ODC English Site

គជប នឹង​បញ្ចេញ​បញ្ជី​ក្រោយ​ពេល​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ចប់

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញបានសន្យាថា គ.ជ.ប នឹងបញ្ចេញបញ្ជីឈ្មោះអ្នកបោះឆ្នោតដើម្បីត្រួតពិនិត្យបន្ទាប់ពីការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានបញ្ចប់ប៉ុន្តែលោកបានទទួលស្គាល់ថាដំណើរការនេះកំពុងប្រឈមមុខនឹងពេលវេលាកំណត់ដែលមានរយៈពេលខ្លីពេក។ ...

ប៊ុន សេងគង់
http://bit.ly/28PkbM4

ការ​រំលោភ​បំពាន​ពលកម្ម​កុមា​នៅ​កម្ពុជា ប្រហែល​ប្រទេស​ជិត​ខាង

ការរំលោភបំពានពលកម្មកុមារនៅក្នុងប្រទេសតូចប្រជាជនតិចដូចកម្ពុជានៅតែមានស្ថានភាពប្រហាក់ប្រហែលទៅនឹងប្រទេសជិតខាងដូចជាប្រទេសថៃនិងវៀតណាមដែលមានប្រជាជនច្រើនជាងកម្ពុជា។ ...

ជា វណ្ណៈ
http://bit.ly/28S4Efp

ការ​ដឹក​ជញ្ជូន​របស់​ Hyundai ពី​កម្ពុជា​បង្ហាញ​ពី​កំណើន

តំណាងក្រុមហ៊ុនក្នុងស្រុកបានឲ្យដឹងកាលពីម្សិលមិញថាទំហំនៃកាដឹកជញ្ជូនទំនិញបានកើនឡើងជាប្រចាំនៅក្នុងរយៈពេល ៣ ខែចាប់តាំងពីក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្ររបស់កូរ៉េខាងត្បូង Hyundai Merchant Marine បានចាប់ផ្ដើមចូលចតនៅកំពង់ផែក្រុងព្រះសីហនុខណៈទំហំទំនិញត្រូវបានរំពឹងថានឹងកើនឡើងពីរដងនៅក្នុងរយៈពេលមួយខែខាងមុខ។ ...

ហ៊ គឹមសាយ
http://bit.ly/28RILiB

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ​ សម្រួល​នីតិវិធី​បង់​ពន្ធ​បន្ថែម

រដ្ឋាភិបាលនឹងចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរសម្រាប់ឆ្នាំ ២០១៦ ចាប់ពីខែក្រោយខណៈមន្ត្រីសង្គមស៊ីវិលជំរុញឲ្យសម្រួលនីតិវិធីឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបង់ពន្ធ។ តាមសេក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ការប្រមូលនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ...

ស៊ន សារ៉ាត
http://bit.ly/28Se1vP

អគ្គិសនី​ និង​អូសចូល​បណ្តាភូមិ​ទាំងអស់ទូទាំង​ប្រទេស​នៅ​ឆ្នាំ ២០២០

បណ្ដាញអគ្គិសនីជាតិបានគ្រប់ដណ្តប់ប្រមាណជាង៦៨ភាគរយហើយនៅទូទាំងប្រទេសដែលអូសឆ្លងកាត់ភូមិប្រមាណ៩,៦០៦ភូមិក្នុងចំណោមភូមិសរុប ១៤,០៧៣នៅទូទាំងប្រទេសនៅខែមិថុនា ឆ្នាំនេះ ហើយរំពឹងថា ការតបណ្ដាញអគ្គិសនីថ្នាក់ជាតិដែលអូសចូលចូលដល់បណ្តាភូមិទាំងអស់ នឹងត្រូវបានបញ្ចប់នៅឆ្នាំ២០២០។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងឲ្យដឹងកាលពីម្សិលមិញ។ ...

សុខ ចាន់
http://bit.ly/28RUoUD

PPSEZ ចាប់​ផ្តើម​ដំណើរការ​ថាមពល​សូឡា​បូម​ទឹក

តំបន់សេដ្ឋកិច្ចភ្នំពេញបានចាប់ផ្ដើមដំណើរការថាមពលស្អាតរបស់ខ្លួនកាលពីម្សិលមិញដែលសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធថាមពលបន្ទះស្រូបពន្លឺព្រះអាទិត្យថ្មីពីរដើម្បីផ្គត់ផ្គង់អគិ្គសនីសម្រាប់បូមទឹកនៅក្នុងសួនឧស្សាហកម្មទំហំដី ៣៥៧ ហិកតា។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/28SsDt5

