ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ក្រុមបរិស្ថានស្នើរឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទឹករបស់អង្គការសហប្រជាជាតិ
កាលពីម្សិលមិញ ក្រុមអ្នកបរិស្ថានបានជំរុញឱ្យរដ្ឋាភិបាលស្វែងរកការបញ្ជាក់ផ្នែកច្បាប់ ឱ្យកាន់តែខ្លាំងនៅក្នុងចំណោមប្រទេស ទន្លេមេគង្គ អំពីរបៀបដែលពួកគេគួរតែចែករំលែកធនធានរបស់ខ្លួន។ ...
Pav Suy
http://www.khmertimeskh.com/news/16099/group-proposes-signing-un-water-pact/
ក្រុមហ៊ុនស៊ីម៉ង់ត៍សុីធីសុីយ៉ាម (SCCC) នឹងកាន់កាប់ភាគហ៊ុន៤០ភាគរយនៃក្រុមហ៊ុននៅកម្ពុជា
ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ីម៉ង់ត៍សុីធីសីុយ៉ាម (SCCC) បានផ្តល់ការយល់ព្រមលើការកាន់កាប់ភាគហ៊ុន ៤០ភាគរយ នៅក្នុងក្រុមហ៊ុនវិនិយោគរួមគ្នាមួយនៅប្រទេសកម្ពុជា ក្រុមហ៊ុនស៊ីម៉ង់ត៍ជីពម៉ុង ដែលជាជំហានទី១នៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បី ...
បុគ្គលិកសារព័ត៌មាន The Nation
http://www.nationmultimedia.com/business/SCCC-to-take-40-of-Cambodia-firm-30269342.html
សហរដ្ឋអាមេរិចបន្តកម្មវិធីអ្នកដឹកនាំវ័យក្មេងនៅតំបន់អាសុីអាគ្នេយ៍
សហរដ្ឋអាមេរិច បាននិងកំពុងបង្កើនទំនាក់ទំនងរបស់ខ្លួនជាសន្សឹមៗ ជាមួយនឹងតំបន់អាសុីអាគ្នេយ៍ តាមរយៈការបង្កើតឲ្យមានកម្មវិធីថ្មីៗជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងបណ្តារកម្មវិធីទាំងនោះ មានកម្មវិធីកិច្ច ...
ស៊ុន សុខេន
http://www.voacambodia.com/content/us-continues-program-for--young-leaders-in-southeast-asia/2975503.html
អ្នកជំនាញនិយាយថា ការអភិវឌ្ឍថាមពលព្រះអាទិត្យត្រូវបានរារាំងដោយកង្វះការគាំទ្រ
ប្រទេសកម្ពុជា មានការចែកចាយអគ្គិសនីទន់ខ្សោយនៅឡើយ ប៉ុន្តែជាប្រទេសមួយ ដែលពោរពេញទៅដោយពន្លឺព្រះអាទិត្យ ដែលជាកត្តាអំណោយផលបំផុតសម្រាប់ថាមពលព្រះអាទិត្យដ៏ច្រើន។ ប៉ុន្តែ វិស័យនេះនៅមានការអភិវឌ្ឍន៍តិចតួចនៅឡើយ ជាពិសេសសម្រាប់ការប្រើប្រាស់នៅតាមទីជន ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/solar-power-stymied-by-lack-of-support-experts-say/2974088.html
នាយករដ្ឋមន្ត្រីកម្ពុជាធ្វើដំណើរទៅកិច្ចប្រជំុកំពូលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក
ចាប់ពីថ្ងៃទី ២៥-២៧ ខែកញ្ញា នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រជាជាតិ សម្រាប់ការអនុម័តលើរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ និងកិច្ចប្រជុំមេដឹកនាំពិភពលោកស្តីពីសមភាពយែនឌ័រ និងការផ្តល់សិទ្ធិអំណាចឲ្យស្ត្រី ដែលលោក ...
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=303105
មន្រ្តីកម្ពុជាជម្រុញឲ្យរដ្ឋាភិបាលខេត្តបិទការរុករករ៉ែមាសខុសច្បាប់
កាលពីថ្ងៃពុធនេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែនិងថាមពល បានជម្រុញរដ្ឋាភិបាលដែនដីនៃខេត្តរតនៈគិរី នាភាគឦសាននៃប្រទេសកម្ពុជា ឲ្យមានវិធានការណ៍លើជនជាតិវៀតណាមមួយក្រុមដែលជួលអ្នកភូមិឲ្យដំណើរការរុករករ៉ែមាសដោយខុសច្បាប់ ហើយដែល ...
