ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ក្រុមប្រឹក្សាធម្មនុញ្ញនឹងពិភាក្សាពីធម្មនុញ្ញភាពនៃច្បាប់អង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាអំពីធម្មនុញ្ញភាពនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗនេះ។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.wantchinatimes.com/news-subclass-cnt.aspx?id=20150806000061&cid=1201
ប្រទេសកម្ពុជា នឹងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅឆ្នាំក្រោយ
យោងទៅតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋនៃប្រទេសកម្ពុជា បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទី១ ត្រូវបានរំពឹងថា នឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ ក្នុងគោលបំណងសម្រួលដល់ការដឹកជញ្ជូនទំនិញ ពីរាជធានី ទៅកំពុង ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodia-to-build-phnom-penh-preah-sihanouk-expressway-next-year-8805
អង្គការសហប្រជាជាតិមិនអាចរកឃើញផែនទីខ្នាត១/១០០,០០០ ប៉ុន្តែយល់ព្រមឱ្យខ្ចីផែនទីផ្សេងរកបាន
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បាន គីមូន បានឱ្យដឹងថា អង្គការ សហប្រជាជាតិ មិនអាចរកឃើញផែនទីខ្នាត១/១០០,០០០ ផលិតក្នុងរវាងឆ្នាំ១៩៣៣ និងឆ្នាំ១៩៥៣ បានទេ ប៉ុន្តែបានរកឃើញផែនទីមួយចំនួនដែលកម្ពុជា អាចចាប់អារម្មណ៍។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/un-cannot-found-1:100000-scale-map-but-to-agree-to-loan-a-found-map-instead-8802
អាស៊ានសម្តែងការព្រួយបារម្ភលើជម្លោះសមុទ្រចិនខាងត្បូង
យោងតាមរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានពិភាក្សាគ្នារាប់ថ្ងៃដើម្បីរកពាក្យពេចន៍សម្រាប់ សេចក្តីថ្លែងការណ៍ប្រចាំឆ្នាំរបស់ពួកគេ បានឱ្យដឹងថា ការទាមទារដីនៅសមុទ្រចិនខាងត្បូង បានបង្កើនកំដៅនៅក្នុងតំបន់។ ...
Steve Herman
http://www.voacambodia.com/content/asean-south-china-sea-dispute/2905315.html
មេធាវីសំណូមពរតុលាការឱ្យពិចារណាជំងឺធាត់ជ្រុលរបស់កូនប្រុសឧកញ៉ា
កាលពីថ្ងៃព្រហស្បតិ៍ មេធាវីរបស់ ដួង ឧត្តមឆវីន ដែលបានទះកំផ្លៀងកូនឧកញ៉ាកាប់ឈើទ្រីភាព នៅហាងសាក់រូបមួយក្នុងរាជធានីភ្នំពេញ នៅខែមេសានេះ បាននិយាយក្នុងសវនាការនៅសាលាដំបូងរាជធានីភ្នំពេញថា សុខភាពរបស់កូនក្តីលោកដែលមានជំងឺធាត់ជ្រុល គួរត្រូវយកទៅពិចារណាក្នុងការកាត់ទោសផងដែរ។ ...
គ្រួសាររាជវង្សបានបើកអង្គភាពចាស់ជរាដំបូងបង្អស់នៅកម្ពុជា
កាលពីព្រហស្បតិ៍ ព្រះមហាក្សត្រនរោត្តមសីហមុនី ព្រះវរមាតានរោត្ដមមុនីនាថនិងលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ជាអធិបតី ក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលចាស់ជរា ដំបូងនៅប្រទេសកម្ពុជានៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងរាជធានីភ្នំពេញ។ ...
អូន ភាព
https://www.cambodiadaily.com/news/royal-family-opens-countrys-first-geriatric-unit-91109/
ជំនួបពិភាក្សារវាងរដ្ឋមន្ត្រីស្តីអំពីយុទ្ធសាស្ត្រដោះស្រាយបញ្ហាផ្ទុះឡើងនៃករណីជម្ងឺអេដស៍
កិច្ចប្រជុំលើកដំបូងដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់ដោះស្រាយនឹងការផ្ទុះឡើងនៃករណីជម្ងឺអេដស៍ដ៏ចម្លែកកាលពីឆ្នាំមុន នៅក្នុងឃុំរកាខេត្តបាត់ដំបង ត្រូវបានគេប្រារព្ធធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តីក្នុងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/officials-meet-to-discuss-hiv-outbreak-strategy-91112/
ប្រទេសចិននឹងរៀបចំផែនការមេសម្រាប់ផ្លូវថ្មីរបស់កម្ពុជា
ក្រសួងដឹកជញ្ជូនបានចុះហត្ថលេខាក្នុងសប្តាហ៍នេះនូវទឹកប្រាក់ចំនួន ៦៤៤០០០ដុល្លារ ជាមួយក្រុមហ៊ុនចិន សម្រាប់ផែនការ មេមួយដើម្បីបំពេញតម្រូវការរបស់ប្រទេសកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ។ ...
ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/china-to-prepare-master-plan-for-cambodias-new-roads-91107/
ព្រឹទ្ធសភាអាមេរិកបានបញ្ជាក់អំពីសមាសភាពរបស់ឯកអគ្គរដ្ឋទូតថ្មីមកកាន់ប្រទេសកម្ពុជាហើយ
កាលពីថ្ងៃពុធ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក William Heidt អ្នកការទូតអាជីពមួយរូប នឹងក្លាយជា ឯកអគ្គរដ្ឋទូតបន្ទាប់មកកាន់ប្រទេសកម្ពុជា បើយោងតាមព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍។ ...
Colin Meyn
https://www.cambodiadaily.com/news/new-us-ambassador-confirmed-by-senate-91114/
និយោជកមិនព្រួយបារម្ភចំពោះយុទ្ធនាការបង្ក្រាបប័ណ្ណការងារឡើយ
ជនចំណាកស្រុកសញ្ជាតិវៀតណាមដែលពុំឯកសារត្រឹមត្រូវចំនួនដប់ប្រាំមួយនាក់ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ នៅការដ្ឋានសំណង់មួយកន្លែង ក្នុងខេត្តព្រះវិហារ ដែលជាការចាប់ខ្លួនលើកចុងក្រោយបង្អស់ចំពោះករណីកម្មករពុំមានឯកសារផ្លូវច្បាប់ត្រឹមត្រូវ។ ការចាប់ខ្លួន ការពិន័យ និងការនិរទេសខ្លួននៃពលករបរទេស មានកំណើនគួរឱ្យកត់សម្គាល់នៅរដូវក្តៅនេះ។ មន្ត្រីនគរបាលបានឱ្យដឹងថា ការផាកពិន័យ ទៅកាន់ពលករបស្ចិមប្រទេសនឹងធ្វើឡើងនៅខែក្រោយ។ ...
Jonathan Cox
http://www.khmertimeskh.com/news/14130/employers-unfazed-by-work-permit-crackdown/
រដ្ឋាភិបាលកំពុងពិចារណាប្រើប្រាស់ផ្លូវរថភ្លើងដើម្បីសម្រួលដល់ការកកស្ទះក្នុងទីក្រុង
ប្រជាជននៅរាជធានីភ្នំពេញនឹងកើនឡើងកាន់តែច្រើននៅទសវត្សរ៍ខាងមុខនេះ ជាមួយនឹងការរំពឹងទុកនៃចំនួន ២.៦ លាននាក់ត្រឹមឆ្នាំ ២០៣៥ និង ៥លាននាក់ក្នុងឆ្នាំ ២០៥០ កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសជប៉ុន បានរៀបចំសន្និសីទ ដើម្បីពិនិត្យឡើងវិញ នូវផែនការរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/in-congested-capital-govt-looks-to-rail-transit-91089/
ក្រសួងកិច្ចការនារីជំទាស់នឹងការរិះគន់របស់អង្គការមិនមែនរដ្ឋាភិបាលទៅកាន់នាយករដ្ឋមន្ត្រី
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងកិច្ចការនារីបានចេញសេចក្តីថ្លែងការណ៍មួយដែលសម្តែងការ “សោកស្តាយយ៉ាងខ្លាំង” ចំពោះសេចក្តីថ្លែងការណ៍រួមមួយ របស់អង្គការ ក្រៅរដ្ឋាភិបាល ដែលបានរិះគន់លោក នាយករដ្ឋមន្រ្តីហ៊ុនសែនសម្រាប់ការប្រើប្រាស់ពាក្យរបស់លោក ទៅកាន់ស្ត្រី ដែលមិនបាន បញ្ចេញឈ្មោះថាជាសត្វញីមួយក្បាល។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/ministry-slams-ngos-for-criticism-of-prime-minister-91093/
វប្បធម៌សន្ទនា៖ ធ្លាក់ចុះប៉ុន្តែមិនទាន់បរាជ័យនៅឡើយទេ
ក្រុមអ្នកវិភាគនយោបាយបានទស្សន៍ទាយថា ដរាបណាលោកនាយករដ្ឋមន្រ្តី ហ៊ុនសែននិងលោក សមរង្ស៊ី នៅគ្រប់គ្រងគណបក្សនយោបាយ របស់ខ្លួន វប្បធម៌សន្ទនាដែលបានអនុម័តដោយអ្នកទាំងពីរនៅក្នុងខែមេសានេះនឹងត្រូវបន្តប្រើប្រាស់ ។ ...