ក្រុមប្រឹក្សារដ្ឋ​ធ​ម្ន​នុ​ញ្ញ​នៃ​កម្ពុជា​បាន​ប្រកាស​សមាជិក​ថ្មី​របស់​ខ្លួន​

នៅ​ថ្ងៃ​ទី​ ២១​ ខែមិថុនា​ ឆ្នាំ​២០១៦​ លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ អតីតរដ្ឋមន្ត្រី​នៃ​ក្រសួង​គ្រប់គ្រង​ដែនដី​ បាន​ចូល​កាន់​តំណែង​ជា​ប្រ​ធា​ន​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​ផ្លូវការ​ បន្ទាប់​ពី​បាន​តែងតាំង​ដោយ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​សមាជិក ...

ក្រុមប្រឹក្សារដ្ឋធម្ននុញ្ញនៃកម្ពុជា

ទាញយក៖ pdf

អ៊ឹម ឈុនលឹម ​ជាប់​ឆ្នោត​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

លោក អ៊ឹម ឈុនលឹម ជាអតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញាបោះឆ្នោតឱ្យធ្វើជាប្រធានសម្រាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ជំនួសតំណែងប្រធានស្ថាប័នចាស់លោក ឯក សំអុល។ ...

ឡាយ សាមាន
http://bit.ly/28MvK55

គម្រោង​បញ្ចប់​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​នៅ​កោះរ៉ុង​នឹង​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​ ២០១៧

 រមណីយដ្ឋានប្រណីតតម្លៃ ៣០ លានដុល្លាររបស់ក្រុមហ៊ុន រ៉ូយាល់គ្រុបនៅលើកោះរ៉ុងនឹងមិនបញ្ចប់តាមការគ្រោងទុកនោះទេបន្ទាប់ពីក្រុមហ៊ុននេះបានប្រឈមនឹងបញ្ហាការអភិវឌ្ឍកំពង់ផែរបស់ខ្លួន។ ...

ចេង សុខហ័ង and Kali Kotoski
http://bit.ly/28OwcEC

រដ្ឋាភិបាល​មាន​​គម្រោង​សង់​ព្រលាន​យន្តហោះ​​ថ្មី​នៅ​ក្បែរ​ភ្នំពេញ

រាជរដ្ឋាភិបាលបានប្រកាសសម្រេចរក្សាតំបន់សន្តិសុខ និងសុវត្ថិភាពជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានវិវាទឲ្យស្ថិតក្នុងស្ថានភាពដដែលសិនដោយពុំមានការពង្រីកព្រលានយន្តហោះនោះទេខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលមានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ...

ប៉ិច សុធារី
http://bit.ly/28USOR6

ការ​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​មិន​ទាន់​មាន​ប្រសិទ្ធភាព

រយៈពេលពីរខែបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសពីការកាត់បន្ថយតម្លៃដឹកជញ្ជូនអ្នកនៅក្នុងឧស្សាហកម្មនេះអះអាងថាការអនុវត្តនៅតែមិនទាន់ពេញលេញ និងមានប្រសិទ្ធភាពនៅឡើយទេ។ ...

ចេង សុខហ័ង
http://bit.ly/28SyMFA

នាយក​រដ្ឋមន្រ្តី​ផ្ដល់​ថវិកា​ផ្ទាល់​ខ្លួន​៤០០​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​ដល់​សព​អតីត​យុទ្ធជន កងកម្លាំង​ នគរ​បាល​ និង​យោធិន​ពិការ​​នៅ​ក្នុង​ពិធី​រំឭក​ខួប​ទិវា​អតីត​យុទ្ធជន​កម្ពុជា លើក​ទី​៩ នា​សាល​មហោ​ស្រព​កោះ​ពេជ្រ កាល​ពី​ព្រឹក​ម្សិល​មិញ។ រូបភាពពី​ហ្វេសប៊ុក

រដ្ឋាភិបាលបានអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភបន្ថែមដល់អតីតយុទ្ធជនបន្ទាប់ពីលោកបានប្រកាសផ្តល់ថវិកាផ្ទាល់ខ្លួនជួយដល់សពអតីតយុទ្ធជនចំនួន១០០សពក្នុងមួយឆ្នាំៗដែលគិតថាថវិកាសរុបចំនួន៤០០លានរៀល។ ...

