ព័ត៌មាន​

ភ្ញៀវ​ទេសចរ​កើន​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​ចូល​ឆ្នាំ​ចិន

ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​តំបន់​ឆ្នេរ និង​ប្រាសាទ​បុរាណ​រយៈ​ពេល​បី​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​បាន​កើន​ឡើង​ខ្ពស់។ នេះ​បើ​តាម​ទិន្នន័យ​ពី​មន្ត្រី​ខេត្ត។ សៀមរាប​ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រហែល ៦៩ ២០០ នាក់ កើន​ឡើង ២៥ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល ...

ចាន់ មុយហុង
http://bit.ly/1DNqGty

RMA Group គ្រោង​ចុះ​បញ្ជី EFG នៅ​ផ្សារ​ហ៊ុន​កម្ពុជា

ក្រុមហ៊ុន RMA Group ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​បាងកក កំពុង​ពិចារណា​លើ​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន Express Food Group ជា​ក្រុមហ៊ុន​អាហារ និង​ភេសជ្ជៈ​របស់​ខ្លួន​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ជាមួយ​នឹង​សំណើ​សុំ ការ​បោះ​ផ្សាយ​មូលបត្រ​លក់​ជា​លើក​ដំបូង (IPO) នៅ​ចុង​ឆ្នាំ​នេះ។ ...

Ananth Baliga
http://bit.ly/1AFudq8

ស្ពាន​អ្នក​លឿង​នឹង​បើក​សម្ពោធ​នៅ​ដើម ខែ​មេសា

ស្ពាន​អ្នក​លឿង ដែល​ត្រូវ​បាន​ប្រសិទ្ធនាម កាល​ពី ខែ​មករា កន្លង​ទៅ​នេះ ជា​ស្ពាន «ស៊ូបាសា» នឹង​ត្រូវ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ ទី១ ខែ​មេសា ខាង​មុខ​នេះ ដើម្បី​ជា​ចំណង​ដៃ​សម្រាប់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/17todqb

ការ​បង្រ្កាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​កើន​ឡើង​ជាង​ឆ្នាំ​មុន

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​​ ក្នុង​ឆ្នាំ​ ២០១៤ ​សមត្ថកិច្ច​ស្រាវ​ជ្រាវ​បង្រ្កាប​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​និង​អាជីរកម្ម​ផ្លូវ​ភេទ​បាន ​៩៤ ​លើក​ក្នុង​នោះ​ឃាត់​ខ្លួន​មនុស្ស​ ១១៩ នាក់​និង​សង្រ្គោះ​ជន​រង​គ្រោះ​បាន​ ៣៥២ ​នាក់។ ...

សែន ដាវីត
http://bit.ly/1BjZmCT

សកម្មជន​ការពារ​ធម្មជាតិ​តំបន់​អារ៉ែង អាឡិច ត្រូវ​បាន​ចាប់​ខ្លួន

សកម្ម​ជន​ការពារ​ធម្មជាតិ​ក្នុង​តំបន់​ជាយ​អារ៉ែង​ ខេត្ត​កោះកុង​ដ៏​លេចធ្លោ លោក អាឡិច​ហ្សង់ដ្រូ ហ្គន់​សាឡេស ដេវិតសិន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ​នៅ​ភោជនីយ​ដ្ឋាន​មាត់​ទន្លេ ខាង​ត្បូង​ផ្សារ​រាត្រី តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ នៅ​ម៉ោង​ប្រមាណ ១ រសៀល​ថ្ងៃ​ចន្ទ​នេះ គឺ​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ គាំទ្រ ...

បុគ្គលិកសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍
http://bit.ly/1BbfHJW

ទឹកជំនន់​ ព្យុះ​ និង​កំ​ដៅ​ត្រូវ​បាន​ប្រមាណ​ទុក​ថា​នឹង​ធ្វើ​ឲ្យ​អាស៊ី​អាគ្នេយ៍​បាត់បង់​ប្រាក់​៣៤​ពាន់​លាន​ដុល្លារ​អា​មេ​រិច​សម្រាប់​មួយ​ឆ្នាំ​

ការ​ថយ​ចុះ​ទិន្នផល​ដំណាំ​ ការ​ធ្វើ​ឲ្យ​ខូចខាត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ជម្ងឺ​ដែល​ពាក់​ព័ន្ធ​នឹង​កំ​ដៅ​ដែល​នាំ​មក​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ អាច​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៤​នៃ​អាង​ទន្លេមេគង្គ​ក្រោម​ បាត់បង់​៣៤​ពាន់​លាន​ដុល្លារ​អា​មេ ...

Alisa Tang
http://in.reuters.com/article/2015/02/23/climatechange-southeast-asia-idINKBN0LR1A920150223

ការ​វិនិយោគ​អចលនទ្រព្យ​នៅ​បរទេស​របស់​តៃវ៉ាន់​សម្រាប់​ឆ្នាំ​២០១៥​ទំនងជា​នឹង​កើនឡើង​ខ្លាំង​

ក្រុមហ៊ុន​ប្រឹក្សា​ការ​វិនិយោគ​របស់​ទីក្រុង​តៃប៉ិ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ សម្រាប់​ឆ្នាំ​២០១៥​នេះ​ ការ​វិនិយោគ​អចលនទ្រព្យ​នៅ​ក្រៅប្រទេស​របស់​តៃវ៉ាន់​ទំនង​ជា​នឹង​កើនឡើង​គួរ​ជាទី​កត់សម្គាល់​ នៅ​ចំ​ពេល​ដែល​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ទៅ​នឹង​ទីផ្សារ​ក្រៅ​ស្រុក ...

