សេចក្តីជូនដំណឹងស្តីពី ការចុះ “តំបន់ប្រាសាទសំបូរព្រៃគុក” ចូលក្នុងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ដើម្បីជម្រាបប្រជាជនកម្ពុជាថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ គណៈកម្មការបេតិកភណ្ឌពិភពលោក តាមរយៈ DECISIONS 41 COM 8B.15 បានសម្រេចចុះ “តំបន់ប្រាសាទសំបូរព្រៃគុក” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