ការ​អភិវឌ្ឍ​សង្គម

សុខ​ភាព​សា​ធា​រណៈ

ប្រគល់​ភារកិច្ច និង​សេវា​សុខាភិបាល​ទៅ​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ឱ្យ​មាន​ភាពប្រសើរ

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គជអប​) ​បាន​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅ​ឱ្យ​រដ្ឋបាល​រាជធានី-ខេត្ត ដែល​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការផ្តល់​សេវា​សុខាភិបាល​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ ...

ម៉ិច ដារ៉ា
https://bit.ly/2pELEfh

ជំងឺគ្រុនឈាម​កើនឡើង​ជាង​ឆ្នាំមុន ប៉ុន្តែ​ស្ថានភាព​នៃ​ជំងឺ​នេះ​មន្ត្រី​សុខាភិបាល​អាច​គ្រប់គ្រង​បាន

មន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​នៃ​ជំងឺគ្រុនឈាម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ធូរស្រាល​ច្រើន និង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន បើទោះបី​ក្នុង​រយៈពេល​ជិត​ ១១ ​ខែ​នេះ​មាន​អ្នក​ឆ្លង និង​កើត​ជំងឺគ្រុនឈាម​ជាង​ ៦ ​ម៉ឺន​នាក់​ ដែល​ជា​ចំនួន​កើនឡើង​ជិត​ ៣ ​ដង បើ​ធៀប​នឹង ...

ឡុង គីមម៉ារីតា
https://bit.ly/32UAdOc

ក្រសួងសុខាភិបាល​ហាមឃាត់​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្កួត​ជ្រូក​គ្មាន​ការអនុញ្ញាត​

រដ្ឋាភិបាល​បាន​ហាមឃាត់​ការចែកចាយ​និង​លក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្កួត​ជ្រូក​ Abhayrab​ និង​ Indirab​ ដែល​មិនបាន​ចុះបញ្ជី​ជាមួយ​ក្រសួងសុខាភិបាល​។ ...

ខន សាវិ
https://www.phnompenhpost.com/national/ministry-health-prohibits-unlicensed-rabies-vaccines

នាយក​រដ្ឋមន្ត្រី​ក្រើនរំលឹក​ពី​ការ​ធ្លាក់ចុះ​នៃ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​

កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​កត់សម្គាល់​ឃើញថា​ មានការ​ធ្លាក់ចុះ​នៃ​ចំនួន​ម្តាយ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​ ហើយ​លោក​បាន​អំពាវនាវ​រក​ជំនួយ​ដើម្បី​ផ្លាស់​ប្តូរ​និន្នាការ​នេះ​។ ក្រសួងផែនការ​បាន​និយាយ​ថា​ ចំនួន​ម្តាយ​បំបៅ​ដោះ​កូន​បាន​ធ្លាក់ចុះ​ពី​ ៧៣,៥​ ភាគរយ​ ក្នុង ...

មុំ គន្ធា
https://www.khmertimeskh.com/50657718/pm-warns-of-decline-in-breastfeeding/

​រដ្ឋាភិបាល​ផ្តល់​ប្រាក់​លើកទឹកចិត្ត​ដល់​ការ​សម្រាល​បុត្រ​ចំនួន​ ៥​ លាន​ដុល្លារ​

​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​ ៥​ លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​កម្មករ​កម្មការិនី​កាត់ដេរ​ដែល​បាន​សម្រាល​បុត្រ​ក្នុង​កំឡុង​ពេល​ ៩​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​ កម្មករ​ចំនួន ...

