ODC English Site
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ខ្ញុំមិនដែលប្រើអធិបញ្ជាលើចៅក្រមទេ
ជាការឆ្លើយបំភ្លឺទៅនឹងសំណួររបស់តំណាងរាស្ត្រគណបក្សប្រឆាំងដែលមិនមានវត្តមានក្នុងកិច្ចប្រជុំសភាពេញអង្គរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអះអាងនៅចំពោះមុខតំណាងរាស្ត្រគណបក្សកាន់អំណាចថា លោកមិនដែលប្រើអធិបញ្ជាគាបសង្កត់ទៅលើការសម្រេចចិត្តរបស់ចៅក្រមនោះទេ។ ...
តាំង វីដា
http://bit.ly/28p5B6h
មន្ត្រីសេដ្ឋកិច្ចអាមេរិក បន្តជំរុញពាណិជ្ជកម្មនឹងកម្ពុជា
មន្ដ្រីរដ្ឋាភិបាលអាមេរិកដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាបានជំរុញឲ្យកម្ពុជាបន្តការចរចាក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការដាក់បញ្ចូលពាណិជ្ជកម្មបន្ថែមទៀត។ ...
Kali Kotoski
http://bit.ly/1PjRJyd
កិច្ចចរចារជាមួយតំណាងរោងចក្រឈប់ដំណើរការមិនមានលិទ្ធផល
កាលពីម្សិលមិញ ក្រសួងការងារបានជួបជាមួយតំណាងរោងចក្រម្ចាស់ម៉ាឡេស៊ី Global Apparels Limited មន្ត្រីសហជីពនិងកម្មករដើម្បីសម្របសម្រួលការព្រមព្រៀងអំពីសំណងជម្ងឺចិត្ត ខណៈដែលក្រុមហ៊ុននេះបញ្ឈប់ដំណើរការ។ ...
សែន ដេវីត
http://www.phnompenhpost.com/national/talks-over-garment-factorys-closure-bear-no-fruit
សំណង់ទំនប់ទឹកសង់ជិតរួចតែនៅមិនទាន់ផ្តល់សំណង
សំណង់ទំនប់ ទឹកស្ទឹងត្រែងទី ២ របស់ក្រុមហ៊ុនចិនស៊ីណូហាយដ្រូបានសាងសង់ជិតចប់ទៅហើយប៉ុន្តែការផ្ដល់សំណងឲ្យពលរដ្ឋជាង ២០០ គ្រួសារដែលត្រូវរុះរើភូមិឋាននៅតែមិនច្បាស់លាស់អស់រយៈពេលជាង ២ ឆ្នាំមកហើយបើទោះបីជាប្រជាពលរដ្ឋរងគ្រោះ ៥ ភូមិនាំគ្នាតវ៉ាជាច្រើនដងក៏ដោយ។ ...
ផាក់ ស៊ាងលី
http://bit.ly/1ZDrloY
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ
កាលពីថ្ងៃទី ០៦ មិថុនា នៅរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិកានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយលោក Adachi Itsu ប្រធានតំណាងការិយាល័យ JICA នៅកម្ពុជា សម្រាប់ការ ...
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន
អតីតអ្នកបុរីកីឡាសុំឲ្យលោក ជា សុផារ៉ា ជួយ
អតីតអ្នកបុរីកីឡាជាង ១០ នាក់តំណាងឲ្យ ១៤០ គ្រួសារដែលត្រូវបានបណ្តេញចេញដោយបង្ខំឲ្យទៅរស់នៅភ្នំបាត ខេត្តកណ្តាលកាលពីជាង ៤ ឆ្នាំមុនកាលពីម្សិលមិញបានស្នើរដ្ឋមន្ត្រីក្រសួងដែនដីជួយអន្តរាគមន៍ដោះស្រាយលំនៅថ្មីនៅទីតាំងផ្សេង ឬផ្តល់ជាសំណងបន្ថែម ១ ម៉ឺនដុល្លារក្នុងមួយគ្រួសារខណៈដែលពួកគាត់ត្អូញត្អែរពីការលំបាកក្នុងការរស់នៅនៅតំបន់ភ្នំបាតនោះ។ ...
ប៉ិច សុធារី
http://bit.ly/1Piexi0
ជំងឺគ្រុនឈាមមានការកើនឡើងទ្វេដង ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦
ករណីជំងឺគ្រុនឈាមបានកើនឡើងទ្វេដងក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦នេះបើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុនដែលក្រសួងសុខាភិបាលបានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងមិនឲ្យឆ្លងជំងឺនេះ ខណៈដែលឆ្នាំនេះជាវដ្ដនៃឆ្នាំរាតត្បាតជំងឺនេះ។ ...