បុគ្គលិកសារព័ត៌មាន The China Post
http://www.chinapost.com.tw/taiwan/national/national-news/2015/02/23/429470/Taiwans-2015.htm

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ជួប​ប្រធាន​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បណ្តេញចេញ​

កាលពី​ថ្ងៃ​ច័ន្ទ​ ឱម​ យុិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​និយាយ​ថា​ ក្នុង​ស​ប្តា​ហ៍​នេះ​ លោក​នឹង​ជួប​ជាមួយនឹង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​បណ្តេញចេញ​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/anti-graft-chief-to-meet-ousted-phnom-penh-court-president-8222

កម្ពុជា​ស្វែងរក​ឲ្យ​មានការ​លើកលែង​ទោស​ដល់​ស្ត្រី​ក្នុង​ពន្ធនាគារ​ជាមួយនឹង​កូន​

បន្ទាប់​ពី​ការ​ចេញផ្សាយ​របាយការណ៍​ដោយ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ ដែល​រិះគន់​ថា​អាជ្ញាធរ​មិន​អើពើ​នឹង​កុមារ​ក្នុង​ពន្ធនាគារ​ជាមួយនឹង​ម្តាយ ​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ហ៊ុន​ សែន​ និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​ស្នើ​សុំ​ឲ្យ​មានការ​លើក​លែង​ទោស ...

ម៉ម​ មុនីរតន៍
http://www.rfa.org/english/news/cambodia/pardons-for-jailed-women-with-children-02232015165148.html

កម្ពុជា​យល់ព្រម​គាំទ្រ​កងកម្លាំង​រក្សា​សន្តិភាព​អាស៊ាន​ស្នើ​ដោយ​ម៉ា​ឡេ​ស៊ី​

ប្រទេស​កម្ពុជា​បាន​យល់ព្រម​គាំទ្រ​ឲ្យ​មានការ​បង្កើត​កងកម្លាំង​រក្សា​ សន្តិភាព​អាស៊ាន​ស្នើ​ដោយ​ប្រទេសម៉ា​ឡេ​ស៊ី​  ដែល​កើត​ចេញពី​កង​កម្លាំង​នៃ​ប្រទេស​ទាំង​១០​របស់​អាស៊ាន​ ដើម្បី​បម្រើ​ក្នុង​ក្រប​ខណ្ឌ​នៃ​អង្គការសហប្រជាជាតិ​។​​ ...

M. Kumar
http://www.thestar.com.my/News/Nation/2015/02/23/Asean-Hisham-Peackeeping/

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ក្រុ​​ម​ហ៊ុន​ចំនួន​៩​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​

កាលពី​ថ្ងៃ​ច័ន្ទ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ក្រុ​ម​ហ៊ុន​ចំនួន​៨​ ព្រមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ និង​បង្កើត​វប្បធម៌​ បរិស្ថាន​ និង​វិនិយោគ​តម្លាភាព​។​​ ...

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/anti-corruption-unit-nine-companies-sign-mou-to-fight-corruption-8224

តុលាការ​ក្រុង​ភ្នំពេញ​លើក​ពេល​​សវនាការ​ទាក់​ទិន​នឹង​ការ​ប៉ះទង្គិច​គ្នា​​នៅ​ទីលាន​ប្រជាធិបតេយ្យ

តុលាការ​ក្រុង​ភ្នំពេញ​​​បាន​លើក​ពេល​សវនាការ​មនុស្ស​​១១​នាក់ ​​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​នេះ ក្នុង​នោះ​មាន​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក មាជ សុវណ្ណារ៉ា ដែល​ជាប់​ចោទ​ពីបទ​កុបកម្ម​ និង​បទ​ល្មើស​ផ្សេង​ទៀត​ទាក់​ទិន​នឹង​ការ​ប៉ះទង្គិច​គ្នា ...

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/22840/

ក្រុម​ហ៊ុនDenso ប្រកាស​សាងសង់​រោងចក្រ $១៩ លាន

ក្រុមហ៊ុន Denso Cambodia ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​រថយន្ត​បាន​ប្រកាស​ពី​ការ សាងសង់​រោងចក្រ​ថ្មី​មាន​តម្លៃ ១៩ លាន​ដុល្លារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដើម្បី​លើក​កម្ពស់​ប្រព័ន្ធ​ផលិត​កម្ម និង​ការ​ផ្គត់ផ្គង់​ដើម្បី​បង្កើន​ផលិតកម្ម​រថយន្ត​ក្នុង​តំបន់​អាស៊ាន។ Denso Cambodia ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Denso Corporation មាន​មូលដ្ឋាន​នៅ​ជប៉ុន ដែល​ជា​ដែល ...

