ព័ត៌មាន​

ច្បាប់​ស្តី​ពី​សហជីព​ ជិត​នឹង​បញ្ចប់​

​ក្រុម​មន្ត្រី​ក្រសួង​ការងារ​ បានឱ្យ​ដឹង​ថា​ នៅ​ស​ប្តា​ហ៍​នេះ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ បញ្ចប់​បាន​ ៩០​ ភាគរយ​ ហើយ​កំពុង​រង់ចាំ​ការ​ពិនិត្យ​ពី​អន្តរក្រសួង​ មុន​ពេល​អនុម័ត​។​ ​ ...

Sean Teehan
http://www.phnompenhpost.com/national/union-law-close-finished

បម្រាម​គ្រប់​ក្រសួង​មុន​បំភ្លឺ​ដល់​តំណាងរាស្ត្រ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋមន្ត្រី

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង ស្ថាប័ន ប្រធាន​អង្គភាព សហគ្រាស និង​គ្រឹះស្ថាន​សាធារណៈ មុន​នឹង​ទទួល​ជួប ឬ​ទៅ​បំភ្លឺ​ដល់​គណៈកម្មការ​នានា​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ឬ​ក្រុម​តំណាងរាស្ត្រ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​នានា​ត្រូវ​មាន​ការ​យល់ព្រម​ជា​មុន​ពី​រដ្ឋមន្ត្រី​ក្រសួង ឬ​ប្រធាន​ស្ថាប័ន​ដែល​ជា​សមាជិក​រាជរដ្ឋាភិបាល ជាពិសេស ...

តាំង វីដា
http://bit.ly/1flGSZm

ក្រុម​អ្នក​ការពារ​បរិស្ថាន​៖​ ការ​ព្រួយបារម្ភ​ថ្នាក់​តំបន់​ពាក់ព័ន្ធ​នឹង​គម្រោង​ទំនប់​វា​រី​អគ្គិសនី​នៅ​មិន​ទាន់​ដោះស្រាយ​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អង្គការ​ការពារ​បរិស្ថាន​មួយ​បាន​ឲ្យ​ដឹង​ថា​ ស្ថាប័ន​អន្តររដ្ឋាភិបាល​មួយ​ ដែល​គ្រប់គ្រង​ការ​អភិវឌ្ឍ​នៅ​ទន្លេមេគង្គ​ គួរ​ដោះស្រាយ​ការ​ព្រួយបារម្ភ​កម្រិត​តំបន់​​ ពាក់ព័ន្ធ​នឹង​គម្រោង​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​ដ៏​ចម្រូងចម្រាស​នេះ​ នៅ​ក្នុង​ប្រទេស​ឡាវ ...

Joshua Lipes
http://bit.ly/1Fqzm4k

តំណាង​សហភាព​អឺរ៉ុប​និយាយ​ថា​ អ្នកធ្វើការ​ជាមួយនឹង​ព្រៃឈើ​អាច​ជួយ​ប្រឆាំង​នឹង​ការ​ឡើង​កំ​ដៅ​ផែនដី​

​កាលពី​ថ្ងៃ​ពុធ​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយ​កាត់​បន្ថយ​បទបញ្ជា​ដែល​ មិន​ចាំបាច់​សម្រាប់​សហគមន៍​ ដែល​ចង់​បង្កើត​ជា​ក្រុមការងារ​ ដើម្បី​ការពារ​ព្រៃ​សេស​សល់​របស់​ប្រទេស​នេះ​។​ ...

ហ៊ុល រស្មី
http://www.voacambodia.com/content/eu-rep-says-community-forresters-can-help-against-global-warming/2827806.html

ពលករ​កម្ពុជា​ដែល​ត្រូវ​បាន​ជួញដូរ​ ត្រឡប់​មក​ផ្ទះ​វិញ​ បន្ទាប់​ពី​នៅ​លើ​ទូក​នេសាទ​ថៃ​រាប់​ឆ្នាំ​

យោង​ទៅ​តាម​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ពលករ​កម្ពុជា​ជាង​ ២០០​ នាក់​ ដែល​សុទ្ធតែ​ជា​ជន​រង​គ្រោះ​ដោយសារ​អ្នក​ជូ​ញ​ដូរ​មនុស្ស​ និង​ទទួល​រង​ទុក​វេទនា​រាប់​ឆ្នាំ​នៅ​លើ​ទូក​នេសាទ​ថៃ​ បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ...