T. Mohan and Ros Chanveasna
http://www.khmertimeskh.com/news/14141/culture-of-dialogue--down--but-not-out/
ខេត្តហេណាន នឹងគូសប្លង់មេបណ្តាញផ្លូវសម្រាប់ប្រទេសកម្ពុជា
កាលពីថ្ងៃអង្គារ វិទ្យាស្ថានសិក្សា និងរចនាផែនការគមនាគមន៍នៃខេត្តហេណាន របស់ប្រទេសចិន បានចុះកិច្ចសន្យាជាមួយនឹងក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជា ដើម្បីគូសប្លង់មេបណ្តាញផ្លូវមួយសម្រាប់ប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន Want China Times
http://www.wantchinatimes.com/news-subclass-cnt.aspx?id=20150806000061&cid=1201
ក្រុុមប្រឹក្សាសិទ្ធិការងារនៅកម្ពុជាទទួលបានមូលនិធិបន្ថែម
នៅរសៀលថ្ងៃព្រហស្បតិ៍ គម្រោងបីឆ្នាំរបស់មូលនិធិសហរដ្ឋអាមេរិច សំដៅលើកកម្ពស់សិទ្ធិការងារ ត្រូវបានដាក់ឱ្យដំណើរការហើយនៅអង្គភាពដោះ ស្រាយវិវាទការងារឯករាជ្យ មួយ នៅក្នុងរាជធានីភ្នំពេញ។ ...
Erol Ersoy
http://news.videonews.us/labor-rights-council-gets-funding-boost-in-cambodia-0629777.html
នារីលក់ស្រាបៀរធ្វើបាតុកម្ម ខណៈពេលដែលមន្ត្រីការងារត្រូវបានហាមឃាត់មិនឱ្យចូលក្រុមហ៊ុន
កាលពីថ្ងៃពុធនេះ បុគ្គលិកក្រុមហ៊ុនស្រាបៀរអានកូប្រាឌឺ ដែលជារបស់សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច បានហាមឃាត់មិនឱ្យមន្ត្រីខាងការងារចូលក្រុមហ៊ុន ខណៈពេលដែលកម្មករបានធ្វើបាតុកម្ម នៅខាងក្រៅ។ ...
នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាលើអនុក្រឹត្យស្តីពីច្បាប់ចរាចរថ្មី
នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាលើអនុក្រឹត្យ សម្រាប់ការដាក់ទណ្ឌកម្មលើជនទាំងឡាយណា ដែលប្រព្រឹត្តល្មើសនៅលើផ្លូវថ្នល់ ដូចជាការបើកបរហួសល្បឿនកំណត់ និងការបើកបរនៅពេលស្រវឹង។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/prime-minister-hun-sen-signs-off-a-sub-degree-on-the-new-traffic-law-8797
ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមបោះពុម្ភផ្សាយទស្សនាវដ្តីក្នុងពេលឆាប់ៗនេះ
កាលពីថ្ងៃពុធ មន្ត្រីមួយរូបបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមបោះពុម្ភផ្សាយទស្សនាវដ្តីព័ត៌មានមួយនៅដើមខែក្រោយ ដើម្បីផ្សព្វផ្សាយអំពី សកម្មភាពរបស់ខ្លួនក៏ដូចជាផ្តល់ព័ត៌មានស្តីអំពីការអភិវឌ្ឍទីផ្សារ។ ...
