Pursat
រដ្ឋមន្ត្រីមហាផ្ទៃ និងកសិកម្មប្រើឧទ្ធម្ភាគចក្រពិនិត្យបទល្មើស
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីព្រឹកម្សិលមិញបានជិះឧទ្ធម្ភាគចក្រទៅកាន់តំបន់បឹងទន្លេសាបដើម្បីត្រួតពិនិត្យពីករណីបទល្មើសនេសាទ និងបទល្មើសផ្សេងទៀត បន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវរវាងសមត្ថកិច្ចជលផល ...
ឃុត សុភចរិយា
http://bit.ly/2jzerK0
ក្រសួងអំពាវនាវមានការប្រុងប្រយ័ត្នឆ្លងជំងឺផ្តាសាយបក្សី
សត្វមាន់រស់និងងាប់ជិត២០០០ក្បាលដែលឈ្មួញដឹកឆ្លងដែនមកពីប្រទេសថៃ ដោយខុសច្បាប់ ត្រូវអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ និងមន្ត្រីជំនាញខេត្តពោធិ៍សាត់ចាប់ឃាត់ទុកកាលពីថ្ងៃល្ងាចថ្ងៃទី១៤ ខែមករា នៅចំណុចស្រុកបាកានខេត្តពោធិ៍សាត់ស្របពេលដែលក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ ...
ប៉ិច សុធារី
http://bit.ly/2jmOBfl
ជំនន់ទឹកភ្លៀងដ៏កម្រ ប៉ះពាល់ស្រូវច្រើននៅ ពោធិ៍សាត់ រីឯខេត្តផ្សេងប៉ះតិចតួច
ស្រូវទុំរាប់រយ ហិកតា និងដំណាំរួមផ្សំជាច្រើនហិកតាព្រមទាំងផ្ទះសំបែងជាច្រើនខ្នងរបស់ពលរដ្ឋនៅស្រុក ភ្នំក្រវាញ ក្រុង ពោធិ៍សាត់ និងស្រុក កណ្ដៀង ដែលនៅតាមបណ្ដោយដងស្ទឹង ពោធិ៍សាត់ បានរងការជន់លិចនិងប៉ះពាល់យ៉ាងខ្លាំង ដោយសារឥទ្ធិពលភ្លៀងនៃ ...
ឃុត សុភចរិយា
http://bit.ly/2gVZHCK
សមត្ថកិច្ចខេត្តពោធិ៍សាត់ បង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅទន្លេសាប
កម្លាំងសមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់បានបើកយុទ្ធនាការមួយសបា្តហ៍ក្នុងការចុះបង្ក្រាបបទល្មើសនេសាទជាទ្រង់ទ្រាយធំនៅលើផ្ទៃបឹងទន្លេសាបចាប់ពីចំណុចកំពង់ហ្លួងក្នុងស្រុកក្រគរទៅដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំងដោយបានរឹបអូស និងកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើន ...
ប៉ិច សុធារី
http://bit.ly/2gX6NKW
ការកាប់ឈើនៅតែបន្តកើតឡើងនៅភ្នំក្រវាញ
ខណៈដែលរដ្ឋាភិបាលកំពុងតែធ្វើការផ្ទេរមន្ត្រីរដ្ឋបាលព្រៃឈើដើម្បីបង្កើនប្រសិទ្ធភាពការងារនោះអង្គការក្រៅរដ្ឋាភិបាលបានរកឃើញឈើប្រមាណជា ៥០ ម៉ែត្រគុបនៅក្នុងតំបន់ជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់។ មន្ត្រី ៥ នាក់របស់អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានកំពុងតែចុះអង្កេតបទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញចាប់តាំងពីថ្ងៃអង្គារម្សិលម៉្ងៃ។ ក្នុងនោះពួកគេបានរកឃើញឈើប្រណីត និងឈើប្រភេទលេខ ១ នៅជាច្រើនកន្លែងនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ដែលមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រពីភូមិអ្នកស្រុក។ ...
