ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

Prince Real Estate ត្រៀមវិនិយោគគម្រោង ៣០០លានដុល្លារអាមេរិក

Prince​ Real​ Estate​ ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ គ្រោង​នឹង​វិនិយោគ​គម្រោង​ថ្មី​មួយ​ខ្ទង់​ ២៥០-៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​លើ​មហាវិថី​ព្រះ​នរោត្តម​។​ គម្រោង​ថ្មី​នេះ​ នឹង​ចាប់ផ្តើម​បន្ទាប់​ពី​ការ​បញ្ចប់​នៃ​គម្រោង​ខុន​ដូ​បច្ចុប្បន្ន​ដែល​បាន​ចាប់ផ្តើម ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23754/prince-real-estate-plans--300-mil-project/

រដ្ឋមន្រ្តីថ្មីនៃក្រសួងដឹកជញ្ជូនបង្ហាញពីផែនការ ១០០ថ្ងៃ

ក្នុងអំឡុងពេល​សុន្ទរកថា​មួយ​កាលពី​ម្សិលមិញ​ លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រី​ទើបតែ​តែងតាំង​ថ្មី​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ​បាន​បង្ហាញ​ផែនការ​របស់​លោក​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ និង​តម្លាភាព​របស់​ក្រសួង​តាម​រយៈ​ការ​កែសម្រួល​ប្រតិបត្ដិការ​ផ្ទៃក្នុង​ក្រសួង​ក្នុង​រយៈពេល​ ១០០​ថ្ងៃ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/23768/new-transport-minister-unveils-100-day-plan/

ក្រសួង៖ ការទទួលរងគ្រោះខ្យល់កន្ទ្រាក់រន្ទះបាញ់នៅដើមឆ្នាំ ២០១៦

មនុស្ស​ ៥​នាក់​បាន​ស្លាប់​ និង​ជាង​ ២០០​ គ្រួសារ​ក្នុង​ខេត្ត​ចំនួន​៨​ ត្រូវ​បាន​រង​ការ​ខូចខាត​ ដោយសារ​គ្រោះ​ធម្មជាតិ​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ​ នេះ​បើ​យោង​តាម​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ម្សិលមិញ ...

មុំ គន្ធា
http://www.khmertimeskh.com/news/23763/stormy-start-to-2016--ministry/

ព្រៃការពារថ្មីនឹងស្ទង់សមត្ថភាពក្រសួង

ប្រមាណជិត១លានហិកតានៃផ្ទៃដីព្រៃការពារថ្មីដែលក្រសួងបរិស្ថានចង់បង្កើតនៅចុងឆ្នាំនេះនឹងបន្ថែមបន្ទុកជាផ្ទៃដីប្រហែលមួយភាគបីទៀតទៅកាន់ស្ថាប័ននេះដែលបច្ចុប្បន្នកំពុងមានផលលំបាកក្នុងការគ្រប់គ្រងផ្ទៃដី៣.២លានហិកតារួចមកហើយនោះ។ នេះមិនបានរាប់បញ្ចូលទាំងផ្ទៃដី១លានហិកតា នៃតំបន់ការពារ ដែលមានស្រាប់ដែលក្រសួងនេះនឹងត្រូវគ្រប់គ្រងបន្តពីក្រសួងកសិកម្មនៅឡើយទេ។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/111001-111001/

អង្គការសហប្រជាជាតិនឹងជួយដល់​ គ.ជ.ប មុនពេលការបោះឆ្នោតមកដល់

អង្គការសហប្រជាជាតិ​ត្រៀមខ្លួន​ជា​ស្រេច​ ក្នុង​ការ​សហការ​ជាមួយ​ និង​គាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ ជាមួយនឹង​ជំនួយ​បន្ថែម​ ដែល​ផ្តល់​ជា​លាយលក្ខណ៍អក្សរ​ជូន​ទៅ​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ ...

តាំង វីដា
http://www.khmertimeskh.com/news/23769/un-to-assist-nec-ahead-of-elections/

ប្រតិបត្តិការផ្លូវដឹកជញ្ជូនទំនិញថ្មីរបស់ Emirates នឹងបើកនៅកម្ពុជា

Emirates​ SkyCargo​ ផ្នែក​មួយ​នៃ​សេវា​ដឹក​ជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates​ Airline​ បាន​ពង្រឹង​បណ្តាញ​ផ្លូវ​ហោះហើរ​របស់​ខ្លួន​បន្ថែម​ទៀត​ជាមួយនឹង​ការ​បើក​ដំណើរការ​សេវា​ដឹក​ទំនិញ​មួយ​ប្រចាំ​ស​ប្តា​ហ៍​នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​។​ ​ ...

