ព័ត៌មាន​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ចាប់ផ្តើម​ចូល​ចិត្ត​ ហ្វេ​ស​ប៊ុ​ក​ ខណៈ​ពេល​បក្សប្រឆាំង​ព្យាយាម​រក​ការ​គាំទ្រ​ពី​អ្នកបោះឆ្នោតតាម​អន​ឡាញ​

ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ កំពុង​តែ​បោះ​ជំហាន​យឺតៗ​ទៅ​ក្នុង​សម័យ​អុីន​ធឺ​ណេ​ត​ ក្នុង​គោលបំណង​ទាក់ទាញ​អ្នកបោះឆ្នោត​វ័យក្មេង​នៅ​ទីក្រុង​ ខណៈ​ពេល​ដែល​លោក​ព្យាយាម​ទប់​ស្តា​ត់​ការ​ប្រកួតប្រជែង​មិន​ធ្លាប់​មាន​ពី​គណបក្សប្រឆាំង​ បន្ទាប់​ពី​កាន់​អំណាច ...

ប្រាក់ ចាន់ធុល
http://www.reuters.com/article/2015/10/20/us-cambodia-socialmedia-idUSKCN0SE2RW20151020

និយោជក​ចង់​ឲ្យ​មាន​ផលិតភាព​ច្រើន​បន្ទាប់​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​

​រោងចក្រ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​នៃ​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​ត្រូវការ​ផលិតភាព​កាន់តែ​ច្រើន​ទៀត​ពី​កម្មករ​ ប្រសិនបើ​ពួក​គេ​ទទួល​បានការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​។​​នៅ​ដើមខែ​នេះ​ រដ្ឋាភិបាល​បាន​យល់ព្រម​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ ១៤០​ ដុល្លារ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/employers-want-more-productivity-following-wage-hike/3015378.html

ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​ស្ថិត​ក្នុង​ភាព​ប្រថុយប្រថាន​ខណៈ​ដែល​បន្ទាត់​ចំណាយ​លើស​មូលនិធិ​ជំនួយ​

ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់​នៅ​ប្រទេស​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ភាព​ប្រឈម​នឹង​ការ​រាំងស្ទះ​ ដោយសារ​ការ​មិន​ស្រុះស្រួល​គ្នា​លើ​ការ​ទូទាត់​ចំណាយ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​អង្គការ​មូលនិធិ​សកល​,​ ម្ចាស់​ជំនួយ​ធំ​ជាងគេ​សម្រាប់​កម្មវិធី​គ្រុនចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា ...

Jamie Elliott
http://www.theguardian.com/global-development/2015/oct/20/cambodia-battle-against-malaria-at-risk-global-fund-government-expenses-row

ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក

ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​សាលា​រាជធានី​ត្រៀម​រៀបចំ​ព្រះរាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះខែ និង​អក​អំបុក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ទៅ​តាម​ការ​គ្រោង​ទុក​ខណៈ​ដែល​​ទឹក​ទន្លេ​មេគង្គ​នៅ​ឆ្នាំ​នេះ​មាន​កម្រិត​ទាប​ជាង ...

ប៉ិច សុធារី
http://bit.ly/1W1Vawq

សន្និសិទស្តីពីគ្រឿងញៀន ធ្វើឡើងនៅទីក្រុងបាងកក

ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិរបស់ប្រទេសកម្ពុជា បានចូលរួមសន្និសិទស្តីពីបញ្ហានៃការផលិតថ្នាំញៀន និងការជួញដូរមនុស្ស នៅទីក្រុងបាងកក ប្រទេសថៃ កាលពីម្សិលមិញ។ សន្និសិទនេះ មានរយៈពេលបីថ្ងៃ ដែលមានការចូលរួមពីប្រតិភូ ១៤០ នាក់ មកពីប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ...

