ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ
កាលពីថ្ងៃទី ០៦ មិថុនា នៅរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិកានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយលោក Adachi Itsu ប្រធានតំណាងការិយាល័យ JICA នៅកម្ពុជា សម្រាប់ការអនុវត្តនៃ “គម្រោងដើម្បីអភិវឌ្ឍន៍ឱ្យប្រសើរឡើងនូវបច្ចេកទេសផលិតពូជវារីវប្បកម្មសមុទ្រ”។ គម្រោងនេះ គឺផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពផលិតពូជនៃត្រីសមុទ្រនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDeC) ក្នុងខេត្តព្រះសីហនុ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន