ប្រជានេសាទបារម្ភពីកង្វះត្រីទឹកសាប ខណៈកម្ពស់ទឹកឆ្នាំនេះទាប
ប្រជានេសាទនៅតាមដងទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ បានសម្ដែងក្ដីព្រួយកង្វល់យ៉ាងខ្លាំងអំពីផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដោយសារការធ្លាក់ចុះនូវផលត្រីទឹកសាបក្នុងធម្មជាតិ ខណៈកម្ពស់ទឹកទន្លេនៅក្នុងឆ្នាំនេះមានការជន់ឡើងតិចតួចបំផុត។
លោក ឡុង សូឆែត ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជាបានថ្លែងថា៖ «កម្ពស់ទឹកទន្លេសាបនៅក្នុងឆ្នាំនេះ មានកម្រិតទាបជាងឆ្នាំមុនប្រមាណជាង ៣ ម៉ែត្រ ពោលគឺទឹកមិនអាចជន់លិចដីកោះ និង តំបន់ព្រៃលិចទឹកមួយចំនួនដែលស្ថិតនៅជុំវិញតំបន់អាងបឹងទន្លេសាបនោះទេ»។ …
ឃុត សុភចរិយា
http://bit.ly/1VE4gPJ