រដ្ឋា វិសាល. ហង្ស សាវយុត. សូត សុខប្រាថ្នា
http://www.rfa.org/english/news/cambodia/mine-09232015163105.html
រាជធានីភ្នំពេញកំពុងពិចារណាលើផ្លូវហាយវ៉េថ្មីទៅព្រលានយន្តហោះ
រាជធានីភ្នំពេញ កំពុងសិក្សាពីលទ្ធភាពសាងសង់ផ្លូវហាយវ៉េបង់ប្រាក់ ដែលរត់ពីរដ្ឋធានីទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាប្រវែងលាតសន្ធឹងមួយអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សរាប់សិបនាក់ក្នុងមួយឆ្នាំៗ។ ...
ផន បុផ្ផា
http://www.voacambodia.com/content/phnompenh-penh-mulling-new-highway-to-airport/2975473.html
កឹម សុខា ជួបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្មី
នាថ្ងៃនេះ កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាជាមួយនឹងតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សថ្មី ប្រចាំប្រទេសកម្ពុជា នៅវិមានរដ្ឋសភា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/kem-sokha-meets-new-un-special-rapporteur-8982
គម្រោងពង្រីកសារមន្ទីរខ្វះខាតព័ត៌មានលម្អិត
សារមន្ទីរជាតិនឹងមានគម្រោងពង្រីកយ៉ាងធំមួយ ប៉ុន្តែគម្រោងនេះមិនរួមបញ្ចូលការរុះរើសាកលវិទ្យាល័យវិចិត្រសិល្បៈ ដែលមានទីតាំងឋិតនៅពីក្រោយសារមន្ទីរនោះទេ នេះបើយោងតាមពាក្យសម្តីរបស់មន្រ្តីនៅក្រសួងវប្បធម៍និងវិចិត្រសិល្បៈ ដែលបានថ្លែងក្នុងវេទិកាសាធារណៈមួយកាលពីម្សិលមិញ។ ...
Chea Takihiro and Srey Kumneth
http://www.khmertimeskh.com/news/16046/plan-to-expand-museum-short-on-details/
រដ្ឋាភិបាលប្រាប់សហជីពឱ្យកំណត់ប្រាក់ឈ្នួលអប្បបរមាមួយឬត្រូវបាត់បង់ឱកាសបញ្ចេញមតិ
កាលពីថ្ងៃអង្គារ ក្រសួងការងារបានព្រមានថា បើសម្ព័ន្ធសហជីពបរាជ័យក្នុងការមូលមតិគ្នាលើចំនួនប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់វិស័យកាត់ដេរ មុនកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាការងារនៅថ្ងៃសុក្រ គណៈកម្មាធិការនឹងមិនពិចារណាសំណើរ ពីសហជីពសោះតែម្តង។ ...
ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/govt-tells-unions-to-pick-a-minimum-wage-or-lose-their-say-95155/
សាលារាជធានីជូនសំណងចុងក្រោយដល់ក្រុមគ្រួសារបុរីកីឡា
កាលពីថ្ងៃចន្ទ មន្រ្តីសាលាក្រុងភ្នំពេញបានប្រកាសបញ្ចប់ការផ្តល់ជូនសំណងដល់កុ្រមគ្រួសារចំនួន ១៥៤ ដែលបានចំណាយពេលជាច្រើនឆ្នាំធ្វើការតវ៉ាអំពីការបណ្តេញចេញរបស់ពួកគេពីសង្កាត់បុរីកីឡា។ ...
កសិកម្មសរីរាង្គពង្រីកដើម្បីបំពេញតម្រូវការ
ក្នុងរយៈពេលកន្លងមក ភាគច្រើននៃផលិតផលដែលបានដាក់លក់ក្នុងទីផ្សារធំជាងគេក្នុងខេត្តសៀមរាបត្រូវបាននាំចូលពីបរទេស។ ឥឡូវនេះកសិកម្មក្នុងស្រុកកំពុងព្យាយាមធ្វើការផ្លាស់ប្តូរ។ ...
