ODC English Site
ពលករចំណាកស្រុកយ៉ាងច្រើនសម្រុកទៅកន្លែងធ្វើលិខិតឆ្លងដែន
កាលពីម្សិលមិញ នៅលើផ្លូវដ៏តូចចង្អៀតមួយស្ថិតនៅជាយរាជធានីភ្នំពេញ រថយន្ត និងរ៉ឺម៉កម៉ូតូកង់បីបានបើករុលទៅមុខយឺតៗ នៅពេលមានអ្នកថ្មើរជើង និងម៉ូតូធ្វើចរាចរណ៍ខ្វាត់ខ្វែង។ រទេះលក់ចំណីអាហារ និងអ្នកទិញមានត្រៀបត្រានៅតាមផ្លូវនេះ។ ...
ឆន ភារុណ និង Hannah Hawkins
http://www.cambodiadailykhmer.com/38134
HLG ផ្តល់សេវាវិនិយោគក្រៅប្រទេសដើម្បីបានសញ្ជាតិ
ក្រុមហ៊ុនច្បាប់ថ្មីមួយនៅកម្ពុជានឹងជួយដល់អ្នកមានទ្រព្យច្រើនរបស់កម្ពុជាក្នុងការទទួលបានសញ្ជាតិបរទេស ឬ ការស្នាក់នៅ តាមរយៈការវិនិយោគនៅប្រទេសនោះ ព្រមទាំងជួយសម្រួលការពង្រីកអាជីវកម្មនៅក្រៅប្រទេសផងដែរ។ ...
Matthieu de Gaudemar
http://www.phnompenhpost.com/business/legal-firm-help-elite-gain-dual-citizenship
លទ្ធផលបង្ក្រាបការជួញដូរមនុស្សដើមឆ្នាំ២០១៧កើនឡើង៤៣%
នៅក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទគឺបានកើនឡើងចំនួន ៤៣ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ...
គង់ មេត្តា និង Martin de Bourmont
http://bit.ly/2uPo8tT
ក្រសួងបានចេញប្រកាសបញ្ឈប់ការនាំខ្សាច់ចេញពីខេត្តកោះកុង
ក្រសួងរ៉ែ និងថាមពល បានប្រកាសបញ្ឈប់ការនាំខ្សាច់សំណង់ និងល្បាយខ្សាច់ភក់ក្នុងខេត្តកោះកុងចេញទៅលក់នៅបរទេស ប៉ុន្តែសម្មជនបរិស្ថាន និងសហគមន៍នេសាទ បានអះអាងថា ការដ្ឋានមួយ ដែលទំនងសម្រាប់លាងខ្សាច់នាំចេញ ក្នុងស្រុកកោះកុងកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://bit.ly/2ubPFaW
ការនាំចេញអង្ករបន្តកើន តែក្នុងអត្រាទាប
ការនាំចេញអង្កររបស់កម្ពុជានៅតែកើនឡើងក្នុងកម្រិតទាបនៅក្នុងរយៈពេល៦ខែដំបូង ឆ្នាំនេះជាមួយកំណើនជាង៧ភាគរយធៀបនឹងរយៈពេលដូចជាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បានពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ubxjH5
អូឌីស៊ីចេញផ្សាយសំណុំទិន្នន័យថ្មីចំនួនបីអំពី "លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧"
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា អូឌីស៊ី បានបោះផ្សាយសំណុំទិន្នន័យថ្មីចំនួនបី អំពី “លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ ២០១៧” ជាខេមរៈភាសា និងភាសាអង់គ្លេស។ សំណុំទិន្នន័យទាំងនេះបង្ហាញពីលទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំ សង្កាត់នាពេលថ្មីកន្លងទៅនេះ នៅកម្រិតថា្នក់ខេត្ត ...
ជាង ១ពាន់លានដុល្លារ បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា កម្ពុជាបានវិនិយោគជាង ១ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើវិស័យដឹកជញ្ជូន។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40155/more-than--1bn-invested-in-local-infrastructure/
ពលករខ្មែរត្រូវបានជួយសង្គ្រោះពីទូកថៃនៅម៉ាឡេស៊ី
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី បានបញ្ជូនអ្នកនេសាទកម្ពុជាចំនួន ១៤នាក់ ដែលបានរត់គេចតាមទូកនេសាទថៃ ហើយត្រូវបានគេជឿថាជាជនរងគ្រោះនៃការជួញដូរមនុស្ស មកប្រទេសកម្ពុជាវិញ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/40167/workers-rescued-from-thai-boats-in-malaysia/
ស្ទឹងត្រែងរៀបចំសម្រាប់រុះរើស្ពាន
អាជ្ញាធរខេត្តស្ទឹងត្រែងបានប្តេជ្ញាថា នឹងរុះរើស្ពានស្រែពកនៅមុនការសាងល្បងទំនប់សេសានក្រោម ២ ដែលនឹងធ្វើឲ្យលិចភូមិមួយចំនួន ហើយអាជ្ញាធរបានព្រមានថា នឹងពង្រាយប៉ូលីសប្រសិនបើអ្នកភូមិតវ៉ា។ ...
ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/stung-treng-prepares-bridge-dismantling
ច្បាប់ និងកុមាររងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ
រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានព្រមានថា ទេសចរណ៍ផ្លូវភេទកុមារកំពុងបន្តបំផ្លាញអាយុជីវិតរបស់កុមារកម្ពុជា ខណៈដែលអ៊ិនធឺណិតអនុញ្ញាតឱ្យជនប្រព្រឹត្តបទល្មើសអាចបង្កអំពើរំលោភបំពាន។ ...
ពេជ្រ សុធារី
http://www.khmertimeskh.com/news/40172/laws-failing-young-sex-exploitation-victims/
ក្រុមសកម្មជនភ័យខ្លាចការបូមខ្សាច់នៅក្នុងជម្រកសត្វព្រៃ
កាលពីថ្ងៃម្សិលមិញ សកម្មជន និងអ្នកនេសាទម្នាក់បានអះអាងថា ក្រុមហ៊ុនមួយបានចាប់ផ្តើមបូមខ្សាច់នៅក្នុងដែនជម្រកសត្វព្រៃមួយនៅខេត្តកោះកុង ទោះបីជាមានការហាមប្រាមមិនឱ្យនាំចេញខ្សាច់ពីក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរក៏ដោយ។ ...
Yesenia Amaro និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/activists-fear-dredging-wildlife-sanctuary
ក្រសួងនឹងប្រើ "អ្នកជំនាញ" ដើម្បីពិនិត្យពិន្ទុប្រឡង
កាលពីម្សិលមិញ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខែក្រោយនេះ ភាគច្រើននឹងធ្វើតាមដំណើរការដូចកាលពីឆ្នាំមុនៗ បន្ថែមពីនេះ អ្នកនាំពាក្យបានបញ្ជាក់ថា កម្មវត្ថុថ្មី “អ្នកជំនាញ” នឹងត្រូវបានណែនាំដើម្បីជួយកំណត់កំហុសពិន្ទុប្រឡង។ ...
Yesenia Amaro និង តាំង រីនិត
http://www.phnompenhpost.com/national/ministry-use-experts-review-exam-grading
សភាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការធានាទូទាត់ក្រុមហ៊ុនថាមពល
រដ្ឋសភាកម្ពុជាកាលពីម្សិលមិញបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការធានាទូទាត់របស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនពីរដែលសុទ្ធសឹងវិនិយោគក្នុងវិស័យថាមពលកម្ពុជាគឺក្រុមហ៊ុន ខេមបូឌា អេនឺជី II និងក្រុមហ៊ុន អាឡិច ខបភើរេសិន ដើម្បីបង្កើតទំនុកចិត្តដល់ក្រុមហ៊ុនទាំងពីរសម្រាប់ដំណើរការគម្រោងនៅកម្ពុជា។ ...
ហ៊ គីមសាយ
http://bit.ly/2ucxd2V
ការប្រើប្រាស់មូលដ្ឋានទិន្នន័យ ដើម្បីទប់ស្កាត់ការដំឡើងឋានន្តរស័ក្តិដែលប្រកបដោយអំពើពុករលួយ
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីម្សិលមិញបានចេញបញ្ជារឲ្យមន្ត្រីនគរបាលទាំងអស់ ចាប់ផ្តើមបញ្ចូលកាលបរិច្ឆេទ និងឋានន្តរស័ក្តិ ក្នុងមូលដ្ឋានទិន្នន័យកុំព្យូទ័រ ដើម្បីជៀសវាងការដំឡើងឋានន្តរស័ក្តិដែលប្រកបដោយអំពើពុករលួយ។ ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/news/40163/database-to-curb-corrupt-promotions/
តំណាងរាស្ត្រគណបក្សប្រជាជនអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ
តំណាងរាស្ត្រ ៦៦ រូបក្នុងចំណោមតំណាងរាស្ត្រ ៦៨ រូបរបស់គណបក្សកាន់អំណាចកាលពីម្សិលមិញ បានអនុម័តការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបំពេញចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមិនមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រឆាំង ខណៈមានការជំរុញពីតំណាងរាស្រ្តដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ឲ្យមានការអនុវត្តច្បាប់នេះ។ ...
