ផ្លូវដែក​មិនទាន់​​​ស្ថាបនា​​​រួចរាល់​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ តភ្ជាប់​​​ទៅប្រទេស​​​ថៃ​​​

ក្រុមមន្ត្រីបានលើកឡើងនៅពិធីមួយកាលពីម្សិលមិញថា ផ្លូវរថភ្លើងភាគខាងជើងប្រទេសកម្ពុជាត្រូវបានតភ្ជាប់ទៅប្រទេសថៃតាមព្រំដែនស្ថិតក្នុងក្រុងប៉ោយប៉ែត ប៉ុន្តែកំណាត់ផ្លូវដែកក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវស្ថាបនាឱ្យបានរួចរាល់សិនមុនពេលរថភ្លើងអាចចាប់ផ្តើមដំណើរការរវាងប្រទេសទាំងពីរ។ នៅពិធីមួយដែលកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏សំខាន់ក្នុងគម្រោងដែលបានដំណើរការចាប់តាំងពីឆ្នាំ២០០៨មក ក្រុមមន្ត្រី រួមមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការធ្វើដំណើរតាមផ្លូវដែកឆ្លងកាត់ព្រំដែនដែលសម្រួលទាំងការដឹកទំនិញ និងអ្នកដំណើរនោះ នឹងអាចដំណើរការនៅឆ្នាំក្រោយនេះ។ ...

អូន ភាព
http://www.cambodiadailykhmer.com/34380

ក្រុមហ៊ុន​ចិន​ចាប់​អារម្មណ៍​លើ​ការ​សង់​ផ្លូវដែក ២ ទៀត​នៅ​កម្ពុជា

អ្នកតំណាងរបស់ក្រុមហ៊ុន Jiangxi International (Cambodia) Ltd បានជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃចន្ទកន្លងទៅដោយមានការចាប់អារម្មណ៍ទៅលើការសិក្សាពីលទ្ធភាពកសាងផ្លូវដែកចំនួនពីរខែ្សដែល ១ ខ្សែចាប់ទីក្រុងស្វាយស៊ីសុផុនក្នុងខេត្តបន្ទាយមានជ័យទៅខេត្តសៀមរាប និង ១ ខ្សែទៀតពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតក្នុងខេត្តស្វាយរៀង។ ...

គង់ មេត្ដា
http://bit.ly/2cWztQh

រាជ​រដ្ឋាភិបាល​ត្រូវការ​ថវិកា​៨០០​លាន​ដុល្លារ​អភិវឌ្ឍ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​

រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាប្រមាណ៨០០លានដុល្លារដើម្បីប្រើប្រាស់លើគម្រោងរថភ្លើងបើកបរស្វ័យប្រវត្តិតភ្ជាប់ពីទីក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្របពេលដែលការសិក្សាលើគម្រោងនេះ រយៈពេលមួយឆ្នាំបញ្ចប់។ ការអភិវឌ្ឍប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល ដំបូងគេនៅក្រុងភ្នំពេញ ស្ថិតនៅក្រោមការសិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងជួយសម្រួលសេវាដឹកជញ្ជូននៅក្នុងទីក្រុង ដែលកំណើនប្រជាជនកំពុងកើនឡើង និងកាត់បន្ថយស្ទះចរាចរណ៍។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន កាលពីម្សិលមិញ ថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងស្វ័យប្រវត្ត ប្រសិនគម្រោងនេះ នឹងត្រូវអនុម័តឲ្យអភិវឌ្ឍន៍។ ...

ជា វណ្ណៈ
http://bit.ly/2cCy70Q

ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលត្រូវបានលើមកពិភាក្សាម្តងទៀតនៅក្នុងកិច្ចប្រជុំជាមួយ JICA

គម្រោងសម្រាប់ប្រព័ន្ធប្រតិបត្តិការរថភ្លើងធុនស្រាលនៅក្នុងរាជធានីភ្នំពេញ ត្រូវបានលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាង រដ្ឋមន្ត្រីក្រសួងសាធារណៈការ ឯកឧត្តម ស៊ុន ចាន់ថុល និងអគ្គនាយកថ្នាក់តំបន់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក Yasushi Tanaka កាលពីថ្ងៃសុក្រ។ ...

