ODC English Site
សំរាមជាច្រើនឡានត្រូវបានយកចេញពីប្រឡាយ
អាជ្ញាធរខណ្ឌចំការមន បានប្រមូលសំរាមចេញពីប្រឡាយទឹកបឹងត្របែកនៅសប្តាហ៍នេះ ដែលជាសរុបនៃសំរាមទាំងនោះមានជិត ២០០ ឡាន ដែលត្រូវចំនាយពេលពីរថ្ងៃ ហើយអាជ្ញាធរបានស្នើរឱ្យពលរដ្ឋទាំងអស់ឈប់បោះសំរាមចូលទៅក្នុងប្រឡាយ ...
សែន ដាវីត
http://www.khmertimeskh.com/5083654/truckloads-trash-removed-canal/
ផែនការផ្តល់សេវាសុខភាពដោយឥតគិតថ្លៃកំពុងដំណើរការ
ក្រសួងការងារ និងក្រសួងសុខាភិបាល បានសន្យារថានឹងសហការគ្នាដើម្បីនាំមកនូវសេវាសុខភាពដោយឥតគិតថ្លៃ និងមានប្រសិទ្ធិភាពដល់កម្មករកម្មការនីទាំងនៅក្នុងវិស័យផ្លូវការ និងមិនផ្លូវការ។ ...
មុំ គន្ធា
http://www.khmertimeskh.com/5083668/free-healthcare-plan-gets-underway/
លោក សមរង្ស៊ី ស្នើបរទេសកុំឲ្យផ្ដល់ទិដ្ឋាការឲ្យមន្ត្រី និងគ្រួសារបក្សកាន់អំណាច
អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី នៅសប្តាហ៍នេះបានជួបមន្ត្រីរដ្ឋាភិបាលបរទេសមួយចំនួននៅអូស្ត្រាលី និងនូវែលសេឡង់ដោយបានស្នើឱ្យប្រទេសទាំង ២ កុំឲ្យផ្តល់ទិដ្ឋាការដល់មន្ត្រីគណបក្សកាន់អំណាច និងគ្រួសារជាការឆ្លើយតបចំពោះការចាប់ខ្លួនលោក កឹម សុខា ហើយដំណើរ ...
Andrew Nachemson និង គង់ មេត្ដា
http://bit.ly/2y7ifgG
ចំណូលរដ្ឋាភិបាលឆមាសទី ១ មានប្រមាណ $២ ពាន់លាន
ចំណូលសរុបរបស់រដ្ឋាភិបាលកម្ពុជាដែលបានកត់ត្រាដោយអគ្គនាយកដ្ឋានរតនាគារជាតិប្រចាំឆមាសទីមួយ ឆ្នាំ ២០១៧ មានប្រមាណ ២,១៩ ពាន់លានដុល្លារ ស្មើនឹង ៥៦,៦ ភាគរយនៃច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទីមួយ និងលទ្ធផលប៉ាន់ស្មាននូវការអនុវត្ត ថវិកា ...
ហ៊ គីមសាយ
http://bit.ly/2wT7Dl8
រដ្ឋាភិបាលបង្ហាញគម្រោងគាំទ្រសហគមន៍សន្សំប្រាក់
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីម្សិលមិញ បានបង្ហាញពីគម្រោងគាំទ្រដល់ «ក្រុមសន្សំប្រាក់ដើម្បីជួយខ្លួនឯង» ដោយអះអាងថា មន្ត្រីជំនាញកំពុងសិក្សាពីលទ្ធភាពក្នុងការគាំទ្រផ្នែកបច្ចេកទេស និងផ្លូវច្បាប់ដើម្បីឲ្យប្រតិបត្តិការរបស់ក្រុមសន្សំប្រាក់នេះដំណើរការដោយ ...
ហ៊ គីមសាយ
http://bit.ly/2xz1W8Z
ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងអត្រា ៧,១ ភាគរយសម្រាប់ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ដែលជំរុញដោយដំណើរការដ៏រឹងមាំនៃប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី និងការបន្តស្ទុះងើបឡើងវិញនៃបណ្ដាប្រទេសឧស្សាហកម្មធំៗ។ នេះ ...
