ពលករ​ខ្មែរ ប្តឹង​ក្រុមហ៊ុន​អាហារ​សមុទ្រ​ថៃ និង​អាមេរិក​ ដើម្បី​ឲ្យ​បញ្ឈប់​​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម

ស្ថិតនៅក្នុងភូមិដ៏ស្ងាត់ជ្រងំនៅក្នុងខេត្តពោធិ៍សាត់ផ្ទះធ្វើអំពីថ្មដែលមានដើមឈើនៅជុំវិញរបងធ្វើអំពីឫស្សីលោកកែវរដ្ឋាដែលជនរងគ្រោះនៃការជួញដូរមនុស្សធ្វើការឲ្យក្រុមហ៊ុនថៃឈ្មោះផាត់ថាណា ស៊ីហ៊្វូត អង្គុយសម្លឹងទូរស័ព្ទ SAMSUNG របស់ខ្លួន។ ការសម្លឹងមើលនេះមិនមែនទូរស័ព្ទគាត់ប្លែកនោះទេ តែគាត់កំពុងទន្ទឹងរង់ចាំក្រែងមានអ្នកទូរស័ព្ទមកប្រាប់អំពីលទ្ធផលដែលលោក និងជនរងគ្រោះនៃការជួញដូរមនុស្ស៦នាក់ផ្សេងទៀតបានដាក់ពាក្យប្ដឹងក្រុមហ៊ុនធំៗចំនួន៤ របស់អាមេរិក និងថៃ ពីបទជួញដូរមនុស្ស និងបង្ខំឲ្យពួកគាត់ធ្វើការនៅរោងចក្រផលិតអាហារគ្រឿងសមុទ្រមួយក្នុងប្រទេសថៃ។ …

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/28TgdDG