Kampong Speu

ខេត្ត​កំពង់ស្ពឺ​ នឹង​ដាក់​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​សាធារណៈ​របស់​រដ្ឋ

ខេត្ត​កំពង់ស្ពឺ​អាច​ជា​ខេត្ត​ទី​ពីរ​បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ​លើ​ការ​ដាក់​ឲ្យ​មាន​សេវា​ដឹកជញ្ជូន​សាធារណៈ​តាម​រថយន្ត​ក្រុងក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះបន្ទាប់​ពី​ថ្នាក់​ដឹកនាំ​ខេត្ត​នេះ​បាន​ចុះ​អនុសញ្ញា​នៃ​ការ​យោគយល់​គ្នា(MoU)ជាមួយ​នឹង​ក្រុមហ៊ុន Brickston Cambodia លើ​ផ្នែក​ដឹកជញ្ជូន កាល​ពី​ព្រឹក ...

មុំ គន្ធា
http://bit.ly/2kzu1cP

កម្ពុជា​-វៀតណាម ​ចុះ​ហត្ថលេខា​សហការ​លើ​វិស័យ​ អក្សរ​សម្ងាត់

រដ្ឋាភិបាល​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍​មុន​បាន​ចុះ​ហត្ថលេខា​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ប្រទេស​កម្ពុជា​ក្នុង​កិច្ចសហប្រតិបត្តការ​ទេ្វ​ភាគី​ដើម្បី​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​លើ​វិស័យ​អក្សរ​សម្ងាត់​ចំនួន ៣០ នាក់​ហើយ​សន្យា​ផ្ដល់​ថវិកា ៧ ម៉ឺន​ដុល្លារ​សម្រាប់​ផ្គត់ផ្គង់​បច្ចេកទេស​ និង ៥៥ ម៉ឺន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​សាងសង់​អគារ ...

វង្ស សុខេង
http://bit.ly/2iGBYe4

ស្ថិតិ​ជនរងគ្រោះ​ ដោយសារ​មីន​​ នៅ​កម្ពុជា​បាន​ថយ​ចុះ​ច្រើន

កម្ពុជា​បង្ហាញ​ពី​មោទនភាព​​របស់​ខ្លួន​ក្នុង​ការងារ​បោស​សម្អាត​មីន​ទាំង​ក្នុង​ប្រទេស​ និង​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​ដោយ​ថា​កម្ពុជា​ធ្លាប់​តែ​មាន​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់មីន​​ប្រហែល​ ៤ ​ពាន់​នាក់​​ក្នុង​មួយ​ឆ្នាំ​ហើយ​ធ្លាក់​​មក​ត្រឹម​តែ ...

ទូច សុខា
http://bit.ly/2iBxXUJ

សហគមន៍​រក​ជំនួយ​ជីក​ស្រះ​ស្តុក​ទឹក​ឲ្យ​សត្វ​ព្រៃ​ផឹក ​បន្ទាប់ពី​អូរ​ធម្មជាតិ​ ត្រូវ​ក្រុមហ៊ុន​លុប​អស់

ប្រជាសហគមន៍​ក្នុង​ស្រុក​ថ្ពង​កំពុង​​តែ​អំពាវនាវ​រក​ថវិកា​ជាង ៤ ​ពាន់​​ដុល្លារ​ដើម្បី​​ជីក​ស្រះ​យក​ទឹក​សម្រាប់​សត្វ​ព្រៃ​ជិត​ផុត​ពូជ​ផឹក​ក្នុង​​រដូវ​ក្តៅ​នេះ បន្ទាប់ពី​ប្រភព​ទឹក​អូរ​ប្រមាណ​ជាង​​ ៥០ កន្លែង​ត្រូវ​បាន​បំផ្លាញ​​​ដោយ ...

ផាក់ ស៊ាងលី
http://bit.ly/2hUR7YM

NGO មួយ​ស្នើ ACU ឲ្យ​ស៊ើប​មន្ត្រី​ ៧ នាក់​ពី​រឿង​បទល្មើស​ព្រៃឈើ

មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ ៧​រូប​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ចុះ​ស៊ើប​អង្កេត​រឿង​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​មាន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់ និង​រឿង​បាត់​ឈើ​ដែល​បង្ក្រាប​បាន​នា​ពេល​កន្លង​មក។ ...

