ព័ត៌មាន​

អាជ្ញាធរ​ជូន​ដំណឹង​ឲ្យ​សហគមន៍​អ្នក​ចិញ្ចឹម​ត្រី​លើ​ទឹក​នៅ​អរិយក្សត្រ​​​ផ្លាស់​ទីតាំង​

នៅ​តាម​បណ្ដោយ​ច្រាំង​ភាគ​ខាង​កើត​នៃ​ទន្លេមេគង្គ​ សហគមន៍​អ្នក​ចិញ្ចឹម​ត្រី​កំពុង​រៀបចំ​ផ្លាស់​ទីតាំង​​ផ្ទះអណ្ដែត​ទឹក​របស់​ខ្លួន​ ហើយ​បាន​​បណ្ដោយ​​ឲ្យ​វា​ហូរ​តាម​​ចរន្តទឹក​ទៅ​ទីតាំង​ថ្មី​។ ...

ម៉ិច ដារ៉ា និង ម៉ាតត៍​ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/25693/

មេ​សហជីព​គ្រោង​ជួប​ប្រជុំ​និយាយ​ពី​ប្រាក់ខែ​កម្មករ​ឆ្នាំ​ក្រោយ

ការ​ចរចា​​សម្រាប់​ប្រាក់​​ឈ្នួល​អប្បបរមា​ឆ្នាំ​ក្រោយ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ និង​ស្បែក​ជើង​ក្នុង​ប្រទេស​កម្ពុជា​នឹង​​ធ្វើ​ឡើង​​ចន្លោះ​ពី​ខែ​កក្កដា​ដល់​ខែ​តុលា ហើយ​មេដឹកនាំ​សហជីព​នឹង​ជួប​ប្រជុំ​គ្នា​នា​ខែ​នេះ ដើម្បី​ពិភាក្សា​ថា​តើ​ប្រាក់ ...

មុំ គន្ធា និង Sean Teehan
http://bit.ly/1FKbDxv

ទីភ្នាក់ងារ​ហិរញ្ញវត្ថុ​ កម្ពុជា​ និង​ជប៉ុន​ចុះ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ត្រួតពិនិត្យ​ធនាគារ​

ធនាគារជាតិ​នៃ​កម្ពុជា​(​ NBC)​និង​សេវាកម្ម​ ភ្នាក់ងារ​ហិរញ្ញវត្ថុ​ ជប៉ុន​ (JFSA)​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ណ៍​មួយ​នៅ​ថ្ងៃ​ពុធ​ ក្នុង​គោលបំណង​ផ្លាស់​ប្តូរ​បទ​ពិសោធ​និង​ជំនាញ​ឯកទេស​ក្នុង​បរិបទ​ការ​ត្រួតពិនិត្យ​ធនាគារ​។​ ...

Xinhua team
http://www.khmertimeskh.com/news/12161/cambodian--japanese-financial-bodies-sign-cooperation-deal-on-bank-supervision/

ក្រោយ​ធ្វើ​មាតុភូមិ​និវត្ត លោក​ សម រង្ស៊ី បញ្ជាក់​ថា លោក​នឹង​​ទៅ​ស្បថ​ជាមួយលោក ហ៊ុន សែន​

កាលពី​ម្សិលមិញ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​បាន​​ធ្វើ​មាតុភូមិ​និវត្ត​ពី​ដំណើរ​ទស្សនកិច្ច​​ យ៉ាង​យូរ​នៅ​បរទេស​ ដោយ​មាន​ប្រសាសន៍​ថា លោក​ព្រម​ទទួល​យក​ការ​បបួល​​របស់​​​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្បថ​ដាក​់​ជីវិត​​​​​ថា ការ​បោះ​ឆ្នោត​ជ្រើស ...