Arabian Business Team
http://www.arabianbusiness.com/emirates-s-cargo-unit-launches-new-cambodia-route-627559.html#.VwXTRfl97IU

កម្ពុជាពិចារណាទិដ្ឋាការការមកដល់សម្រាប់ប្រជាជនរុស្ស៊ី

ក្រសួងទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ បាន​ស្នើ​សុំ​រដ្ឋាភិបាល​ដើម្បី​អនុញ្ញាត​ឱ្យ​ទិដ្ឋាការ​ការ​មក​ដល់​សម្រាប់​ពលរដ្ឋ​រុ​ស្ស៊ី​នេះ​បើ​តាម​ព័ត៌មាន​ខ្មែរ​ថា​ម​ស៍បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​ ៦​ ខែមេសា​។​ ​ ...

Alexander Korablinov
https://rbth.com/news/2016/04/06/cambodia-mulls-visa-on-arrival-for-russians_582251

លោក​ស៊ុត​ ឌី​ណា​ នឹង​អាច​បង្ហាញខ្លួន​ចំពោះ​មុខ​តុលាការ​ក្នុងថ្ងៃនេះ​

កាលពី​ម្សិលមិញ​ ឪពុក​ម្តាយ​របស់​លោក​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​ ស៊ុត​ ឌី​ណា​  បាន​ធ្វើការ​បង្ហាញខ្លួន​ជា​សាធារណៈ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ ខណៈ​ពេល​ដែល​កូន​របស់​ ពួក​គាត់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ក៏​ដូច​ជា ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/suth-dina-expected-appear-court-today

គ្រូពេទ្យនឹងត្រូវនៅប្រចាំការក្នុងកំឡុងពេលឆ្នាំថ្មី

ក្រសួងសុខាភិបាល​ បាន​បញ្ជា​ឱ្យ​នាយក​មន្ទីរ​សុខាភិបាល​ខេត្ត​រៀបចំ​មន្ត្រី​ និង​គ្រូពេទ្យ​ដើម្បី​ធ្វើការ​ក្នុងអំឡុងពេល​បួន​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ ដូច្នេះ​មន្ទីរពេទ្យ​ និង​មណ្ឌល​សុខភាព​អាច​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​បាន​ភ្លាមៗ​ នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ និង​បញ្ហា​ផ្សេង​ទៀត​កើតឡើង​។​ ​ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/23703/doctors-to-be-on-standby-during-new-year/

កូដបរិស្ថានមានគោលបំណងដើម្បីការពារធនធានធម្មជាតិ

ផែនការ​ថ្មី​មួយ​ ដើម្បី​ការពារ​បរិស្ថាន​បាន​ចាប់ផ្តើម​កាលពី​ម្សិលមិញ​ នៅ​ពេល​ដែល​ក្រសួងបរិស្ថាន​បាន​រៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​ពិភាក្សា​អំពី​គំនិត​លើ​របៀប​ដើម្បី​ប​ម្លែ​ង​ច្បាប់​ជា​ច្រើន​ទៅ​ក្នុង​កូដ​តែ​មួយ​ ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​ប្រទេស​នេះ​។​ វា​ត្រូវ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/23704/environmental-code-aims-to-safeguard-natural-resources/

គម្រោង​ផ្លាស់​ប្តូរ​សត្វ​ដំរី​ជា​មួ​យ​ប្រទេស​ជប៉ុន​ត្រូវ​បាន​បញ្ឈប់​

សំណើរ​គម្រោង​ដ៏​សែន​ចម្រូងចម្រាស់​មួយ​ទាក់ទិន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​សត្វ​ដំរី​ឈ្មោះ​គី​រី​និង​សីតា​ពី​សួន​ សត្វ​ទឹកឈូ​ដែលមានកេរ្តិ៍ឈ្មោះអាសោច​ក្នុង​ខេត្តកំពត​ទៅ​កាន់​សួនសត្វ​មួ​​យ​ក្នុង​ប្រទេស​ជប៉ុន​ដើម្បីដោះ​ដូរ​យក​ប្រភេទ​សត្វ​ផុត​ពូជ​ផ្សេង​ទៀត​នោះត្រូវ ...

ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/controversial-elephant-swap-japan-called

សត្វ​ខ្លា​នឹង​ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩

សត្វ​ខ្លា​ចំនួន​៨​ក្បាល​នឹង​ត្រូវ​ដោះ​លែង​ទៅ​ក្នុង​ព្រៃ​កម្ពុជា​ក្នុង​គម្រោង​ថ្មី​មួយ​ដែល​មាន​តម្លៃ​ពី​២០​ទៅ​៥០​លាន​ដុល្លារ​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងកសិកម្ម​និង​អង្គការ​WWF​ប្រចាំ​នៅ​កម្ពុជា​ ក្នុង​ពិធី​មួយ​នៅ​រាជធានី ...