ផាក់ ស៊ាងលី
http://bit.ly/2hvO8GL

រមណីយដ្ឋានលំហែកាយដ៏ប្រណីត

ក្រុមហ៊ុន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​គ្រោង​នឹង​វិនិយោគ​ ៣​ លាន​ដុល្លារ​ ដើម្បី​អភិវឌ្ឍន៍​រមណីយដ្ឋាន​លំហែកាយ​ស្តង់ដារ​លំដាប់​ផ្កាយ​ប្រាំ​នៅ​លើ​ភ្នំ​គី​រី​រម្យ​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១១០​ គីឡូម៉ែត្រ​ ភាគ​ខាង​និរតី​នៃ​រាជធានី​ភ្នំពេញ​ ហើយ​ការ​សាងសង់​នឹង ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/32625/luxury-time-share-resort/

បញ្ហា​អនាម័យ​នៅ​តែ​ជា​ឧបសគ្គ​ដល់​ការ​នាំ​ចេញ​ផ្លែ​ស្វាយ ​ទៅ​កូរ៉េ​ខាងត្បូង

គម្រោង​នាំ​ចេញ​ផ្លែ​ស្វាយ​ទៅ​​កាន់​ប្រទេស​កូរ៉េ​របស់​កម្ពុជា​ស្ថិត​នៅ​​លើ​ផ្លូវ​វែង​ឆ្ងាយ​នៅ​ឡើយ ​បើ​ទោះ​បី​​ប្រទេស​ទាំង​ពីរ​បាន​ចុះ​អនុ​ស្សរ​​ណៈ​នៃ​​ការ​យោគ​យល់​គ្នា​ (MOU)​ កាល​​ពី​ឆ្នាំ ...

ចេង សុខហ័ង
http://bit.ly/2fnrtrZ

ក្រុមហ៊ុន​មក​ពី​ខេត្ត​ស៊ាងដុង ​ពង្រឹង​​ប្រតិបត្តិការ​អភិវឌ្ឍ​​កសិកម្ម​នៅ​កម្ពុជា

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រុមហ៊ុន​ធាន​រួយ ​(ខេមបូឌា) អេហ្គ្រីខលឆឺរ៉ល ខូបអបផឺរេសិន អេសអុីហ្សិត ដែល​ជា​ក្រុមហ៊ុន​មក​ពី​ខេត្ត​ស៊ាងដុង (Shangdong) ​ភាគ​ខាង​កើត​ប្រទេស​ចិន កាល​ពី​ម្សិលមិញ​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​គោល​បំណង​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ ...

សុខ ចាន់
http://bit.ly/2ekcArY

ជំនន់​ហូរ​ច្រោះ​ទំនប់​ព្រែក​ត្នោត ​ធ្វើឲ្យ​ផ្នែក​ខ្លះ​នៃ​រាជធានី និង​ខេត្ត​កណ្ដាល ​ប្រឈម​ការ​លិច​លង់

ជំនន់​ទឹក​ភ្លៀង​ និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ខេត្ត​កំពង់ស្ពឺ​កំពុង​គំរាម​កំហែង​ដែល​អាច​ជន់លិច​លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុង​​ខេត្ត​កណ្ដាល​ និង​រាជធានី​ភ្នំពេញ​បន្ទាប់ពី​ទំនប់​សណ្ដ​ស្ទឹង​ព្រែកត្នោត​មួយ​កន្លែង​ត្រូវ​បាន​ទឹក​ហូរ​បុកបាក់​ និង​មួយ​កន្លែង​ទៀត​កំពុង ...

ឃុត សុភចរិយា
http://bit.ly/2dwBPan

ហាម​ឡាន​ធំ​បើក​តាម​ផ្លូវ​ជាតិ​លេខ​ ៤ ​ខណៈ​ទឹកជំនន់​បាន​ហូរ​កាត់​ផ្លូវ

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​កាលពី​​ព្រឹក​ម្សិលមិញ​បាន​ចេញ​បម្រាម​ជា​បន្ទាន់​មួយ​ដោយ​ហាមឃាត់​រថយន្ត​ដឹក​ទំនិញ​ធំៗ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​ ៤ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏សំខាន់​នេះ​ឡើយ​ដោយ​បង្វែរ​ឲ្យ​ទៅ​ធ្វើ​ចរាចរណ៍​នៅ​តាម ...