ផាក ស៊ាងលី និង Jack Davies
http://www.phnompenhpost.com/national/light-railway-raised-yet-again-jica-meet

ថៃ-កម្ពុជា ​ពិភាក្សា​អំពី​ពាណិជ្ជកម្ម និង​ការ​តភ្ជាប់​ផ្លូវដែក

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងកម្ពុជាបានជួបប្រជុំកាលពីថ្ងៃចុងសប្តាហ៍នៅទីក្រុងបាងកកដើម្បីពិភាក្សាពីបញ្ហាទ្វេភាគីមួយចំនួនរួមទាំងការជំរុញពាណិជ្ជកម្ម និងការវិវឌ្ឍក្នុងការតភ្ជាប់ផ្លូវដែកតាមព្រំដែនផងដែរ។ នៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១០ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថៃ និងកម្ពុជាលោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ និងសហភាគីរបស់លោកគឺលោក ប្រាក់ សុខុន បានពិភាក្សាគ្នាពីការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបីដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខាងមុខនេះដូចបានព្រមព្រៀងដោយលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha និងលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងបាងកកកាលពីខែធ្នូឆ្នាំមុន។ ...

The Bangkok Post
http://bit.ly/2bQc6sq

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ឲ្យ​អ្នក​រស់​នៅ​ផ្លូវ​រថភ្លើង​រុះ​រើ​ចេញ ស្ត្រីអ្នកភូមិ​កំពុង​ធ្វើ​ដំណើរ និង​អង្គុយ​លើ​ផ្លូវ​រថភ្លើង​ដែល​គម្រោង​ជួសជុលផ្លូវដែកកំពុង​ជាប់​គាំង​ដោយ​សារ​លំនៅឋាន។ ជរ សុគន្ធា

អាជ្ញាធរខេត្តបន្ទាយមានជ័យព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុនឬប្រជាពលរដ្ឋដែលមានសំណង់គ្រប់ប្រភេទនៅលើផ្លូវរថភ្លើងក្នុងចន្លោះសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមិនព្រមរុះរើសំណង់របស់ខ្លួនចេញពីផ្លូវសាធារណៈរបស់រដ្ឋ តាមកាលបរិច្ឆេទកំណត់នៅថ្ងៃចន្ទ នេះ។ ...

ប៉ិច សុធារី
http://bit.ly/2brqsPn

កម្ពុជា-ចិនពិភាក្សារគ្នាពីការសាងសង់ផ្លូវល្បឿនលឿន

សំណើរមួយដែលបានស្នើរសុំឱ្យប្រទេសចិនសាងសង់ផ្លូវល្បឿនលឿនដែលភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុទំនងជានឹងដំណើរការទៅមុខ បន្ទាប់ពីប្រធានក្រុមហ៊ុនដែលនៅពីក្រោយគម្រោងនេះបានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញកាលពីម្សិលមិញ។ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28412/cambodia-china-talk-expressway/

ទីក្រុង ​ប៉ោយប៉ែត​ កាន់​តែ​បញ្ចេញ​ពន្លឺ​ទាក់ទាញ​ ខណៈ​ការ​តភ្ជាប់​ខ្សែ​រថភ្លើង​ជា​មួយ​ប្រទេស​ថៃ​ គ្រោង​នឹង​ចាប់​ផ្តើម

ការតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ និងផែនការរបស់រដ្ឋាភិបាល ដើម្បីរៀបចំទីក្រុងប៉ោយប៉ែត ជាតំបន់ពាណិជ្ជកម្ម និងឧស្សាហកម្មបាននិងកំពុងជំរុញឲ្យទីក្រុងស្ថិតនៅព្រំប្រទល់ជាមួយប្រទេសថៃនេះកាន់តែបង្ហាញសក្តានុពលរបស់ខ្លួន ស្ទើរ តែគ្រាប់ផ្នែក។ ...