មុំ គន្ធា
https://www.khmertimeskh.com/50647861/government-delivers-5-million-in-childbirth-bonuses/

ហាម​ផ្សារ​ទំនើប​គ្រប់​ទីតាំង​លក់​ឱសថ​គ្រប់​ប្រភេទ បើ​រឹងទទឹង​នឹង​ប្រឈមមុខ​ច្បាប់

ក្រសួង​សុខាភិបាល​ប្រកាស​ហាម​ម្ចាស់​ផ្សារទំនើប ម៉ាត និង​បេប៊ីម៉ាត ​នៅ​ទូទាំង​ប្រទេស​ដាក់លក់​ផលិតផល​ឱសថ​គ្រប់​ប្រភេទ​នៅ​តាម​ផ្សារ​ទំនើប​ទាំងឡាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​បើ​ក្នុង​ករណី​មិន​គោរព​តាម​បម្រាម ក្រសួង​នឹង​ចាត់​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ច្បាប់ ដែល​អាច​នឹងរង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ ...

ឡុង គីមម៉ារីតា
https://bit.ly/2o07Srm

លោក ឈាង វុន៖ កម្មករនិងគ្រូពេទ្យ ឃុបឃិតគ្នាកេងបន្លំប្រាក់ បសស

រដ្ឋសភា​កំពុង​ធ្វើ​សេចក្តី​ព្រាងច្បាប់​ដើម្បី​ចាត់វិធានការ​លើ​វេជ្ជបណ្ឌិត​ ​និង​អ្នកជំងឺ​ដែល​ឃុបឃិត​គ្នា​កេង​បន្លំ​ថ​វិការ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​ដោយ​ការ​ទូរ​ទាត់​ថ្លៃ​ចំណាយ​លើ​ការ​ព្យាបាល​ក្លែងក្លាយ​។​ ​លោក​ ​ឈាង​ ​វុន​ ​ប្រធាន​គណៈកម្មការ ...

ឃួន ណារីម
https://bit.ly/2n5hKj3

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទប់ស្កាត់​ការ​ព្យាបាល​ជំងឺ​ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ណែនាំ​បន្ថែម​ទៀត​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ ត្រូវ​ទប់ស្កាត់​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ​និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ជៀសវាង​ទៅ​ព្យាបាល​ជំងឺ​នៅ​តាម​ពេទ្យ​ឯកជន​ដែល​គ្មាន ...

ប៉ិច សុធារី
https://bit.ly/2mnxFsf

កូរ៉េ​ខាង​ត្បួ​ង​បន្ត​ផ្ដល់​ជំនួយ​វិស័យ​សុខាភិបាល​ នៅ​កម្ពុជា​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ម្សិលមិញ​បាន​ទទួល​ការ​ធានា​ថា​ ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ រួម​មានការ​បណ្តុះបណ្តាល​ដល់​វេជ្ជបណ្ឌិត​ផង​ដែរ​។​​ ...

ឃួន ណារីម
https://www.khmertimeskh.com/50645092/south-korea-to-continue-aiding-kingdoms-healthcare-sector/

នាយក​រដ្ឋមន្ត្រី​ស្នើ​ឱ្យ​មានការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ដល់​ពលករ​បរទេស​

កាលពី​ម្សិលមិញ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​គួរតែ​ចាប់ផ្តើម​ផ្តល់​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ដល់​ពលករ​បរទេស​ ដើម្បី​ជា​ការ​ចាប់ផ្តើម​នៃ​ការ​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​ជន​ចំណាកស្រុក​ដែល​ធ្វើការ​នៅ​បរទេស​។​​ ...

មុំ គន្ធា
https://www.khmertimeskh.com/50644128/pm-proposes-free-medical-treatment-for-foreign-workers/

រដ្ឋាភិបាល​បើក​មជ្ឈមណ្ឌល​ថែទាំ និង​ស្ដារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី

មជ្ឈមណ្ឌល​ថែទាំ និង​ស្តារនីតិសម្បទា​ជនវិបល្លាស​ស្មារតី​ស្ថិតនៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បាន​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ សម្រាប់​ទទួល​សង្គ្រោះ​ជន​មាន​វិបល្លាស​ទូទាំង​ប្រទេស ខណៈ​រាជរដ្ឋាភិបាល​គ្រោង​សាងសង់​មណ្ឌល​ស្ដារ​យុវនីតិសម្បទា​ដាច់​ដោយឡែក​បន្ថែមទៀត​នៅទីនេះ​សម្រាប់​អប់រំ​អនីតិជន​ជាប់ពន្ធនាគារ​។ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ ...

