ភាសាខ្មែរ​បកប្រែដោយអូឌីស៊ី

ព្រឹទ្ធសភាអាមេរិកបានបញ្ជាក់អំពីសមាសភាពរបស់ឯកអគ្គរដ្ឋទូតថ្មីមកកាន់ប្រទេសកម្ពុជាហើយ

កាលពីថ្ងៃពុធ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក William Heidt អ្នកការទូតអាជីពមួយរូប នឹងក្លាយជា ឯកអគ្គរដ្ឋទូតបន្ទាប់មកកាន់ប្រទេសកម្ពុជា បើយោងតាមព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍។ ...

Colin Meyn
https://www.cambodiadaily.com/news/new-us-ambassador-confirmed-by-senate-91114/

និយោជកមិនព្រួយបារម្ភចំពោះយុទ្ធនាការបង្ក្រាបប័ណ្ណការងារឡើយ

ជនចំណាកស្រុកសញ្ជាតិវៀតណាមដែលពុំឯកសារត្រឹមត្រូវចំនួនដប់ប្រាំមួយនាក់ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ នៅការដ្ឋានសំណង់មួយកន្លែង ក្នុងខេត្តព្រះវិហារ ដែលជាការចាប់ខ្លួនលើកចុងក្រោយបង្អស់ចំពោះករណីកម្មករពុំមានឯកសារផ្លូវច្បាប់ត្រឹមត្រូវ។ ការចាប់ខ្លួន ការពិន័យ និងការនិរទេសខ្លួននៃពលករបរទេស មានកំណើនគួរឱ្យកត់សម្គាល់នៅរដូវក្តៅនេះ។ មន្ត្រីនគរបាលបានឱ្យដឹងថា ការផាកពិន័យ ទៅកាន់ពលករបស្ចិមប្រទេសនឹងធ្វើឡើងនៅខែក្រោយ។ ...

Jonathan Cox
http://www.khmertimeskh.com/news/14130/employers-unfazed-by-work-permit-crackdown/

រដ្ឋាភិបាលកំពុងពិចារណាប្រើប្រាស់ផ្លូវរថភ្លើងដើម្បីសម្រួលដល់ការកកស្ទះក្នុងទីក្រុង

ប្រជាជននៅរាជធានីភ្នំពេញនឹងកើនឡើងកាន់តែច្រើននៅទសវត្សរ៍ខាងមុខនេះ ជាមួយនឹងការរំពឹងទុកនៃចំនួន ២.៦ លាននាក់ត្រឹមឆ្នាំ ២០៣៥ និង ៥លាននាក់ក្នុងឆ្នាំ ២០៥០​ កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារអភិវឌ្ឍន៍របស់ប្រទេសជប៉ុន បានរៀបចំសន្និសីទ ដើម្បីពិនិត្យឡើងវិញ នូវផែនការរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/in-congested-capital-govt-looks-to-rail-transit-91089/

ក្រសួងកិច្ចការនារីជំទាស់នឹងការរិះគន់របស់អង្គការមិនមែនរដ្ឋាភិបាលទៅកាន់នាយករដ្ឋមន្ត្រី

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងកិច្ចការនារីបានចេញសេចក្តីថ្លែងការណ៍មួយដែលសម្តែងការ “សោកស្តាយយ៉ាងខ្លាំង” ចំពោះសេចក្តីថ្លែងការណ៍រួមមួយ របស់អង្គការ ក្រៅរដ្ឋាភិបាល ដែលបានរិះគន់លោក នាយករដ្ឋមន្រ្តីហ៊ុនសែនសម្រាប់ការប្រើប្រាស់ពាក្យរបស់លោក ទៅកាន់ស្ត្រី ដែលមិនបាន បញ្ចេញឈ្មោះថាជាសត្វញីមួយក្បាល។ ...

គុច ណារ៉េន
https://www.cambodiadaily.com/news/ministry-slams-ngos-for-criticism-of-prime-minister-91093/

វប្បធម៌សន្ទនា៖ ធ្លាក់ចុះប៉ុន្តែមិនទាន់បរាជ័យនៅឡើយទេ

ក្រុមអ្នកវិភាគនយោបាយបានទស្សន៍ទាយថា ដរាបណាលោកនាយករដ្ឋមន្រ្តី ហ៊ុនសែននិងលោក សមរង្ស៊ី នៅគ្រប់គ្រងគណបក្សនយោបាយ របស់ខ្លួន វប្បធម៌សន្ទនាដែលបានអនុម័តដោយអ្នកទាំងពីរនៅក្នុងខែមេសានេះនឹងត្រូវបន្តប្រើប្រាស់ ។ ...

