​មន្ត្រី​ឲ្យ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ទេ្វដង

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ព្រមាន​ដល់​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​នៅ​ក្នុង​តំណែង​គ្រប់​ក្រសួង​ស្ថាប័ន ខេត្ត-ស្រុក និង ឃុំ-សង្កាត់ ឲ្យ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ទ្វេដង​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​​តំណាងរាស្ត្រ​ខែ​កក្កដា​ឆ្នាំ​ ២០១៨ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ ...

បែន សុខហ៊ាន និង ម៉ិច ដារ៉ា
http://bit.ly/2hP78ig

​និយោជិត​ក្រៅ​ប្រព័ន្ធ​នឹង​ទទួល​បាន​សេវា​សុខភាព​បើ​ចុះបញ្ជី​

​អ្នកបម្រើ​ការងារ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​ អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ អ្នកបើកបរ​ម៉ូតូ​កង់​បី​ និង​អ្នកបម្រើ​ការ​ផ្សេងៗ​ទៀត​ដែល​មិនមែន​រកស៊ី​ផ្ទាល់ខ្លួន​ពោល​គឺជា​ “​កម្មករនិយោជិត​ក្រៅ​ប្រព័ន្ធ​”​នឹង​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ និង​ផ្នែក​មាតុភាព​ដោយ​ឥត​គិតថ្លៃ​នៅ​ឆ្នាំ ...

យុន ស៊ីនាថ
http://bit.ly/2mYyCar

ក្រុម​អភិរក្ស​សត្វព្រៃ​អន្តរជាតិ​ បង្ហាញ​កង្វល់​ពី​ការ​ទន្ទ្រាន​តំបន់​ការពារ​

 អង្គការ​អភិរក្ស​អន្តរជាតិ​ពី​ម្សិលមិញ​បាន​សុំ​អន្តរាគមន៍​ពី​ក្រសួងបរិស្ថាន​រឿង​ការ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ និង​ឧទ្យាន​ជាតិ​ពី​សំណាក់​ទាហាន​ និង​អាជ្ញាធរ​មូលដ្ឋាន​។​​ ...

ផាក់ ស៊ាងលី
http://bit.ly/2hYFbYG

​ក្រសួង​នឹង​ស៊ើបអង្កេត​ការ​ទន្ទ្រាន​យក​ដី​ព្រៃ​ឡង់​

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ក្នុង​ខេត្តព្រះវិហារ​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ការ​សង់ផ្ទះ​នៅ​ក្នុង​តំបន់​ការពារ​ដោយ​ក្រុម​គ្រួសារ​ដែល​អះអាង​ថា​ពួក​គេ​ត្រូវ​បាន​ផ្តល់​សម្បទាន​ដី​សង្គមកិច្ច​។​ ...

ប៉ិច សុធារី​
http://www.khmertimeskh.com/91828/

ក្រុម​វិនិយោគិន​ចិន ​ស្វែងរក​ឱកាស​នៅ​កម្ពុជា

ក្រុម​ពាណិជ្ជករ​មក​ពី​ខេត្ត Fujian ភាគ​ខាង​កើត​ប្រទេស​ចិន​ កាលពី​ម្សិលមិញ ​បាន​អះអាង​ថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ពង្រីក​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​លើ​អាជីវកម្ម លក់​ផលិតផល​ទាក់ទង​នឹង​អគ្គិសនី និង​ផលិតផល​សម្លៀក​បំពាក់​។ នេះ​បើតាម​តំណាង​គណៈ​ប្រតិភូ​ឲ្យ​ដឹង​ កាលពី​ម្សិលមិញ​។ ...

ហ៊ គីមសាយ
http://bit.ly/2zb1HB5

​រដ្ឋាភិបាល​ និង​សហរដ្ឋអាមេរិក​ពិភាក្សា​ពី​ការ​បញ្ជូន​អ្នកទោស​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ​

​ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​សហរដ្ឋអាមេរិក​ពន្យារពេល​ការ​និរទេស​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទឧក្រិដ្ឋ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដោយសារ​ជំងឺ​ធ្ងន់ធ្ងរ​ និង​រង់ចាំ​រហូត​ដល់​ពួក​គេ​ទទួល​ការ​ព្យាបាល​។​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5091732/government-us-discuss-repatriation-cambodian-inmates/

​ក្រសួងមហាផ្ទៃ​រំសាយ​វិធានការ​លើ​NGOs​ពាក់ព័ន្ធ​បដិវត្តន៍​ពណ៌​

​លោក​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​អះអាង​កាលពី​ម្សិលមិញ​ថា​ នឹង​រំសាយ​ចោល​វិធានការ​ដែល​សមត្ថកិច្ច​ធ្លាប់​បាន​កំណត់​គោលដៅ​នៃ​ការ​សើ​ុ​ប​អង្កេត​លើ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង ...

បែន សុខហ៊ាន និង Andrew Nachemson
http://bit.ly/2AmarZn

ខ្យល់ព្យុះ​ទី​ហ្វុ​ង​ Kirogi​ នឹង​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ខ្យល់​កន្ត្រាក់​

​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ Kirogi​ ដែល​ជា​ខ្យល់ព្យុះ​ទី​ ២៥​ នៃ​ឆ្នាំ​នេះ​ ដែល​កំពុង​បោកបក់​ពី​ភាគ​ខាងត្បូង​សមុទ្រ​វៀតណាម​ នឹង​មក​ដល់​តំបន់​មេគង្គ​ដែល​តា​នា​ពេល​ឆាប់ៗ​នេះ​ ហើយ​វា​នឹង​នាំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ​ និង​ខ្យល់ ...