ស៊ីវ ម៉េង
http://bit.ly/2blIvse

ពលរដ្ឋ​រង​ផល​ប៉ះពាល់​​ពី​​គម្រោង​ជួសជុល​​​​ផ្លូវ​ដែក​​នៅ​តែ​ជួប​ការ​លំបាក​​

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ធនាអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្ដារជីវភាពរស់នៅរបស់គ្រួសារដែលត្រូវបានបណ្ដេញចេញដោយសារគម្រោងជួសជុលផ្លូវដែករបស់ខ្លួនឡើងវិញ នៅតែមិនទាន់សម្រេចតាមការរំពឹងទុក ហើយវិធានបន្ទាន់ត្រូវការជាចាំបាច់ ប្រសិនបើធនាគារនេះអនុវត្តតាមគោលការណ៍សុវត្ថិភាពរបស់ខ្លួន។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33576

ចិន និង​កម្ពុជា ពិភាក្សា​ការ​សង់​​អាកាស​យានដ្ឋាន ​ផ្លូវ​ដែក​ កសិកម្ម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA

កម្ពុជា ប្ដេជ្ញា​ភ្ជាប់​ផ្លូវ​រថភ្លើង​ជា​មួយ​ថៃ តាម​ការ​គ្រោង​ទុក

ប្រទេសកម្ពុជាប្ដេជ្ញាបញ្ចប់ការតភ្ជាប់ផ្លូវរថភ្លើងដែលនៅសេសសល់ភ្ជាប់ទៅជាមួយផ្លូវដែកប្រទេសថៃនៅមុនដំណាច់ឆ្នាំនេះស្របពេលដែលភាគីថៃបានបញ្ចប់សាងសង់ផ្លូវដែកក្នុងខេត្តស្រះកែវរបស់ខ្លួន មកទល់នឹងព្រំដែនជាប់កម្ពុជា រួចរាល់កាលពីពេលថ្មីនេះ។ ...

ជា វណ្ណៈ
http://bit.ly/29uknOZ

ក្រុមហ៊ុន​កំពុង​ចែចូវ​គម្រោង​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​សៀមរាប

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានឲ្យដឹងថាមានក្រុមហ៊ុនមួយចំនួនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅសៀមរាប។ ...

ហ៊ គឹមសាយ
http://bit.ly/28RwLsG

សេវា​រថភ្លើង​ប្រតិបត្តិការ​ឡើង​វិញ​បន្ទាប់​ពី​មានការ​ប៉ះទង្គិច​

មិនមានការ ពន្យារពេល ឬ ការខាតបង់ នូវពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ណាមួយកើតមានឡើយបន្ទាប់ពីមានការប៉ះទង្គិចរវាងរថភ្លើងមួយនិងរថយន្តដឹកទំនិញផលិតស៊ីម៉ងត៍មួយនៅខេត្តកំពតកាលពីថ្ងៃអាទិត្យ  ដោយវិស្វករអាចយករថយន្តដែលខូចខាតនោះចេញពីផ្លូវរថភ្លើងនិងអាចអនុញ្ញាតិឱ្យរថភ្លើងបន្តប្រតិបត្តិការនៅលើបន្ទាត់ផ្លូវរថភ្លើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីគ្រោះថ្នាក់នេះ នេះបើយោងតាមពាក្យសម្តីរបស់លោក John Guiry, នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Royal Railways ថ្លែងកាលពីម្សិលមិញ និងបានច្រានចោលរបាយការណ៍ដែលថា ខេត្តនេះមិនមានរថយន្តស្ទូចមានកម្លាំងម៉ាសុីនគ្រប់គ្រាន់ដែលអាចទាញយករថយន្តដឹកទំនិញផ្ទុកស៊ីម៉ងត៍ចេញពីផ្លូវបន្ទាត់នេះបាន ។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/railway-operations-resume-after-collision

Royal Railway ពិចារណា​ផ្លូវ​ដែក​​ទៅ​ព្រលាន​យន្តហោះ

ក្រុមហ៊ុនផ្លូវដែក Royal Railways របស់កម្ពុជានឹងដឹងថាតើខ្លួននឹងជំរុញឲ្យមានផ្លូវរថភ្លើងកណ្តាលទីក្រុងភ្នំពេញតភ្ជាប់ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះបើយោងតាមអគ្គនាយករបស់ក្រុមហ៊ុននេះបានថ្លែងកាលពីម្សិលមិញខណៈលោកបានបដិសេធរបាយការណ៍ព័ត៌មានក្នុងស្រុកថានេះដល់សំណើទ្រង់ទ្រាយធំបានផ្ដល់ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ...