ផាក់ ស៊ាងលី
http://bit.ly/2bPSW4d
ពេលវេលាអស់សង្ឃឹមសម្រាប់កសិករកម្ពុជា
ភ្លៀងធ្លាក់លើកដំបូងនៅកម្ពុជាឆ្នាំនេះមិនទាន់មកដល់ទេ រហូតដល់ដើមខែមិថុនាសម្រាប់ខេត្តពោធិ៍សាត់ ដែលជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលដីតំបន់នេះមើលទៅឡើងក្រាំង និងស្ងួតហួតហែងនៅក្នុងពេលដែលជារដូវមាមារញឹកនឹងការដាំដុះ។ គ្រោះរាំងស្ងួតដ៏អាក្រក់នេះ រដ្ឋាភិបាលបានរៀបរាប់ថាវាមានស្ថានភាពអាក្រក់ខ្លាំងដូចដែលធ្លាប់បានកើតឡើងក្នុងឆ្នាំ ១៩៧៩ បន្ថែមពីនេះជាមួយនឹងការខ្សត់ភ្លៀងធ្លាក់កាលពីឆ្នាំមុនផង ដែលក្នុងស្ថានភាពនេះកសិករបានទទួលទឹកសម្រាប់ផឹកដែលបានផ្ដល់ដោយរដ្ឋាភិបាលជំនួសការផ្តល់ទឹកដើម្បីស្រោចស្រប់ដំណាំរបស់ពួកគេទៅវិញ។ ...
Ana Salvá
http://thediplomat.com/2016/08/desperate-times-for-cambodias-farmers/
ថៃ បាញ់ខ្មែរស្លាប់ម្នាក់ ខណៈកំពុងនាំគ្នាចូលកាប់គ្រញូង
ទាហ៊ានថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរមួយរូបពីខេត្តបាត់ដំបន់ខណៈពេលដែលគាត់បានឆ្លងព្រំដែនដោយលួចលាក់ជាមួយមនុស្សចំនួន៦នាក់ទៀតដើម្បីទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃកាលពីយប់ថ្ងៃពុធ។ ...
ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/rosewood-logger-shot-dead-by-thai-soldiers-115757/
កម្មករកសិដ្ឋានបង្កាត់ពូជសត្វស្វាទទួលយកកំណើនប្រាក់ខែ១៦ដុល្លារ
កម្មកររបស់កសិដ្ឋានបង្កាត់ពូជសត្វស្វាមួយដែលរងការរិះគន់នៅក្រុងពោធិសាត់និងបានធ្វើបាតុកម្មនៅដើមសប្តាហ៍នេះក្នុងការទាមទារតំឡើងប្រាក់បៀរវត្តន៍កាន់តែខ្ពស់ជាងមុន បានទទួលយកកំណើនប្រាក់ខែ១៦ដុល្លារក្នុងមួយខែដែលបានផ្តល់ជូន នេះបើយោងតាមពាក្យសម្តីរបស់អាជ្ញាធរបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។ ...
