ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ខេត្តចំនួន៥ កំពុងប៉ះពាល់ពីជំនន់ទឹកភ្លៀង ដែលធ្វើឱ្យខូចស្រូវជាង៩០០ហិកតា
ខេត្តចំនួន៥ កំពុងទទួលរងផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានការខូចខាតដំណាំស្រូវយ៉ាងហោចណាស់៩២៧ ហិកតា ក្នុងនោះខេត្តកំពង់ធំមានការខូចខាតច្រើនជាងគេ គិតមកដល់ត្រឹមថ្ងៃពុធ ទី១៨ ខែមិថុនានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-19-1738-262405
ចែម វីឌ្យ៉ា៖ ប្រធានព្រឹទ្ធសភាយកបទពិសោធរាប់សិបឆ្នាំពង្រឹងនយោបាយការទូតកម្ពុជាលើឆាកអន្ដរជាតិ
កិច្ចខិតខំប្រឹងប្រែងការទូតរបស់កម្ពុជាត្រូវបានមើលឃើញថាមានសន្ទុះទៅមុខ ក្រោមការដឹកនាំរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដោយព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-6-19-1833-262406
ការនាំចេញផលិតផលក្នុងវិស័យយានយន្តមានទឹកប្រាក់ជាង ១ ពាន់លានដុល្លារ
ទុនវិនិយោគក្នុងវិស័យយានយន្តកម្ពុជា គិតត្រឹមឆ្នាំ ២០២៤ មានប្រមាណ ៧៤៦ លានដុល្លារ ខណៈការនាំចេញមានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីការនាំចេញផលិតសំបកកង់រថយន្ត។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-19-1455-262402
កម្ពុជាចាប់ផ្តើមប្រើប្រាស់សត្វសុនខ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន
កម្ពុជាកំពុងតែប្រើប្រាស់សត្វសុនខ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅខណៈពេលដែលបញ្ហាគ្រឿងញៀន ទាំងក្នុងតំបន់ និងអន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញ និងគ្រោះថ្នាក់ គួរឱ្យព្រួយបារម្ភ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-19-941-262397
«វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ» នឹងជួយបង្កើនទំហំពាណិជ្ជកម្មកាន់តែធំជាងមុន
កម្ពុជាកំពុងបំផុស និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់វិធីសាស្រ្តនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលកាន់តែច្រើន និងមានសុវត្ថិភាពជាងមុន តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-19-1037-262399
កម្មករតាមផ្ទះអំពាវនាវឱ្យមានកំណែទម្រង់ច្បាប់ និងសន្តិសុខសង្គមឡើងវិញ ដើម្បីធានាសិទ្ធិការងារស្មើគ្នា
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) និងអង្គការអ៊ុកស្វាម(Oxfam) បានស្នើឱ្យរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសង្គម និងការគាំពារកម្មករតាមផ្ទះតាមរយៈច្បាប់ ដោយសង្កត់ធ្ងន់ថាពួកគេសមនឹងទទួលបានសិទ្ធិដូចគ្នាដែលបានផ្តល់ឱ្យកម្មករផ្សេងទៀត ដូចជាការទទួលបានលក្ខខណ្ឌការងារត្រឹមត្រូវ និងការថែទាំសុខភាព។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/domestic-workers-deserve-equal-employment-rights-call-for-legal-and-social-security-reforms/
កម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើតាមច្រកទ្ធារព្រំដែនទាំងអស់ពីប្រទេសថៃ
កម្ពុជាបានបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃនៅគ្រប់ច្រកទ្ធារព្រំដែន ដែលជាវិធានការមួយដែលអ្នកវិភាគលើកឡើងថា អាចបង្កើនតម្លៃកសិផលកម្ពុជា។ យ៉ាងណាក៏ដោយ កសិករអះអាងថា អត្ថប្រយោជន៍អាចនឹងមិនបានភ្លាមៗទេ ដោយសារដំណាំដូចជាផ្លែឈើត្រូវចំណាយពេល ...
ឃួន ណារីម និង ស៊ើង និមល់
https://khmer.cambojanews.com/cambodia-closes-all-borders-crossing-to-thai-agricultural-imports/
រោងចក្រកៅស៊ូក្នុងស្រុកស្ទឹងត្រង់ត្រៀមផលិតស្រោមដៃជ័រនាំចេញក្រៅប្រទេស
ក្នុងការបោះជំហានឆ្ពោះទៅរកការគ្រប់គ្រាន់ដោយខ្លួនឯង ក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត នៅស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្រកាសផែនការពង្រីកប្រតិបត្តិការរបស់ខ្លួន ដោយផលិតស្រោមដៃជ័រសម្រាប់នាំចេញ ជាជាងការនាំចេញតែជ័រកៅស៊ូ។ ...