Charles Parkinson
http://www.phnompenhpost.com/national/drug-officials-meet-bangkok

មន្ត្រី​គយ​រឹបអូស​បាន​សត្វ​ល្មូ​ន​រត់ពន្ធ​ ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​

កាលពី​ថ្ងៃ​ចន្ទ​ មន្ត្រី​គយ​ក្នុង​ខេត្តកណ្តាល​រឹបអូស​បាន​សត្វ​ពស់​និង​អណ្តើក​រស់​ពី​បុរស​ម្នាក់​ដែល​ព្យាយាម​រត់ពន្ធ​សត្វព្រៃ​ចូល​តាម​ច្រកព្រំដែន​ ទៅ​កាន់​ប្រទេស​វៀតណាម​ ប៉ុន្តែ​បរាជ័យ​ក្នុង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ដោយ​បុគ្គល​នោះ​បាន​ភៀសខ្លួន​បាត់​តាម​ថ្មើរជើង​ នេះ​បើ​យោង ...

សេក ឧត្តម
https://www.cambodiadaily.com/news/officials-seize-reptiles-from-smuggler-suspect-flees-97632/

នាយករដ្ឋមន្ត្រី​​ព្រមាន​ថា កង​កម្លាំង​ប្រដាប់​អាវុធ​អាច​​ធ្វើ​​ឲ្យ​​​គណ​បក្ស​សង្គ្រោះ​ជាតិ​មាន​បញ្ហា

កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​​ព្រមាន​ថា រដ្ឋាភិបាល​អនាគត​​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ប្រឈម​​ប្រតិកម្ម​​យ៉ាង​ខ្លាំងក្លា ប្រសិន​​បើ​ខ្លួន​ព្យាយាម​​ជំនួស​​មុខ​តំណែង​​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ ​នៃ​​កង​យោធលពល​​ខេរមភូមិន្ទ និង ...

គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/28210/

អ្នកគាំទ្រ​គណបក្សប្រឆាំង​ក្នុង​ខេត្តបន្ទាយ​មាន​ជ័យ​បាន​ចុះចូល​នឹង​គណបក្ស​ប្រជាជន​

ប្រមាណ​ជិត​ ១០០​នាក់​នៃ​អ្នកគាំទ្រ​និង​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ (CNRP)​ជាមួយនឹង​សមាជិក​រាប់​សិប​នាក់​ទៀត​ នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ច​បុ​ិ​ច​ក្នុងស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​បាន​ចុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​ ដោយ​ក្នុង​ចំណោម​នោះ​រួម ...

Ros Chanveasna
http://www.khmertimeskh.com/news/16929/opposition-supporters-in-banteay-meanchey-defect/

ផែ​ភ្នំពេញ​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​វិនិយោគិន

កំពង់​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ (PPAP) កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ចាប់​ផ្ដើម​ធ្វើ road show (ការ​បង្ហាញ​ទីផ្សារ) សម្រាប់​ការ​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​លើក​ដំបូង (IPO) ដល់​វិនិយោគិន ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ការ​វិនិយោគ​ផ្សារ​ហ៊ុន​នេះ។PPAP ដែល​ជា​សហគ្រាស​រដ្ឋ​ដែល​ប្រតិបត្តិការ​កំពង់ផែ​ឈាន​មុខ​គេ​ទី ...

Cam McGrath
http://bit.ly/1MQOFvR

កំពង់​ផែ​ដាក់​បង្ហាញផ្លូវ​ចរាចរ​ដើម្បី​ទាក់ទាញ​វិនិយោគទុន​សាធារណៈ​ដំបូង​(IPO)​ជាមួយ​សុទិដ្ឋិនិយម​ដោយ​ប្រុង​ប្រយ័ត្ន​

កាលពី​ម្សិលមិញ​ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ (PPAP)​ បាន​ចាប់ផ្តើម​ដាក់​បង្ហាញផ្លូវ​ចរាចរ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ មុន​ពេល​គម្រោង​វិនិយោគទុន​ សាធារណៈ​ដំបូង​(IPO)​បើក​ដំណើរការ​ ដោយ​បានឱ្យ​ដឹង​ថា​តម្លៃ​ភាគហ៊ុន​នឹង​ចាប់ផ្តើម​ពី​ចន្លោះ​ ១.០៨​ដុល្លារ​ និង​ ១.៥០​ ដុល្លារ​ ក៏​ដូច​ជា​បញ្ជាក់​ដែល​ថា ...