Phan Soumy
https://www.cambodiadaily.com/news/monkey-farm-workers-accept-16-pay-raise-115492/
ការតវ៉ានៅកសិដ្ឋានចិញ្ចឹមនិងនាំចេញសត្វស្វា
មានកម្មករជាង ១០០នាក់ធ្វើកូដកម្មនៅមុនក្រុមហ៊ុន Vanny Bio-Research នៅក្នុងក្រុងពោតិ៍សាត់បានយល់ព្រមចូលធ្វើការវិញកាលពីម្សិលមិញបន្ទាប់ពីអ្នកសម្របសម្រួលបានសន្យារថានឹងស្វែងរកដំណោះស្រាយសមរម្យមួយសម្រាប់ការស្នើរសុំតំឡើងប្រាក់ឈ្នួល។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុននេះចិញ្ចឹម និងថែទាំសត្វស្វាប្រមាណពី ៣០,០០០ ទៅ ៤០,០០០ក្បាល សម្រាប់នាំចេញទៅលក់ឱ្យក្រុមហ៊ុនស្រាវជ្រាវ និងក្រុមហ៊ុនឱសថនានានៅសហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងនៅអឺរ៉ុប។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/27154/protest-at-pursat---s-monkey-business-factory/
ពលករខ្មែរ ប្តឹងក្រុមហ៊ុនអាហារសមុទ្រថៃ និងអាមេរិក ដើម្បីឲ្យបញ្ឈប់កេងប្រវ័ញ្ចកម្លាំងពលកម្ម
ស្ថិតនៅក្នុងភូមិដ៏ស្ងាត់ជ្រងំនៅក្នុងខេត្តពោធិ៍សាត់ផ្ទះធ្វើអំពីថ្មដែលមានដើមឈើនៅជុំវិញរបងធ្វើអំពីឫស្សីលោកកែវរដ្ឋាដែលជនរងគ្រោះនៃការជួញដូរមនុស្សធ្វើការឲ្យក្រុមហ៊ុនថៃឈ្មោះផាត់ថាណា ស៊ីហ៊្វូត អង្គុយសម្លឹងទូរស័ព្ទ SAMSUNG របស់ខ្លួន។ ការសម្លឹងមើលនេះមិនមែនទូរស័ព្ទគាត់ប្លែកនោះទេ តែគាត់កំពុងទន្ទឹងរង់ចាំក្រែងមានអ្នកទូរស័ព្ទមកប្រាប់អំពីលទ្ធផលដែលលោក និងជនរងគ្រោះនៃការជួញដូរមនុស្ស៦នាក់ផ្សេងទៀតបានដាក់ពាក្យប្ដឹងក្រុមហ៊ុនធំៗចំនួន៤ របស់អាមេរិក និងថៃ ពីបទជួញដូរមនុស្ស និងបង្ខំឲ្យពួកគាត់ធ្វើការនៅរោងចក្រផលិតអាហារគ្រឿងសមុទ្រមួយក្នុងប្រទេសថៃ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/28TgdDG
ការបង្រ្កាបការនេសាទខុសច្បាប់នៅលើបឹងទន្លេសាប
មន្ត្រីជលផលកំពុងព្យាយាមបង្ក្រាបការនេសាទខុសច្បាប់នៅតាមបណ្តោយ ដងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ ស្រុកក្រគរ បានលើកឡើងពីតម្រូវការក្នុងការអភិរក្សធនធានសម្រាប់សហគមន៍មូលដ្ឋានដែលមានជីវភាពរស់នៅពឹងផ្អែកលើការ នេសាទ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25821/illegal-fishing-crackdown-on-tonle-sap/
ការដោះមីនបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ដោយសារប្រើប្រាស់ឧបករណ៍មិនត្រឹមត្រូវ
អ្នកដោះមីនម្នាក់ក្នុងខេត្តពោធិ៍សាត់ត្រូវបានស្លាប់កាលពីចុងខែមុនបន្ទាប់ពីបានប្រើប្រាស់ឧបករណ៍មិនត្រឹមត្រូវក្នុងការសម្អាតចំការមីនK-5 ខណៈពេលដែលលោកកំពុងធ្វើការបំផ្ទុះមួួយ នេះបើយោងតាមការសើុបអង្កេតដំណាក់កាលដំបូងរបស់ អង្គការHALO Trust ដែលបុរសនេះកំពុងបម្រើការងារ។ ...
Peter Ford
https://www.cambodiadaily.com/news/pursat-demining-death-caused-by-use-of-incorrect-equipment-112460/
ចាប់ខ្លួនអ្នកផលិតប្រេងម្រះព្រៅខុសច្បាប់
កសិករ ពីរនាក់ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសកាលពីម្សិលមិញ បន្ទាប់ពីប៉ូលីសបានរកឃើញប្រេងម្រះព្រៅប្រមាណ ១០០លីត្រជាងនៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងភូមិ សាលាគំរូ ឃុំផ្ទះព្រៃ ខេត្តពោសាត់ នេះបើយោងតាមលោក ...