ឃុត សុភចរិយា
http://bit.ly/2eHsfDi

អាជ្ញារ​​រឹបអូស​បាន​ឈើ​ខុស​ច្បាប់​ជាច្រើន​ដុំ​នៅ​លើ​ដី​​​របស់​​ក្រុមហ៊ុន​ចម្ការអំពៅ​មួយ​ជាថ្មី​ម្តងទៀត

អាជ្ញាធរក្នុងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញបានរឹបអូសឈើជាង១.០០០ដុំនៅលើដីចម្ការអំពៅមួយកន្លែងដែលកាន់កាប់ដោយជនជាតិចិន ដោយកត់សម្គាល់ឱ្យឃើញជាលើកទី៣ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានរកឃើញមានឈើខុសច្បាប់កាលពីឆ្នាំកន្លងមក។ ក្រុមមន្ត្រីមូលដ្ឋានមិនបានធ្វើការពន្យល់ពីមូលហេតុដែលរោងអារឈើនៅនឹងកន្លែងរបស់ក្រុមហ៊ុនចម្ការអំពៅនេះនៅប្រតិបត្តិនៅឡើយ បន្ទាប់ពីការរឹបអូសកាលពីលើកមុនៗឡើយ។ ...

អូន ភាព
http://www.cambodiadailykhmer.com/34687

កម្មករ​ប្រមាណ ៨០០ ​នាក់​នៅ​កំពង់ស្ពឺ និង​កណ្ដាល​បាត់បង់​ការងារ

កម្មករបណ្តុះកូនឈើម៉ៃសាក់របស់ក្រុមហ៊ុន Grandis ស្ថិតនៅខេត្តកំពង់ស្ពឺប្រមាណ ៣០០ នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយសារក្រុមហ៊ុនគ្មានការងារឲ្យធ្វើខណៈកម្មករនៅរោងចក្រ Great Honor ជិត ៥០០ នាក់នៅខេត្តកណ្តាលបាននាំគ្នាតវ៉ាបិទផ្លូវដោយសារថៅកែរត់ចោលរោងចក្រ។ ...

សែន ដាវីត
http://bit.ly/2d0N9KQ

ក្រុមទាហានត្រូវបានចល័តដើម្បីបំបែកក្រុមកសិករដែលរានដីព្រៃរដ្ឋ

អភិបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃអង្គារ៍បានបញ្ជាទាហាន ១០ នាក់ ដើម្បីជួយដល់ក្រុមមន្ត្រីបរិស្ថានមួយក្រុមដែលប្រឈមមុខជាមួយនឹងក្រុមកសិករត្រាចរដែលកំពុងរានដីព្រៃរដ្ឋនៅក្នុងខេត្ត។ ...

អូន ភាព
https://www.cambodiadaily.com/news/troops-mobilized-disperse-farmers-clearing-state-forest-117983/

សមាគម​ស្ករត្នោត​កំពង់ស្ពឺ ​រំពឹង​ថា អឺរ៉ុប ទទួល​ស្គាល់

សមាគមស្ករត្នោតកំពង់ស្ពឺបានរំពឹងថាសហគមន៍អឺរ៉ុបនឹងទទួលស្គាល់ផលិតផលស្ករត្នោតជាផលិតផលសម្គាល់ភូមិសាស្ត្រទីពីរបន្ទាប់ផលិតផលម្រេចកំពត នៅក្នុងចុងឆ្នាំនេះ ក្រោយពេលសហគមន៍អឺរ៉ុប ផ្ញើលិខិតឆ្លើយតបនឹងក្រសួងពាណិជ្ជកម្ម និងសមាគមស្ករត្នោតកំពង់ស្ពឺ។ លោក សុក សារ៉ង ទីប្រឹក្សានៃសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានប្រាប់ ខ្មែរថាមស៍ ថា ក្រសួងពាណិជ្ជកម្ម សមាគមស្ករត្នោតកំពង់ស្ពឺក្រោមការជួយជ្រោមជ្រែងពីអង្គការ FAO និង AFD បានដាក់ពាក្យស្នើសុំចុះបញ្ជីផលិតផលស្ករត្នោតកំពង់ស្ពឺ ជាផលិតផលសម្គាល់ភូមិសាស្ត្រពីសហគមន៍អឺរ៉ុប នៅក្នុងខែកក្កដា ឆ្នាំនេះ ហើយសហគមន៍អឺរ៉ុប ក៏បានឆ្លើយតបភ្លាមៗផងដែរ អំពីការទទួលបានពាក្យស្នើសុំពីកម្ពុជា។ សហគមន៍អឺរ៉ុប កំពុងតែត្រួតពិនិត្យទៅលើពាក្យស្នើសុំនោះ។ ...