សេរី មុនី្ន
http://www.rfa.org/english/news/cambodia/trafficked-cambodians-return-home-after-years-on-thai-fishing-boats-06182015131239.html

កម្ពុជា​នាំ​ចូល​កណ្តុរ​មក​ពី​អាហ្វ្រិក​ សម្រាប់​ការងារ​ដោះ​មីន​

មន្ត្រីជាន់ខ្ពស់ខាងដោះ​មីន​​ បាន​ប្រាប់​សារព័ត៌មាន​ក្យូ​ដូ​ ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​កណ្តុរ​ចំនួន​ ១៥​ក្បាល​ មក​ពី​ទ្វីប​អា​ហ្វ្រិ​ច​ ប្រើ​សម្រាប់​កំណត់​ទីតាំង​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស​ នេះ​។​​ ...

បុគ្គលិកសារព័ត៌មាន Bangkok Post​
http://www.bangkokpost.com/news/asean/596864/cambodia-imports-africa-rats-for-demining-work

ក្រុម​ស្ត្រី​ជំនាញ​បង្ហាញ​ឲ្យ​ឃើញ​ថា​ បច្ចេកវិទ្យា​មិនមែន​សម្រាប់​តែ​បុរស​ទេ​

ស្ត្រី ​ជា​អ្នកជំនាញ​បច្ចេកវិទ្យា​មួយ​ក្រុម​តូច​ បាន​ចូលរួម​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​ ក្នុង​កម្មវិធី​ប្រ​ក្រួ​ត​ភាព​ជា​សហគ្រិន​សកល​មួយ​នា​ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ ដែល​អាច​ជួយ​កសិករ​ទទួល​បាន​តម្លៃ​កាន់តែ​ប្រសើរ​លើ​ផលិតផល ...

តែន សុខស្រីនិត
http://www.voacambodia.com/content/geek-girls-prove-tech-is-not-just-for-boys/2827698.html

ង្រាង​ច្បាប់​កំណត់​អាយុ​ទទួលទាន​សុរា​ត្រឹម​វ័យ​២១​ឆ្នាំ​ដែល​ជា​កំណត់​ខ្ពស់​ជាងគេ​ក្នុង​តំបន់​

ក្រសួងសុខាភិបាល​បាន​ធ្វើ​ពង្រាង​ច្បាប់​គ្រប់គ្រង​ការ​លក់ដូរ​និង​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដំបូង​បង្អស់​នៅ​កម្ពុជា​ ដែល​បាន​ដាក់​កំហិត​អាយុ​ទទួលទាន​សុរា​ត្រឹម​វ័យ​២១​ឆ្នាំ​ នឹង​ផាកពិន័យ​អាជីវករ​ណាមួយ​ដែល​លក់​គ្រឿង​ស្រវឹង​ឱ្យ​អនីតិជន​។​ ​ ...

Khy Sovuthy and Simon Henderson
https://www.cambodiadaily.com/news/draft-law-sets-legal-drinking-age-at-21-highest-in-region-85785/

កម្ពុជា​ដាក់​កំណត់​ទូត​មួយ​ទៀត​រឿង​វៀតណាម​សង់​ប៉ុស្តិ៍​យោធា

ជា​ថ្មី​ម្តង​ទៀត​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជីក​ដី​ ដើម្បី​ចាក់​គ្រឹះ​សាងសង់​ប៉ុស្តិ៍​យោធា​​នៅ​ជិត​ភូមិ​ព្រែក​ស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល​ ខណៈ​ដែល​វៀតណាម​នៅ​តែ​ស្ងៀមស្ងាត់​មិន​ទាន់​ឆ្លើយតប​ចំពោះ ...

មាស សុខជា
http://bit.ly/1LjQ6iE

សុនឆ័យ ​ស្នើ​ឲ្យ​បង្ហាញ​កិច្ចព្រមព្រៀង​សម្បទាន​អាកាសយានដ្ឋាន

លោក សុន ឆ័យ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​ផ្សាយ​នូវ​កិច្ចព្រមព្រៀង​សម្បទាន​របស់​ខ្លួន​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​បី​របស់​កម្ពុជា​ដោយ​លើក​ឡើង​ថា​កម្ពុជា​​អាច​​​បាត់បង់​ប្រយោជន៍​ក្រោម​កិច្ចព្រមព្រៀង​នេះ​។ ...

ឆាយ ច័ន្ទនីដា និង Shaun Turton
http://bit.ly/1LjRlyt

មន្ត្រី​ម្នាក់​និយាយថា នឹង​មាន​មនុស្ស​៣០.០០០នាក់ចូលរួម​ក្នុង​​ពិធី​ដង្ហែសព​លោក ជា ស៊ីម

មន្ត្រី​រៀប​ចំ​ពិធី​បុណ្យ​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មនុស្ស​ជាង​៣០.០០០​នាក់​រំពឹង​ថា នឹង​ចូល​រួម​ពិធី​ដង្ហែ​សព​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ ដោយ​មាន​ការ​ពង្រឹង​​សន្តិសុខតឹងរ៉ឹង​​នៅ​ក្នុង​រាជធានី​។ ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/25883/