Kali Kotoski
http://bit.ly/2hzEn8m
បច្ចេកវិទ្យាអវកាសដែលនឹងជួយអភិរក្សឧទ្យានអង្គរ
អាជ្ញាធរអប្សរា បានបន្តកិច្ចព្រមព្រៀងជាមួយនឹងមជ្ឈមណ្ឌលអន្តរជាតិបច្ចេកវិទ្យាអវកាសរបស់ប្រទេសចិនសម្រាប់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ដើម្បីបន្តប្រើប្រាស់បច្ចេកវិទ្យាស្វែងយល់ពីចម្ងាយ (Remote sensing) ដើម្បីស្វែងរក និងថែរក្សាប្រាសាទបុរាណនៅក្នុងខេត្តសៀមរាប។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5083666/space-tech-aid-park-preservation/
លោក ហ៊ុន សែន៖ ទំនប់ដន សាហុងរបស់ឡាវ និង សេសានក្រោមពីរ មិនប៉ះពាល់ដល់ទិន្នផលត្រីកម្ពុជានោះទេ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានអះអាងថា ទំនប់វារីអគ្គិសនី ដន សាហុង (Don Sahong) របស់ឡាវ ដែលកំពុងត្រូវបានសាងសង់នោះ មិនប៉ះពាល់ត្រីនៅកម្ពុជានោះទេ។ ...
ស៊ុន ណារិន
http://bit.ly/2xKGTT2
Fresh News បើកសេវាវិទ្យុ ក្រោយវិទ្យុមួយចំនួនបិទ
សារព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលកាលពីម្សិលមិញបានសម្លឹងពង្រីកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយចាប់ផ្តើមបើកសេវាវិទ្យុនៅលើគេហទំព័ររបស់ខ្លួន បន្ទាប់ពីវិទ្យុមួយចំនួនរួមទាំងវិទ្យុអាស៊ីសេរីដែលហ៊ានរិះគន់រដ្ឋាភិបាលបានបិទប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា។ ...
ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2yFF5J8
សេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងផ្លាកលេខយានយន្ត មាន QR CODE
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី វិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃបណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងផ្លាកលេខយានយន្ត មាន QR ...
ក្រសួងសាធារណការ និងដឹកជញ្ជូន
អ្នកជំនាញនិយាយថា ការលូតលាស់នៃថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ផ្តល់ឱ្យបណ្តាប្រទេសតំបន់ទន្លេមេគង្គមានជម្រើសក្រៅពីវារីអគ្គិសនី និងធ្យូងថ្ម
បណ្តាប្រទេសតំបន់ទន្លេមេគង្គ ដូចជាកម្ពុជា គួរតែពិចារណាគ្រោងការណ៍ពង្រីកបន្ថែមទំនប់វារីអគ្គិសនី និងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មរបស់ពួកគេឡើងវិញ ដោយសារតែតម្លៃនៃប្រភពធនធានថាមពលជាច្រើនផ្សេងទៀត ដូចជា ...
នឹម សុភក្របញ្ញា, សឿន វឌ្ឍនា, និងស៊ុន ណារិន
https://www.voacambodia.com/a/solar-wind-advances-offer-mekong-countries-alternatives-to-dams-coal-experts/4045082.html
ផែនការកាត់បន្ថយអ្នកស្លាប់ដោយជំងឺឆ្កែឆ្កួតនៅត្រឹមពាក់កណ្តាល
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង Sipar បានសម្ភោធផែនការសកម្មភាពប្រាំឆ្នាំមួយ ដែលជាកិច្ចសហការជាមួយរដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាអ្នកស្លាប់ដោយសារជំងឺឆ្កែឆ្កួតឱ្យនៅត្រឹមតែ ៥០ ភាគរយ។ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5083652/plan-cut-rabies-fatalities-half/
ការធ្វើតេស្តផ្ទៀងផ្ទាត់ការស្លាប់បណ្តាលពីប៉ារ៉ាស៊ីត
ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចេញការព្រមានមួយដល់ប្រជាពលរដ្ឋ ដោយហាមបរិភោគសាច់ឆៅ ឬចម្អិនមិនទាន់ឆ្អិនល្អ បន្ទាប់ពីការធ្វើតេស្តមួយបានអះអាងថា មនុស្សប្រាំបីនាក់ដែលបានស្លាប់ពីការបរិភោគសាច់ជ្រូកព្រៃមិនទាន់ឆ្អិនក្នុង ...