T. Mohan and Ros Chanveasna
http://www.khmertimeskh.com/news/14141/culture-of-dialogue--down--but-not-out/

ខេត្ត​ហេ​ណា​ន​ នឹង​គូស​ប្លង់​មេ​បណ្តាញ​ផ្លូវ​សម្រាប់​ប្រទេស​កម្ពុជា​

​កាលពី​ថ្ងៃ​អង្គារ​ វិទ្យាស្ថាន​សិក្សា​ និង​រចនា​ផែនការ​គមនាគមន៍​នៃ​ខេត្ត​ហេ​ណា​ន​ របស់​ប្រទេស​ចិន​ បាន​ចុះ​កិច្ចសន្យា​ជាមួយនឹង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​គូស​ប្លង់​មេ​បណ្តាញ​ផ្លូវ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។​​ ...

បុគ្គលិកសារព័ត៌មាន Want China Times
http://www.wantchinatimes.com/news-subclass-cnt.aspx?id=20150806000061&cid=1201

ក្រុុម​ប្រឹក្សា​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ទទួល​បាន​មូលនិធិ​បន្ថែម​

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ គម្រោង​បី​ឆ្នាំ​របស់​មូលនិធិ​សហរដ្ឋ​អា​មេ​រិច​ សំដៅ​លើកកម្ពស់​សិទ្ធិ​ការងារ​ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ហើយ​នៅ​អង្គភាព​ដោះ ស្រាយ​វិវាទ​ការងារ​ឯករាជ្យ ​មួយ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​​ ...

Erol Ersoy
http://news.videonews.us/labor-rights-council-gets-funding-boost-in-cambodia-0629777.html

នារី​លក់​ស្រា​បៀរ​ធ្វើ​បាតុកម្ម​ ខណៈ​ពេល​ដែល​មន្ត្រី​ការងារ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យចូល​ក្រុមហ៊ុន​

កាលពី​ថ្ងៃ​ពុធ​នេះ​ បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​អាន​កូ​ប្រា​ឌឺ​ ដែល​ជា​របស់​សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្សកាន់​អំណាច​ បាន​ហាមឃាត់​មិន​ឱ្យ​មន្ត្រី​ខាង​ការងារ​ចូល​ក្រុមហ៊ុន​ ខណៈ​ពេល​ដែល​កម្មករ​បាន​ធ្វើ​បាតុកម្ម​ នៅ​ខាងក្រៅ​។​​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/beer-promoters-stage-demonstration-as-labor-official-barred-from-company/2903051.html

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តី​ពី​ច្បាប់​ចរាចរ​ថ្មី​

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​លើ​ជន​ទាំងឡាយ​ណា​ ដែល​ប្រព្រឹត្ត​ល្មើស​នៅ​លើ​ផ្លូវថ្នល់​ ដូច​ជា​ការ​បើកបរ​ហួស​ល្បឿន​កំណត់​ និង​ការ​បើកបរ​នៅ​ពេល​ស្រវឹង​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/prime-minister-hun-sen-signs-off-a-sub-degree-on-the-new-traffic-law-8797

ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមបោះពុម្ភផ្សាយទស្សនាវដ្តីក្នុងពេលឆាប់ៗនេះ

កាលពីថ្ងៃពុធ មន្ត្រីមួយរូបបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមបោះពុម្ភផ្សាយទស្សនាវដ្តីព័ត៌មានមួយនៅដើមខែក្រោយ ដើម្បីផ្សព្វផ្សាយអំពី សកម្មភាពរបស់ខ្លួនក៏ដូចជាផ្តល់ព័ត៌មានស្តីអំពីការអភិវឌ្ឍទីផ្សារ។ ...

ខេង​ សុធា​
https://www.cambodiadaily.com/news/commerce-ministry-to-launch-magazine-soon-90926/

ការផ្តល់ប្រាក់កម្ចីនិងប្រាក់បញ្ញើរបស់ធនាគារពាណិជ្ជមានការកើនឡើង

ធនាគារពាណិជ្ជនៅកម្ពុជាបានផ្តល់ប្រាក់កម្ចីចំនួន ១១.៩ ពាន់លានដុល្លារទៅឱ្យអតិថិជននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាចំនួនកើនឡើង ៣៣ភាគរយបើធៀបនឹងការផ្តល់ប្រាក់កម្ចីក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ ចេញផ្សាយកាលពីថ្ងៃអង្គាររបស់ ធនាគារជាតិនៃកម្ពុជា (NBC) ។ ...

Un Raksmey and Igor Kossov
http://www.khmertimeskh.com/news/14087/commercial-bank-lending--deposits-rising/

អ្នកជិតខាងលោកមាសមុត៖ គ្មានការសួរនាំទស្សនៈពីមន្ត្រីនគរបាល​ណាមួយឡើយ

ដោយមានមតិរិះគន់ចំពោះបរាជ័យក្នុងការអនុវត្តដីកាចាប់ខ្លួនមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម លោក មាស មុត អស់រយៈពេលប៉ុន្មានខែ កន្លងមក ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រុមមន្ត្រីរបស់ខ្លួនផ្តល់តម្លៃនិងកំពុងចុះស្ទង់មតិសាធារណៈ មុនពេលចាត់វិធានការ ដោះស្រាយ លើរឿងក្តីនេះ។ ...