អ្នក​នេសាទ​កម្ពុជា​២៣០​នាក់​វិល​ត្រឡប់​ពី​ឥណ្ឌូ​ណេស៊ី​​តាម​យន្តហោះ​ឈ្នួល

​អ្នក​នេសាទ​​កម្ពុជា​ជាង​២០០​នាក់​ដែល​​ជាប់​ទៅ​ណា​មិន​រួច​នៅ​ក្នុង​ ប្រទេស​ឥណ្ឌូណេស៊ី​គ្រោង​នឹង​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​​នៅ​ ព្រឹក​នេះ​តាម​យន្ត​ហោះឈ្នួល​ធុនBoeing 737 មួយ​គ្រឿង ​​ក្រោយ​មាន​អន្តរាគមន៍​ពី​ក្រសួង​ជលផល​របស់ ...

ឃួន ណារិម និង អេឡិក ខុនស៊ីកលីអូ
http://www.cambodiadailykhmer.com/news/25877/

ថៃ​ឃាត់​ខ្លួន​ស្ត្រី​ខ្មែរ​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ

ក្រុម​តម្រួត​ថៃ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ បាន​ចាប់​ឃាត់​ខ្លួន​ស្ត្រី​ខ្មែរ​ម្នាក់​រួម​ទាំង​មិត្ត​ប្រុស​របស់​នាង ដែល​ជា​ជន​ជាតិ​ម៉ាឡេស៊ី​ពី​បទ​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ។ នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​នៅ​ច្រក ...

ឃុត សុភចរិយា
http://bit.ly/1QF5s8e

រដ្ឋាភិបាល​ជំរុញ​ឲ្យ​ពង្រឹង​កម្លាំង​ពលកម្ម​ជំនាញ

ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញ​វត្ថុ​កាល​ពីម្សិល​មិញ​បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ធ្វើ​ការ​​រួម​គ្នា​ក្នុង​ការ​ងារ​អភិវឌ្ឍន៍​ជំនាញ​កម្លាំង​ពលកម្ម​កម្ពុជា​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ដើម្បី​កាត់​បន្ថយ​ចំណាយ​គ្មាន​ប្រសិទ្ធ​ភាព ខណៈ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ផ្លាស់​ប្តូរ​រចនា ...

ចាន់ មុយហុង
http://bit.ly/1LgxhjI

លោក ​កឹម សុខា​ គាំ​ទ្រ​ឲ្យ​ពន្យារ​ពេល​ច្បាប់​ NGOs

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ជំហរ​គាំ​ទ្រ​ឲ្យ​មាន​ការ​ពន្យារ​ពេល​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដើម្បី​បើក​ឲ្យ​មាន​កិច្ច​ពិភាក្សា​ទូលំ​ទូលាយ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ ដោយ​លោក​យល់​ថា ច្បាប់​នេះ នៅ​មិន​ទាន់​ចាំ​បាច់​សម្រាប់​កម្ពុជា ...

តាំង វីដា
http://bit.ly/1JZcxem

ពលរដ្ឋ​រង​ប៉ះ​ពាល់​ជាមួយ​ក្រុមហ៊ុន​ស្ករ​សសុំ​ដី​ពី​រដ្ឋ​វិញ​

តំណាង​ប្រជាសហគមន៍​ដែល​បាន​រង​ផល​ប៉ះ​ពាល់​ពី​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Mitre Phol ដែល​ជា​ក្រុមហ៊ុន​ស្ករស​ដ៏​ធំ​បំផុត​នៅ​អាស៊ី និង​អ្នក​ផ្គត់​ផ្គង់​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​អ្នក​ផ្គត់ផ្គង់​ធំ​បី​ របស់​ក្រុមហ៊ុន កូកាកូឡា បាន​ឡើង​មក​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ស្នើ​ទៅ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1LjCyDX

រដ្ឋាភិបាល​ព្រងើយ​នឹង​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​សង្គ្រាម​ជាប់​ចោទ

ឯកសារ​ដែល​ប្រកាស​ជា​ចំហ​ចេញ​ដោយ​សាលា​ក្តី​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា​ នគរបាល​យុត្តិធម៌​បាន​ព្រងើយ​នឹង​ដីកា​ចាប់​ខ្លួន លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម និង​ជា​ឧក្រិដ្ឋ​ជន​សង្គ្រាម​ជាប់​ចោទ ដោយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បំពាន​ច្បាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​ តុលាការ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/news/25899/

អ្នក​ភូមិ​រកា​ម្នាក់​ទៀត​ដែល​ផ្ទុក មេរោគ​អេដស៍​បាន​ទទួល​មរណភាព

អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា​ម្នាក់​ទៀត បាន​ស្លាប់​កាល​ពី​ទី​១៥ ដើម​សប្តាហ៍​នេះ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ ​៩​ នាក់​ហើយ ចាប់​តាំង​ពី​កើត​មាន​ករណី​ឆ្លង​មេរោគ​អេដស៍​លើ​មនុស្ស​ជាង ២០០ នាក់​កាល​ពី​ចុង​ឆ្នាំ ២០១៤។ ...