ហុង រស្មី
https://www.postkhmer.com/business/2025-6-17-1358-262382
ស្រូវ-អង្ករ គឺជាទំនិញនាំចេញដ៏មានសក្ដានុពលក្នុងចំណោមបញ្ជីផលិតផលកសិកម្មកម្ពុជា
ផលិតកម្មស្រូវ ត្រូវបានរដ្ឋាភិបាលចាត់ទុកជាដំណាំយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏សំខាន់ ហើយក៏ជាទំនិញនាំចេញដ៏មានសក្ដានុពលមួយក្នុងចំណោមបញ្ជីផលិតផលកសិកម្មដែលបានជ្រើសរើសជាអាទិភាពសម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជារៀងរាល់ឆ្នាំ។ នេះបើតាមលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-17-1136-262379
ប្រជាជនកម្ពុជាជិត ៩៤% ពេញចិត្តចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ
ប្រជាជនកម្ពុជាជាង ៩០ភាគរយបានបង្ហាញការពេញចិត្តចំពោះចំណាត់ការទូទៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-18-163-262394
ចិនផ្ដល់ថវិកាជាង៤៣ម៉ឺនដុល្លារសម្រាប់បោសសម្អាតមីន ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
អាជ្ញាធរមីន និង តំណាងស្ថានទូតចិន ប្រកាសដាក់ឱ្យដំណើរការគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» នាថ្ងៃទី១៧ ខែមិថុនានេះ ដែលមានទឹកប្រាក់សម្រាប់អនុវត្តគម្រោងជាង ៤៣ម៉ឺនដុល្លារ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-17-1641-262388
សំឡេងសន្ទនាបែកធ្លាយ៩នាទីរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃជាសំឡេងពិត
លោក ហ៊ុន សែន បញ្ជាក់ថា សំឡេងសន្ទនាជាង ៩ នាទីរវាងលោកនិងនាយករដ្ឋមន្ត្រីថៃ ផែតុងតាន ស៊ីណាវ៉ាត្រា គឺជាសំឡេងពិត ហើយលោកអាចនឹងបញ្ចេញសំឡេងទាំងអស់ប្រសិនបើភាគីថៃចង់បាន។ នៅក្នុងកិច្ចសន្ទនានេះ ផែតុងតាន បញ្ជាក់ថា អ្នកស្រីកំពុងជួបសម្ពាធនៅក្នុងប្រទេសថៃ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-18-1436-262393
ការសាងសង់ផ្លូវជាតិលេខ៤៨ ក្នុងគម្រោងថវិកាជាង ៧៨លានដុល្លារត្រូវបានបញ្ចប់
គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ក្នុងគម្រោងថវិកាជាង ៧៨លានដុល្លារអាមេរិកបានបញ្ចប់ការសាងសង់១០០ភាគរយ ហើយធ្វើការប្រគល់-ទទួល ក្រោយពីការពិនិត្យវាយតម្លៃគុណភាព។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-18-1230-262392
យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកាបរិច្ចាគជាង៤,៩លានដុល្លារហើយ
មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគជាង៤,៩លានដុល្លារអាមេរិកហើយគិតត្រឹមថ្ងៃពុធ ទី១៨ខែមិថុនានេះ តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ខណៈពេលដែលមូលនិធិនេះ កំពុងតែរៀបចំការរត់សប្បុរសធម៌នៅខេត្តកំពត នាថ្ងៃទី២៩ ខែមិថុនានេះ ដើម្បីប្រមូលថវិកាបន្ថែមទៀត។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-18-943-262391
លោក ហ៊ុន ម៉ាណែត វាយបកទៅនាយករដ្ឋមន្ត្រីថៃដែលចោទលោកថា ធ្វើការ unprofessional
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយបកទៅលើការអត្ថាធិប្បាយរបស់មេដឹកនាំថៃ ដែលចោទមេដឹកនាំកម្ពុជាថាធ្វើនយោបាយមិនមានវិជ្ជាជីវៈ (unprofessional) ពាក់ព័ន្ធនឹងការបញ្ចេញសារបញ្ហាព្រំដែន និងកិច្ចប្រជុំនានានៅលើបណ្ដាញសង្គម។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-17-1825-262390
ការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីជលផល ជួយពង្រឹងសន្តិសុខស្បៀង និងគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព
សេចក្តីព្រាងច្បាប់ស្តីពីជលផល ត្រូវបានព្រឹទ្ធសភាអនុម័ត ក្រោយពីបានធ្វើការពិនិត្យឱ្យយោបល់ ដោយសមាជិកព្រឹទ្ធសភា និងការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-17-177-262389
ផ្លូវល្បឿនលឿននឹងត្រូវដំឡើងឧបករណ៍ឡាស៊ែរ ដើម្បីបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ ពេលយប់
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងត្រូវធ្វើតេស្តដំឡើងឧបករណ៍ឡាស៊ែរនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីភាពនឿយហត់ក្នុងការបើកបរនាពេលយប់។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-16-1440-262365
កម្ពុជាទុកពេល២៤ម៉ោងឱ្យថៃបើកព្រំដែនឡើងវិញ ឬអាចប្រឈមមុខនឹងការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើ
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជំរុញឱ្យពលករកម្ពុជានៅប្រទេសថៃត្រឡប់មកប្រទេសកម្ពុជាវិញ ដោយកត់សម្គាល់ថា វិវាទព្រំដែននឹង«មិនអាចដោះស្រាយបានដោយងាយទេ» ខណៈដែលផ្តល់ឱ្យភាគីថៃនូវឱសានវាទរយៈពេល២៤ម៉ោង ដើម្បីដាក់ឱ្យដំណើរការច្រកព្រំដែនធម្មតាឡើងវិញ ឬប្រឈមនឹងផលវិបាកនៃការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃចាប់ពីថ្ងៃទី១៧ ខែមិថុនា។ ...
