ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
និន្នាការអភិវឌ្ឍទីក្រុង
ទីលានប្រជាធិបតេយ្យថ្មីនឹងដាក់ឲ្យប្រើប្រាស់៣ខែទៀត
បើមិនមានការប្រែប្រួលនោះទេទីលានប្រជាធិបតេយ្យថ្មីនឹងត្រូវបានដាក់ឲ្យដំណើរការក្នុងរយៈពេល៣ខែខាងមុខនេះប៉ុន្តែទីតាំងថ្មីនេះត្រូវបានសាលារាជធានីភ្នំពេញដាក់ឈ្មោះថា«សួនច្បារប្រជាធិបតេយ្យ»ដែលអាចប្រើប្រាស់ជាប្រយោជន៍ច្រើន ក្រៅពីការប្រមូលផ្តុំតវ៉ា ឬធ្វើអ្វីមួយ។ ...
មុំ គន្ធា
http://bit.ly/2luoz7x
សាលាក្រុង គ្រោងដាក់កប៉ាល់លឿន២០គ្រឿងដឹកអ្នកដំណើរ
សាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំសេវាកប៉ាល់ល្បឿនលឿនចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនអ្នកដំណើរតាមដងទន្លេចម្ងាយជិត២៥គីឡូម៉ែត្រពីចំណុចស្ពានព្រែកព្នៅរហូតទៅដល់ក្រុងតាខ្មៅដើម្បីជួយរំដោះបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ...
ប៉ិច សុធារី
http://bit.ly/2k4ZcwG
JICA បន្តសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលនៅភ្នំពេញ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកា (JICA) នឹងចាប់ផ្តើមសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ ដើម្បីកសាងផែនការមេនៃអភិវឌ្ឍន៍ផ្លូវរថភ្លើងរាជធានីភ្នំពេញ ដែលនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង។ ...
ជា វណ្ណៈ
http://bit.ly/2liCIIJ
កម្ពុជានឹងក្លាយជាទីតាំងសក្តានុពលវិនិយោគ សម្រាប់វិនិយោគិនចិន
វាជាវេទិកាធុរកិច្ចកម្ពុជា-ចិន ដ៏ធំលើកដំបូងរបស់កម្ពុជាដែលបានទាក់ទាញក្រុមវិនិយោគិនចិនជាច្រើនរយនាក់មកទីក្រុងភ្នំពេញកាលពីម្សិលមិញដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍យ៉ាងរហ័ស ...
ចេង សុខហ័ង
http://bit.ly/2gSzZPR
ទីក្រុងមិត្តភាពកម្ពុជា-ចិន គ្រោងនឹងសាងសង់នៅរាជធានីភ្នំពេញ
ទីក្រុងមិត្តភាពកម្ពុជា-ចិន ដែលមានចំណាយទុនសាងសង់ចំនួន ១,៥ពាន់លានដុល្លារអាមេរិក គ្រោងសាងសង់នៅក្នុងទីក្រុងរណបលីយ៉ុងផាត់នៅភាគខាងជើងជាយភ្នំពេញ ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នា រវាងក្រុមហ៊ុនក្នុងស្រុក លី យ៉ុងផាត់ គ្រុប និងក្រុមហ៊ុនចិន CIMG (Zhong Ming Tou)។ នេះបើយោងតាមទូរទស្សន៍ PNN របស់លោក លី យ៉ុងផាត់ កាលពីពេលថ្មីនេះ។ ...
ជា វណ្ណៈ
http://bit.ly/2fUZ283
ទីផ្សារអចលនទ្រព្យអាស៊ានកំពុងស្វែងរកអ្នកវិនិយោគ
លោក Aliwassa Pathnadabutr នាយកគ្រប់គ្រងនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យថៃ CBRE បានមានប្រសាសន៍ថា វិស័យអចលនទ្រព្យលំនៅឋានសម្រាប់ជួលក្នុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលលទ្ធផលខ្ពស់បំផុតក្នុងចំនោមវិស័យផ្សេងទៀត ដែលមានចំនួន ៨ ភាគរយក្នុងមួយឆ្នាំ។ ...
Kanana Katharangsiporn
http://www.bangkokpost.com/business/news/1124901/asean-property-markets-beckon-investors
OCIC ជីកដីដាំបង្គោលរបងលើដីជម្លោះជាថ្មី ទោះពលរដ្ឋជំទាស់
កម្មកររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ OCIC កាលពីម្សិលមិញបានជីកដីដាំបង្គោលរបងលើដីភូមិសាជាថ្មីទៀតដែលជនរងគ្រោះចាត់ទុកថាជាការបំពានមកលើសិទ្ធិកាន់ទ្រព្យសម្បត្តិរបស់ពួកគាត់ខណៈជម្លោះកំពុងតែបន្តដោយមិនទាន់មានការ ...