ចាន់ មុយហុង
http://bit.ly/1DboERe

រោងចក្រ​អនុញ្ញាត​ឲ្យ​កម្មករ​ដួល​សន្លប់​ឈប់​បន្ត ២ ថ្ងៃ​បន្ថែម​ទៀត

ប្រធាន​រដ្ឋបាល​រោងចក្រ​ដេរ​ស្បែក​ជើង Long Let Co;Ltd លោក ស៊ុន ម៉េង បាន​អះអាង​កាល​ពី​ម្សិល​មិញ​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ កម្មករ​ទាំងអស់ នឹង​ត្រូវ​ត្រឡប់​មក​ចូល​ធ្វើ​ការ​ជា​ធម្មតា​វិញ លើក​លែង​តែ​កម្មករ​ប្រមាណ​ជាង ៤០ នាក់ ដែល​បាន​ដួល​សន្លប់​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​បាន​ការ​អនុញ្ញាត​ឲ្យ​ឈប់ ...

ឃុត សុភចរិយា
http://bit.ly/1z9UB7u

មនុស្ស​ស្លាប់ ២៩​នាក់ របួស ១៥១ នាក់​ក្នុង​រយៈ​ពេល​ចូល​ឆ្នាំ​ចិន-វៀតណាម ៤ថ្ងៃ

មនុស្ស​ជិត ៣០ នាក់​ត្រូវ​បាន​បាត់​បង់​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-វៀតណាម ក្នុង​រយៈ​ពេល ៤​ថ្ងៃ ប៉ុន្តែ​តួ​លេខ​ឆ្នាំ​នេះ​មាន​ការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ក្នុង​រយៈ​ពេល​ដូច​គ្នា។ ...

មុំ គន្ធា
http://bit.ly/1zZWTXc

រដ្ឋាករទឹក​នឹង​ខាតបង់ $២០ ម៉ឺន​ក្នុង​មួយ​ឆ្នាំ

ចំណូល​របស់​ក្រុមហ៊ុន​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (PPWSA) ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​នឹង​ថយ​ចុះ​ប្រមាណ ៨០០ លាន​រៀល (២០ ម៉ឺន​ដុល្លារ) ក្នុង​មួយ​ឆ្នាំៗ​តាម​រយៈ​ការ​អនុវត្ត​គម្រោង​លក់​ទឹក​ក្នុង​តម្លៃ​អនុគ្រោះ​ដល់​អ្នក​ជួល​ផ្ទះ។ ការ​អនុវត្ត​គម្រោង​សម្បទាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន ...

ហ៊ គឹមសាយ
http://bit.ly/1zZXwQj

អ្នក​នាំ​ពាក្យ​បដិសេធ​រឿង​កាត់​ប្រាក់​បៀវត្សរ៍​ពល​ទាហាន

កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​លិខិត​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​មន្ត្រី​របស់​ខ្លួន​ម្នាក់​ថា បាន​កាត់​ប្រាក់​ពី​ពល​ទាហាន​ក្នុង​ម្នាក់​ពី ១២ ទៅ ១៣ ម៉ឺន​រៀល ដោយបាន​បញ្ជាក់​ថា ប្រាក់​ដែល​កាត់​នោះ​គឺជា​ប្រាក់​ហូប​ឬ​ប្រាក់​ម្ហូប មិន​មែន​កាត់​ប្រាក់​បៀវត្សរ៍​ដូច​ការ ...

ប៉ិច សុធារី
http://bit.ly/1zyExNW

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​ដែល​​រឹបអូស​បាន​ទៅកូន​ប្រុស​របស់​ខ្លួន​

នគរ​បាល​ជាតិ​​បានលើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ​កាលពី​ម្សិលមិញ​ ​​ថា អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ដែល​ត្រូវ​បាន​ដក​តំណែង​​កាលពី​សប្ដាហ៍​មុន ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្តអំពើ​ពុក​រលួយ​ដ៏ធំ​បាន​ឲ្យ​រថយន្ត​ ស៊េរី​ទំនើប​មួយគ្រឿង​ទៅ​កូន ...

ហៃ ពិសី
http://www.cambodiadailykhmer.com/news/22828/

ភាព​ស្ទាក់​ស្ទើរ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​និរទេស​សកម្មជន​​​​អង្គការ​មាតា​ធម្មជាតិ​

មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយ​​កាលពី​ម្សិលមិញ​ថា នាយកដ្ឋាន​របស់​លោក​​រង់ចាំ​បទ​បញ្ជា​ពី​ប្រធាន​នាយកដ្ឋាន​របស់​ខ្លួន​មុន​ ឈាន​ដល់​ការ​បណ្ដេញ​សកម្មជន​បរិស្ថាន​លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន(Alex Gonzalez-Davidson) ដែល​ទិដ្ឋាការ​របស់​លោក​​​ត្រូវ​រដ្ឋាភិបាល​បដិសេធ​មិន​បន្ត​ឲ្យ​ទេ បន្ទាប់ពី​វា​បាន​​អស់ ...

ម៉ិច ដារ៉ា និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/22830/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ft2CR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!