រដ្ឋាភិបាល
ការកម្រិតពន្ធអាករ
កម្មវិធីគណនាពន្ធនឹងសម្ភោធនៅឆ្នាំក្រោយ
កម្មវិធីគណនាពន្ធដំបូងបង្អស់នឹងត្រូវសម្ភោធនៅឆ្នាំក្រោយ ដោយកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យការបង់ពន្ធតាមរយៈក្រុមហ៊ុននានាកាន់តែមានតម្លាភាព។ កម្មវិធីដែលត្រូវបានបង្កើតឡើងដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ គឺជា ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/31521/tax-app-launched-next-year/
ក្រុមហ៊ុនជាង៤០ទទួលអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ថ្លែងប្រាប់ខ្មែរថាមស៍ពេលកន្លងមក។ ខ្មែរថាមស៍/Fabient Mouret
ក្រុមហ៊ុនចំនួន៤៣ទទួលបានអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារលើកដំបូងពីអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយក្នុងការងារសម្រួលនិងធ្វើឲ្យមានតម្លាភាពដល់អ្នកជាប់ពន្ធក្នុងការប្រកាសពន្ធ។ការប្រគល់អាជ្ញាប័ណ្ណនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ និងពង្រីង ...
ជា វណ្ណៈ
http://bit.ly/2ey3m9J
ចំណូលពន្ធបានពីកាស៊ីណូក្នុងរយៈពេល ៩ខែ មានចំនួន ៣៧.៤ លានដុល្លារ
ចំណូលពន្ធបានពីកាស៊ីណូនៅកម្ពុជាដែលបានចុះបញ្ជីចំនួន ៦៩ បានកើនដល់ ៣៧.៤ លានដុល្លារ សម្រាប់រយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ ដែលចំនួននេះកើនបាន ៣៥.៥ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោង ...
ភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/casinos-pay-374m-tax-during-first-9-months
ប្រទេសកម្ពុជា និងចិននឹងចុះកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នាឆាប់ៗ
ប្រទេសកម្ពុជាឆាប់ៗនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពន្ធដ៏ទូលំទូលាយជាមួយប្រទេសចិនដែលនឹងការពារក្រុមហ៊ុនពីការបង់ពន្ធពីរដង។ នេះបើតាមមន្ត្រីពន្ធដារ។ ...
Kali Kotoski
http://bit.ly/2eTLTwe
អគ្គនាយកដ្ឋានគយ ប្រមូលពន្ធជាង ១លាន ដុល្លារអាមេរិកក្នុងរយៈ ៩ខែ ឆ្នាំ២០១៦
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធ និងអាករបានចំនួន ១.៣១៣លានដុល្លារអាមេរិក ក្នុងរយៈ ៩ខែ ឆ្នាំ២០១៦នេះ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ កើនឡើង ១៦ភាគរយ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2d6i76P
ក្រសួងមិនដាក់បញ្ជូលប្រាក់ឧបត្ថម្ភក្នុងមូលដ្ឋានគិតពន្ធ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចមិនដាក់បញ្ចូលប្រាក់ឧបត្ថម្ភដែលកម្មករ និយោជិតទទួលបានពីការបំពេញការងារទៅក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សរ៍ដោយអះអាងថាដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការ ...
Post Khmer
http://bit.ly/2dzi2Gv
រាជរដ្ឋាភិបាលប្រកាសមិនតំឡើងពន្ធរយៈពេល២ឆ្នាំ ប៉ុន្តែពង្រីកវិសាលភាពប្រមូលពន្ធ
រដ្ឋាភិបាលនឹងមិនមានផែនការតំឡើងពន្ធអត្រាពន្ធឬបង្កើតពន្ធថ្មីបន្ថែមទៀតនោះទេក្នុងរយៈពេល២ឆ្នាំទៅមុខប៉ុន្តែរដ្ឋាភិបាលនឹងពង្រីកវិសាលភាពក្នុងប្រមូលពន្ធក្នុងប្រទេស ពីព្រោះថា មានអ្នកជាប់ពន្ធភាគច្រើនមិនទាន់ដឹងពីសារៈសំខាន់នៃការបង់ពន្ធ។ នេះបើយោងតាមមន្ត្រី ជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងវេទិកាស្ដីពីពន្ធដារកាលពីម្សិលមិញថាគោលនយោបាយរដ្ឋាភិបាលនិងមិនតំឡើងពន្ធបន្ថែម បង្កើនអត្រាពន្ធបន្ថែមឬបង្កើតពន្ធថ្មីរហូតដល់ឆ្នាំ២០១៨ប៉ុន្តែកំណែទម្រង់ពន្ធដារនឹងពង្រីកឲ្យអស់សមត្ថភាពក្នុងការប្រមូលពន្ធពីព្រោះក្រុមហ៊ុនជាច្រើនមិនទាន់មកចុះបញ្ជីនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ នៅឡើយ។ ...