ទូច សុខា
http://bit.ly/2eT2Vd5
វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ កំពុងតែអភិវឌ្ឍខ្លាំង
វិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងដោយមានការអភិវឌ្ឍគម្រោងថ្មីការរីកចម្រើនវិស័យទេសចរណ៍ខណៈខេត្តនេះត្រូវបានជ្រើសរើសរៀបចំជាកន្លែងមួយដើម្បីជាគំរូកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2eBv3RM
ប្រជាជនមូលដ្ឋានអំពាវនាវឲ្យរដ្ឋាភិបាល និងវិនិយោគិន នៅតំបន់ជាយក្រុងត្រូវគិតគូរអំពីផ្លូវថ្នល់ និងផ្លូវទឹក
ខណៈពេលដែលមានទឹកជំនន់កំពុងគំរាមកំហែងនៅតាមបណ្តាខេត្តនានា និងជាពិសេសនៅជាយរាជធានីភ្នំពេញ ប្រជាជននៅតាមមូលដ្ឋានជាច្រើនបានអំពាវនាវឲ្យរដ្ឋាភិបាល គួរពិនិត្យរាល់គម្រោងសាងសង់បុរី រោងចក្រ ឬគម្រោងផ្សេងៗ នៅតាមជាយទីក្រុងនេះគួរមានប្រព័ន្ធផ្លូវទឹក និងផ្លូវឲ្យ ...
មឿន ញាណ
http://bit.ly/2enCA4K
អ្នកជំនាញមានសុទិដ្ឋិនិយមអំពីតំបន់ស្វាយជ្រុំ ខណៈការសាងសង់បុរីបានចាប់ផ្តើមនៅតំបន់នេះ
តំបន់ស្វាយជ្រុំ ជាទីកន្លែងដែលរដ្ឋាភិបាលគ្រោង សាងសង់ស្ពានពីត្រើយខាងលិចនៃទន្លេមេគង្គ ឆ្ពោះទៅកាន់ត្រើយខាងកើតគឺនៅចំតំបន់នេះផ្ទាល់កំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគ ដែលធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នេះបានចាប់កញ្ជ្រោល ...
ស៊ីវ ម៉េង
http://bit.ly/2cMzWZL
សាលាក្រុង កំពុងសិក្សាសង់ស្ពានអាកាសនៅចោមចៅ
សាលារាជធានីកំពុងសិក្សាពីគម្រោងសាងសង់ស្ពានអាកាស ឬផ្លូវក្រោមដីនៅត្រង់ចំណុចរង្វង់មូលចោមចៅដើម្បីបញ្ចៀសការកកស្ទះចរចរណ៍ដែលកំពុងកើតមានសព្វថ្ងៃ។ ...
ទូច សុខា
http://bit.ly/2cwNojw
រាជរដ្ឋាភិបាលត្រូវការថវិកា៨០០លានដុល្លារអភិវឌ្ឍរថភ្លើងក្នុងរាជធានីភ្នំពេញ
រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាប្រមាណ៨០០លានដុល្លារដើម្បីប្រើប្រាស់លើគម្រោងរថភ្លើងបើកបរស្វ័យប្រវត្តិតភ្ជាប់ពីទីក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្របពេលដែលការសិក្សាលើគម្រោងនេះ រយៈពេលមួយឆ្នាំបញ្ចប់។ ការអភិវឌ្ឍប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល ដំបូងគេនៅក្រុងភ្នំពេញ ស្ថិតនៅក្រោមការសិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងជួយសម្រួលសេវាដឹកជញ្ជូននៅក្នុងទីក្រុង ដែលកំណើនប្រជាជនកំពុងកើនឡើង និងកាត់បន្ថយស្ទះចរាចរណ៍។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន កាលពីម្សិលមិញ ថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងស្វ័យប្រវត្ត ប្រសិនគម្រោងនេះ នឹងត្រូវអនុម័តឲ្យអភិវឌ្ឍន៍។ ...
