ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​ពន្ធដារ​រួម​គ្រោង​ដំណើរ​ការ​ដើម្បី​កៀរគរ​ចំណូល និង​តម្លាភាព

ក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងពាណិជ្ជកម្មគ្រោងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មនិងបញ្ជីពន្ធដាររួមដើម្បីកើនប្រសិទ្ធភាពក្នុងការកៀរគរចំណូលពន្ធគ្រប់គ្រងទិន្នន័យសហគ្រាស និងសម្រួលដល់ការចុះបញ្ជីរបស់សហគ្រាស និងដើម្បីធ្វើឲ្យមានតម្លាភាពក្នុងការបង់ពន្ធ។ គម្រោងដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីរួមគ្នានេះធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មនិងអគ្គនាយកដ្ឋានពន្ធដារបានដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីអនឡាញ សម្រាប់សហគ្រាស។ លោក សុខ សុភ័ក្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមគ្រោងដាក់ឲ្យអនុវត្តនៅត្រីមាសទីមួយឆ្នាំ២០១៧ ហើយការចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដាររួមនេះ នឹងបង្កើនប្រសិទ្ធភាពប្រមូលចំណូលពន្ធ។ …

ជា វណ្ណៈ
http://bit.ly/2cejQlJ