ឃួន ណារិម និង អេឡិក វិល្លីមមីនស៍

តុលាការ​បញ្ចប់​ការ​សួរ​ចម្លើយ​សកម្មជន​សង្គ្រោះ​ជាតិ

លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​សកម្មជន​ចុងក្រោយ​ក្នុង​ចំណោម​សកម្មជន​ដែល​​ត្រូវ​សាលា​ដំបូង​រាជធានី​ចោទ​ទាំង​ដប់​មួយ​នាក់ ត្រូវ​បាន​សួរ​ចម្លើយ​រួច​ហើយ ក្នុង​សវនាការ កាលពី​ម្សិលមិញ ហើយ​មេធាវី​របស់​អ្នក​ទាំងនោះ​ចាត់ទុក​ថា តុលាការ​មិន​អាច​រក​ឃើញ​ភ័ស្តុតាង​ដើម្បី​ដាក់​បន្ទុក​លើ​ ...

មាស សុខជា
http://bit.ly/1e4o3tq

សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ចោទប្រកាន់​នគរបាល​ពីបទ​រារាំង​​ការ​ធ្វើដំណើរ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន

កាលពី​ម្សិល​មិញ លោក ម៉ៅ មុនីវណ្ណ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​និង​គណៈប្រតិភូ​សមាជិកសភា​គណបក្ស​ប្រឆាំង​មួយ​ក្រុម និង​អ្នក​គាំទ្រ​គណបក្ស​មួយ​ចំនួនទៀត​​ជា​ថ្មី​ម្ដង​ទៀត ពេលនេះ​ត្រូវ​បាន​នគរបាល​កម្ពុជា​រារាំង​មិន​ឲ្យ​​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​ដែល​មាន​វិវាទ​នៅ​តាម​ព្រំដែន​ដ៏ចម្រូងចម្រាស ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/25695/

ទី​បំផុត កម្ម​ករ​រ​រាប់​ពាន់​នាក់​​​នៅ​​រោង​ចក្រ​ M&V ​​​ព្រម​ចូល​ធ្វើ​​ការវិញហើយ​​

កូដ​កម្ម​មួយដែល​បាន​​ធ្វើ​ឡើង​​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​​​ដោយ​​កម្ម​ករ​​ ជាង ២.០០០ នាក់​មក​ពី​រោង​ចក្រ​មួយ​​ក្នុង​រាជ​​ធានី​ភ្នំពេញ​ ដែល​ផ្គត់​ផ្គង់​​ សម្លៀក​បំពាក់​ដល់​ក្រុម​ហ៊ុន​លក់​​​សម្លៀក ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/25702/

តម្លៃ​ដីធ្លី​នៅរាជធានី ភ្នំពេញ​មាន​កំណើន​ចន្លោះ​ពី​១០​ទៅ​៣០​ភាគរយ​

កំណើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​បានមកពី​កំណើនសេដ្ឋកិច្ច​​បានធ្វើ​ឲ្យ​ដីធ្លី​ទូទាំង​រាជធានី​ភ្នំពេញ​មាន​កំណើន​ចន្លោះ​ពី​ ១០ ទៅ​ ៣០ ​ភាគរយ​នៅ​រយៈពេល​ ៣​ ខែ​ដើម​ឆ្នាំនេះ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​ ​ការសិក្សា​បាន​រកឃើញថា តម្លៃ​ដីធ្លី​នៅ​តំបន់​ពាណិជ្ជកម្ម​ នៅតាម​បណ្តោយ​ផ្លូវធំ ...

ស៊ីវ ម៉េង
http://bit.ly/1B3W0nW

ការទទួល​បាន​ទិន្នន័យនៃ​ការវិនិយោគ​ អាច​នឹង​នាំមកនូវ​ការទុកចិត្ត​ពី​សំណាក់​វិនិយោគិន

ខណៈ​វិស័យ​អចលនទ្រព្យ​​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុងមាន​ការរីកចម្រើន ដោយ​ផ្តល់​ទាំង​ឱកាស និង​ការប្រកួតប្រជែង​ដល់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ស្រប​ពេលដែល​ការ ធ្វើ​សមាហរណកម្ម​​សេដ្ឋកិច្ច​​អាស៊ាន ការកើន ឡើង​នៃ​ព័ត៌មាន​អំពី​ការ វិនិយោគទុន​ផ្ទាល់ (FDI) ដែល​ជំរុញ​ដល់​វិស័យ​អចលនទ្រព្យ​​អាច​នឹង​ឈានទៅ​ការ​អនុម័ត​ច្បាប់ គោលការណ៍​ដែល​កាន់តែ​មាន ...