ជា វណ្ណៈ
http://bit.ly/2cCy70Q
ភាពដែលអាចរស់បាននៅក្នុងរាជធានីភ្នំពេញនៅអន់ថយនៅឡើយ
យោងតាមការដាក់ចំណាត់ថ្នាក់ពិភពលោកប្រចាំឆ្នាំស្ដីពីភាពដែលអាច រស់នៅបាន(Global livability Ranking) ដែលចេញកាលពីម្សិលមិញដោយក្រុមអ្នកសេដ្ឋកិច្ចស្រាវជ្រាវនិងវិភាគ ស្ថានការណ៍ពិភពលោក (Economist Intelligence Unit) បានឱ្យដឹងថា អំពើពុករលួយដ៏រាលដាល ការគាំពារសុខភាពអន់ខ្សោយ និងកង្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បន្តធ្វើឱ្យរាជធានីភ្នំពេញស្ថិតក្នុងចំណោមក្រុងធំៗលើពិភពលោក ដែលមានស្ថានភាពរស់នៅពុំល្អប្រសើរ។ ...
Sonia Kohlbacher
http://www.cambodiadailykhmer.com/33736
ប្រទេសកូរ៉េខាងត្បូងនឹងសាងសង់ "Smart City" នៅកម្ពុជា
ប្រទេសកូរ៉េខាងត្បូងនឹងសាងសង់ទីក្រុងដែលមានប្រសិទ្ធិភាពខ្ពស់ និងលក្ខណៈបរិស្ថាននៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាចុងក្រោយបង្អស់ និងដើម្បីគាំទ្រដល់ប្រទេសអាស៊ីអាគ្នេយ៍នូវកម្មវិធីលំនៅដ្ឋានសាធារណៈ នេះបើឱ្យដឹងពីរដ្ឋាភិបាលកាលពីម្សិលមិញ។ ...
Yonhap
http://www.koreaherald.com/view.php?ud=20160815000280
ម៉ូតូកង់បីម៉ែត្រប្រជែងទីផ្សាររ៉ឺម៉កម៉ូតូធម្មតា
ម៉ូតូកង់បីម៉ែត្រលើកដំបូងក្នុងប្រទេសកម្ពុជាកំពុងប្រជែងនឹងគំរូអាជីវកម្មរ៉ឺម៉កកង់បីបែបប្រពៃណីនៅក្នុងទីក្រុងភ្នំពេញ ដែលតម្លៃធ្វើដំណើរជាធម្មតាត្រូវបានទូទាត់តាមរយៈការចរចារគ្នា ហើយអតិថិជនជាច្រើនជារឿយៗគិតថា ពួកគេត្រូវបានគិតថ្លៃខ្ពស់ជ្រុល។ ...
Matthieu de Gaudemar និង ហ៊ គឹមសាយ
http://bit.ly/2bh4UYo
របាយការណ៍ចុងក្រោយលើអចលនទ្រព្យនៅក្រុង ភ្នំពេញ បង្ហាញនូវ «ចំនួនលើសតម្រូវការដែលនឹងជិតកើតមាន»
នៅក្នុងរបាយការណ៍ចុងក្រោយបង្ហាញពីស្ថានភាពទីផ្សារអចលនទ្រព្យទីក្រុងភ្នំពេញ បានធ្វើឲ្យវិនិយោគិន និងរួមទាំងអ្នកដែលបានសម្លឹងឃើញផលចំណេញក្នុង ពេលអនាគតដ៏ខ្លីខាងមុខនោះ មានការព្រួយបារម្ភ។ ...
Alasdair Richards
http://bit.ly/2aNQYzL
ផ្លូវរូងក្រោមដី និងស្ពានអាកាសនឹងត្រូវបានសាងសង់នៅក្នុងរាជធានីភ្នំពេញ
ផ្នែកមួយនៃផ្លូវដែលនឹងត្រូវបានកសាងនៅក្រោមដី និងស្ពានអាកាសដែលបានរៀបចំកែលម្អថ្មីនៅក្បាលថ្នល់ប្រហែលនឹងអាចឱ្យប្រជាជនក្នុងក្រុងអាចធ្វើដំណើរបាន នេះបើយោងតាមប្រសាសន៍លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បើទោះបីក្រុមមន្ត្រីដែលធ្វើការជិតសិ្នទ្ធនឹងគម្រោងនេះ និយាយថាការសាងសង់នឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25863/tunnels--overpasses-to-be-built-in-capital/
ក្រុមហ៊ុនចិន គ្រោងធ្វើទីក្រុងរណបនៅកម្ពុជា ដែលអាចផ្ទុកប្រជាពលរដ្ឋជាង២លាននាក់
ក្រុមហ៊ុន Country Garden Holdings Company Limited ដែលមូលដ្ឋាននៅប្រទេសចិន គ្រោងនឹងវិនិយោគលើការសាងសង់ទីក្រុងទំនើបដែលអាចទទួលអ្នករស់នៅបានប្រមាណ ២ លាននាក់នៅកម្ពុជា។ លោក Yang Guoqiang ប្រធានក្រុមហ៊ុនខាងលើកាលពីសប្ដាហ៍មុនបានទៅទស្សនា និងបានប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីគោលដៅរបស់លោកក្នុងការវិនិយោគនៅកម្ពុជា។ ...