ស៊ើង និមល់ និង ឃួន ណារីម
https://khmer.cambojanews.com/cambodia-gives-thailand-24-hours-to-reopen-border-or-face-fruit-and-vegetable-import-ban-on-june-17/
វិស័យហិរញ្ញវត្ថុនៅកម្ពុជាកំពុងបោះជំហានទៅមុខប្រកបដោយទំនួលខុសត្រូវ និងបរិយាបន្ន
វិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា កំពុងបង្ហាញពីការវិវឌ្ឍប្រកបដោយចីរភាព ការទទួលខុសត្រូវ និងភាពធន់ ព្រមជាមួយនឹងការលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែប្រសើរ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-16-1820-262371
វិនិយោគិនខេត្តអានហ៊ួយ បានមកសិក្សាឱកាសវិនិយោគនៅខេត្តព្រះសីហនុ
វិនិយោគិនមកពីខេត្តអានហ៊ួយ ប្រទេសចិន ចំនួន ៥ក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សាពីឱកាសវិនិយោគនៅខេត្តព្រះសីហនុដើម្បីពង្រីកទីផ្សាររបស់ខ្លួននៅក្នុងតំបន់ឱ្យកាន់តែធំថែមទៀត ខណៈទំហំទឹកប្រាក់នៃការបណ្តាក់ទុន ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-16-1543-262367
លិខិតរបស់កម្ពុជារឿងព្រំដែន៤ចំណុច បានទៅដល់ដៃ ICJ ខណៈថៃសម្ដែងការខកចិត្ត
លិខិតផ្លូវការរបស់កម្ពុជាបានទៅដល់ដៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយនៅរសៀលថ្ងៃទី១៦ មិថុនានេះ បន្ទាប់ពីត្រូវបានបញ្ជូនចេញពីកម្ពុជាកាលពីថ្ងៃទី១៥ មិថុនា ដើម្បីរកដំណោះស្រាយសម្រាប់ជម្លោះព្រំដែន ៤ ចំណុច។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-16-1828-262372
រដ្ឋមន្ត្រីការពារជាតិថា សព្វាវុធគឺតម្រង់ទៅខ្មាំងសត្រូវ មិនមែនមកផ្ទះខ្លួនឯងនោះទេ
លោករដ្ឋមន្ត្រីការពារជាតិ ទៀ សីហា ថ្លែងថា ការបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ គឺជារឿងធម្មតារបស់យោធា ពីព្រោះក្បួនប្រយុទ្ធ មិនដែលមានយោធាណាបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-6-16-180-262370
ជំនន់ទឹកភ្លៀងប៉ះពាល់ដំណាំស្រូវជាង១ ៤០០ហិកតា ក្នុងស្រុកចំនួន៤ ក្នុងខេត្តកំពង់ធំ
ជំនន់ទឹកភ្លៀងបាននឹងកំពុងតែបង្កផលប៉ះពាល់ដល់ដំណាំស្រូវជាង១ ៤០០ហិកតា នៅក្នុង១៨ឃុំ នៃស្រុកចំនួន៤ក្នុងខេត្តកំពង់ធំ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងនៅដើមរដូវវស្សានេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-16-1632-262369
វិទ្យាស្ថានប៉ាស្ទ័របើកដំណើរការកម្មវិធីស្រាវជ្រាវ ដើម្បីដោះស្រាយបញ្ហាជំងឺឆ្កែឆ្កួត និងបញ្ហាសុខភាពតែមួយនៅកម្ពុជា
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមស្រាវជ្រាវធំៗចំនួនពីរគឺ VIRAGE ដែលផ្តោតលើការការពារជំងឺឆ្កែឆ្កួត និង RACSMEI ដែលផ្តោតលើបញ្ហាប្រឈមសុខភាពតែមួយឱ្យកាន់តែទូលំទូលាយ ដើម្បីពង្រឹងប្រព័ន្ធសុខភាពសាធារណៈរបស់កម្ពុជា តាមរយៈយុទ្ធសាស្ត្រឃ្លាំមើលរួមបញ្ចូលគ្នា ការកសាងសមត្ថភាព និងយុទ្ធសាស្រ្តផ្អែកលើភស្តុតាង ដែលដោះស្រាយទាំងបញ្ហាសុខភាពមនុស្ស និងសត្វ។ ...
មាស មល្លិកា
https://kiripostkhmer.com/stories/ipc-launches-major-studies-to-tackle-rabies-and-one-health-issues-in-cambodia