ប៉ិច សុធារី
http://bit.ly/1BkcwAC

ប្រជាពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ស្នើ​​ឲ្យ​រដ្ឋាភិបាល​ប្រគល​់​ដីចម្ការ​​អំពៅ​ ​ដែល​​ក្រុម​ហ៊ុនថៃ​​បោះ​បង់​ចោល​​

អ្នកភូមិ​ប្រាំមួយ​នាក់​មកពី​ខេត្ត​ឧត្ដរមានជ័យ​បាន​ធ្វើ​ដំណើរ​មក​កាន់​ រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ដើម្បី​​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​កំពូល​ប្រគល់​​ដីចម្ការ​ត្រឡប់​មក​ វិញ​ដែល​​​​​ប្រជាពលរដ្ឋ​​រាប់ពាន់​គ្រួសារ​និយាយ​ថា ​ជា​ដី​របស់​ខ្លួន​ដែល ...

អូន ភាព
http://www.cambodiadailykhmer.com/news/25892/

កម្ពុជា​បញ្ជូន​សំណើ​ថ្មី​ ឲ្យ​វៀតណាម​បញ្ឈប់​ការ​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​តំបន់​ព្រំដែន​មិន​ទាន់​កំណត់​

កាលពីថ្ងៃ​ពុធ​ ប្រទេស​កម្ពុជា​បាន​បញ្ជូន​សំណើ​ជា​ថ្មី​ ស្នើ​សំុឲ្យប្រទេស​វៀតណាម​បញ្ឈប់​ជា​បន្ទាន់ការ​សាងសង់​ប៉ុស្តិ៍​យោធា​មួយ​កន្លែង​ នៅ​តំបន់​ព្រំដែន​មិន​ទាន់​កំណត់​ រវាង​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា​ និង​ខេត្ត​អាន​យ៉ាង​ នៃ​ប្រទេស​វៀតណាម​។​​ ...

បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=288096

ល្បិច​ងាយៗ​ ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​សម្រាប់​ជីវិត​សត្វព្រៃ​នៅ​កម្ពុជា​

​វា​ គឺជា​ដំណោះស្រាយ​ងាយៗ​ សម្រាប់​កង្វះ​ទឹក​ដល់​ជីវិត​សត្វព្រៃ​។​ ​នៅ​ក្នុង​រដូវ​រាំង​ស្ងួត​ជា​រៀង​រាល់​ឆ្នាំ​ [​ពី​ខែវិច្ឆិកា​ ដល់​ខែមេសា​]​ នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ ក្នុង​ប្រទេស​កម្ពុជា​ភាគ​ខាងកើត​ អ្នក​វិទ្យាសាស្ត្រ​ខាង​ជីវិត​សត្វ ព្រៃ​ បាន​ផ្តល់ ...

John Barrat
http://smithsonianscience.si.edu/2015/06/this-simple-trick-helped-fix-a-wildlife-water-shortage-in-cambodia/

ហ៊ុន​ សែន​ នឹង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​ពី​ពិធី​នៅ​ថ្ងៃ​សុក្រ​នេះ​

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​ពីមរណភាព​របស់​មេដឹកនាំ​គណបក្ស​នេះ​កាលពី​ស​ប្តា​ហ៍​មុន​។​ ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​នេះ​នឹង​បង្កើន​សាមគ្គីភាព​នៅ ...

ផន បុផ្ផា
http://www.voacambodia.com/content/hun-sen-to-take-cpp-presidency-after-weekend-ceremony/2826046.html

អង្គការ​មិនមែន​រដ្ឋាភិបាល​ជួប​ជាមួយនឹង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ពាក់ព័ន្ធ​នឹង​ច្បាប់​ចម្រូងចម្រាស​

កាលពីថ្ងៃ​ពុធ​ តំណាង​អង្គការសិទ្ធិមនុស្ស​និង​គាំទ្រ​ប្រជាធិបតេយ្យ​ បាន​ជួប​ជាមួយនឹង​អនុប្រធាន​រដ្ឋសភា​ និង​ជា​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ កឹ​ម​ សុខា​ ដោយ​បន្ត​ទាមទារ​ឲ្យ​យក​ច្បាប់​ចម្រូងចម្រាស​សំដៅ​គ្រប់គ្រង​អង្គការ​មិនមែន ​រដ្ឋាភិបាល​ មក​ដាក់​លើ​តុ​ពិភាក្សា​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/ngos-meet-with-opposition-lawmaker-over-controversial-law/2826073.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

xf4Y9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!