សុខ ចាន់
http://bit.ly/2cSUAmU
សម្រាប់រថយន្តស្លាកនគរបាល អត់ពន្ធ អត់បញ្ហា!
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើបញ្ឈប់ការចង់ប្រមូលពន្ធពីរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៤៧០ គ្រឿងដោយក្រសួងហិរញ្ញវត្ថុ និងបានផ្តល់នូវការលើកលែងពន្ធទៅលើរថយន្តទាំងនោះវិញ តាមសំណើររបស់ក្រសួងមហាផ្ទៃ។ ...
ម៉ិច ដារ៉ា
http://bit.ly/2cxgjzs
Nagaworld ឈានដល់កិច្ចព្រមព្រៀងពន្ធ
Nagaworld ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជី NagaCorp ដែលមានមូលដ្ឋាននៅហុង កុង បានឈានដល់កិច្ចព្រមព្រៀងបង់អត្រាពន្ធថ្មីជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើប្រតិបត្តិការមិនមែនល្បែង នេះបើអោយដឹងពីមន្ត្រីក្រសួងមួយរូប។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29693/nagaworld-reaches-tax-deal/
ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមគ្រោងដំណើរការដើម្បីកៀរគរចំណូល និងតម្លាភាព
ក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងពាណិជ្ជកម្មគ្រោងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មនិងបញ្ជីពន្ធដាររួមដើម្បីកើនប្រសិទ្ធភាពក្នុងការកៀរគរចំណូលពន្ធគ្រប់គ្រងទិន្នន័យសហគ្រាស និងសម្រួលដល់ការចុះបញ្ជីរបស់សហគ្រាស និងដើម្បីធ្វើឲ្យមានតម្លាភាពក្នុងការបង់ពន្ធ។ គម្រោងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីរួមគ្នានេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារបានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអនឡាញ សម្រាប់សហគ្រាស។ លោក សុខ សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមគ្រោងដាក់ឲ្យអនុវត្តនៅត្រីមាសទីមួយឆ្នាំ២០១៧ ហើយការចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមនេះ នឹងបង្កើនប្រសិទ្ធភាពប្រមូលចំណូលពន្ធ។ ...
ជា វណ្ណៈ
http://bit.ly/2cejQlJ
ក្រុមអ្នកផលិតកៅស៊ូចង់នាំឱ្យពន្ធនាំចេញត្រូវលុបចោល
ក្រុមអ្នកផលិតកៅស៊ូឯកជនមួយបានដាក់ញ្ញត្តិទៅរដ្ឋាភិបាលដើម្បីទម្លាក់ចោលពន្ធនាំចេញផលិតផលកៅស៊ូ ដែលលើកឡើងថា ការមិនយកពន្ធនាំចេញនៃវិស័យនេះអាចនឹងទាក់ទាញវិនិយោគិនបរទេសមកដំឡើងរោងចក្រកែច្នៃ។ ...
Post Staff
http://www.phnompenhpost.com/business/rubber-producers-want-export-taxes-scrapped
ក្រសួងបញ្ជាក់ពីការដំឡើងថ្លៃបង់ពន្ធ ទៅលើរថយន្តធុនធ្ងន់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថាការដំឡើងប្រាក់បង់ពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់គឺដើម្បីទ្រទ្រង់រាល់ការចំណាយក្នុងការថែទាំផ្លូវដែលត្រូវទទួលរងការខូចខាតដោយរថយន្តប្រភេទនេះ និងប៉ះប៉ូវនូវការលុបចោលការប្រមូលពន្ធលើត្រីចក្រយានយន្តគ្រប់ប្រភេទដែលមានកម្លាំង ១៥០ សេះ។ ...