វ៉ន ដារ៉ា
https://bit.ly/2jYcVqc

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ស្នើ​ដល់​បណ្តា​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ ​រួមគ្នា​ដោះស្រាយ​បញ្ហា​ឱសថ​ក្លែងក្លាយ​

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​កាល​ពី​ថ្ងៃ​ព្រ​ហស្ប​តិ៍​ ​បាន​ស្នើ​ដល់​បណ្តា​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ ​ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​ ​ចំពោះ​បញ្ហា​ឱសថ​ក្លែងក្លាយ​ និង​អន់​គុណភាព​ ​ដែល​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​សុខមាលភាព​ប្រជាពលរដ្ឋ​ ...

ប៉ិច សុធារី
https://bit.ly/30JM80R

ជំងឺ​គ្រុន​ឈាម​ធា្ល​ក់​ចុះ​ ​ជាង​ ២០០០​​ករណី

មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​ ​បាន​ឲ្យដឹង​ថា​ ​ករណី​ជំងឺគ្រុនឈាម​បាន​បន្ត​ធា្ល​ក់​ចុះ​បន្ថែម​ទៀត​ ​មក​នៅ​ជាង​ ​២៤០០ករណី​ ​គិត​ត្រឹម​ថ្ងៃម្សិលមិញ​ ​ប៉ុន្តែ​ក្រសួង​នៅតែ​បន្ត​ពង្រឹង​វិធានការ​ការពារ​ ​និង​ទប់ស្កាត់​ជំងឺ​នេះ​បន្ថែម​ទៀត​។​ ​កាលពី ...

ប៉ិច សុធារី
https://bit.ly/30svrqZ

ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍ ​កើន​ជាង ៨០០ នាក់ និង​ស្លាប់​ជាង ៥០០ នាក់ ឆ្នាំ ២០១៨

មន្ត្រី​ជាន់​ខ្ពស់​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍​ បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ក្នុង​ឆ្នាំ ២០១៨ ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ការ​កើន​ឡើង​ជាង ៨០០ នាក់ ​ហើយ​ភាគ​ច្រើន​នៃ​អ្នក​ឆ្លង​ថ្មី​ទាំង​នោះ​ គឺ​កើត​លើ​ក្រុម​បុរស​រួមភេទ ...

ឡុង គីមម៉ារីតា
https://bit.ly/2Kz8D30

ព្រះមហាក្ស​ត្រយាង​សម្ពោធ​អគារ​វះកាត់​បេះដូង​ទី ២ នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

ក្នុង​ឱកាស​យាង​ជាព្រះ​រាជា​ធិបតី​ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​វះកាត់​បេះដូង​ទី ២​ នៃ​ «អគារ​គន្ធ​បុប្ផា​សី​ហមុ​នី​ មុនិ​នាថ​» ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី ១ ​រាជ​ធានី​ភ្នំពេញ ​ម្សិលមិញ​ ព្រះមហា​ក្ស​ត្រនរោត្តម​ សីហមុនី ​មាន​ព្រះ​រាជ​បន្ទូល​ថា ​ព្រះអង្គ​បានប្រោស​ព្រះរាជ ...

សុទ្ធ គឹមសឿន
https://bit.ly/2LUGwNR

មន្ត្រី៖ ជំងឺ​គ្រុន​ឈាម​​ នៅ​មិន​ទាន់​ថយ​ចុះ​នៅ​ឡើយ​នៅ​ក្នុង​ខេត្ត​ចំនួន ៩

ក្រសួង​សុខាភិបាល ​កំពុង​យកចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការធ្វើ​យុទ្ធ​​​​​​​នា​ការ​​កម្ចាត់​ជម្រក​​មូស​ខ្លា និង​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​ប្រុង​ប្រ​យ័​ត្នអំពី​បញ្ហា​សុខភាព​ នៅតាម​បណ្ដា​ខេត្ត​ចំនួន ៩ ជា​ខេត្ត​​ដែល​ជំងឺគ្រុន​ឈា​ម​មិន ...