មុំ គន្ធា
http://bit.ly/219AFBq
គោលការណ៍ថ្មី៥ចំណុចដើម្បីដោះស្រាយបញ្ហាតំបន់អនាធិបតេយ្យគ្រឿងញៀន
រដ្ឋាភិបាលបានប្រកាសអំពីគម្រោងការណ៍ថ្មីមួយដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនក្នុងតំបន់ត្រពាំងឈូក ដែលជាតំបន់អនាធិបតេយ្យស្ថិតនៅក្នុងខណ្ឌសែនសុខនៃរាជធានីភ្នំពេញនិងជាកន្លែងទីផ្សារសេរីក្នុងការប្រើប្រាស់និងចែកចាយគ្រឿងញៀនអស់រយៈពេលជាងមួយទសវត្សកន្លងទៅ។ ...
Niem Chheng and Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/new-five-point-plan-tackle-drug-slum
ស្តង់ដារសុវត្ថិភាពសម្រាប់អាគារខ្ពស់ៗនៅតែបន្តជាបញ្ហា
ខណៈពេលដែលអាគារខ្ពស់ៗកំពុងបន្តសាងសង់នៅរាជធានីភ្នំពេញ អ្នកជំនាញអចលនទ្រព្យនិងសំណង់ជាច្រើនរូប ក៏ដូចជាប្រជាពលរដ្ឋបានធ្វើការចោទសួរអំពីវិធានការរបស់រដ្ឋាភិបាលក្នុងការធានាសុវត្ថិភាពរបស់អាគារខ្ពស់ៗនៅក្នុងរាជធានី។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/amid-turmoil-eu-calls-for-review-of-aid-to-cambodia-113900/
កម្ពុជាចុះកិច្ចព្រមព្រៀងការស្មុំកូនយកមកចិញ្ចឹមជាមួយអេស្ប៉ាញ
ច្រើនឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាបានផ្អាកកម្មវិធីការស្មុំកូនយកមកចិញ្ចឹមអន្តរជាតិរបស់ខ្លួន រដ្ឋាភិបាលតំបន់ Catalan ក្នុងប្រទេសអេស្ប៉ាញបានចុះអនុសារណៈព្រមព្រៀងគ្នាជាមួយក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពីថ្ងៃអង្គារ ដែលសន្ធិសញ្ញានេះនឹងអនុញ្ញាតិ្តឱ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើការស្មុំកូនពីប្រទេសកម្ពុជា។ ...
Janelle Retka and ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/adoption-agreement-signed-with-catalonia-113847/
ប្រកាសអាសន្នបន្ទាប់ពីករណីជម្ងឺគ្រុនឈាមមានកំណើនខ្លាំង
តួរលេខនៃករណីជម្ងឺគ្រុនឈាមដែលត្រូវបានរាយកាណ៍ក្នុងរយៈពេល២១សប្តាហ៍ដំបូងក្នុងឆ្នាំ២០១៦មានកំណើនទ្វេរដងបើធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំមុន ដែលកំណើននេះត្រូវបានរំពឹងទុកថានឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។ ...
ប៊ុន សេងគង់ and Yesenia Amaro
http://www.phnompenhpost.com/national/warning-after-spike-dengue-fever-cases
ពិព័រណ៍ CAMFOODនឹងកើតឡើងនៅខែតុលា
ពិព័រណ៍ CAMFOOD និង CAMHOTELប្រចាំឆ្នាំលើកទី៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែតុលានិងមាន ក្រុមហ៊ុនបរទេសជាច្រើនចូលរួម ដែលផ្តល់ជាឱកាសដល់ ក្រុមហ៊ុនក្នុងស្រុកក្នុងការសិក្សាពីក្រុមហ៊ុនបរទេសនូវការអនុវត្តអាជីវកម្មនិងបង្ហាញពីផលិតផល របស់ខ្លួន នេះបើយោងតាមការប្រកាសរបស់ម្ចាស់ឧស្សាហកម្ម កាលពីម្សិលមិញ។ .. ...
