គោលនយោបាយ និងការគ្រប់គ្រងសម្រាប់ស្ត្រី
សិទ្ធិស្ត្រី
សេចក្តីប្រកាសព័ត៌មានស្តីពីការប្រារព្ធទិវាអន្តរជាតិនារី ខួបលើកទី១១២
នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិល ដូចជា សហជីព សហព័ន្ធសហជីព អង្គការ និងសមាគមដែលកំពុងធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជាចំនួន ១៤ បានចេញសេចក្តីប្រកាសព័ត៌មានជូនដំណឹងដល់ ...
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក)
សេចក្តីប្រកាសព័ត៌មានស្តីពីការលើកកម្ពស់ និងការពារសិទ្ធិស្ត្រី
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងកិច្ចការនារីបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការលើកកម្ពស់ និងការពារសិទ្ធិស្ត្រី។ក្រសួងកិច្ចការនារីសូមសំដែងនូវការសោកស្តាយ និងមិនគាំទ្រដាច់ខាត ចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយ ...
ក្រសួងកិច្ចការនារី
លិខិតបើកចំហស្តីពីក្រុមអង្គការសង្គមស៊ីវិលស្នើដល់ក្រសួងពាក់ព័ន្ធចាត់វិធានការតឹងរឹងចំពោះទង្វើរបស់លោក ផែង វណ្ណៈ ដែលបានប្រើប្រាស់មាតិកាមិនសមរម្យ
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការអាក់សិនអេតកម្ពុជា បានចេញលិខិតបើកចំហស្តីពីក្រុមអង្គការសង្គមស៊ីវិលស្នើដល់ក្រសួងពាក់ព័ន្ធចាត់វិធានការតឹងរឹងចំពោះទង្វើរបស់លោក ផែង វណ្ណៈ ដែលបានប្រើប្រាស់មាតិកាមិនសមរម្យ ...
អង្គការអាក់សិនអេតកម្ពុជា
សេចក្ដីថ្លែងការណ៍រួម នៅក្នុងឱកាសនៃទិវានារីអន្តរជាតិឆ្នាំ២០២០ អង្គការសង្គមស៊ីវិលអំពាវនាវ ឱ្យរដ្ឋាភិបាលផ្តល់អាទិភាពលើសិទ្ធិស្ត្រី
នៅក្នុងឱកាសនៃទិវានារីអន្តរជាតិ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នេះ អង្គការសង្គមស៊ីវិល ដែលមានរាយនាមខាងក្រោម សូមទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពលើសិទ្ធិស្ត្រី តាមរយៈការចាត់ វិធានការបន្ទាន់និងជាក់លាក់ ក្នុងការអនុវត្ត ...
សំឡេងយើងដើម្បីសមភាពយេនឌ័រ
ម.ស.ម.ក៖ កម្ពុជាត្រូវគោរពសិទ្ធិស្វ័យសម្រេចសិទ្ធិសម្តែងមតិ អារម្មណ៍ និងជម្រើសរាងកាយរបស់ស្ត្រី
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សកម្មជនស្រ្តីដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រនៅកម្ពុជា បានចេញលិខិតចំហមួយជូនចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីមានការរិះគន់ទៅដល់ ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលស្តីពីការស្នើសុំជាថ្មីនូវដំណោះស្រាយលើបញ្ហាអាទិភាពចំនួន ១១ ចំណុចដើម្បីបញ្ឈប់អំពើហិង្សាដោយផ្អែកលើយេនឌ័រក្នុងពិភពការងារនិងការពារសិទ្ធិសេរីភាពមូលដ្ឋានរបស់កម្មករ
ដើម្បីចូលរួមយុទ្ធនាការ ១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៩ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍រួមរបស់សហជីព សមាគម និងអង្គការសង្គមស៊ីវិលចំនួន ២១ ស្ថាប័ន ដែលកំពុងបំពេញការងារដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិ ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
សេចក្តីថ្លែងការណ៍
ក្រសួងកិច្ចការនារីសម្តែងនូវការសោកស្តាយចំពោះការចេញនូវសេចក្តីថ្លែងការណ៍រួម របស់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ក្រោមចំណងជើងថា «រួមគ្នាលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្ត្រីពិតប្រាកដ» ទាក់ទងនឹងប្រសាសន៍នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដោយអះអាងថាមាន ...
ក្រសួងកិច្ចការនារី