រាជរដ្ឋាភិបាល​ប្រកាស​​មិន​តំឡើង​ពន្ធ​រយៈ​ពេល​២​ឆ្នាំ ប៉ុន្តែ​ពង្រីក​វិសាលភាព​ប្រមូល​ពន្ធ​

រដ្ឋាភិបាលនឹងមិនមានផែនការតំឡើងពន្ធអត្រាពន្ធឬបង្កើតពន្ធថ្មីបន្ថែមទៀតនោះទេក្នុងរយៈពេល២ឆ្នាំទៅមុខប៉ុន្តែរដ្ឋាភិបាលនឹងពង្រីកវិសាលភាពក្នុងប្រមូលពន្ធក្នុងប្រទេស ពីព្រោះថា មានអ្នកជាប់ពន្ធភាគច្រើនមិនទាន់ដឹងពីសារៈសំខាន់នៃការបង់ពន្ធ។ នេះបើយោងតាមមន្ត្រី ជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងវេទិកាស្ដីពីពន្ធដារកាលពីម្សិលមិញថាគោលនយោបាយរដ្ឋាភិបាលនិងមិនតំឡើងពន្ធបន្ថែម បង្កើនអត្រាពន្ធបន្ថែមឬបង្កើតពន្ធថ្មីរហូតដល់ឆ្នាំ២០១៨ប៉ុន្តែកំណែទម្រង់ពន្ធដារនឹងពង្រីកឲ្យអស់សមត្ថភាពក្នុងការប្រមូលពន្ធពីព្រោះក្រុមហ៊ុនជាច្រើនមិនទាន់មកចុះបញ្ជីនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ នៅឡើយ។ …

សុខ ចាន់
http://bit.ly/2cSUAmU