មុំ គន្ធា
http://www.khmertimeskh.com/5091114/kirogi-typhoon-bring-heavy-rains-winds/

រដ្ឋមន្ត្រីការបរទេសបានជួបជាមួយដៃគូ

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុបលើកទី ១៣ នៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃនេះ និងថ្ងៃស្អែក។ ...

ជាង សុខា
http://www.khmertimeskh.com/5091117/foreign-minister-meet-counterparts/

កម្មករចំណាកស្រុកទទួលបានអត្ថប្រយោជន៍បន្ថែម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា រដ្ឋាភិបាលកំពុងចរចាជាមួយប្រទេសដទៃៗទៀតដើម្បីធានាសុវត្ថិភាពកម្មករចំណាកស្រុក ហើយថាពួកគេទទួលបានអត្ថប្រយោជន៍សម្រាប់ពលករ ខណៈកំពុងបំពេញការងារនៅបរទេស។ ...

សែន ដេវិដ
http://www.khmertimeskh.com/5091116/migrant-workers-get-benefits/

មជ្ឈមណ្ឌលថែទាំមនុស្សចាស់ដំបូងគេនឹងត្រូវបើក

ក្រសួងសង្គមកិច្ចគ្រោងបង្កើតមជ្ឈមណ្ឌលថែរក្សាមនុស្សចាស់ដែលជាមជ្ឈមណ្ឌលដំបូងគេនៅកម្ពុជា ដែលផ្តោតលើការទទួល និងថែរក្សាមនុស្សចាស់។ ក្រុមមន្រ្តីបាននិយាយថា មជ្ឈមណ្ឌលអាចត្រូវបានបង្កើតនៅឆ្នាំក្រោយ។ ...

មុំ គន្ធា
http://www.khmertimeskh.com/5091115/first-elderly-care-centre-open/

ធនាគារ​ជាតិ​នៃ​កម្ពុជា ​អនុញ្ញាត​ឲ្យ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​បោះ​ប័ណ្ណ​បំណុល

ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ប្រកាស​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បោះ​ផ្សាយ​លក់​ភាគហ៊ុន ឬ​ប័ណ្ណ​​បំណុល (Bond) ចាប់ពី​ពេល​នេះ​ទៅ​ដើម្បី​អាច​កៀរគរ​ប្រភព​ទុន​ក្នុង​ស្រុក​សម្រាប់​ពង្រីក​អាជីវកម្ម​ជា​អ្វី​ដែល​អ្នក​ជំនាញ​រំពឹង​ថា​នឹង​ជួយ​កាត់បន្ថយ​ការ​ពឹងផ្អែក​ខ្លាំង​ពេក​លើ ...

ហ៊ គីមសាយ
http://bit.ly/2zX2wk2

អង្គការ​សមធម៌​ត្រូវ​ទុក​ឲ្យ​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់

ជាង​មួយ​ខែ​បន្ទាប់ពី​ត្រូវ​បាន​ព្យួរ​បណ្តោះអាសន្ន អង្គការ​សមធម៌​កម្ពុជា​ដែល​ជា​អង្គការ​សិទ្ធិ​ដីធ្លី​ត្រូវ​បាន​ទុក​ឲ្យ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ខណៈ​ក្រសួង​មហាផ្ទៃ​និយាយ​ថា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ត្រូវ​តែ​រង់ចាំ​ការ​អនុម័ត​របស់​ក្រសួង​សម្រាប់​ការ​បើក​ដំណើរការ​ឡើង ...

Leonie Kijewski និង គង់ មេត្ដា
http://bit.ly/2mzT2WX

អ្នកបញ្ជាទិញសម្លៀកបំពាក់បានស្នើឱ្យនាំយកបច្ចេកវិទ្យា

យោងតាមមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម (MoC) បានឱ្យដឹងថា រដ្ឋាភិបាលកំពុងអំពាវនាវដល់អ្នកទិញអន្តរជាតិដើម្បីបង្កើនការវិនិយោគលើវិស័យកាត់ដេរ និងស្បែកជើង និងដើម្បីណែនាំបច្ចេកវិជ្ជាថ្មីៗដើម្បីជួយធ្វើទំនើបកម្មឧស្សាហកម្ម។ ...

សុខ ច័ន្ទ
http://www.khmertimeskh.com/5090886/garment-buyers-asked-bring-tech/

មន្ដ្រី​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​នឹង ​បទល្មើស​​ព្រៃឈើ ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​តុលាការ

មន្ដ្រី​គ្រាក់ៗ​ជាង​ ១០ ​រូប​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ​វៀតណាម​ចូល​កាប់​ឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​ជា​ថ្នូរ​នឹង​ប្រាក់​យ៉ាង​ហោច​ ១៧ ​ម៉ឺន​ដុល្លារ​នោះ​កំពុង​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​បន្ត​ចាត់ការ​លើ​សំណុំ​រឿង​នេះ​ជា​បន្តបន្ទាប់​ហើយ​ដោយ​អតីត​មេបញ្ជាការ​កងរាជ ...

ផាក់ ស៊ាងលី
http://bit.ly/2ARgTVm

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4w4HW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!