មុំ គន្ធា
http://bit.ly/28NJjp4

ក្រសួង​រ៉ែ បន្ត​ព្យួរ​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​មាស​​​ក្រុមហ៊ុន​របស់​វៀតណាម

ក្រុមហ៊ុនរុករករ៉ែមាសវៀតណាមមួយនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបរាជ័យម្តងទៀតក្នុងការស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលបន្ទាប់ពីក្រុមហ៊ុនត្រូវបានគេរកឃើញថាមិនបានបំពេញតាមលក្ខខ័ណ្ឌតម្រូវរបស់ក្រសួង។ ...

ជា វណ្ណៈ
http://bit.ly/28NLjhp

វៀតណាម​បិទ​រោង​ចក្រ​កែ​ច្នៃ​ឈើ៖ វិជ្ជមាន ឬ​អវិជ្ជមាន​សម្រាប់​ព្រៃឈើ​កម្ពុជា?

នាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc កាលពីថ្ងៃច័ន្ទ បានអំពាវនាវឲ្យបិទច្រកចូលទៅកាន់តំបន់ព្រៃធម្មជាតិជាង ២.២៥ លានហិកតា ស្ថិតនៅភូមិភាគខ្ពង់រាបកណ្តាលរបស់វៀតណាម និងឲ្យបិទកន្លែងកែច្នៃផលិតផលឈើនៅទូទាំងប្រទេស។ នេះបើយោងតាមការឲ្យដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងតំបន់។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/28NNe6o

ច្រក​ព្រំដែន​កម្ពុជា-ថៃ​នឹង​ត្រូវបានធ្វើឱ្យប្រសើរឡើងវិញ

កម្ពុជា និងថៃបានយល់ព្រមនឹងធ្វើឱ្យប្រសើរឡើងវិញនៅច្រកព្រំដែនទាំង៤ និងជំរុញការបើកច្រកព្រំដែនថ្មីដើម្បីធ្វើឲ្យពាណិជ្ជកម្មទ្វេភាគី និងវិស័យទេសចរណ៍នៅតាមព្រំប្រទល់រវាងប្រទេសទាំងពីរកាន់តែប្រសើរ និងក្នុងគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ពាន់លានដុល្លារក្នុងរយៈពេល៥ឆ្នាំទៀត។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/26368/cambodia-thailand-checkpoints-to-be-upgraded/

ក្រុមហ៊ុនវីងនឹងធ្វើឱ្យការទូទាត់ការចុះបញ្ជីយានយន្តកាន់តែងាយស្រួល

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយកាលពីម្សិលមិញជាមួយនឹងធនាគារឯកទេសវីងលីមិតធីត ដើម្បីសម្រួលដល់ការសាធារណៈជនក្នុងការទូទាត់ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យ និងបណ្ណបើកបរ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/26322/wing-makes-vehicle-payments-easy/

លោកនាយករដ្ឋមន្ត្រីបដិសេធការចូលរួមជំហរអាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា កម្ពុជានឹងមិនចូលរួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ក្នុងការគាំទ្រសាលក្រមនាពេលខាងមុខពីតុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាលនៅទីក្រុងឡាអេ ទាក់ទងនឹងពាក្យបណ្តឹងរបស់ហ្វីលីពីនស្តីពីបញ្ហាដែលកំពុងតែបន្តរវាងចិននៅលើជម្លោះសមុទ្រចិនខាងត្បូង។ ...

ឈាង សុខា
http://www.khmertimeskh.com/news/26341/pm-refuses-joint-asean-stance/

៤​​ខែ​ដើម​ឆ្នាំ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ ធ្លាក់​ចុះ​១៥​ភាគរយ

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បានធ្លាក់ចុះប្រមាណ១៥ភាគរយក្នុងរយៈពេល៤ខែឆ្នាំនេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃស្ថានទូតថៃ ប្រចាំកម្ពុជា។ ...

សុខ ចាន់
http://bit.ly/28L7Ome

អង្គការទិន្នន័យអំពីការអភិវឌ្ឍបានធ្វើបច្ចុប្បន្នភាពលើគេហទំព័រតំបន់សេដ្ឋកិច្ចពិសេស

អូឌីស៊ីបានធ្វើបច្ចុប្បន្នភាពលើទំព័រស្តីអំពីតំបន់សេដ្ឋកិច្ចពិសេស(SEZs)នៅក្នងប្រទេសកម្ពុជា ដោយបន្ថែមជាមួយនឹងផែនទីអន្តរកម្មនិងក្រាបនៃចំនួនក្រុមហ៊ុននៃតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ជាការឆ្លើយតបនឹងទិន្នន័យតំបន់សេដ្ឋកិច្ចពិសេសថ្មីបំផុតរបស់អូឌីស៊ី។សូមចុចទីនេះដើម្បីចូលទៅកាន់ទំព័រ។ ...