ឃួន ណារិម
https://www.cambodiadaily.com/news/meas-muths-neighbors-opinions-never-sought-90904/

យុទ្ធនាការដាំដើមឈើឡើងវិញ

ដោយមើលឃើញការប្រឈមមុខនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងឆាប់រហ័សនៅកម្ពុជា ក្រុមព្រះសង្ឃនិងក្រុមអ្នកបរិស្ថាន ចង់កែរលំអនិងបំពេញចន្លោះនៃពិភពធម្មជាតិរបស់ប្រទេស កម្ពុជាឡើងវិញ។ ...

Chea Takihiro
http://www.khmertimeskh.com/news/14099/tree-planting-campaigns-target-deforestation/

មូលនិធិប្រុយុទ្ធនឹងជម្ងឺអេដស៍ធ្លាក់ចុះខ្លាំងខណៈពេលហានិភ័យនៅតែមាន

ថវិកាបរទេសសម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងមេរោគអេដស៍ និង ជំងឺអេដស៍បានធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន ដែលជាលទ្ធផល នៃអត្រាឆ្លងមេរោគអេដស៍ ទាប ក្នុងចំណោមប្រជាជនទូទៅដែលបណ្តាលឱ្យក្រុមប្រទេសម្ចាស់ជំនួយប្រកាសជ័យជម្នះលើជំងឺនេះ។ យ៉ាងណាមិញ អ្នកជំនាញបាននិយាយថា ជំងឺអេដស៍នៅតែបន្តការគំរាមកំហែងក្នុងប្រទេសនៅឡើយ ។ ...

Jonathan Cox
http://www.khmertimeskh.com/news/14096/hiv-aids-funding-plummets--but-risks-remain/

ការលិចលង់ដំណាំ បង្កភាពភ័យខ្លាច

ខណៈ​ពេល​ដែល​ការ​ពិភាក្សា​អំពី​ការ​រាំង​ស្ងួត​ El​ Niño​ នៃ​ចុងរដូវ​វស្សា​នៅ​ឆ្នាំ​នេះ​ ភ្លៀង​ធ្លាក់​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ភាព​ភ័យ​ខ្លាច​សារ​ជា​ថ្មី​ នៃ​ការ​លិចលង់​ និង​ការ​ខូចខាត​ដំណាំ ...

Ethan Harfenist
http://www.phnompenhpost.com/national/crop-inundation-feared

សាលាដំបូង​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​តវ៉ា​ហិង្សា​១៥​កក្កដា​

​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ឃាត់ខ្លួន​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​២​នាក់​ នៅ​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​បាន​បញ្ចប់​នីតិវិធី​សួរ​ដេញដោល​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/phnom-penh-court-detains-two-cnrp%E2%80%99s-activists-over-july-15%E2%80%99s-violent-protest-8793

ប្រទេស​បារាំង​ផ្តល់​អាហារូបករណ៍​ឱ្យ​និស្សិត​កម្ពុជា​៩៨​នាក់​

និស្សិត​កម្ពុជា​ចំនួន​ ៨២​នាក់​ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​កម្មវិធី​អាហារូបករណ៍​ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ និង​បណ្ឌិត​ នៅ​តាម​បណ្តា​សាកលវិទ្យាល័យ​នៃ​ប្រទេស​បារាំង​ នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ ច្បាប់​ ការ​សិក្សា​វេជ្ជសាស្ត្រ​ វិស្វកម្ម​ ភាសា​បារាំង​ និង​ ទេសចរណ៍​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/france-offers-scholarship-to-98-cambodian-students-8791

សកម្មជន​គណបក្សប្រឆាំង​ជា​ច្រើន​ទៀ​តត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បះបោរ​

​កាលពី​ថ្ងៃ​ពុធ​នេះ​ តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចោទប្រកាន់​សកម្មជន​មក​ពី​គណបក្សប្រឆាំង​ គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​៣​នាក់​បន្ថែម​ទៀត​ ពី​បទ​បះបោរ​ នៅ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​ដែល​បាន​ក្លាយជា​ហិង្សា​ កាលពី​ឆ្នាំ​មុន​។​ ...

