រាជ​រដ្ឋាភិបាល​ត្រូវការ​ថវិកា​៨០០​លាន​ដុល្លារ​អភិវឌ្ឍ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​

រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាប្រមាណ៨០០លានដុល្លារដើម្បីប្រើប្រាស់លើគម្រោងរថភ្លើងបើកបរស្វ័យប្រវត្តិតភ្ជាប់ពីទីក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្របពេលដែលការសិក្សាលើគម្រោងនេះ រយៈពេលមួយឆ្នាំបញ្ចប់។ ការអភិវឌ្ឍប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល ដំបូងគេនៅក្រុងភ្នំពេញ ស្ថិតនៅក្រោមការសិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងជួយសម្រួលសេវាដឹកជញ្ជូននៅក្នុងទីក្រុង ដែលកំណើនប្រជាជនកំពុងកើនឡើង និងកាត់បន្ថយស្ទះចរាចរណ៍។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន កាលពីម្សិលមិញ ថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងស្វ័យប្រវត្ត ប្រសិនគម្រោងនេះ នឹងត្រូវអនុម័តឲ្យអភិវឌ្ឍន៍។ …

ជា វណ្ណៈ
http://bit.ly/2cCy70Q