Naomi Collett Ritz
http://www.khmertimeskh.com/news/16035/organic-farming-expands-to-meet-demand/
ផែនការសាងសង់ផ្លូវអុិចស្ព្រេស 10 គីឡូម៉ែត្របានដាក់បង្ហាញ
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ត្រាំ អ៊ីវតឹកបានឱ្យដឹងថា កាលពីម្សិលមិញគម្រោងការសាងសង់ផ្លូវអុិចស្ព្រេស ប្រវែង១០ គីឡូម៉ែត្រដែលភ្ជាប់ពីភ្នំពេញទៅកាន់ព្រលានយន្តហោះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ...
Ban Sokrith and Phun Chan Ousaphea
http://www.khmertimeskh.com/news/16043/plan-for-10-km-expressway-unveiled/
នៅថ្ងៃស្អែក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចាកចេញពីកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក
នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជានខ្ពស់មួយក្រុមទៅចូលរួមកិច្ចប្រជំុកំពូលអង្គការសហប្រជាជាតិសម្រាប់ការអនុម័តលើរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក ចាប់ពីថ្ងៃទី ២៥-២៧ ខែកញ្ញា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/prime-minister-hun-sen-will-leave-cambodia-tomorrow-un%E2%80%99s-submit-at-new-york-8981
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាប្រាប់ថាពួកគេមិនអាចតម្លើងប្រាក់ឈ្នួលឲ្យបាន ២០៧ដុល្លារក្នុងមួយខែទេ
ជាមួយនឹងការចរចាលើប្រាក់ឈ្នួល ដែលគ្រោងធ្វើនៅចុងខែនេះ ប្រធាន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានព្រមានថា ប្រទេសកម្ពុជាអាចនឹងបាត់បង់ការងាររាប់ពាន់ ប្រសិនបើកម្មករឈ្នះការទាមទាររបស់ពួកគេ សម្រាប់ប្រាក់ឈ្នួលអប្បបរមា ២០៧ដុល្លារក្នុងមួយ ...
ហ៊ុល រស្មី
http://www.voacambodia.com/content/manufacturers-say-they-cant-raise-wage-to-207-per-month/2973869.html
របាយការណ៍បង្ហាញថា៖ សម្បទានដីនៅកម្ពុជាធ្វើឲ្យភាពក្រីក្រកើនឡើង
យោងទៅតាមរបាយការណ៍ របស់វេទិកាអង្គការក្រៅរដ្ឋាភិបាលស្តីពីកម្ពុជា បានឲ្យដឹងថា សម្បទានដីនៅប្រទេសកម្ពុជាទៅឲ្យក្រុមហ៊ុនកាលពីឆ្នាំមុន បានប៉ះពាល់ដល់មនុស្សជិត ៨០,០០០នាក់ ដោយធ្វើឲ្យពួកគេមួយចំនួនគ្មានទីជម្រក និង ធ្វើឲ្យភាពក្រីក្រកើនឡើង ...
ហ៊ាន សុជាតា
http://www.voanews.com/content/cambodian-land-concessions-deepen-poverty-report-says/2974456.html
គណៈរដ្ឋមន្ត្រីឥណ្ឌាយល់ព្រមលើអនុស្សរណៈយោគយល់គ្នាជាមួយកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
នៅថ្ងៃនេះ គណៈរដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា បានផ្តល់ការយល់ព្រមលើកិច្ចព្រមព្រៀង ដែលចុះហត្ថលេខារវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ ដែលសំដៅពង្រឹងការវិនិយោគ និងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យទីផ្សារ ...
បុគ្គលិកសារព័ត៌មាន The Economic Times
http://economictimes.indiatimes.com/industry/services/travel/cabinet-approves-mou-with-cambodia-for-cooperation-in-tourism/articleshow/49059030.cms
ក្រុមហ៊ុនគ្រីស្តាលពង្រីកនិរន្តរភាពជាមួយនឹងរោងចក្រខោខូវប៊យកម្ពុជា
ក្រុមហ៊ុនរោងចក្រកាត់ដេរសំលៀកបំពាក់ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង គ្រីស្តាលគ្រុប សង្ឃឹមថា នឹងចែករំលែកជោគជ័យនៃរោងចក្រខោខូវប៊យអំបោះគំរូររបស់ខ្លួននៅប្រទេសចិន ជាមួយនឹងរោងចក្រថ្មីមួយរបស់ខ្លួនដែលមានទីតាំងនៅប្រទេស ...