ខន សាវិ
https://bit.ly/2YaJaVk

មន្ត្រីគ្រោង​បង្កើន​វគ្គ​បណ្ដុះ​បណ្ដាល​ពី​អនាម័យ​ ដល់​ម្ចាស់​អាហារដ្ឋាន

មន្ត្រី​សុខា​ភិបា​ល​​កាលពី​​ម្សិ​លមិ​ញ​បាន​បង្ហាញពី​គម្រោង បង្កើន​វគ្គ​បណ្តុះ​បណ្តាល​អនាម័យ​ចំណី​អាហារ​ដល់​ម្ចាស់​អាហារ​ដ្ឋាន​ឱ្យ​បាន​ ២​ ដង​ក្នុង ១ ខែ ចាប់​ពី​ខែ​នេះ​ទៅ​​ ខ​ណៈ​កា​រយល់​ដឹ​ង​ពី​អនា​ម័​យ​នៅ​មា ...

រី សុចាន់
https://bit.ly/2Y8D8o5

អ្នកជំងឺ​សុខភាព​ផ្លូវ​ចិត្តបាន​ប្តូរ​ទៅ​មជ្ឈមណ្ឌល​ថ្មី​

អ្នកជំងឺ​១២​នាក់​ដែល​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ត្រូវ​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវចិត្ត​ ដែល​ទើបនឹង​សាងសង់​ថ្មី​នៅ​ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​។​ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ក្រសួង​សង្គមកិច្ច​ ក្រសួងសុខាភិបាល​ និង​ក្រសួងមហាផ្ទៃ​។​ មជ្ឈមណ្ឌល​នេះ​មាន​ផ្ទៃដី​ទំហំ​ ៣​ ហិ​កតា ...

សែន ដាវិដ
https://www.khmertimeskh.com/50622648/mental-health-patients-relocated-to-new-centre/

៦ ខែ គ្រុនឈាម​កើត​ជាង ១ ម៉ឺន​ករណី ខណៈ​ក្រសួង​ត្រៀម​ទប់ទល់

រយៈ​ពេល ​៦ ​ខែ​ក្នុង​ឆ្នាំ​​នេះ ជំ​ងឺ​គ្រុន​ឈាម​បាន​កើត​ឡើង​ជាង​ ១ ​ម៉ឺន​ករណី​ ក្នុង​នោះ​មាន​មនុស្ស​ស្លាប់ចំនួន​ ២៤ ​នាក់​ ដែល​ជាកា​រ​កើន​ឡើង​ ៥ ​ដង​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ដែល​មា ...

សុទ្ធ គឹមសឿន
https://bit.ly/2LpYEOz

មន្ត្រីថា ជំងឺ​គ្រុន​ឈាម​កើន​ឡើង ៦ ដង ​នៅ​ខេត្ត​សៀមរាប

មន្ត្រី​ជំនាញ​បាន​លើក​ឡើង​ថា​ ក្នុងរយៈ​ពេល​​ ២៣​ សប្ដាហ៍​ក្នុង​ឆ្នាំ​នេះ​ អ្នក​​ជំងឺ​គ្រុន​ឈាមដែ​ល​មក​ព្យាបាល​​តាម​មន្ទីរពេទ្យ​ទាំង​អស់​ក្នុង​ខេត្ត​សៀម​រាប​គឺ​មាន​ជាង​ ៦ ពាន់​នាក់​ រីឯអ្នកស្លាប់​មាន ៨​ នាក់​ ដែល​តួ​លេខ​នេះ​បង្ហាញ​ពី ...