ក្រុមហ៊ុន​ ម៉ុងឫទ្ធី​ កំពុង​សិក្សា​លើ​​ការ​ពង្រីក​កំពង់ផែ​នៅ​កោះកុង

ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបគ្រោងពង្រីកកំពង់ផែឯកជនរបស់ខ្លួននៅឆ្នាំនេះដើម្បីទទួលកុងតឺន័រកាន់តែច្រើនខណៈការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅក្នុងប្រទេសនេះបន្តកើនឡើង។ នេះបើយោងតាមលោក ម៉ុង ឫទ្ធី។ ...

ចេង សុខហ័ង
http://bit.ly/28LR5dY

ដង្កូវ​ហ្វូង​បំផ្លាញ​ដំណាំ​បង្កើត​កង្វល់​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា

ដំណាំស្រូវនិងដំណាំកសិផលផ្សេងទៀតលើផ្ទៃដីបង្កបង្កើនផលជាងពីរម៉ឺនហិកតារក្នុងខេត្តជាងដប់នៅភាគខាងជើងនិងភាគឦសានប្រទេសដែលរងគ្រោះដោយសារដង្កូវហ្វូងស៊ីរិចរិលកំពុងបង្កើនកង្វល់លើលទ្ធភាពបង្កបង្កើនផលស្រូវ និងដំណាំកសិផលផ្សេងទៀត បន្ទាប់ពីវិស័យកសិកម្មទើបតែរងគ្រោះដោយគ្រោះរាំងស្ងួតរយៈពេលវែង។ ...

ជា វណ្ណៈ
http://bit.ly/28JMysp

ថាមពលកកើតឡើងវិញទទួលបានការជម្រុញតាមរយៈមូលនិធិ ៣០លានដុល្លារ

ក្រសួងធនធានរ៉ែ និងថាមពលបានទទួលមូលនិធិ ៣០លានដុល្លារពីកម្មវិធីបង្កើនថាមពលកកើតឡើងវិញនៅក្នុងបណ្តាប្រទេសប្រាក់ចំណូលទាប (SREP)-ដែលជាគោលបំណងនៃការផ្តួចផ្តើមបរិយាកាសវិនិយោគមូលនិធិសកល-សម្រាប់កម្មវិធីអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យដែលរួមបញ្ជូលទាំងប្រព័ន្ធតាមគេហដ្ឋាន បណ្តាញខ្នាតតូច និងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យសម្រាប់ការប្រើប្រាស់ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...

កាលី កូតូស្គី
http://www.phnompenhpost.com/business/renewables-receive-30m-funding-boost

លោកឧកញ៉ា គិត ម៉េង មានប្រសាសន៍ឱ្យសិក្សាពីកិច្ចព្រមព្រៀងបញ្ជៀសពន្ធទ្វេដងទាំងអស់គ្នា

ការយល់ដឹងពីកិច្ចព្រមព្រៀងបញ្ជៀសពន្ធទ្វេរដង (DTAs) រវាងកម្ពុជា និងបណ្តាប្រទេសដទៃទៀត គឺជាចំនុចពិសេសដើម្បីកាត់បន្ថយឧបសគ្គក្នុងការលើកកម្ពស់ដល់ការវិនិយោគឆ្លងព្រំដែន និងជម្រុញការធ្វើពាណិជ្ជកម្ម និងលំហូរសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសដៃគូរបស់ខ្លួន ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញ។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26323/learn-dtas--says-kith-meng/

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីញ ត្រេកអរ​នឹង​គម្រោង​អភិវឌ្ឍ​​ប៉ុន្តែ​ទាមទារឲ្យ​ចៀសវាង​ជម្លោះ

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងអគារសឬអគារប៊ូឌីញស្ថិតក្នុងខណ្ឌចំការមនរាជធានីភ្នំពេញបានស្វាគមន៍ទៅនឹងគម្រោងរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងការអភិវឌ្ឍទីតាំងនេះនៅនឹងកន្លែង ខណៈដែលមន្ត្រីសង្គមស៊ីវិលបានស្នើឲ្យក្រសួងគ្រប់គ្រងស្ថិតិរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះឲ្យបានច្បាស់លាស់ដើម្បីចៀសវាងបញ្ហាដែលអាចកើតមានឡើងដូចករណីសហគមន៍បុរីកីឡា។ ...

មុំ គន្ធា
http://bit.ly/201fam6

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LdCUP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!