សុខ ចាន់
http://bit.ly/2bW7cv4

អ្នក​កំពង់ស្ពឺ​សុំ​ឲ្យ​ក្រសួង​ជួយ​ពី​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា​ លីយ៉ុងផាត់

ប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ធ្វើដំណើរមកពីស្រុកចំនួនពីរនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្របានមកប្រមូលផ្ដុំគ្នានៅមុខក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ដើម្បីស្នើដល់រដ្ឋមន្រ្តីក្រសួងនេះឲ្យជួយអន្តរាគមន៍ពីរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេជាមួយនឹងក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ខណៈក្រុមហ៊ុនដោះស្រាយមិនទាន់ចប់។ ...

សែន ដាវីត
http://bit.ly/2b8mJWT

ជនជាតិ​ភាគតិច​ស្នើ​​រដ្ឋាភិបាល​ ជួយ​បង្កើន​សេវា​អប់រំ

នៅក្នុងឱកាសប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលើកទី ២២ ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាបានស្នើដល់រដ្ឋាភិបាលឲ្យគាំទ្រពួកគាត់លើវិស័យអប់រំដោយធ្វើយ៉ាងណាត្រូវជួយជ្រោមជ្រែងកូនចៅរបស់គាត់ឲ្យអាចរៀនដល់ថ្នាក់ឧត្តមសិក្សាឲ្យបានកាន់តែច្រើន។ ...

ទូច សុខា
http://bit.ly/2aUrVvv

លោក​ ហ៊ុន សែន៖ គ្មាន​ការ​ដោះដូរ​បេនឡាន និង​គម្រោង​អាកាស​យានដ្ឋាន​ក្នុង​ខេត្ត​កំពង់ស្ពឺ​

លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាឲ្យលុបចោលរាល់ឯកសារទាំងអស់ដែលទាក់ទងទៅនឹងការផ្លាស់ប្ដូរបេនឡាននៅក្នុងខេត្តកំពង់ស្ពឺនិងបានបដិសេធថាមិនមានផែនការលើការសាងសង់អាកាសយានដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ នោះទេ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលលោកនាយករដ្ឋមន្ត្រីបានចុះជួបជាមួយមន្ត្រីប៉ូលិស និងកងរាជអាវុធហត្ថនៅក្នុងខេត្តកំពង់ស្ពឺ។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aMDV4e

រថយន្តដឹក​​​កម្មករ​​​​​​កាត់​​​ដេរ​​​ឆ្ពោះ​​​ទៅ​​​រោងចក្រ​​​ក្រឡាប​​​់ក្នុង​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បណ្តាល​​​ឲ្យ​​​របួស​​​៣៩​​​នាក់​​​​​​

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា រថយន្តដឹកកម្មករមួយគ្រឿងដែលធ្វើដំណើរទៅរោងចក្រក្នុងខេត្តកំពង់ស្ពឺបានក្រឡាប់កាលពីម្សិលមិញ ពេលព្យាយាមគេចរថយន្តមួយគ្រឿងទៀតដែលបើកឆ្លងផ្លូវដោយបណ្តាលឲ្យស្ត្រី៣៩នាក់រងរបួសក្នុងនោះមានជាង១០បានបាក់ដៃ និងបាក់ជើង។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/33433

នាយក​រដ្ឋមន្ត្រី​ចែក​ស្ទីគ័រ​ចំណាំង​ប្លាត​​​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍

ក្នុងយុទ្ធនាការចែកស្ទីគ័រចំណាំងប្លាតពន្លឺចំនួន៣លាន៤សែនបន្ទះ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់ កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមាជិកគណបក្សប្រជាជនកម្ពុជា ចុះចែកស្ទីគ័រនេះ ឲ្យដល់ផ្ទះប្រជាពលរដ្ឋផ្ទាល់តែម្តង និងបានព្រមានចាប់ខ្លួនមន្ត្រីណា ដែលយកលុយពីប្រជាពលរដ្ឋ។ ...