ខន សាវិ
https://bit.ly/2KF5Jeg

ជំងឺគ្រុនឈាម​សម្លាប់​មនុស្ស ៤ នាក់​ ក្នុង​ខេត្ត​ចំនួន ២ មន្ទីរ​សុខាភិបាល​បន្ត​ចុះ​បាញ់​ថ្នាំ​សម្លាប់​មូស

មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ​ និង​រតនគិរី ​បន្ត​ចុះបាញ់​ថ្នាំ​សម្លាប់​មូសខ្លា ​និងចែក​ថ្នាំ​អាបែត ​សម្លាប់​ដង្កូវ​ទឹក​ ជូនប្រជា​ពល​រដ្ឋ​ នៅតាម​មូលដ្ឋាន​ ខណៈ​អ្នកកើត​ជំងឺ​គ្រុន​ឈាម ​នៅ​ក្នុង​ខេត្ត​ទាំង​ ២ ​នេះ ​នៅបន្ត​កើតមាន​ជាបន្ត​បន្ទាប់ ​ដែល​គិត​តាំងពី​ខែ​ឧសភា ​មក​ដល់​ខែ ...

ឃុត សុភចរិយា
https://bit.ly/2I9Rj3p

ប្រព័ន្ធមន្ទីរពេទ្យ​ឌីជីថល ​ត្រូវ​បាន​ដាក់​ដំណើរការ​នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង

ក្រសួង​សុខាភិបាល ​ដាក់​ដំណើរការ​ប្រព័ន្ធ​មន្ទីរ​ពេទ្យ​ឌីជីថល​ ជា​លើក​ដំបូង​ ឈ្មោះ​ថា «ពេទ្យយើង» ជា​ផ្លូវការ​ពី​ម្សិលមិញ​ នៅ​ក្នុង​ទីតាំង​មន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នូវ​ការ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​រយៈពេល​មួយខែ​កន្លង​មក​ ដែល​ជំហាន​បន្ទាប់​ទៀត​នោះ ​នឹង​ត្រូវ ...

ឡុង គីមម៉ារីតា
https://bit.ly/2ET47cs

មន្ទីរ​ពេទ្យ​កុមា​រ​អង្គរ​ បារម្ភ​ចំពោះ​ការ​កើន​ឡើង​នៃ​ជំងឺ​គ្រុន​ឈាម

មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ មានការ​ព្រួយ​បារម្ភ អំពី​ករណីជំងឺ​គ្រុន​ឈាម​ធ្ងន់​ធ្ងរ នៅ​ខេត្ដ​សៀមរាប ខណៈ​ដែល​កុមារ​ចំនួន ២៦៥ នាក់ បាន​ឆ្លង​​មេរោគ​គ្រុន​ឈាមក្នុង​រយៈ​ពេ​ល​ប្រមាណ​ ២ ខែ​ចុង​ក្រោ​យ​នេះគឺ​មានការ​កើន​ឡើង​បើ​ប្រៀ​ប​ធៀ​​ប​ទៅ​នឹង​រយៈ​ពេល​ដូច ...

រី សុចាន់
https://bit.ly/2Kl67xB

តុលាការ​បើក​សវនាការ​​រឿង​គ្រូពេទ្យ​ព្យាបាល​ជំងឺ​តាម​ភូមិ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ១៧ នាក់​ ក្នុង​ចំណោម ១៤៨ នាក់​

គ្រូពេទ្យ​ចំនួន ១៧ នាក់ ក្នុងចំណោម ១៤៨ នាក់ ត្រូវបាន​សា​លាដំបូង​ខេត្ត​​ត្បូង​-​ឃ្មុំ​កោះហៅ​ឲ្យ​ចូល​​ឆ្លើយ​បំភ្លឺ​ក្នុង​សវនាការ​ កាល​ពីម្សិល​មិញ ពាក់​ព័ន្ធ​រឿង​ប្រកប មុខរបរ​ដើរ​​ព្យាបាល​ជំងឺ​ប្រជា​ពលរដ្ឋ​​នៅ​តាម​មូ​លដ្ឋាន​​ដោយ​​គ្មាន​​ច្បាប់​អនុញ្ញាត​ ខណៈ​គ្រូពេទ្យ​ចំនួន ១៣១ នាក់​ផ្សេងទៀត ត្រូវ ...

សុទ្ធ គឹមសឿន
https://bit.ly/2QuxdUk

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Uy8Cj
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!