បុគ្គលិកសារព័ត៌មាន ABC News
http://abcnews.go.com/International/wireStory/cambodia-opposition-activists-charged-insurrection-32897662

នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខុសច្បាប់​៣០​នាក់​

នៅ ​ថ្ងៃនេះ​ នគរបាល​អន្តោប្រវេសន៍​ មក​ពី​ក្រសួងមហាផ្ទៃ​ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ចំនួន​ ៣០​នាក់​ សម្រាប់​ការ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ នៅ​កន្លែង​ការងារ​ ក្នុង​សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/immigration-police-arrests-30-illegal-vietnamese-8794

ប្រាក់ចំណូលរបស់រដ្ឋាភិបាលបានមកពីឧស្សាហកម្មរ៉ែមានការកើនឡើង

កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងលោក ម៉េង សក្តិធារ៉ាបានឱ្យដឹងថា ក្រសួងរ៉ែនិងថាមពល បានប្រមូលប្រាក់ចំណូល​មិនមែនពន្ធ​ពីវិស័យឧស្សាហកម្ម​ផ្នែកនិស្សារណកម្ម​ ក្នុងអំឡុងប្រាំមួយខែដំបូងនៃឆ្នាំនេះបានចំនួនប្រមាណ ៣.៥ លានដុល្លារ ដែលជាទឹកប្រាក់ប្រហែល ៩២ ភាគរយនៃចំណូលដែលប្រមូលបានពីវិស័យនេះក្នុងឆ្នាំ ២០១៤។     ...

ខេង​ សុធា​
https://www.cambodiadaily.com/business/govt-revenue-from-mining-industry-soars-90768/

ឆ្នាំ​២០១៥៖​ សមិទ្ធផល​ក្រោម​ជំនួយ​របស់​ចិន​ត្រូវ​បាន​សម្ពោធ​

​យោង​តាម​ប្រភព​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​នៃ​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៥​ មាន​គម្រោង​សាងសង់​ផ្លូវ​ និង​ ស្ពាន​ក្រោម​ជំនួយ​របស់​ប្រទេស​ចិន​ ចំនួន​ ១១​គម្រោង​ ក្នុង​នោះ​មាន​៨​គម្រោង​ ត្រូវ​បាន​សម្ពោធ​ និង​ដាក់​ឱ្យ​សាធារណជន ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/2015:-11-china-funded-achievements-inaugurated-8790

ចិន​ផ្តល់​អាហារូបករណ៍​ឱ្យ​និស្សិត​កម្ពុជា​ចំនួន​៦២​នាក់​

​យោង​តាម​ប្រភព​ព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មាន​ចិន​​ បានឱ្យ​ដឹង​ថា​ និស្សិត​កម្ពុជា​ចំនួន​ ៦២​នាក់​ បាន​ទទួល​អាហារូបករណ៍​ប្រចាំឆ្នាំ​សម្រាប់​ការ​សិក្សា​នៅ​ថ្នាក់​ បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ នៅ​តាម​បណ្តា​សាកលវិទ្យាល័យនានា​ ក្នុង​ប្រទេស​ចិន​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://thecambodiaherald.com/cambodia/china-offers-scholarships-to-62-cambodian-students-8789

ប្រទេស​ចិន​និយាយ​ថា​ ខ្លួន​បាន​បញ្ឈប់​ការ​រាន​ដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

កាលពី ​ថ្ងៃ​ពុធ​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ ហ្វា​ង​ យី​ បាន​ប្រកាស​ថា​ រដ្ឋបាល​នៃ​ទីក្រុង​ប៉េ​កាំ​ង​ បាន​បញ្ឈប់​ការ​រាន​ដី​ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ ប៉ុន្តែ​មេដឹកនាំ​ក្នុង​តំបន់​ដទៃ​ទៀត​បាន​សម្តែង​សេចក្តី​ព្រួយបារម្ភ​ថា​ ប្រទេស​ចិន​គឺ​គ្រាន់តែ ...

Pam Dockins
http://www.voacambodia.com/content/south-china-sea-asean-ministerial/2902461.html

ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ជាមួយនឹង​ការ​ទប់ស្កាត់​ការ​ជួញដូរ​ខ្លាឃ្មុំ​

ខ្លាឃ្មុំ​ព្រៃ​នៃ​ប្រទេស​កម្ពុជា​ កំពុង​ស្ថិត​ក្រោម​សម្ពាធ​មួយ​ដែលមិនធ្លាប់​មាន​ពី​មុន​មក​។​ ព្រៃ​កំណើត​របស់​ពួក​គេ​ កំពុង​ត្រូវ​បាន​កាប់​បំផ្លាញ​ នៅ​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន​ ហើយ​តម្រូវការ​ដ៏​ច្រើន​សម្បើម​របស់​ប្រទេស​ចិន​ សម្រាប់​ធ្វើ​ជា​ឱសថ​បុរាណ ...

Robert ​Carmichael
http://www.voacambodia.com/content/cambodia-makes-progress-curbing-bear-trade/2900786.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VGePN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!