ប៊ុត រស្មីគង្គារ
http://www.khmertimeskh.com/news/24716/illegal-oil-leads-to-arrests/
មានមនុស្សស្លាប់២នាក់និងផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ
យ៉ាងហោចណាស់មានមនុស្សពីរនាក់ត្រុវបានស្លាប់ក្នុងខ្យល់ព្យុះដ៏កាចសាហាវដែលបានបោកបក់មកកាន់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលបានបំផ្លាញដំបូងផ្ទះ និងផ្ទះរាប់រយខ្នង។ ...
ប៊ុត គីមសាយ
https://www.cambodiadaily.com/news/at-least-two-killed-in-storm-hundreds-of-houses-destroyed-112291/
សំណើរគម្រោងព្រៃការពារទទូលបានការអនុញ្ញាតិហើយ
ក្រសួងបរិស្ថានបានអនុញ្ញាតិឱ្យអង្គការមិនមែនរដ្ឋាភិបាលចំនួនពីរអនុវត្តសំណើរគម្រោងរបស់ពួកគេស្តីអំពីកិច្ចគាំពារសហគមព្រៃការពារចំនួនប្រាំដែលស្ថិតនៅក្នុងខេត្តបាត់ដំបងនិងពោធិ៍សាត់ មានវិសាលភាព គ្រប់ដណ្តបទៅលើ១,០៦៤គ្រួសារលើផ្ទៃដី ២,៧៦១ហិកតា ...
គង់ មេត្តា
http://www.phnompenhpost.com/national/green-light-protected-forest-plans
ចាប់ខ្លួនមេភូមិ និងជំនួយការម្នាក់ចោទពីបទលួចដីរដ្ឋលក់
មេភូមិស្មែត និងជំនួយការម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកវាលវែងចាប់ខ្លួន បញ្ជូនឲ្យមន្ត្រីរដ្ឋបាលព្រៃឈើវាលវែងពីម្សិលមិញគឺមួយថ្ងៃ បន្ទាប់ពីដាក់បណ្ដឹងទៅតុលាការពាក់ព័ន្ធនឹងការលួចដីរដ្ឋលក់ និងបំផុសអ្នកភូមិឲ្យទន្ទ្រានយក ...
ឃុត សុភចរិយា
http://bit.ly/1Uuaupk
ពន្ធនាគារថ្មីនឹងត្រូវសាងសង់នៅក្នុងខេត្តពោសាតិ៍ដោយសារចំនួនអ្នកទោសកើនឡើង
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានប្រកាសកាលពីម្សិលមិញថា ក្រសួងរបស់លោកមានគម្រោងសាងសង់ពន្ធនាគារដែលមានអាចផ្ទុកអ្នកទោស ៧,០០០នាក់នៅលើទំហំដី ៨០០ ហិកតានៅក្នុងខេត្តពោធិ៍សាត់។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/23144/new-prison-for-pursat-as-inmate-population-grows/
អ្នកស៊ីឈ្នួលឆ្ការព្រៃឲ្យមន្ដ្រីយោធាត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ
មន្ត្រីអាវុធហត្ថម្នាក់បាននិយាយថាបុរសពីរនាក់ត្រូវបានមន្ត្រី បរិស្ថានចាប់បញ្ជូនខ្លួនទៅតុលាការខេត្តពោធិ៍សាត់ដោយចោទប្រកាន់ពី បទ «កាប់ទន្ទ្រានដីព្រៃក្នុងតំបន់ដែនជម្រក» ខណៈដែលពួកគេបានឆ្លើយថាជាអ្នកស៊ីឈ្នួល និងមិនបាន ...
ឃុត សុភចរិយា
http://bit.ly/1PNMXck
ខេត្តចំនួន ៩នៃប្រទេសកម្ពុជា ប្រឈមនឹងការបាត់បង់ជំនួយសម្រាប់គម្រោងគ្រប់គ្រងព្រៃឈើ
កាលពីថ្ងៃសុក្រនេះ សហគមន៍ព្រៃឈើចំនួន៩នៅទូទាំងប្រទេសកម្ពុជា បានសម្តែងការព្រួយបារម្ភអំពីការរំលោភយកដីខុសច្បាប់ និងប្រតិបត្តិការកាប់ឈើខុសច្បាប់ ខណៈពេលដែលគម្រោងគ្រប់គ្រងព្រៃឈើដោយចេរភាពដែលជួយតំបន់ព្រៃ កំពង់ឈ្ពោះទៅរកទី ...