ឡាយ សាមាន
http://bit.ly/2cAawwP
ក្រសួងសេដ្ឋកិច្ច ស្នើក្រសួងមហាផ្ទៃ ឲ្យរថយន្តស្លាកលេខ ន.ប បង់ពន្ធ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅក្រសួងមហាផ្ទៃ ណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់រថយន្តពាក់ស្លាកលេខនគរបាល ឬ ន.ប. ដែលគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះ។ យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកញ្ញា បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានណែនាំដល់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ឲ្យផ្អាកចាប់រថយន្តពាក់ស្លាកលេខ ន.ប. នៅតាមទីសាធារណៈជាបណ្ដោះអាសន្ន ដោយគ្រាន់តែអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្ត ន.ប. ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង។ ...
ប៉ិច សុធារី
http://bit.ly/2cfGBJM
រដ្ឋាភិបាល គ្រោងបង្កើនពន្ធបារី និងស្រាបៀរ ដើម្បីបង្កើនចំណូលទ្រទ្រង់ការងារបរិស្ថាន
រដ្ឋាភិបាលកម្ពុជា កំពុងពិចារណាបង្កើនពន្ធលើតម្លៃផលិតផលបារី និងស្រាបៀរដើម្បីបង្កើនចំណូលថវិកាសម្រាប់យកទៅគាំទ្រការងារការពារបរិស្ថាន។ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅក្នុងវេទិកាការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព កាលពីម្សិលមិញ បានថ្លែងថា ថវិកាដែលទទួលបានពីការបង្កើនពន្ធលើផលិតផលបារី និងស្រាបៀរ បន្ថែមនេះ នឹងអាចត្រូវប្រើសម្រាប់ការងារបរិស្ថាន ដោយមិនយកទៅប្រើប្រាស់ក្នុងសម្រាប់ថវិកាសម្រាប់បើកប្រាក់ខែដល់មន្ត្រីរាជការឡើយ។ ...
ជា វណ្ណៈ
http://bit.ly/2bBQiBK
ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទកើនជិត ១៩ភាគរយ
អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសរុបបានចំនួនប្រមាណ ៩៥៥,០០ លានដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទសម្រាប់រយៈពេល ០៧ខែ ឆ្នាំ២០១៦ កើនឡើងចំនួនប្រមាណ ១៥១,៩០ លានដុល្លារ កើនឡើង ១៨,៩១ភាគរយ។ នេះបើយោងតាមតួលេខរបស់អគ្គនាយកដ្ឋានពន្ធដារ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2b0kDru
មានការអំពាវនាវឱ្យត្រួតពិនិត្យលើពន្ធកៅស៊ូឡើងវិញ
ខណៈដែលតម្លៃកៅស៊ូធម្មជាតិមានការធ្លាក់ចុះដោយសារតែភាពយឺតយ៉ាវនៃសេដ្ឋកិច្ចសកលលោក និងការធ្លាក់ចុះនៃតម្រូវការសម្រាប់ផលិតបរិក្ខារ ប្រទេសកម្ពុជាគឺមានការលំបាកណាស់ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ ហើយក្រុមអ្នកផលិតកំពុងអំពាវនាវដល់រដ្ឋាភិបាលពិនិត្យឡើងវិញពីពន្ធនាំចេញកៅស៊ូ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/28028/call-to-revise-rubber-tax/
ការកើនឡើងនៃពន្ធលើប្រាក់ចំនេញបង្កើនចំណូលពន្ធដារនៅដើមឆ្នាំ២០១៦
អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធចំនួន ៨២៩លានដុល្លារក្នុងរយៈពេលពាក់កណ្តាលឆ្នាំនេះ ដែលជាកំណើន១៨ភាគរយច្រើនជាងរយៈពេលដដែលនៃឆ្នាំទៅមិញ ដែលនេះជាលទ្ធផលនៃការកើនឡើងនៃពន្ធលើប្រាក់ចំនេញ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ...