ខេង​ សុធា​​ និងPeter Ford
https://www.cambodiadaily.com/news/tigers-to-be-reintroduced-to-cambodia-in-2019-110954/

ពលករចំណាកស្រុកដែលត្រូវបានឃុំខ្លួនទទួលបានលិខិតអនុញ្ញាតឱ្យធ្វើការនៅប្រទេសថៃ

ជន​ចំណាកស្រុក​កម្ពុជា​ជាង​ ២០​នាក់​ ដែល​ត្រូវ​បាន​ធ្វើការ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ត្រូវ​បាន​គេ​ឱ្យ​លិខិតអនុញ្ញាត​ឱ្យធ្វើ​ការងារ​ និង​អនុញ្ញាត​ឱ្យ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​គេ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/23701/detained-migrant-workers-get-thai-work-permits/

ធានារ៉ាប់រងឥណទាននាំចេញកំពុងនឹងចាប់ផ្តើម

ធានា​រ៉ាប់រង​ឥណទាន​នាំ​ចេញ​ នៅ​តែ​ស្ថិត​នៅ​ចំណុច​ចាប់ផ្តើម​នៅឡើយ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ កំពុង​ចាប់ផ្តើម​ទាញ​យក​ប្រយោជន៍​ពី​វា​ មន្ត្រី​ប្រតិបត្តិ​ជាន់ខ្ពស់​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ Forte​ បានឱ្យ​ដឹង​ថា​កាលពី​ម្សិលមិញ​។​ ​ ...

សុខ​ ចាន់
http://www.khmertimeskh.com/news/23690/export-credit-insurance-taking-off/

គោលនយោបាយរាជរដ្ឋាភិបាលក្នុងការពង្រីកការសិក្សាមុខវិជ្ជា STEM

រាជរដ្ឋាភិបាលបានកំណត់យ៉ាងទូលំទូលាយនូវគោលនយោបាយដើម្បីពង្រឹងមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា (STEM) ក្នុងការស្តារឡើងវិញ នៃអត្រាប្រឡងជាប់តិចតួច នៃមុខវិជ្ជាទាំងនេះក្នុងការប្រឡងថ្នាក់ជាតិ នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រី។ ...

Yesenia Amaro
http://www.phnompenhpost.com/national/government-policy-boost-stem-learning

ផែនការដែលគេបានស្គាល់តិចតួចរបស់អ្នកស្រី Zaha Hadid ដើម្បីរចនារាជធានីភ្នំពេញ

មុន​ពេល​នៃ​ការ​ស្លាប់​របស់​នាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​ ស្ថាបត្យករ​សញ្ជាតិ​អង់គ្លេស​ លោកស្រី​ Zaha​ Hadid​ បាន​កំពុងធ្វើការ​ដើម្បី​ជួយ​ស្ថាបនា​កម្ពុជា​ឡើង​វិញ​ បន្ទាប់​ពី​សោកនាដកម្ម​ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​។​ ដូចដែល​មនុស្ស​គ្រប់​គ្នា​បានដឹង​ នាង​បាន ...

ហ៊ុល រស្មី
http://www.voanews.com/content/zaha-hadid-little-known-plan-to-redesign-phnom-penh/3271325.html

ត្រីផ្សោតដែលជិតផុតពូជប្រទះឃើញស្លាប់នៅខេត្តក្រចេះ

សាកសព​ផ្សោត​មួយ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ច្រាំង​នៃ​ទន្លេមេគង្គ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ក្នុងស្រុក​ជាតិ​បូ​រី​ ខេត្តក្រចេះ​ នេះ​បើ​យោង​តាម​ប៉ូ​លី​ស​។​ ប្រធាន​ប៉ូ​លី​ស​ស្រុក​លោក​ នួន​ យិ​ន​ បាន​និយាយ​ថា​ មន្ត្រី​ជលផល​មិន​អាច ...

ស្រី គំនិត
http://www.khmertimeskh.com/news/23635/endangered-irrawaddy-dolphin-found-dead-in-kratie/

ការលើកលែងទោសទំនងជាមិនអាចទៅរួចសម្រាប់ឱកាសឆ្នាំថ្មីប្រពៃណីខ្មែរ

ក្រសួង​យុ​ត្តិ​ធ​ម៍​ បាន​ប្រកាស​វា​ជា​ការ​មិន​ទំនង​ដែល​ថា​ ការ​លើកលែងទោស​ទណ្ឌិត​រាជ​ដែល​ផ្តល់​ការ​លើកលែង​ ឬ​កាត់​បន្ថយទោស​ជាប់​ឃុំឃាំង​ពន្ធនាគារ​ នឹង​ត្រូវ​បាន​ផ្ដល់​មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​កាលពី​ម្សិលមិញ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/23638/pardons-unlikely-for-khmer-new-year/

ជួយកសិករក្នុងការរក្សាផលិតផលដំណាំឱ្យត្រជាក់

សត្រូវ​ធំ​បំផុត​មួយ​របស់​កសិករ​ គឺជា​កំ​ដៅ​។​ ផល​បន្លែ​ និង​ផ្លែ​ឈើ​ដែល​បាន​ប្រមូល​ផល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​ប្រមាណ​ ៥០%​ត្រូវ​បាន​ខូចខាត​មិន​អាច​លក់​លើ​ទីផ្សារ​បាន​ដោយសារ​តែ​កំ​ដៅ​ ជាក់ស្តែង​ សាឡា​ត់​ប្រែជា​ស្រពោន ...