បុគ្គលិកសារព័ត៌មាន Just-Style
http://www.just-style.com/news/crystal-expands-sustainability-with-cambodia-jeans-plant_id126235.aspx
ប្រទេសកម្ពុជាកំពុងទាក់ទាញវិនិយោគ
ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានរាយការណ៍ថា ប្រទេសកម្ពុជា បានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តព្រះសីហនុ ក្នុងគោលបំណងទាក់ទាញវិនិយោគ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ានបង្កើតឡើងនៅចុងឆ្នាំនេះ។ ...
បុគ្គលិកសារព័ត៌មាន The Herald
http://www.herald.co.zw/cambodia-in-drive-to-attract-investment/
អ្នកភូមិជនជាតិតវ៉ាតុលាការកម្ពុជាដែលចោទសួរលើសកម្មជនព្រៃឈើ
កាលពីថ្ងៃអង្គារ ជនជាតិដើមភ្នងប្រមាណជាង ១០០នាក់ បានធ្វើការតវ៉ាមួយ ក្នុងការគាំទ្រអ្នកភូមិ៥នាក់ដែលត្រូវបានកោះហៅឲ្យមកចូលឆ្លើយបំភ្លឺនៅចំពោះមុខតុលាការមួយ ក្នុងខេត្តក្រចេះនាភាគឦសាននៃប្រទេសកម្ពុជា ពាក់ព័ន្ធ ...
ឈិន ចេដ្ឋា និង ម៉ែន សុធី
http://www.rfa.org/english/news/cambodia/protest-09222015180120.html
ធនាគារអភិវឌ្ឍន៍អាសុី៖ សេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំរហូតដល់ឆ្នាំក្រោយ
កាលពីថ្ងៃអង្គារ ធនាគារអភិវឌ្ឍន៍អាសុី បានឲ្យដឹងថា សេដក្ឋកិច្ចនៃប្រទេសកម្ពុជា ត្រូវបានរំពឹងទុកថានៅតែរឹងមាំរហូតដល់ឆ្នាំ ២០១៦ បើទោះបីជាវាទំនងជារីកលូតលាស់នៅក្នុងល្បើនមួយយឺតជាងតិចតួច ...
បុគ្គលិកសារព័ត៌មាន Bangkok Post
http://www.bangkokpost.com/news/asean/702844/cambodia-economy-strong-through-next-year-adb
អ្នកកាប់ឈើ២៣រូបធ្វើមាតុភូមិនិវត្តពីប្រទេសថៃ
កាលពីថ្ងៃចន្ទ ប៉ូលីសថៃបានបញ្ចូនបុរសកម្ពុជាចំនួន២៣រូបដែលត្រូវបានគេឆរបោកឱ្យចូលទៅកាប់ឈើគ្រញូងនៅប្រទេសថៃ នេះបើតាមពាក្យសម្តីរបស់មន្ត្រីមួយ។ ...
សាំង សុឥន្ទរិទ្ធ
https://www.cambodiadaily.com/news/23-trafficked-loggers-repatriated-from-thailand-95008/
មនុស្សបីនាក់ដែលជាប់ពន្ធនាគារពីបទឈូសឆាយដីរដ្ឋត្រូវបានដោះលែង
អ្នកភូមិបីនាក់ដែលត្រូវបានចាប់ខ្លួនពីបទឈូសឆាយដីរដ្ឋដើម្បីបណ្ដុះដើមចេកត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែនៅស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនៅឡើយ នេះបើយោងតាមឯកសាររបស់តុលាការកាលពីថ្ងៃចន្ទ។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/three-jailed-for-clearing-state-land-released-95021/
ដំណើរអភិវឌ្ឍមួយនៃការអប់រំដំណាក់ដំបូងរបស់កុមារតាមជនបទ
អ្នកស្រី កឹម សុភ័ក្រ មានអាយុ ៣២ ឆ្នាដែលសព្វថ្ងៃមានតួនាទីជាម្តាយនិងជាមេដឹកនាំសហគមន៍និងជាគ្រូបង្រៀនថ្នាក់ទី ១ នៅសាលាបឋមសិក្សារវៀងក្នុងខេត្តកំពង់ចាម។ ...
ក្រុមការងារខ្មែរថែមស៍
http://www.khmertimeskh.com/news/15993/first-read-turns-a-page-towards-early-childhood-development/