ខេង សុធា
https://www.cambodiadaily.com/news/commerce-ministry-to-launch-magazine-soon-90926/
ការផ្តល់ប្រាក់កម្ចីនិងប្រាក់បញ្ញើរបស់ធនាគារពាណិជ្ជមានការកើនឡើង
ធនាគារពាណិជ្ជនៅកម្ពុជាបានផ្តល់ប្រាក់កម្ចីចំនួន ១១.៩ ពាន់លានដុល្លារទៅឱ្យអតិថិជននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាចំនួនកើនឡើង ៣៣ភាគរយបើធៀបនឹងការផ្តល់ប្រាក់កម្ចីក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ ចេញផ្សាយកាលពីថ្ងៃអង្គាររបស់ ធនាគារជាតិនៃកម្ពុជា (NBC) ។ ...
Un Raksmey and Igor Kossov
http://www.khmertimeskh.com/news/14087/commercial-bank-lending--deposits-rising/
អ្នកជិតខាងលោកមាសមុត៖ គ្មានការសួរនាំទស្សនៈពីមន្ត្រីនគរបាលណាមួយឡើយ
ដោយមានមតិរិះគន់ចំពោះបរាជ័យក្នុងការអនុវត្តដីកាចាប់ខ្លួនមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម លោក មាស មុត អស់រយៈពេលប៉ុន្មានខែ កន្លងមក ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រុមមន្ត្រីរបស់ខ្លួនផ្តល់តម្លៃនិងកំពុងចុះស្ទង់មតិសាធារណៈ មុនពេលចាត់វិធានការ ដោះស្រាយ លើរឿងក្តីនេះ។ ...
ឃួន ណារិម
https://www.cambodiadaily.com/news/meas-muths-neighbors-opinions-never-sought-90904/
យុទ្ធនាការដាំដើមឈើឡើងវិញ
ដោយមើលឃើញការប្រឈមមុខនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងឆាប់រហ័សនៅកម្ពុជា ក្រុមព្រះសង្ឃនិងក្រុមអ្នកបរិស្ថាន ចង់កែរលំអនិងបំពេញចន្លោះនៃពិភពធម្មជាតិរបស់ប្រទេស កម្ពុជាឡើងវិញ។ ...
Chea Takihiro
http://www.khmertimeskh.com/news/14099/tree-planting-campaigns-target-deforestation/
មូលនិធិប្រុយុទ្ធនឹងជម្ងឺអេដស៍ធ្លាក់ចុះខ្លាំងខណៈពេលហានិភ័យនៅតែមាន
ថវិកាបរទេសសម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងមេរោគអេដស៍ និង ជំងឺអេដស៍បានធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន ដែលជាលទ្ធផល នៃអត្រាឆ្លងមេរោគអេដស៍ ទាប ក្នុងចំណោមប្រជាជនទូទៅដែលបណ្តាលឱ្យក្រុមប្រទេសម្ចាស់ជំនួយប្រកាសជ័យជម្នះលើជំងឺនេះ។ យ៉ាងណាមិញ អ្នកជំនាញបាននិយាយថា ជំងឺអេដស៍នៅតែបន្តការគំរាមកំហែងក្នុងប្រទេសនៅឡើយ ។ ...
Jonathan Cox
http://www.khmertimeskh.com/news/14096/hiv-aids-funding-plummets--but-risks-remain/
ការលិចលង់ដំណាំ បង្កភាពភ័យខ្លាច
ខណៈពេលដែលការពិភាក្សាអំពីការរាំងស្ងួត El Niño នៃចុងរដូវវស្សានៅឆ្នាំនេះ ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះនៅផ្នែកខ្លះនៃប្រទេសកម្ពុជា បានបង្ហាញភាពភ័យខ្លាចសារជាថ្មី នៃការលិចលង់ និងការខូចខាតដំណាំ ...
Ethan Harfenist
http://www.phnompenhpost.com/national/crop-inundation-feared
សាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ២នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍តវ៉ាហិង្សា១៥កក្កដា
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃាត់ខ្លួន សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន២នាក់ នៅក្នុងពន្ធនាគារ បន្ទាប់ពីបានបញ្ចប់នីតិវិធីសួរដេញដោល។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/phnom-penh-court-detains-two-cnrp%E2%80%99s-activists-over-july-15%E2%80%99s-violent-protest-8793