ប៉ិច សុធារី
http://www.khmertimeskh.com/5083636/tests-verify-parasite-deaths/
ស្ពានជ្រោយចង្វារនឹងត្រូវបិទជាបណ្តោះអាសន្ន
ស្ពានជ្រោយចង្វារចាស់នឹងត្រូវបិទជាបណ្តោះអាសន្នចាប់ពី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះដើម្បីធ្វើការជួសជុលស្តារទ្បើងវិញ ដែលនឹងចំនាយថវិកាប្រមាណ ៣៣ លានដុល្លារ។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីម្សិលមិញបានចេញសេចក្តីថ្លែងការណ៍មួយ ...
ប៉ិច សុធារី
http://www.khmertimeskh.com/5083653/chroy-changva-bridge-close/
កិច្ចប្រជុំកំពូលបន្ទាន់បានអំពាវនាវទាក់ទងនឹងវិបត្តិគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក
ក្រសួងការពារជាតិថ្ងៃនេះនឹងរៀបចំកិច្ចប្រជុំជាបន្ទាន់មួយអំពីសកម្មភាពដែលនឹងត្រូវធ្វើជាមួយនឹងគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកពីរ ដែលបានរកឃើញក្នុងខេត្តស្វាយរៀង។ គ្រាប់បែកនេះត្រូវបានគេជឿថា ត្រូវបានទម្លាក់ដោយសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមវៀតណាម។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/5083637/emergency-summit-called-tear-gas-bomb-crisis/
ការស្ទង់មតិរកឃើញថាអ្នកនេសាទនៅថៃត្រូវបានគេជួញដូរ និង រំលោភបំពាន
យោងតាមលទ្ធផលនៃការស្ទង់មតិរបស់កម្មករបានអោយដឹងថា ការជួញដូរនៅក្នុងឧស្សាហកម្មនេសាទថៃនៅតែមានការកើនឡើង ស្របពេលដែលអ្នកនេសាទមកពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាតែងតែជួបប្រទះនឹងស្ថានភាពការងារគួរឱ្យរន្ធត់។ ...
Leonie Kijewski
http://www.phnompenhpost.com/national/survery-finds-fishermen-thailand-trafficked-abused
អង្គការសុខភាពពិភពលោកធ្វើតេស្តព្យាបាលជំងឺគ្រុនចាញ់ថ្មី
អត្រាបរាជ័យខ្ពស់នៃឱសថកម្រិតខ្ពស់ដើម្បីព្យាបាលជំងឺគ្រុនចាញ់នៅវៀតណាមភាគខាងត្បូងបានធ្វើឱ្យមានក្តីបារម្ភថា ថ្នាំប៉ារ៉ាសិតដែលមានប្រតិកម្មទៅនឹងថ្នាំច្រើនប្រភេទ ដែលត្រូវបានពិនិត្យលើកដំបូងនៅខេត្តប៉ៃលិនអាចនឹងរីករាលដាល។ ទន្ទឹមនឹងនេះដែរអ្នកជំនាញនៅកម្ពុជាកំពុងធ្វើតេស្តជម្រើសនៃការព្យាបាលជំនួសដើម្បីរក្សាភាពសុំា។ ...
Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/who-tests-new-malaria-therapy
អវត្តមាន លោក កឹម សុខា ក្នុងបន្ទប់សវនាការធ្វើឱ្យមេធាវីដើរចេញ
ក្រុមមេធាវីការពារក្តីឱ្យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍កាលពីម្សិលមិញដោយសារគ្មានវត្តមានលោក សុខា ខណៈសាលាឧទ្ធរណ៍បានកំណត់ថា ការសម្រេចឃុំខ្លួនមេបក្សប្រឆាំងរូបនេះធ្វើឡើងត្រឹមត្រូវដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ...
