ក្រុមហ៊ុន​ជាង​៤០​ទទួល​អាជ្ញាប័ណ្ណ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ថ្លែង​ប្រាប់​ខ្មែរថាមស៍​ពេល​កន្លង​មក។ ខ្មែរថាមស៍/Fabient Mouret

ក្រុមហ៊ុន​ចំនួន​៤៣​ទទួល​បាន​អាជ្ញាប័ណ្ណ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​លើក​ដំបូង​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការងារ​សម្រួលនិង​ធ្វើ​ឲ្យ​មាន​តម្លាភាព​ដល់​អ្នក​ជាប់​ពន្ធ​ក្នុង​ការ​ប្រកាស​ពន្ធ។ការ​ប្រគល់​អាជ្ញាប័ណ្ណ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កំពុង​ធ្វើ​កំណែ​ទម្រង់ និង​ពង្រីង​ការ​ប្រមូល​ពន្ធ​ប្រកប​ដោយ​ប្រសិទ្ធភាព។​ ​ក្នុង​ចំណោម​ក្រុម ​៤៣ មាន​ក្រុមហ៊ុន​ចំនួន​ ១៨ ជា​ប្រតិបត្តិ​ករ ផ្តល់​សេវាកម្ម​គណនេយ្យ និង​ផ្តល់​សេវា​រត់ការ​ប្រកាស​ពន្ធ​ដល់​អ្នក​ជាប់​ពន្ធ ហើយ​ក្រុមហ៊ុន​ផ្សេង​ទៀត ជា​ថ្មី​ឯកត្តជន ដែល​ប្រលង​ជាប់​ផ្នែក​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ពី​សាលា​ជាតិ​ពន្ធដារ។​ …

ជា វណ្ណៈ
http://bit.ly/2ey3m9J