Ayanna Runcie
http://www.phnompenhpost.com/business/camfood-expo-set-bring-foreign-goods
កម្មវិធីរបស់UNICEFគ្រោងនឹងពង្រឹងការចុះបញ្ជីសំបុត្រកំណើត
នៅប្រទេសកម្ពុជា មានកុមារ៤រូបក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំនៅមិនទាន់បានចុះបញ្ជីសំបុត្រកំណើត។ យ៉ាងណាមិញ អង្គការUNICEFបានឱ្យដឹងថា កម្មវិធីថ្មីមួយគ្រោងនឹងដោះស្រាយបញ្ហានេះនៅថ្នាក់ឃុំដោយប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទ័។ ...
Yesenia Amaro
http://www.phnompenhpost.com/national/unicef-program-aims-improve-birth-registration
ជប៉ុនផ្តល់អាហារូបករណ៍ ៣លានដុល្លារ
រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋាភិបាលវ័យក្មេងកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ដែលជាការបន្តប្រពៃណីនៃការផ្តល់អាហារូបករណ៍ទ្វេភាគីដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០០ មកម្ល៉េះ នេះបើតាមប្រសាសន៍របស់ក្រុមមន្ត្រីកាលពីម្សិលមិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25924/japan-gives--3m-for-scholarships/
កំណើនការសាងសង់ទាក់ទាញការវិនិយោគក្នុងវិស័យនេះកាន់តែច្រើន
ខណៈដែលវិស័យសំណង់របស់កម្ពុជាបន្តកើនឡើងនៅពេលបច្ចុប្បន្នតម្រូវការសម្ភារសំណង់ក៏ត្រូវបានមើលឃើញពីការកើនឡើងផងដែរ ដែលទាក់ទាញការវិនិយោគកាន់តែខ្លាំងនៅក្នុងវិស័យនេះ។ ...
ចេង សុខហ័ង
http://bit.ly/1XJCRSB
UNDP ផ្តោតពីបញ្ហាបរិស្ថាន
ទិវាបរិស្ថានពិភពលោកកាលពីថ្ងៃច័ន្ទ ត្រូវបានកត់សម្គាល់ដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ពេលដែលទីស្នាក់ការកណ្តាលនៅកម្ពូជារបស់អង្គការនេះបានចេញសេចក្តីថ្លែងការណ៍មួយគូសបញ្ជាក់ពី សារៈសំខាន់នៃការការពារបរិស្ថាននៅកម្ពុជា ។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/25923/environment-focus-for-undp/
សាលាដំបូងខេត្តមិនប្រញាប់ប្រញាល់ផ្តន្ទាទោសករណីជួញដូរឈើ
ខណៈដែលរដ្ឋាភិបាលត្រៀមចាប់ផ្ដើមដាក់លក់ដេញថ្លៃឈើខុសច្បាប់ចំនួន៧០.០០០ម៉ែត្រគូបដែលរឹបអូសបានរហូតមកទល់ពេលនេះនៅឆ្នាំនេះ មិនមានក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលឈើត្រូវបានរកឃើញនៅលើដីរបស់ខ្លួន ឬអ្នកផ្សេងទៀត ត្រូវបានចោទប្រកាន់ពាក់ព័ន្ធឈើទាំងនេះឡើយ បន្ទាប់ពីមាននីតិវិធីតុលាការរយៈពេលជាច្រើនខែមក។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/32038
មន្ត្រីនគរបាលវៀតណាមចុះមកជួបក្រុមជនជាតិភាគតិចម៉ុងតាញ៉ានៅក្នុងរាជធានីភ្នំពេញ
សមាជិកម្នាក់នៃក្រុមជនជាតិភាគតិចម៉ុងតាញ៉ាបានឲ្យដឹង កាលពីម្សិលមិញថា នគរបាលវៀតណាមបានចុះមកជួបក្រុមរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារក្នុងការខិតខំប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញ ជាកន្លែងដែលអ្នកស្វែងរកសិទ្ធិជ្រកកោនអះអាងថា បានគេចពីការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធពីសំណាក់រដ្ឋាភិបាលនៃប្រទេសេនះ។ ...
ឃួន ណារិម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/32036
ប្រាក់ចំណូលពន្ធដារបំពេញថវិការបស់រដ្ឋ
ប្រាក់ចំណូលពន្ធដាររបស់រដ្ឋាភិបាលបានកើនឡើងយ៉ាងខ្លាំង ប្រហែល ២២ ភាគរយនៅក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានការប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចំនួនប្រមាណ ៧៦៣លានដុល្លារ។ ...