កម្ពុជាប្រមូលពន្ធគយជាង $៨០០ លាននៅត្រីមាសទី ១
ការប្រមូលប្រាក់ចំណូលពន្ធគយរបស់នាយកដ្ឋានគយ និងរដ្ឋាករ បានកើនឡើងជិត ២០ ភាគរយនៅឆមាសទី ១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីម្សិលមិញ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/29DBHEe
មន្ត្រីសង្គមស៊ីវិលស្នើឲ្យអគ្គនាយកដ្ឋានពន្ធដារ សម្រួលនីតិវិធីបង់ពន្ធបន្ថែម
រដ្ឋាភិបាលនឹងចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរសម្រាប់ឆ្នាំ ២០១៦ ចាប់ពីខែក្រោយខណៈមន្ត្រីសង្គមស៊ីវិលជំរុញឲ្យសម្រួលនីតិវិធីឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបង់ពន្ធ។ តាមសេក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ការប្រមូលនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ...
ស៊ន សារ៉ាត
http://bit.ly/28Se1vP
មជ្ឈមណ្ឌលទូទាត់ពន្ធថ្មី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាដែគូជាមួយធនាគារកម្ពុជាសាធារណៈភីអិលស៊ី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយកាលពីម្សិលមិញ ដើម្បីចាត់តាំងធនាគារនេះជាស្ថាប័នចម្បងមួយនៃក្រសួងដើម្បីប្រមូលពន្ធនៅទូទាំងប្រទេស។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26108/new-tax-payment-center/
ការប្រមូលពន្ធកើនបាន ២១.៦ភាគរយ
ការប្រមូលចំណូលពីពន្ធរបស់រាជរដ្ឋាភិបាលកើនដល់ចំនួនប្រមាណ ២១.៦ភាគរយនៅក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅ ដែលចំណូលពន្ធនេះបានបំពេញដល់ថវិកាជាតិបាន ៧០៨.២លានដុល្លារ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26024/tax-collection-goes-up-by-21-6-percent/
ប្រាក់ចំណូលពន្ធដារបំពេញថវិការបស់រដ្ឋ
ប្រាក់ចំណូលពន្ធដាររបស់រដ្ឋាភិបាលបានកើនឡើងយ៉ាងខ្លាំង ប្រហែល ២២ ភាគរយនៅក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានការប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចំនួនប្រមាណ ៧៦៣លានដុល្លារ។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25916/tax-revenue-fills-coffers-of-the-state/
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដឹកនាំដោយលោកឧញ៉ា គិត ម៉េង ជម្រុញឱ្យមានការពិនិត្យឡើងវិញពីអត្រាពន្ធ
អ្នកតំណាងវិស័យឯកជន កាលពីម្សិលមិញបានតវ៉ាថា ច្បាប់ពន្ធដារហួសសម័យរបស់កម្ពុជាមិនអាចឆ្លើយតបទៅនឹងតថភាពនៃបរិយាកាសពាណិជ្ជកម្មនៅកម្ពុជានាពេលបច្ចុប្បន្ននោះទេ ព្រមទាំងបានជម្រុញឱ្យអគ្គនាយកដ្ឋានពន្ធដារពិនិត្យឡើងវិញអំពីក្រមខណ្ឌគតិយុត្តិដើម្បីលើកកម្ពស់ការរីកចម្រើនវិស័យឯកជន។ ...
ហ័រ គឹមសាយ
http://www.phnompenhpost.com/business/royal-group-head-kith-meng-urges-tax-rate-revision
នាយកដ្ឋានពន្ធដារដាក់សម្ពាធឱ្យអ្នកនាំចេញចុះបញ្ជីលើការនាំចេញ-នាំចូល
នាយកដ្ឋានពន្ធដារបានប្រកាសនៅថ្ងៃទី២៧ខែឧសភាថា ពួកគេនឹងបញ្ចប់ការរៀបចំក្រដាសស្នាមសម្រាប់ក្រុមហ៊ុននាំចេញ-នាំចូលនិងបញ្ឈប់សកម្មភាពលក់ដូរនៅព្រំដែនប្រសិនបើឈ្មួញទាំងនោះមិនបានចុះបញ្ជីក្នុងប្រព័ន្ធពន្ធដារអនឡាញតាមកាលបរិចេ្ឆទកំណត់។ ...
Hor Kimsay
http://www.phnompenhpost.com/business/customs-pressures-exporters-register-gdt