ស៊ុំ ម៉ាណេត
http://bit.ly/1TH0JPZ
ក្រុមហ៊ុនធំរបស់ម៉ាឡេស៊ីបើកផ្សារទំនើបជាលើកដំបូងនៅកម្ពុជា
ក្រុមហ៊ុនលក់រាយម៉ាឡេស៊ីធំមួយក្នុងចំណោមក្រុមហ៊ុនធំជាងគេនៅតំបន់អាស៊ី បានប្រកាសបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលការបើកសម្ពោធផ្សារទំនើប Grand City Mall ក្នុងរាជធានីភ្នំពេញ គឺជាផ្នែកមួយនៃការពង្រីកខ្លួនរបស់ក្រុមហ៊ុន ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/24085/malaysia---s-giant-opens-first-cambodia-supermarket/
កម្មវិធីផែនទីតាមទូរស័ព្ទដៃថ្មីនាំយកបញ្ហាប្រជាជនទៅកាន់សាលាក្រុង
កម្មវិធីទូរស័ព្ទថ្មីមួយត្រូវបានសម្ភោធឱ្យប្រើប្រាស់កាលពីម្សិលមិញ ក្នុងគោលបំណងប្រមូលព័ត៌មាន ទាក់ទងទៅនឹងទឹកជំនន់ កង្វះខាតអគ្គីសនីបំភ្លឺ ការកកស្ទះចរាចរ និងបញ្ហាផ្សេងទៀតដែលប៉ះពាល់ ក្នុងទីក្រុងភ្នំពេញ រួចចងក្រងលិទ្ធផលក្នុងផែនទីសម្រាប់ ...
Ben Paviour
https://www.cambodiadaily.com/news/111069-111069/
ផែនការដែលគេបានស្គាល់តិចតួចរបស់អ្នកស្រី Zaha Hadid ដើម្បីរចនារាជធានីភ្នំពេញ
មុនពេលនៃការស្លាប់របស់នាងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ស្ថាបត្យករសញ្ជាតិអង់គ្លេស លោកស្រី Zaha Hadid បានកំពុងធ្វើការដើម្បីជួយស្ថាបនាកម្ពុជាឡើងវិញ បន្ទាប់ពីសោកនាដកម្មដែលជាប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ដូចដែលមនុស្សគ្រប់គ្នាបានដឹង នាងបាន ...
ហ៊ុល រស្មី
http://www.voanews.com/content/zaha-hadid-little-known-plan-to-redesign-phnom-penh/3271325.html
រាជធានីដែលមានមនុស្សច្រើនតានតាប់ "ចាំបាច់ត្រូវការទីក្រុងរណបជាច្រើនទៀត"
សមាគមន៍សំណង់នៅកម្ពុជា កាលពីម្សិលមិញបានជំរុញឱ្យអាជ្ញាធររៀបគម្រោង និងអភិវឌ្ឍទីក្រុងរណបបន្ថែមទៀតដោយសារចំនួនប្រជាជននៅក្នុងរាជធានីកើនឡើងយ៉ាងឆាប់រហ័ស រួមទាំងការផ្តល់សេវា និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ...
ស៊ុំ ម៉ាណែត
ការសាងសាង់ខុនដូសម្រាប់លក់នៅតែបន្តកើនឡើង ខណៈពេលតម្លៃដីក្រុងភ្នំពេញកំពុងឡើងថ្លៃ
តម្លៃនៃទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញនៅតែបន្តឡើងខ្ពស់ក្នុងការទិញលក់ និងសម្រាប់ជួល នៅក្នុងកំឡុងត្រីមាសចុងក្រោយកាលពីឆ្នាំកន្លងទៅ ជាមួយគ្នានេះដែរ តម្លៃដីទូទាំងខ័ណ្ឌចំនួន៤ដែលស្ថិតនៅកណ្តាលទីក្រុងកំពុងកើនឡើងជាមធ្យម ៨,៤% តាំងពីត្រីមាសទី៣ នេះបើយោងតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ CBRE។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/22620/phnom-penh-land-prices--condo-sales-continue-to-surge/
Highland De’ Canal ដាក់ទុនវិនិយោគប្រមាណ$៨០លាន
គម្រោង Highland De’ Canal នៅខាងជើងជាយទីក្រុងភ្នំពេញ ដែលជាគម្រោងពុះដីឡូត៍លក់ដាក់សម្ពោធជាផ្លូវការជាមួយនឹងទុនវិនិយោគប្រមាណ៨០លានដុល្លារកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/1Q7dod5