ស៊ុំ ម៉ាណេត
http://www.khmertimeskh.com/news/25916/tax-revenue-fills-coffers-of-the-state/
អ្នកទោសមនសិការដាក់ញ្ញាត្តិក្នុងពន្ធនាគារព្រៃសរ
សំណុំគោលការណ៍សុវត្ថិភាពថ្មីក្នុងពន្ធនាគារព្រៃសរ ដែលបង្កើតឡើងក្នុងគោងបំណងបញ្ឈប់ការប្រើប្រាស់ថ្នាំញៀននៅទីនោះ ត្រូវបានប្រើប្រាស់ទៅកាន់អ្នកទោសជ្រើសរើសមួយចំនួនដែលត្រូវបានជាប់ឃុំក្នុងករណីនយោបាយដ៏រសើបមួយដែលមានទាក់ទងទៅនឹងរឿងអាស្រូវផ្លូវភេទជាបន្តបន្ទាប់ដែលជាប់ពាក់ព័ន្ធលោក គឹម សុខា។ ...
មុិចដារ៉ា និង Shaun Turton
http://www.phnompenhpost.com/national/political-prisoners-partitioned-prey-sar
ធនាគារ MAYBANK និងឧទ្យាន LE URBAN ECO រួមគ្នាផ្តល់សេវាទិញលំនៅឋាន និងហាងទំនិញ
ឧទ្យានLeUrbanEcoParkជាទីក្រុងរណបបែបធម្មជាតិនិងធនាគារម៉ាឡេស៊ីMaybankបានចាប់ដៃគ្នាផ្តល់សេវាលក់លំនៅឋាននិងអាគារពាណិជ្ជកម្មក្រោមកម្ចីឥណទានលំនៅឋានរបស់ធនាគារMaybank ដល់អតិថិជន ស្របពេលដែលគម្រោងទាំងមូលនៃឧទ្យានគ្រោងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំនេះ។ ...
ជា វណ្ណៈ
http://bit.ly/1UFmzG1
ក្រុមហ៊ុន Hyundai Engineering ឈ្នះការដេញថ្លៃគម្រោងសាងសង់ផ្សារទំនើបមួយនៅកម្ពុជាតម្លៃ ១២០លានដុល្លារ
ក្រុមហ៊ុន Hyundai Engineering ដែលស្ថិតនៅប្រទេសកូរ៉េខាងត្បូង បានទទួលកិច្ចព្រមព្រៀងគ្នាមួយលើគម្រោងសាងសង់ផ្សារទំនើបមួយនៅព្រះរាជាណាចក្រកម្ពុជាដែលជាសាខារបស់ក្រុមហ៊ុន Aeon Co ដ៏ធំរបស់ជប៉ុន ដែលគម្រោងសាងសង់នេះមានតម្លៃ ១២០ លានដុល្លារ ដែលកិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងជួយដល់ក្រុមហ៊ុនសាងសង់កូរ៉េដែលត្រូវបានផ្តោតសំខាន់ការទៅលើការពង្រីកគម្រោងអាជីវកម្មសំណង់របស់ខ្លួន។ ...
លី ហាន់ណា
http://pulsenews.co.kr/view.php?year=2016&no=407384
សម្ព័ន្ធភាពសហរដ្ឋអាមេរិកផ្តល់ជំនួយមនុស្សធម៌នៅកម្ពុជា
នៅថ្ងៃទី ១៨ ខែ មិថុនា កងទ័ពអាមេរិកប្រមាណ ៨០នាក់នឹងមកកាន់ប្រទេសកម្ពុជាសម្រាប់គម្រោង Pacific Angel ឆ្នាំ២០១៦ ដែលជាបេសកកម្មជំនួយមនុស្សធម៌ប្រចាំឆ្នាំ។ ...
Stars and Stripes
http://www.stripes.com/news/us-allies-provide-humanitarian-aid-in-cambodia-1.413676
ផ្លូវរូងក្រោមដី និងស្ពានអាកាសនឹងត្រូវបានសាងសង់នៅក្នុងរាជធានីភ្នំពេញ
ផ្នែកមួយនៃផ្លូវដែលនឹងត្រូវបានកសាងនៅក្រោមដី និងស្ពានអាកាសដែលបានរៀបចំកែលម្អថ្មីនៅក្បាលថ្នល់ប្រហែលនឹងអាចឱ្យប្រជាជនក្នុងក្រុងអាចធ្វើដំណើរបាន នេះបើយោងតាមប្រសាសន៍លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បើទោះបីក្រុមមន្ត្រីដែលធ្វើការជិតសិ្នទ្ធនឹងគម្រោងនេះ និយាយថាការសាងសង់នឹងចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/25863/tunnels--overpasses-to-be-built-in-capital/