នៀម ឆេង Leonie Kijewski និង បែន សុខហ៊ាន
http://bit.ly/2xzYfQs
EuroCham: ទំនុកចិត្តអាជីវកម្មនៅកម្ពុជា២០១៧ធ្លាក់ចុះ
សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំកម្ពុជាបានចេញផ្សាយការស្ទង់មតិទំនុកចិត្តអាជីវកម្មលើកទី២របស់ខ្លួនកាលពីម្សិលមិញជាមួយនឹងការធ្វើបច្ចុប្បន្នភាពសៀវភៅស (White Book) ដែលបានបង្ហាញថា ទំនុកចិត្តអាជីវកម្មនៅកម្ពុជាបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែខ្វះកំណែទម្រង់វិជ្ជមាន និងភាពមិនច្បាស់លាស់ជុំវិញការបោះឆ្នោតសភានាពេលខាងមុខ។ ...
Kali Kotoski
http://bit.ly/2fpEK4P
ច្រកព្រំដែនភ្នំដីខេត្តបាត់ដំបង នឹងត្រូវដំឡើងជាច្រកអន្តរជាតិ
អាជ្ញាធរកម្ពុជា និងថៃគ្រោងនឹងប្រកាសដំឡើងច្រកទ្វារតំបន់ព្រំដែនភ្នំដី ឬគីឡូ ១៣ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងឈមគ្នានឹងស្រុកក្លងហាត ខេត្តស្រះកែវ ប្រទេសថៃឲ្យទៅជាច្រកព្រំដែនអន្ដរជាតិគីឡូ ១៣ នៅព្រឹកថ្ងៃទី ១ ខែតុលាខាងមុខ។ ...
ឃុត សុភចរិយា
http://bit.ly/2wSBbuu
SECC ចេញប្រកាសពីការដោះស្រាយវិវាទមូលបត្រ
គណៈកម្មការមូលបត្រកម្ពុជា (SECC) កាលពីម្សិលមិញ បានចេញផ្សាយប្រកាសថ្មីមួយស្តីពីការដោះស្រាយវិវាទក្នុងវិស័យមូលបត្រ ដែលជាការបំពេញបន្ថែមលើអនុក្រឹត្យដែលមានស្រាប់ តាមរយៈការផ្តល់ព័ត៌មាន និងពន្យល់លម្អិតជាងមុន។ ...
Post Staff
http://bit.ly/2fv6jh1
CNRP លើកបដាទូទាំងប្រទេស ទាមទារឲ្យដោះលែងលោក កឹម សុខា
គណបក្សសង្គ្រោះជាតិសម្រេចលើកបដាទាមទារឲ្យមានការដោះលែងលោក កឹម សុខា នៅតាមស្នាក់ការគណបក្សទូទាំង ២៥ ខេត្ត រាជធានី ចាប់ពីថ្ងៃម្សិលមិញ ខណៈដែលសាលាឧទ្ធរណ៍នឹងបើកសវនាការអសាធារណៈលើបណ្តឹងប្រឆាំងការឃុំខ្លួនលោក កឹម សុខា នៅព្រឹកនេះ។ ...
នៀម ឆេង និង Leonie Kijewski
http://bit.ly/2huvSeM
មជ្ឈមណ្ឌលខេត្តកណ្តាលដើម្បីតាមដានគុណភាពបន្លែ
ប្រធាននាយកដ្ឋានកសិកម្មខេត្តបានឱ្យដឹងថា មជ្ឈមណ្ឌលកែលម្អស្តង់ដារ និងគុណភាពនៃផលិតផលកសិកម្មជាពិសេសបន្លែនឹងត្រូវបង្កើតឡើងក្នុងខេត្តកណ្តាលនាពេលឆាប់ៗនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5083526/kandal-centre-monitor-veggie-quality/
កម្ពុជា និងបង់ក្លាដែសពង្រឹងពាណិជ្ជកម្ម
ប្រទេសកម្ពុជា និងបង់ក្លាដែសកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម ធ្វើឱ្យប្រសើឡើង និងពង្រីកពាណិជ្ជកម្ម និងភាពជាដៃគូពាណិជ្ជកម្មតាមរយៈកិច្ចព្រមព្រៀងមួយដែលនឹងត្រូវចុះហត្ថលេខានៅខែតុលាខាងមុខនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/5083529/cambodia-bangladesh-strengthen-trade/