Sum Manet
http://www.khmertimeskh.com/news/16919/port-begins-roadshow-for-ipo-with-cautious-optimism/

ជន​កាប់​ឈើ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ត្រូវ​បា​នប​ញ្ចូ​ន​មក​កាន់​កម្ពុជា​វិញ​

ជន​កាប់​ឈើ​ខុសច្បាប់​ចំនួន​២៩​នាក់​ត្រូវ​បាន​បញ្ជូន​ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​ពី​ប្រទេស​ថៃ​វិញ​ បន្ទាប់​ពី​ក្រុម​នេះ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ទាហាន​ថៃ​ ខណៈ​ពេល​កំពុង​កាប់​ឈើ​គ្រញូង​ឆ្លងកាត់​ព្រំដែន​ពី​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃអាទិត្យ​ នេះ​បើ​យោង​តាម ...

សាំង​ សុឥន្ទរិទ្ធ
https://www.cambodiadaily.com/news/trafficked-loggers-returned-from-thailand-97617/

ព្រះមហាក្សត្រ​ប្រទាន​រាជ​ដំណាក់​មួយ​កន្លែង​​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ជា

ព្រះមហាក្សត្រ​ នរោត្តម សីហមុនី និង​ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ បាន​ប្រោស​ប្រទាន​រាជទ្រព្យ​ជា​ព្រះរាជ​ដំណាក់​មួយ​កន្លែង​ស្ថិត​​នៅ​ទឹកដី​ខេត្ត​កោះកុង​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ជួយ​សម្រាល​ដល់​ការ​ចំណាយ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​មន្ទីរពេទ្យ​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ​ក្នុង​​ការ​​បន្ត​ជួយ​សង្គ្រោះ​ដល់ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1RThpnI

រង់ចាំ​ដំណោះ​ស្រាយ​ជាង ៤ ឆ្នាំ​គ្មាន​លទ្ធផល​នាំ​គ្នា​តវ៉ា​ជាថ្មី

ពលរដ្ឋ​ជាង​ ២០០ ​នាក់​ដែល​រួម​មាន​ទាំង​ជនជាតិ​ដើម​ភាគ​តិច​ផង​នោះ​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​សាលា​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​ដើម្បី​ទាមទារ​ដី​ជាង​ ៣ ​ពាន់​ហិកតា​ពី​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ លី​ យ៉ុងផាត់ មក​វិញ​បន្ទាប់ពី​រង់ចាំ ...

ផាក់ ស៊ាងលី
http://bit.ly/1LlgQRp

ក្រុម​អ្នក​តវ៉ា​ចង់ឱ្យ​រដ្ឋាភិបាល​ស្តារ​ឆ្នេរ​ទ្រុឌទ្រោម​ឡើង​វិញ​

​តំណាង​អ្នកលក់​១៨​នាក់​ក្នុង​ក្រុងព្រះសីហនុ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ជំនួយ​ក្នុង​ការ​រុះរើ​ឡើង​វិញ​នូវ​តំបន់​ដែល​ពួក​គេ​ធ្លាប់​រស់នៅ​និង​រក​សុ​ី​ ដោយ​ពួក​គេ​អះអាង​ថា​ការដ្ឋាន​សាងសង់​បាន​ពាក់កណ្តាល​នៅ​ក្បែរ​នោះ​បាន​បំផ្លាញ​តំបន់​និង ...