ហង្ស សាវយុត និង អុំ រង្សុី
http://www.rfa.org/english/news/cambodia/nine-cambodian-provinces-face-loss-of-eu-funding-for-forestry-management-project-09182015165712.html
ដីស្រែចំការនៅប្រទេសកម្ពុជាភាគខាងលិចប្រឈមនឹងគ្រោះខ្វះភ្លៀងធ្លាក់
ខណៈដែលអង្គការអភិវឌ្ឍន៍ជម្រុញរដ្ឋាភិបាលឱ្យបង្កើនកិច្ចខិតខំ ប្រឹងប្រែង ជួយកសិករជាមួយនឹងធារាសាស្ត្រ កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា ដំណាំស្រូវនៅប្រទេសកម្ពុជាភាគខាងលិចនឹងស្លាប់អស់ ប្រសើនបើតំបន់នេះមិនទទួលបានទឹកភ្លៀងគ្រប់គ្រាន់ នៅខែ ...
បុគ្គលិកសារព័ត៌មាន RFA Khmer
http://www.rfa.org/english/news/cambodia/rice-09032015171451.html
កង្វះការកំណត់តម្លៃសមរម្យ កំពុងធ្វើឲ្យឧស្សាហកម្មស្ករត្នោតត្រលប់ជាជូរ
តម្រូវការស្ករត្នោតនៅលើទីផ្សារមានការកើនឡើង។ ប៉ុន្តែ អ្នកផលិត មិនសប្បាយចិត្តដែលពួកគេមិនទទួលបានតម្លៃសមរម្យផ្តល់ឲ្យដោយ ឈ្មួញ កណ្តាល។ តម្លៃជាមធ្យមសម្រាប់ស្ករត្នោតសុទ្ធ១គីឡូ ប្រែប្រួលពី ០.៤១ ទៅ ០.៧០ ដុល្លារអាមេ ...
Tan Ju-Eng
http://bit.ly/1IL9QKU
អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យនគរបាលឃ្លាំមើលតាមកន្លែងលក់គ្រឿងអលង្ការ ២៤ម៉ោងលើ២៤ម៉ោង
យោងតាមសេចក្តីជូនដំណឹងដែលបានចុះផ្សាយក្នុង គេហទំព័ររបស់នគរបាលកាលពីម្សិលមិញ ...
អ៊ួច សូនី
http://www.cambodiadailykhmer.com/news/23634/
អ្នកភូមិ ១៣ នាក់នៅពោធិ៍សាត់កើតជំងឺចម្លែកដែលគ្រូពេទ្យកំពុងធ្វើតេស្តឈាម
មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ កំពុងងឿងឆ្ងល់នឹងករណីអ្នកភូមិចំនួន ១៣ នាក់ធ្លាក់ខ្លួនឈឺកាលពី ថ្ងៃទី៣ ខែមីនា ដោយមិនដឹងពីមូលហេតុពិតប្រាកដ ប៉ុន្តែមន្ត្រីសមត្ថកិច្ចសង្ស័យថា អាចជាជំងឺអាសន្នរោគ ខណៈឈាមរបស់អ្នកជំងឺត្រូវបានយកមកធ្វើតេស្តនៅវិទ្យាស្ថានជាតិប៉ាស្ទ័រ កាល ...
មុំ គន្ធា
http://bit.ly/1McLhsN
សមត្ថកិច្ចឃុំខ្លួនមេភូមិពីបទកាប់រុករានព្រៃរដ្ឋលក់
សមត្ថកិច្ចបានសម្រេចឃុំខ្លួនលោក ជួប ឃន មេភូមិបឹងរំលេច ដែលពលរដ្ឋទើបតែបោះឆ្នោតឲ្យនាពេលថ្មីៗ ដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទ កាប់រានដីព្រៃរបស់រដ្ឋ នៅអំឡុងពេលរៀបចំពិធីបោះឆ្នោតជ្រើសរើសមេភូមិជាលើកទី២។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1Clupss