Kali Kotoski និង ស៊ុំ ម៉ាណេត
http://bit.ly/1BcMEX3

កម្ពុជា​ឲ្យ​បញ្ចូល​ការ​ជួញដូរ​ ឈើ​ សត្វ ​ជា​អាទិភាព

រដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​​តំណាង​មកពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ឲ្យ​ពិចារណា​សំណើ​របស់​ថៃ ដែល​ស្នើឲ្យ​ទទួល​ស្គាល់​ការ​ជួញដូរ​សត្វព្រៃ និង​ឈើ ជា​អាទិភាព​ថ្មី​នៃ​ក្របខ័ណ្ឌ​តំបន់​ស្តី​ពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ឧត្តមមន្រ្តី​​លើក​ទី​ ១៥ ស្តីពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​កិច្ចប្រជុំ ...

វង្ស សុខេង
http://bit.ly/1e4p58E

ក្រុង​ប៉ោយប៉ែត​នឹង​ខ្វះ​ទឹកស្អាត​ប្រើ​ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ

ក្រុមហ៊ុន​អានកូ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​ផ្គត់ផ្គង់​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ​​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ទឹក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ ដោយ​សារភាព​រាំង​ស្ងួត​បាន​ធ្វើឲ្យ​អាង​ស្តុក​ទឹក​រីង​ស្ងួត​។ ...

សែន ដាវីត
http://bit.ly/1QqmM0y

ចក្រភពអង់គ្លេសសន្យានឹងផ្តល់អាហារូបករណ៍បន្ថែម

រាជរដ្ឋាភិបាលអង់គ្លេសបានសន្យាបង្កើនចំនួនអាហារូបករណ៍ទៅកាន់និស្សិតកម្ពុជា។ពួកគេក៏បានសន្យានឹងផ្តល់ជំនួយដល់តុលាការកាត់ក្តីខ្មែរក្រហម ក៏ដូចជាជួយដោះស្រាយបញ្ហាមីនផងដែរ ។ ...

Ban Sokrith and Phun Chan Ousaphea
http://www.khmertimeskh.com/news/12155/uk-pledges-to-provide-more-scholarships/

ពលរដ្ឋ​រស់នៅ​លើ​ដី​ឧកញ៉ា ​គិតម៉េង ​ត្រូវ​អាជ្ញាធរ​ឲ្យ​រើ​ផ្ទះ​ចេញ

ពលរដ្ឋ ២៥ ​គ្រួសារ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បន្ទាយ​អំពិល​បង្ខំ​ឲ្យ​រុះរើ​លំនៅឋាន​ឲ្យ​អស់​ក្នុង​រយៈពេល ២០​ ថ្ងៃ ​ក្រោម​ការ​ចោទប្រកាន់​ថា ពួកគាត់​រស់នៅ​លើ​ដី​លោក​ឧកញ៉ា​ គិត ម៉េង ដោយ​ខុស​ច្បាប់​។ ប្រជាពល​រដ្ឋ​ ២៥ គ្រួសារ​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​ឧត្តរមានជ័យ​កាលពី​ម្សិលមិញ​បន្ទាប់ពី ...

ផាក់ ស៊ាងលី
http://bit.ly/1QNHRwY

ហ៊ុន​ សែន​ ប្តេជ្ញា​សហប្រតិបត្តិការ​ល្អ​ជាមួយនឹង​ប្រធាន​ព្រឹទ្ធសភា​ថ្មី​

​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សម្តែង​ពី​ជំនឿ​របស់​លោក​ សម្រាប់​ការ​បន្ត​និរន្តរភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ស្ថាប័ន​ នីតិប្បញ្ញត្តិ​ និង​នីតិប្រតិបត្តិ​ ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​ព្រឹទ្ធសភា​ថ្មី​ សាយ​ ឈំ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1Gqy8uV

ព្រះមហាក្សត្រ​នឹង​ថ្វាយ​ភ្លើង​សម្រាប់​ ជា​ សុីម​

ព្រះករុណា ​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​ នរោត្តម​ សីហ​មុនី​ និង​ថ្វាយ​ភ្លើង​សម្រាប់​អតីត​ប្រធាន​ព្រឹទ្ធសភា​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ១៩​ ខែមិថុនា​ ឆ្នាំ​២០១៥​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1B56Aeh

ពាណិជ្ជករ​ភៀសខ្លួន​ចិន​ត្រូវ​បាន​ចាប់​និង​បញ្ជូនខ្លួន​ បន្ទាប់​ពី​លាក់ខ្លួន​នៅ​កម្ពុជា​អស់​រយៈពេល​៦​ឆ្នាំ​

​ កាលពី​ថ្ងៃ​ពុធ​ មន្ត្រី​នគរបាល​ជាន់ខ្ពស់​កម្ពុជា​ម្នាក់​ បាន​អះអាង​ថា​ ពាណិជ្ជករ​ភៀសខ្លួន​ចិន​ ស៊ុន​ ឆិ​ន​ អាយុ​៤៦​ឆ្នាំ​ និង​ជា​អតីត​បេឡា​នៃ​ការិយាល័យ​សារព័ត៌មាន​ក្រុង​ប៉េកាំ​ង​ បាន​ធ្វើ​ការងារ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ក្នុង​ខេត្ត កំពង់ស្ពឺ​ ភាគ​ខាងលិច​នៃ​ប្រទេស ...

បុគ្គលិកសារព័ត៌មាន Xinhuanet
http://bit.ly/1e4Rawv

វៀតណាម​ខិតខំ​បង្កើន​ទំនាក់ទំនង​ជាមួយនឹង​កម្ពុជា​

សមាជិក​ការិយាល័យ​នយោបាយ​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​លេខាធិការ ដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ គណបក្ស​នៃ​ប្រទេស​វៀតណាម​ ឡេ​ ហុង​អា​ញ់​ បាន​និយាយ​ថា​ ប្រទេស​វៀតណាម​នឹង​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព​ក្នុង​ការ​រក្សា​អភិវឌ្ឍ​ និង​ផ្សព្វផ្សាយ​ពី​សាមគ្គីភាព​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ នឹង ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://bit.ly/1MraO0j

អ្នក​ភូមិ​កម្ពុជា​ស្នើ​ឲ្យ​ចាប់​រោង​ម៉ា​សុីន​អារឈើ​ខុសច្បាប់​ និង​កិច្ច​ការពារ​ពី​អ្នក​កាប់​ឈើ​

​ក្រុម​អ្នក​ភូមិ​ជនជាតិភាគតិច​មួយ​ក្រុម​ នៅ​ខេត្តស្ទឹងត្រែង​ ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ បាន​ស្នើ​សុំ​មន្ត្រី​ព្រៃឈើ​មូលដ្ឋាន​ ឲ្យ​ចាត់វិធានការ​ណ៍​លើ​រោង​ម៉ា​សុីន​អារឈើ​ខុសច្បាប់​ និង​ផ្តល់​ឲ្យ​ពួក​គេ​ជាមួយនឹង​កិច្ច​ការពារ​ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ការ​គម្រាម ...

ម៉ែន សុធី
http://bit.ly/1IGh6eM

ប្រធាន​គណបក្សប្រឆាំង​នឹង​ចូលរួម​រំលែក​ទុក្ខ​ ជា​ សុីម​

សម ​ រ​ង្សុី ប្រធាន​គណបក្សប្រឆាំង​នៃ​ប្រទេស​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ចូល​រួម​រំលែក​ទុក​ដល់​អតីត​ប្រធាន​ព្រឹទ្ធសភា​ និង​គណបក្សកាន់អំណាច​ គណបក្ស​ប្រជា​ជន​កម្ពុជា​ នា​ថ្ងៃ​ស្អែក​នេះ​។​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald​
http://bit.ly/1cMLgPf

ចំនួន​អនីតិជន​នៅក្នុង​ពាណិជ្ជកម្ម​ផ្លូវភេទ​បាន​ធ្លាក់​ចុះ

ការ​សិក្សា​ថ្មី​មួយ ដោយ​គណៈកម្មការ​យុត្តិធម៌​អន្តរជាតិ (IJM) ​បាន​អះអាង​ថា ចំនួន​​អនីតិជន​នៅក្នុង​ពាណិជ្ជកម្ម​ផ្លូវភេទ ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ បាន​ធ្លាក់​ចុះ​មក​​ ២,២ ភាគរយ ខណៈ​អនីតិជន​អាយុ​ ១៥ ឆ្នាំ ឬ​ក្មេង​ជាង​នេះ មាន​ចំនួន​ ០,១ ភាគរយ​នៃ​ឧស្សាហកម្ម​នេះ​។ Sharon Chohn Wu អនុប្រធាន​​​ផ្នែក​ផ្លាស់ប្តូរ​ប្រព័ន្ធ​យុត្តិធម៌​នៅ IJM បាន​ថ្លែង ...

Ethan Harfenist
http://bit.ly/1e1Y7yn

សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ព័ត៌មាន​មិន​កំណត់​ឲ្យ​ច្បាស់

ព័ត៌មាន​ណា​ក៏ដោយ​ដែល​ធ្វើឲ្យ​ខូចខាត​ដល់​សន្តិសុខ​ផ្ទៃក្នុង ឬ​សណ្តាប់ធ្នាប់​សាធារណៈ ប៉ះពាល់​ដល់​ទំនាក់ទំនង​​​កម្ពុជា​ និង​​ប្រទេស​ដទៃៗ​ទៀត​ ឬ​​គំរាមកំហែង​ដល់​សេដ្ឋកិច្ច ឬ​ហិរញ្ញវត្ថុ​​​កម្ពុជា​អាច​​នឹង​ត្រូវ​ដក​ចេញ ​ក្រោម​សេចក្តី​​ព្រាង​ច្បាប់​​ដែល​នឹង​គ្រប់គ្រង ...

Shaun Turton
http://bit.ly/1B4YF0l

អាជ្ញាធរ​បាត់ដំបង​កម្ទេច​អាវុធ​កែ​ច្នៃ​​ ៦០០​ ដើម

អាវុធ​កែ​ច្នៃ​ជិត​៦០០​ដើម ដែល​ត្រូវ​បាន​រឹប​អូស និង​ការ​ប្រគល់​ជូន​ដោយ​ស្ម័គ្រ​ចិត្ត​ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នា​ពេល​កន្លង​មក​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង​ដុត​កម្ទេច​ចោល​ពី​ថ្ងៃ​ចន្ទ។ ...

ឃុត សុភចរិយា
http://bit.ly/1f1Fxql

មន្ត្រី​កងយោធពល​ខេមរភូមិន្ទត្រូវ​​​កំណត់អត្តសញ្ញាណថា ជា​អ្នកជីករ៉ែមាស​ខុស​ច្បាប់​

កាលពី​ម្សិលមិញ​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​មណ្ឌល​គិរី​បាន​​​កំណត់​អត្ត​សញ្ញាណ​អ្នក​​ជីកមាស​នៅ​អណ្តូងរ៉ែខុស​ច្បាប់​ ដែល​ត្រូវ​បាន​បិទ​កាល​ពី​សប្ដាហ៍​មុន​ថា ជា​មន្ត្រី​កង​​យោធពលខេមរភូមិន្ទ។ ...

អូន ភាព
http://www.cambodiadailykhmer.com/news/25665/

កម្មករ​ខុសច្បាប់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ការដ្ឋាន​ក្រោម​ការ​វាយឆ្មក់​របស់​ស​មិ​ត្ថ​កិច្ច​

​កម្មករ​សំណង់​ជនជាតិ​វៀតណាម​ចំនួន​១៧​នាក់​ត្រូវ​បាន​ចាប់ខ្លួន​និង​រឹបអូស​បាន​លិខិតឆ្លងដែន​ចំនួន​១៤២​ទៀត​របស់​កម្មករ​សំណង់​ជនជាតិ​ចិន​ក្រោម​ការ​វាយឆ្មក់​ចុះ​ចាប់ខ្លួន​របស់​ស​មិ​ត្ថ​កិច្ច​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​ ក្នុង​ការដ្ឋាន​សាងសង់​មួយ​កន្លែង​ក្នុង​ភ្នំពេញ​ កាលពី​ថ្ងៃ ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/illegal-workers-arrested-in-construction-site-raid-85293/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

SyprK
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!