Chea Takihiro
http://www.khmertimeskh.com/news/16930/protesters-want-government-to-revitalize-dilapidated-beach/

កសិកររងរបួសបន្ទាប់ពីលេងជាមួយបំនែកគ្រាប់បែកចាស់

កាលពីថ្ងៃអាទិត្យ កសិករដាំដំឡូងមីបានទទួលរងរបួសត្រង់ជើងនិងដៃខណៈពេលបំនែកគ្រាប់បែកចាស់ មួយបានផ្ទុះនៅជិតផ្ទះរបស់លោក ក្នុងខេត្តប៉ៃលិនបន្ទាប់ពីលោកបានបោះថ្មមួយទៅលើវា នេះបើយោង តាមពាក្យសម្តីរបស់លោកប៉ូលីសបានឱ្យដឹងថាកាលពីម្សិលមិញ។ ...

ប៊ុត គឹមសាយ
https://www.cambodiadaily.com/news/farmer-injured-after-playing-with-old-bomb-part-97634/

គម្រោង​កម្ចី​គ្មាន​ការ​ប្រាក់​ជួយ​ដល់​ក្រុម LGBT

ក្រុម​ពលរដ្ឋ​ស្រលាញ់​ភេទ​ដូចគ្នា ឬ LGBT ដែល​កំពុង​ជួប​ភាព​ក្រីក្រ​ដោយសារ​ការ​រើស​អើង និង​ពេល​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​បម្រើ​សេវា​ផ្លូវ​ភេទ​ដើម្បី​ជីវភាព ប្រហែល​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ក្នុង​ពេល​ឆាប់ៗ​នេះ ពី​គម្រោង​យុទ្ធនាការ​ថ្មី​តាម អនឡាញ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី រៃអង្គាស​ប្រាក់​ជួយ​កសាង​ជីវិត ...

Jamie Elliott
http://bit.ly/1RXr5h6

តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​គន្លឹះ​សម្រាប់ការអភិវឌ្ឍទៅ​ថ្ងៃ​អនាគត​

តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​នាំ​យក​ឱកាស​ការងារ​ប្រមាណ​ជិត​ ៧០​ ០០០​ នៃ​ការងារ​ថ្មី​មក​កាន់​ប្រទេស​កម្ពុជា​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​។​ ជាមួយនឹង​ការ​លើកលែង​ពន្ធ​លើ​សម្ភារ​ផលិតកម្ម​ពន្ធ​ ពន្ធលើប្រាក់ចំណេញ​ទាប ...

Jonathan Cox
http://www.khmertimeskh.com/news/16920/special-economic-zones----key-to-future---/

លោក ហ៊ុន សែន បារម្ភ​ខ្លាច​រោងចក្រ​រត់​ទៅ​ប្រទេស​ផ្សេង

កម្មករ​រោង​ចក្រ​កាត់​ដេរ និង​ស្បែក​ជើង​ នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ថ្មី នៅ​ដើម​ឆ្នាំ​ក្រោយ ហើយ​ប្រាក់​ឈ្នួល​​ថ្មី​នេះ​នឹង​ខ្ពស់​ជាង​ប្រទេស​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ព្រួយ​បារម្ភ​អំពី​រោង​ចក្រ​មួយ​ចំនួន អាច​ផ្លាស់​ទៅ​កាន់​ប្រទេស ...

មុំ គន្ធា
http://bit.ly/1PD3Zgk

រដ្ឋមន្ត្រី​ថា​ក្រសួង​នឹង​ផ្ដល់​ប័ណ្ណ​ដី​ពី​ ៥៧ ទៅ ៦៥% នៅ​ឆ្នាំ​នេះ

រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ និង​នគរូប​នីយកម្ម​ និង​សំណង់​បាន​ថ្លែង​ថា​ក្រសួង​នឹង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំង​ដី​រដ្ឋ​ ឯកជន​ និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ឲ្យ​បាន​ពី ៥៧ ​ភាគរយ​ទៅ​ ៦៥​ ភាគរយ​នៅ​ឆ្នាំ​ ២០១៥​ ខណៈ​ដែល​ស្ថានភាព​ជម្លោះ​ដីធ្លី​នៅ​តែ ...