ប៉ិច សុធារី
http://bit.ly/2aHnJkB

មនុស្ស​៦​នាក់​រង​របួស និង​ផ្ទះ​ជាង​៤០​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​កំពង់ស្ពឺ

យ៉ាងហោចណាស់មានមនុស្សចំនួន៦នាក់ដែលក្នុងនោះក្មេងប្រុសអាយុ១ខួបម្នាក់បានរងរបួសនិងលំនៅឋានជាង៤០ខ្នងផ្សេងទៀតត្រូវបានបំផ្លាញដោយសារភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់កើតឡើងនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីចុងសបា្តហ៍នេះ។ ...

មុំ គន្ធា
http://bit.ly/2anosdP

អដ្ឋិធាតុ​យុទ្ធ​ជន​វៀតណាម​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​វិញ​

កាលពីថ្ងៃអង្គារនេះ សារព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ អដ្ឋិធាតុចំនួន ៧៤៨ កញ្ចប់ ដែលជារបស់យុទ្ធជនវៀតណាម ដែលបានស្លាប់នៅក្នុងប្រទេសកម្ពុជា រវាងឆ្នាំ១៩៧៩ និងឆ្នាំ១៩៨៩ ត្រូវបានដឹកបញ្ជូនទៅប្រទេសកំណើតវិញ។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/27760/vietnamese-military-remains-get-repatriated/

នាយករដ្ឋមន្ត្រីមានប្រសាសន៍ថាការចិញ្ចឹមត្រីកំពុងធ្លាក់ចុះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រុញប្រជាជនកម្ពុជាចូលរួមក្នុងការអភិវឌ្ឍការផលិតត្រីទឹកសាបឱ្យបានច្រើន ដូច្នេះពួកគេមិនចាំបាច់ពឹងលើការចាប់ត្រីពីក្នុងទន្លេសាប មេគង្គ និងទន្លេបាសាក់តែមួយមុខសម្រាប់ជាធ្វើជាអាហារនោះទេ។ ...

សុខ ចាន់
http://www.khmertimeskh.com/news/26778/pm-says-fish-stocks-falling/

ប្រជាពលរដ្ឋ​ផ្លាស់​ទី​មាន​ផល​លំបាក​បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អំពៅ

ក្នុងឆ្នាំ២០១០ ប្រជាជនច្រើនជាង១,៥០០គ្រួសារក្នុងស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺត្រូវបានផ្លាស់ទីចេញពីដីរបស់ពួកគេដែលបានតាំងទីលំនៅតាំងពីការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩មកម្ល៉េះ ដើម្បីផ្តល់ដីនេះទៅកាន់ក្រុមហ៊ុនអំពៅភ្នំពេញមួួយសម្រាប់ការដាំដំណាំខ្នាតធំ។ ...

Jack Davies និង ប៊ុនសេងគង់
http://www.phnompenhpost.com/national/sugar-companys-compensation-deals-leave-families-bitter-kampong-speu

ក្រុម​អន្ធពាល​លួច​យក​សំលៀក​បំពាក់​ពី​រោងចក្រ​ចំនួន​ ៣,០០០​អាវ​

កាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានធ្វើការស្វែងរកក្រុមអន្ធពាលដែលបានលួចឆ្លងតាមជញ្ជាំងនៃរោងចក្រក្នុងខេត្តកំពង់ស្ពឺមុនពេលលួចយកសំលៀកបំពាក់ចំនួន៣០០០អាវ នេះបើយោងតាមពាក្យសម្តីរបស់នគរបាល។ ...

ប៊ុត គីមសាយ
https://www.cambodiadaily.com/news/nearly-3000-shirts-stolen-in-factory-heist-113434/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

5cmU8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!