សេចក្ដីប្រកាសព័ត៌មាន៖ ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា

នៅ​ថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងគោលជំហរក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

គិតត្រឹមព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៤.៩៤៥នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ​​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​​៥សែន៥ម៉ឺន​​នាក់ ឬ​ជិត៨៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មានពលរដ្ឋភៀសសឹកចំនួន​​១០៤.០៩៩នាក់ទៀត កំពុង​បន្តស្នាក់អាស្រ័យ​តាមជំរំនានា។

ក្រសួងមហាផ្ទៃ

ទាញយក៖ pdf