មាស សុខជា
http://bit.ly/2tCu3UF
ឈើគ្រញូងត្រូវបានរកឃើញបង្កប់ក្នុងរថយន្តដឹកស៊ីទែនសាំង
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងកាលពីម្សិលមិញថា កងកំលាំងរាជអាវុធហត្ថ បានស្ទាក់ចាប់រថយន្តដឹកស៊ីទែនសាំងមួយគ្រឿងរកឃើញឈើគ្រញូង ២៣១៥ដុំ ដែលបានបង្កប់ក្នុងរថយន្ត កាលពីសប្ដាហ៍មុន។ ...
សុទ្ធ គឹមសឿន និង គុត សុភក្ត្រចរិយា
http://www.phnompenhpost.com/national/tanker-filled-timber
សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់មានកាន់តែច្រើន
ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កាន់តែច្រើនបានចូលមកកាន់ទីផ្សារដែលពោរពេញដោយការទូទាត់ជាសាច់ប្រាក់របស់កម្ពុជា ដោយរំពឹងថាឥរិយាបទរបស់អ្នកប្រើប្រាស់នឹងផ្លាស់ប្តូរទៅរកការទូទាត់តាមអនឡាញកាន់តែច្រើន។ ...
ហ៊ គីមសាយ
http://bit.ly/2tCpVEb
រឿងមន្ត្រីឲ្យវៀតណាមចូលកាប់ឈើត្រូវបញ្ជូនមកតុលារការក្រុង
សំណុំរឿងមន្ត្រីពុករលួយបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរមកសាលាដំបូងរាជធានីភ្នំពេញចាត់ការជំនួសវិញដោយសារតែចំណាត់ការយឺតយាវ និងមន្ត្រីពាក់ព័ន្ធមានបក្ខពួកនិងឥទ្ធិពលច្រើនក្នុងខេត្តជាប់ព្រំដែនដែលសម្បូររឿងអាស្រូវបទល្មើសព្រៃឈើនោះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2uL5OBY
ទំនប់វារីអគ្គីសនីនឹងបើកឆាប់ៗនេះ
យោងតាម មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ បានឲ្យដឹងថា ទំនប់វារីអគ្គិសនីសេសានក្រោម២ (Lower Sesan II) នឹងចាប់ផ្តើមផលិតថាមពល ៥០មេហ្គាវ៉ាត់ នៅខែតុលា ឆ្នាំ២០១៧នេះ។ ...
សុខ ច័ន្ទ
http://www.khmertimeskh.com/news/40152/hydropower-dam-to-open-early/
ប្រទេសកម្ពុជា និង ប្រទេសជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់កម្មសិក្សាការីខ្មែរ
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយភាគីជប៉ុន ដើម្បីធ្វើឱ្យមានភាពកាន់តែងាយស្រួលដល់កម្មសិក្សាការីខ្មែរ ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសជប៉ុន។ ...
សែន ដាវីត
http://www.khmertimeskh.com/news/40168/cambodia--japan-sign-deal-for-trainees/
សេចក្តីជូនដំណឹងស្តីពី ការចុះ "តំបន់ប្រាសាទសំបូរព្រៃគុក" ចូលក្នុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ដើម្បីជម្រាបប្រជាជនកម្ពុជាថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ គណៈកម្មការបេតិកភណ្ឌពិភពលោក តាមរយៈ DECISIONS 41 ...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការងារថៃ ដើម្បីស្វែងរកដំណោះស្រាយជូនពលករកម្ពុជា
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបរវាង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាគណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការ ...
រាជរដ្ឋាភិបាលកម្ពុជា
ពលរដ្ឋខ្មែរដែលឆ្លងដែន ទៅធ្វើការវិលល្ងាចសុំឲ្យបើកច្រក
ពលរដ្ឋខ្មែរប្រមាណ ១០០ នាក់ដែលចូលទៅធ្វើការនៅថៃពេលព្រឹករួចវិលមកកម្ពុជាពេលល្ងាចកាលពីព្រឹកថ្ងៃសៅរ៍បាននាំគ្នាតវ៉ាឲ្យមន្ត្រីនគរបាលការពារព្រំដែនប្រចាំច្រករបៀងចំបក់ ក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបើកច្រករបៀង ...
ឃុត សុភចរិយា
http://bit.ly/2uHmLxa
MFI ឯកភាពគោលការណ៍ចៀសវាងទាញបុគ្គលិកពីគ្នា
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានឯកភាពគ្នាអនុវត្តគោលការណ៍ចៀសវាងការទាញយកបុគ្គលិកពីគ្នាទៅវិញទៅមក ដោយបានបង្កើត «មូលនិធិអភិវឌ្ឍន៍បុគ្គលិក» ដែលជាកម្មវិធីថ្មីមួយតម្រូវឲ្យគ្រឹះស្ថានមួយរងពិន័យជាទឹកប្រាក់ក្នុងករណីដែលពួកគេជ្រើសយកបុគ្គលិក ...
ហ៊ គីមសាយ
http://bit.ly/2sVLCA0

