ODC English Site

MoWA, ធនគារពិភពលោកពង្រឹងកិច្ចសហប្រតិបត្តិការលើសមភាពយេនឌ័រ និងពង្រឹងសិទ្ធិអំណាចស្ដ្រី

លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីម្សិលមិញ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី។ ...

បុគ្គលិក​ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501839706/mowa-world-bank-strengthen-cooperation-on-gender-equality-and-womens-empowerment/

វិស័យកម្មន្តសាល​បន្ត​ភាព​វិជ្ជមាន​ក្នុង​អត្រាកំណើន ៨,៥% ប៉ុន្តែ​ទាប​ជា​ឆ្នាំ​២០២៤

វិស័យកម្មន្តសាល នៅ​តែ​ជាសសរស្តម្ភដ៏​សំខាន់ដែល​ជួយ​ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា​ ដោយ​តាម​ការ​ប៉ាន់ស្មានក្នុង​ឆ្នាំ​២០២៥ មានកំណើនប្រមាណ​ជាង ៨% ខណៈ​កំណើន​សេដ្ឋកិច្ចជារួម​របស់​​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​​អត្រា ៥%។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-2-3-1322-264607

គម្រោង​​វិនិយោគក្នុង​វិស័យ​ទេសចរណ៍​ឆ្នាំ​២០២៥ មាន​ចំនួន​ជិត ៥០

គោលនយោបាយ​របស់​​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ភាព​ទាក់ទាញ​ក្នុង​​​វិស័យ​ទេសចរណ៍​ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗពិសេសអាកាសយានដ្ឋាន​អន្តរជាតិ​តេជោ គឺ​កំពុង​ចូល​រួម​ចំណែកយ៉ាង​សកម្ម​​​​ក្នុង​ការទាក់​ទាញ​វិនិយោគិន​ក្នុង​​​វិស័យ​ទេសចរណ៍​ឱ្យ​មកបណ្តាក់​ទុន​ផ្ទាល់នៅ​កម្ពុជា​កាន់​តែ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-2-4-1410-264616

សេចក្តីប្រកាសព័ត៌មាន៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើលិខិតមួយច្បាប់ជូនប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

នៅ​ថ្ងៃទី៤ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើលិខិតមួយច្បាប់ជូនប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំងក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងប្រទេសថៃ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់អានសេះ

នៅ​ថ្ងៃទី៤ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី​ កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅតំបន់អានសេះ។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា សូមតវ៉ាជាផ្លូវការប្រឆាំងនឹងការដាក់កុងតឺន័រចំនួនបី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដែលរារាំងដល់ការចូលទៅកាន់ច្រកព្រំដែនអន្តរជាតិអានសេះ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន សម្រេចបាន​ជាង ៧២% ខណៈ​ការ​រាវរក​គ្រាប់មីន​ស្ទើរតែ​បញ្ចប់​ទាំងស្រុង​

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប្រាស់​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន បានសម្រេច​វឌ្ឍនភាព​សរុប​ប្រមាណ ៧២,២៩% ក្នុង​រយៈពេល​ប្រមាណ ១៣ ខែ គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០២៤ មកដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៦ ខណៈ​ការងារ​រាវរក​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ត្រូវបាន​អនុវត្ត​សម្រេច​ស្ទើរតែ​ទាំងស្រុង​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-2-3-1240-264606

អនុប្រធានព្រឹទ្ធសភាកម្ពុជា​ លម្អិត​អំពី​ការ​ឈ្លានពាន​របស់​ថៃលើ​កម្ពុជា ដែល​រំលោភ​ច្បាប់​អន្តរជាតិ​នានា ប្រាប់​ទៅ​សភាប្រើភាសាបារាំង

ស្ថានភាពនៅតាមព្រំដែនគោក បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ដោយហេតុថាគោលការណ៍ និង​យន្តការ​ដែល​មានស្រាប់ ក្នុងគោលបំណងបង្ការការរីកសាយភាយនៃជម្លោះ មិនត្រូវបានភាគីថៃ គោរព​ឱ្យបាន​ពេញ​លេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះឡើយ។ នេះ​ជា​ការ​ថ្លែង​របស់​លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និង​ជា​អនុប្រធានសភាប្រើភាសាបារាំង (APF)។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2026-2-3-1159-264605