Kali Kotoski
http://bit.ly/1TWS3Hk

ក្រុមហ៊ុន​​​រ៉ូយ៉ាល់ រេលវេ​​​ ពិចារណា​​​គម្រោង​​​ខ្សែ​​​រថភ្លើង​​​ចេញ​​​ពី​​​កណ្តាល​​​រាជ​​​ធានីទៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បាន ឲ្យដឹងកាលពីម្សិលមិញថា ក្រុមហ៊ុនរបស់ខ្លួនកំពុងធ្វើការសិក្សា ពីសមិទ្ធលទ្ធភាព លើខ្សែរថភ្លើងដែលនឹងដឹកអ្នកដំណើរពីកណ្តាលរាជ ធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានក្នុងរយៈពេល តិចជាង១៥នាទី។ ...

Ben Paviour
http://www.cambodiadailykhmer.com/news/31478/

រថភ្លើង​ដឹក​អ្នក​ដំណើរ​នឹង​ដំណើរការ​នៅ​ចុង​សប្តាហ៍

ក្រុមហ៊ុន​ Royal Railways ​បាន​​ប្រកាស​កាលពី​ម្សិលមិញ​​ថា​សេវា​អ្នក​ដំណើរ​ចេញ​ពី​​ទីក្រុង​​ភ្នំពេញ ​ទៅ​ក្រុង​ព្រះសីហនុ​នឹង​ដំណើរការ​ជា​រៀងរាល់​ចុង​សប្ដាហ៍និង​នៅ​ថ្ងៃ​ឈប់​សម្រាក​។​ ...

ក្រុមការងារភ្នំពេញបុស្តិ៍
http://bit.ly/1O1UF7t

នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ផ្លូវដែកថ្មីនឹងត្រូវបានសាងសង់

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ ផ្លូវដែក​ថ្មី​ដែល​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តសៀមរាប​នឹង​ត្រូវ​បាន​ស្ថាបនា​ក្នុង​រយៈពេល​មិន​ទាន់​ជាក់លាក់​មួយ​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/24436/new-railroad-to-be-built--hun-sen/

លោកនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរតាមរថភ្លើងទៅកាន់ក្រុងព្រះសីហនុ

ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​លើកកម្ពស់​ផ្លូវដែក​កម្ពុជា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ព្រះ​សី​ហុ​ន​តាម​រថភ្លើង​នៅ​ថ្ងៃ​ទី​៣០​ ខែមេសា​នេះ​ ហើយ​លោក​ក៏​បាន​សន្យា​ថា​នឹង​បង្ហោះ​រូបភាព​នៃ​ការ ...

ឈាង សុខា
http://www.khmertimeskh.com/news/24161/pm-to-travel-by-train-to-sihanoukville/

សេវា​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​ដែក​កំពុង​បង្ហាញ​ពី​កំណើន​​ តែ​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​ថា​ នៅ​ខ្វះខាត​ច្រើន

សមត្ថភាព​ផ្លូវ​ដែក​កម្ពុជា​នៅ​ពេល​នេះ​អាច​បម្រើ​​សេវា​ត្រឹម​តែ​ចម្ងាយ​ ផ្លូវ​​ ២៦៦ ​គីឡូម៉ែត្រ​​រវាង​ទីក្រុង​ភ្នំពេញ​ និង​កំពង់ផែ​សមុទ្រ​នៅ​ក្រុង​ព្រះសីហនុ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​​​ការ​​​​ប្រើប្រាស់​ការ​ដឹក​ជញ្ជូន​ទំនិញ​​​ ...

Kali Kotoski
http://bit.ly/1NCwCGP

រយៈពេល​១៤​ឆ្នាំ​បន្ទាប់​មក​ សេវាកម្ម​ដឹក​អ្នកដំណើរ​តាម​រថភ្លើង​បើក​ដំណើរការ​ឡើង​វិញ​

​សម្រាប់​ប្រជាជន​ជា​ច្រើន​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​សីហ​នុ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ ដែល​ជា​ការ​ដឹក​អ្នកដំណើរ​ដំបូង​បន្ទាប់​ពី​សេវាកម្ម​នេះ​ត្រូវ​បាន​ផ្អាក​អស់​រយៈពេល​អស់​ជាង​មួយ​ សតវត្ស​ហើយ​នោះ​ នេះ ...

ភីធឺរ៍ ហ្វត
https://www.cambodiadaily.com/news/after-14-years-passenger-train-service-to-the-coast-restarts-111121/

ការសាកល្បងផ្លូវរថភ្លើងក្រុងព្រះសីហនុរបស់ក្រុមហ៊ុន Royal ដំណើរការសម្រាប់ឆ្នាំថ្មីនេះ

ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ជិត​ឈាន​ចូល​មក​ដល់​ ហើយ​អ្នកដំណើរ​ក៏​បាន​តម្រង់​ជួរ​គ្នា​រួច​ទៅ​ហើយ​សម្រាប់​ដំណើរការ​ឡើង​វិញ​នៃ​សេវាកម្ម​ផ្លូវដែក​សម្រាប់​អ្នកដំណើរ​របស់​កម្ពុជា​ ដែល​បម្រើ​ប្រតិបត្ដិការ​ដោយ​ក្រុមហ៊ុន​ Royal​ Railway​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ ...

សុខ ចាន់
http://www.khmertimeskh.com/news/23465/royal-railway-trials-sihanoukville-run-for-new-year/

ក្រុមហ៊ុនរុស្ស៊ីព្រមព្រៀងលើដំណើរការស្វែងរកសក្តានុពលផ្លូវដែក

អ្នកតំណាង​នៃ​ក្រុមហ៊ុន​ផ្លូវដែក​រុ​ស្ស៊ី​ JSC​ ដែល​ជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ ទទួលខុសត្រូវ​លើ​ការ​គ្រប់គ្រង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ និង​ប្រតិបត្តិការ​អ្នកដំណើរ​ និង​សេវា​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ បាន​ជួប​ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ផ្លូវដែក​របស់​ប្រទេស ...

ចេង សុខហ័ង
http://www.phnompenhpost.com/business/russian-firm-exploring-potential-rail-deal

មនុស្ស​គ្មាន​ជម្រក​តាំងទី​លំនៅ​ក្នុង​ឃ្លាំង​បោះបង់​ចោល​នៅ​ស្ថានីយ​រថភ្លើង​បាត់ដំបង​ ខណៈ​គម្រោង​ផ្លូវដែក​ត្រូវ​បាន​ផ្អាក​

​អ្នកស្រុក​បាត់ដំបង​ភាគច្រើន​ចាត់​ទុក​ឃាំ្ល​ង​ដែល​ត្រូវ​បាន​បោះបង់​ចោល​នៅ​ស្ថានីយរ​ឋ​ភ្លើង​ជាទី​ជម្រក​អាណា​ធិ​ប​តេ​យ្យ​និង​ជា​សំបុក​របស់​ពួក​ឧក្រិដ្ឋជន​និង​អ្នក​ញៀន​ថ្នាំ​ សម្រាប់​ស្ត្រី​អាយុ​៤៤​ឆ្នាំ​មួយ​រូប​ឈ្មោះ​ស្រី​អូន​វិញ ...

Ven Rathavong and Jonathan Cox
http://www.khmertimeskh.com/news/22935/as-rail-plan-delayed--homeless-take-shelter-in-battambang-station-warehouse/

រា​ជាយ​ស្ម័យ​យាន​នឹង​ចាប់​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​០៩​ខែមេសា​

​បន្ទាប់​ពី​ការ​ទន្ទឹងរង់ចាំ​អស់​រយៈពេល​១៤​ឆ្នាំ​ សេវាកម្ម​ដឹក​អ្នកដំណើរ​តាម​រថភ្លើង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​នឹង​ចាប់​ដំណើរការ​ឡើង​វិញ​នៅ​ ថ្ងៃ​ទី​០៩​ខែមេសា​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​របស់​រាជា​យ​ស្ម័យ​យាន​កម្ពុជា​ដែល ...

Ben Paviour
https://www.cambodiadaily.com/news/passenger-train-to-resume-operations-on-april-9-109912/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gX3fT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!