Jonathan Cox
http://www.khmertimeskh.com/news/23636/helping-farmers-keep-their-cool/

ឯកអគ្គរាជទូត​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​ការពារ​ខ្លួន​ខណៈ​ពេល​រឿង​ក្តី​ពុក​រលួយ​កំពុង​បន្ត​

សាច់ញាតិ​របស់​លោក​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ​ ដែល​ត្រូវ​បាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ បាន​និយាយ​ថា​លោក​អគ្គរាជទូត​រូប​នេះ​ស្អាត​ស្អុំ​នោះ​ទេ​ ខណៈ​ពេល​ដែល​ អង្គភាព​ប្រឆាំង​អំពើ​ត្រូវ​បាន​រាយការណ៍​ថា​នឹង​បញ្ចូល ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/south-korea-envoy-defended-graft-probe-continues

រដ្ឋមន្ត្រី​ឆ្លើយ​តប​នឹង​មតិ​ប្រឆាំង​នឹង​ច្បាប់​ទូរ​គម​នា​គម​

ក្រសួង​ប្រៃ​ណី​យ៍​និង​ទូរគមនាគមន៍​បានការ​ពារ​ច្បាប់​ទូរ​គម​នា​គម​ដ៏​សែន​ចម្រូងចម្រាស់​ បន្ទាប់​ពី​មាន​ ការ​ប្រឆាំង​តវ៉ា​ក្នុង​បទ​វិភាគ​មួ​ួ​យ​របស់​ក្រុម​សិទ្ធិ​មនុស្ស​លី​កាដូ​ ដែល​បាន​អះអាង​ថា​ផ្លូវច្បាប់​ជា​ឧបករណ៍​ ប្រយោល​មួយ​ក្នុង​ការ ...

ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/ministry-hits-back-at-rebuke-of-contentious-telecoms-law-110921/

នៅមានមេរៀនច្រើនទៀតសម្រាប់ប្រជាជនកម្ពុជាក្នុងការតាមដានយុទ្ធនាការបោះឆ្នោតរបស់សហរដ្ឋអាមេរិក

យុទ្ធនាការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដែល​កំពុង​បន្ត​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ អាច​ជា​ព្រិ​ត្តិ​ការណ៍​មួយ​ដែល​មិន​សមរម្យ​ក្នុង​ចំណោម​ព្រិ​ត្តិ​ការណ៍​ជា​ច្រើន​ទៀត​ដែល​ប្រទេស​នេះ​ទើបបាន​ជួប​ប្រទះ​ តែ​អ្នក​សង្កេតការណ៍​ និង​អ្នកនយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ...

ផន បុប្ផា
http://www.voacambodia.com/content/still-lessons-to-learn-for-cambodians-watching-us-election-campaign/3268463.html

ចិន កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មី

នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ប្រទេស​ចិន​ និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ (MoU)​ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ខាង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​។​ អនុស្សរណៈ​នេះ​ មាន​សុពលភាព​រយៈពេល​ ៣​ឆ្នាំ​ ដែល​ភាគី​ខាង​ចិន​នឹង​បណ្តុះ​បណ្ត​ល​មន្ត្រី​កម្ពុជា​ទៅ ...

Rui Hao Puah
http://thediplomat.com/2016/04/china-cambodia-ink-new-economic-pact/

លោក Dutton បដិសេធលើការចំណាយនៃកម្មវិធីសម្រាប់ជនភាគខ្លួនទៅកាន់កម្ពុជា

លោក​ Peter​ Dutton​ រដ្ឋមន្ត្រីក្រសួង​អន្តោប្រវេសន៍​ បាន​ច្រាន​ចោលការ​អះអាង​របស់​សហព័ន្ធ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​កម្មវិធី​ការ​តាំងទី​លំនៅ​ជនភៀសខ្លួន​ ថា​បាន​ចំណាយ​ទឹកប្រាក់​ទាំងអស់​នៃ​ចំនួន​ ៥៥​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ជា​ចំនួន​បាន​ត្រៀម​ទុក​សម្រាប់​កម្មវិធី​នេះ​។​ ​ ...

SunShineCoastDaily Team
http://www.sunshinecoastdaily.com.au/news/dutton-defends-cost-of-Cambodia-program/2985822/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PJLYp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!