ជន​ភៀស​សឹក​ដង្ហោយ​ហៅរក​អង្គការ​សហប្រជាជាតិ​ជួយ​រក​សន្តិភាព​សម្រាប់កម្ពុជាដើម្បី​បានត្រឡប់​ទៅផ្ទះវិញ

ទោះបី​ស្នូរ​គ្រាប់​ផ្លោងរបស់​ថៃ​បាន​ធ្លាក់​នៅ​ភូមិ​ជិត​ខាង​របស់អ្នកស្រី​ក៏​ដោយ ក៏​​អ្នកស្រី វ៉ាន់ នឿន អាយុ ៦៩​ឆ្នាំ បានក្រាញ​ននៀល​មិន​រត់​ចោល​ផ្ទះ​សម្បែង​នោះទេ ខណៈដែល​អ្នក​ភូមិ​ជា​ច្រើន​បានចាកចេញ​ស្ទើ​ស្ងាត់​ភូមិ​​ទៅ​ហើយ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ កាលពី​ខែ​ធ្នូកន្លង​ទៅ។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-3-176-264611

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃទី៤ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។គិតត្រឹមព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៦.២២១នាក់ទៀតបានវិលទៅលំនៅឋាន។ ​​ក្នុងចំណោមពលរដ្ឋភៀសសឹក​​ជាង៦សែន៤ម៉ឺន​នាក់ មានប្រមាណ៨៥% ហើយបានវិលទៅលំនៅឋានវិញ។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជាតវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជា

នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី កម្ពុជាតវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជា។ទស្សនកិច្ចពិនិត្យទីតាំងនេះត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»

នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»។ផ្អែកតាមរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ «ភាពជឿទុកចិត្តនៃថវិកា» រក្សាបាននូវភាពធន់នៃប្រព័ន្ធ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងចំណូលធៀបនឹងឆ្នាំ២០២៤ និងស្ថិតក្នុងរង្វង់ +/- ៥% ធៀបនឹងច្បាប់។ ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន។សម្ដេចបវរធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន រួមមាន៖  វិស័យនយោបាយ និងការទូត សន្តិសុខ និងការពារជាតិ ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម បច្ចេកវិទ្យា ធនធានរ៉ែ កម្មន្តសាល អប់រំ និងបណ្តុបណ្តាលវិជ្ជាជីវៈ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងការតភ្ជាប់រវាងប្រជាជននិងប្រជាជនជាដើម។ ...

ខុទ្ទកាល័យនាយករដ្ឋមន្ត្រី

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការតវ៉ាយ៉ាងដាច់អហង្ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ ពាក់ព័ន្ធនឹងសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់សារជាថ្មីឡើងវិញថា ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងនៅតែមានសុពលភាពស្របតាមច្បាប់អន្តរជាតិ។ ...

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទាញយក៖ pdf

សេចក្តីជូនដំណឹង៖ ពិព័រណ៍ចិន-អាស៊ានលើកទី២៣

នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្ដីពី​ ការចូលរួមរៀបចំ ពិព័រណ៍ ចិន-អាស៊ានលើកទី២៣ ដែលនឹងរៀបចំចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ...

ក្រសួងពាណិជ្ជកម្ម

ទាញយក៖ pdf

សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងពង្រឹងបន្ថែមនូវចំណងមិត្តភាពដ៏កក់ក្តៅរវាងប្រទេសំទាំងពីរ​ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ចំនួន​ភ្ញៀវ​ទេសចរចិនចូល​មក​កម្ពុជាក្នុង​ឆ្នាំ​២០២៥ ​កើន​ឡើង​ជាង ៤០%

ភ្ញៀវ​ទេសចរចិនដែល​​ធ្វើ​ដំណើរ​មក​កម្ពុជា​​ក្នុង​ឆ្នាំ​២០២៥ បាន​ហក់​ឡើង​ដល់​ជាង ១,២​ លាន​នាក់ កើន​​ជាង ៤០​% ​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ ចំនួន​នេះ​ត្រូវ​បាន​ព្យាករថា​នឹង​កើន​ឡើង​ច្រើន​ថែម​​ទៀត​ក្នុង​ឆ្នាំ​២០២៦ នេះ បន្ទាប់​ពី​រដ្ឋាភិបាល​​សម្រេច​​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-2-2-1640-264599

សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។គិតត្រឹមព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៤.៩៤៥នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ​​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​​៥សែន៥ម៉ឺន​​នាក់ ឬ​ជិត៨៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មានពលរដ្ឋភៀសសឹកចំនួន​​១០៤.០៩៩នាក់ទៀត កំពុង​បន្តស្នាក់អាស្រ័យ​តាមជំរំនានា។ ...

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf

កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូល​គណបក្ស​ត្រីភាគី​ជាមួយ​វៀតណាម និង​ឡាវ ពង្រឹងតួនាទី​ការទូត​គណបក្ស​នៅតំបន់

គណបក្សប្រជាជនកម្ពុជា (CPP) នឹងធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូល​ចំនួនបី ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​បក្សកុម្មុយនីស្ត​វៀតណាម និង​បក្សប្រជាជនបដិវត្តន៍​ឡាវ នៅថ្ងៃទី៦–៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលរួមមាន​កិច្ចប្រជុំកំពូល​ទ្វេភាគី​ពីរ និង​កិច្ចប្រជុំកំពូល​ត្រីភាគី​មួយ ដោយបង្ហាញពីតួនាទី​របស់​កម្ពុជា​ក្នុងការកាន់កាប់​វេទិកា​ការទូត​គណបក្ស និង​ការប្រមូលផ្តុំ​អ្នកដឹកនាំ​តំបន់។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-2-2-1629-264598

កម្ពុជា–ថៃ ដកថយទៅទីបញ្ជាការរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំបញ្ហាព្រំដែនមិនទាន់បានលទ្ធផល

កម្ពុជា និងថៃ បានឯកភាពគ្នាដកថយទៅទីបញ្ជាការយោធារបស់ខ្លួនរៀងៗខ្លួន ដើម្បីបន្តការពិភាក្សា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងភាគីទាំងពីរ មិនទាន់អាចឈានដល់ការឯកភាពរួមបាននៅឡើយ។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-2-2-1231-264595

ក្រសួងស្នើពលរដ្ឋចាកចេញពីអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ដោយសារហានិភ័យបាក់រលំភ្លាមៗ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើ​ឱ្យ​ប្រជាពលរដ្ឋដែលកំពុងរស់នៅ ឬប្រើប្រាស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ជម្លៀសចេញជាបន្ទាន់ បន្ទាប់ពីក្រុមជំនាញបានកំណត់ថា អគារនេះប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើតឡើងភ្លាមៗ។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-2-2-116-264592

សត្វខ្លាត្រី​បង្ហាញវត្តមាន​ជាថ្មីម្តងទៀតនៅបឹងទន្លេសាបក្នុង​ខេត្តពោធិ៍សាត់

សត្វខ្លាត្រីមួយក្បាល ដែល​ឈ្មោះ​វិទ្យាសាសត្រ​ហៅ​ថា Prionailurus viverrinus ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្ដារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈ​រូបថត​ ៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្តាលឆ្នាំ២០២៥។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-2-2-919-264590

សេចក្តីប្រកាសព័ត៌មាន៖ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ខ្លឹមសារស្តីពីជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នៅ​ថ្ងៃទី២ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារស្តីពីជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ក្នុងខែឧសភា ឆ្នាំ២០២៤។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ខ្លឹមសារស្តីពីជំនួបសម្តែងការគួរសមរបស់ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

នៅ​ថ្ងៃទី២ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញខ្លឹមសារ​ ស្តីពី ជំនួបសម្តែងការគួរសមរបស់ លោកជំទាវ ​ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ឯកឧត្តម ប្រាក់ សុខុន បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្តចំពោះសន្ទុះរីកចម្រើនយ៉ាងស្វាហាប់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការបើកស្ថានទូតថ្មីដែលមាននិវេសនដ្ឋាននៅក្នុងរាជ/រដ្ឋធានីនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7LMuV
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!