សែន ដាវីត
http://bit.ly/1XgA53J

អ្នកដោះមីនកម្ពុជានាំយកបទពិសោធន៍ទៅប្រទេសសាយព្រឺស

ឃ្លាតពីផ្ទះសម្បែងមួយចំហៀងផែនដី អ្នកជំនាញកម្ពុជា ពុះពារនៅក្រោមពន្លឺព្រះអាទិត្យ ដើម្បីដោះមីននៅកោះមេឌីទែរ៉ាណេនៃប្រទេស សាយព្រឺស ដោយប្រើជំនាញដែលពួកគេបានសម្រិតសម្រាំងជួយមាតុភូមិពួកគេ ឲ្យរួចផុតពីគ្រាប់មីន។ ...

Nadera Bouazza
http://news.yahoo.com/cambodian-deminers-bring-expertise-cyprus-112433166.html

ហ៊ុន​ សែន​ ណែនាំ​និស្សិត​កុំ​ឲ្យ​បោះ​ឆ្នោត​សម្រាប់​គណបក្សប្រឆាំង​

ការ​អត្ថា​ធិ​ប្យា​យ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កើត​មាន​ឡើង​ បន្ទាប់​ពី​លោក​ សម​ រ​ង្សុី រិះគន់​រដ្ឋាភិបាល​ និង​ការ​ចេញ​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ ដែល​ជា​ញយៗ​ឥតប្រយោជន៍​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/hun-sen-cautions-students-against-voting-for-opposition/3013721.html

នាយក​រដ្ឋមន្ត្រី​កម្ពុជា​៖​ នៅ​ប្រទេស​ប្រជាធិបតេយ្យ​ អំណាច​មិន​អាច​ផ្ទេរ​ឲ្យ​កូន​ដោយ​ផ្ទាល់​ទេ​

​យោង​ទៅ​តាម​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ AKP​ បាន​ឲ្យ​ដឹង​ថា​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ នា​ព្រឹក​នេះ​ថា​ នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ អំណាច​មិន​អាច​ត្រូវ​បាន​ផ្ទេរ​ពី​ឪពុក​ ទៅ​ឲ្យ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodian-premier:-in-democratic-countries-power-cannot-be-transferred-directly-to-child-9028

វៀតណាម​និង​កម្ពុជា​ នឹង​ធ្វើ​កិច្ច​សន្ទនា​លើ​គោលនយោបាយ​ការពារ​ជាតិ​ជា​លើក​ទី​១

ក្រោម​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ រវាង​ក្រសួងការពារជាតិនៃប្រទេស​ទាំង​ពីរ​ គណៈប្រតិភូ​មន្ត្រីជាន់ខ្ពស់​មួយ​ក្រុម​ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ ង្វៀ​ន​ ជី​វិញ​ នឹង​ចូលរួម​កិច្ច​សន្ទនា​វៀតណាម​-​កម្ពុជា​ ស្តី​ពី​គោ​លន​យោ​បាយ​ការពារ​ជាតិ​ ចាប់ពី​ថ្ងៃ​ទី​ ១៨-២០​ ខែតុលា​ នៅ​ប្រទេស​កម្ពុជា ...

បុគ្គលិកសារព័ត៌មាន Vietnamnet
http://english.vietnamnet.vn/fms/government/144285/vietnam--cambodia-hold-first-defence-policy-dialogue.html

ព្រះមហាក្សត្រ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​

​យោង​តាម​ប្រភព​ព័ត៌មាន​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ AKP​ បាន​ឲ្យ​ដឹង​ថា​ តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម​ ​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​ បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​នេះ​ ​សម្រាប់​ការ​ធ្វើ​ទស្ស​កិច្ច​ ​និង​សម្រាក​វិ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/his-majesty-the-king-leaves-for-visit-in-vietnam-9027

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gjxjp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!